ជនសង្ស័យ​ ៦ ​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ក្រោយ​ពី​បាញ់​មន្ត្រី​ ៣ ​នាក់​ស្លាប់

ជនសង្ស័យ ៦ ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​អ្នក​ការពារ និង​អភិរក្ស​ព្រៃឈើ​នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​កាលពី​ម្សិលមិញ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​។ ជន​ទាំង​នេះ​ដែល​មាន​មន្ត្រី​យោធា និង​មន្ត្រី​ប៉ូលិស​ព្រំដែន​ផង​នោះ​ត្រូវ​បាន​ដឹក​បញ្ជូន​ចេញ​ពី​ទីបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​។

...

ម៉ិច ដារ៉ា និង Alessandro Marazzi Sassoon
http://bit.ly/2GO1V5d