ច្បាប់ និងប្រព័ន្ធតុលាការ

ជន​​​រងគ្រោះ​​​ដោយសារ​​​គម្រោង​​​បោក​​​ប្រាស់ដាក់​​​ញត្តិ​​​សុំ​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយ

ជនរងគ្រោះប្រហែល៣០០នាក់ដោយសារគម្រោងបោកប្រាស់បានដាក់ពាក្យបណ្តឹងមកកាន់សាលាដំបូងរាជធានីភ្នំពេញក្រសួងយុត្តិធម៌ និងរដ្ឋសភាកាលពីព្រឹកម្សិលមិញ ដោយស្នើឲ្យរដ្ឋាភិបាលជួយដោះស្រាយការខាតបង់របស់ពួកគេ។ ...

ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/37400

ប៉ូ​លី​ស​និយាយ​ពី​ជោគជ័យ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​

​នគរបាល​ប្រឆាំង​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​កាលពី​ឆ្នាំ​មុន​បាន​ជួយ​ចាប់ខ្លួន​មនុស្ស​ប្រមាណ​ជិត​ ៧០​ នាក់​នៅ​ក្នុង​បទល្មើស​ជាង​ ៣០០​ ករណី​ ដែល​ភាគច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​កម្មសិទ្ធិបញ្ញា​ ​ការ​ក្លែងបន្លំ​ និង​ផលិតផល​គីមី​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/37823/police-tout-success-against-economic-crimes/

អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបដិសេធ ការមិនបានចែកចាយឯកសណ្ឋានទៅបុគ្គលិក

អគ្គស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បដិសេធ​ ការ​មិន​បាន​ចែកចាយ​ឯកសណ្ឋាន​ទៅ​បុគ្គលិក​រាប់​ពាន់​នាក់​ ហើយនឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​មន្ត្រី​ដែល​បាន​ផ្តល់​ដំណឹង​ក្លែងក្លាយ​នេះ​ ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ ​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/news/37691/police-deny-uniform-whispers/

មាន​មនុស្ស​ជាង​ ៥០​ នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​

​មនុស្ស​ជាង​ ៥០​ នាក់​បាន​ស្លាប់​ និង​ ២០០​ នាក់​ទៀត​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ ១២១​ ករណី​ ក្នុងអំឡុងពេល​អបអរ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល​ ៥​ ថ្ងៃ​។​ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​ មនុស្ស​ ៥៥​ នាក់​ ត្រូវ​បាន​ស្លាប់​ និង​ ២២៦​ នាក់​រង​របួស ...

មុំ គន្ធា
http://www.khmertimeskh.com/news/37567/more-than-50-dead-in-holiday-traffic-accidents/

រដ្ឋ​កាត់​ដី​គម្រប​ព្រៃ និង​ដី​ក្រុមហ៊ុន​ ម៉ុងឫទ្ធី ជូន​ពលរដ្ឋ​កាន់កាប់

យោង​តាម​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​ ១៣ ​ខែ​កុម្ភៈ ឆ្នាំ ២០១៧ ដែល​​ចុះ​ផ្សាយ​ក្នុង​សៀវភៅ​​រាជកិច្ច​ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០១៧ ​សម្រេច​ថា​កាត់​ផ្ទៃដី​ទំហំ​ ១៣៦១,៩៧ ​ហិកតា​ចេញ​ពី​គម្រប​ព្រៃឈើ​ឆ្នាំ​ ២០០២​​ និង​កាត់​ផ្ទៃដី​ទំហំ​ ៥៦,៥២ ហិកតា​​ចេញ​ពី ...

ទូច សុខា
http://bit.ly/2o7MAFX

កិច្ច​ពិភាក្សា​អាស៊ាន​-​ចិន​នឹង​ប្រព្រឹត្ត​នៅ​កម្ពុជា​

​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​-​ចិន​លើក​ទី​២០​ ក្នុង​គោលបំណង​ដើម្បី​ជម្រុញ​បន្ត​ការ​ពិភាក្សា​បន្ថែម​លើ​សេចក្តី​ប្រកាស​ស្តី​ពី​ប្រតិបត្តិ​របស់​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ (DOC)​ ដែល​កិច្ចប្រជុំ​នេះ​នឹង​នាំ​ដល់​ការ​សម្រេច ...

ជាង សុខា
http://www.khmertimeskh.com/news/36998/asean-china-talks-set-for-cambodia/

ប្រធាន​ពន្ធនាគារ​បន្ទាយមានជ័យ បដិសេធ​ធ្វើ​ទារុណកម្ម​អ្នកទោស

ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ ប្រើ​ទារុណកម្ម​ទៅ​លើ​អ្នកទោស​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំងដោយ​មន្ត្រី​រូប​នេះ​អះអាង​ថាមិន​មាន​អ្នកទោស​ណា​ត្រូវបាន​វាយ​ធ្វើបាប​នោះទេ។ ...

មុំ គន្ធា
http://bit.ly/2ntjr5M

ក្រសួង​ នឹងដាក់​ពិន័យ​អ្នក​ឡើង​ថ្លៃ​សេវាកម្ម​​ហួស​ហេតុ​ពេល​បុណ្យ

ក្រសួង​ទេសចរណ៍កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សបា្តហ៍​មុន​បាន​ដាក់​ចេញ​នូវ​សេចក្តី​ប្រកាស​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​ហួសហេតុ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុង​គោល​បំណង​លើក​កម្ពស់​និង​ជំរុញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ឲ្យ​ទៅ​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់ ...

សុខ ចាន់
http://bit.ly/2o03bMp

UN​ សន្យា​ផ្តល់​ជំនួយ​ដល់​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​

​ប្រទេស​កម្ពុជា​ និង​អង្គការសហប្រជាជាតិ​ បាន​សន្យា​នឹ​ស្វែងរក​ជំនួយ​មូលនិធិ​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​តុលាការ​កម្ពុជា​ នេះ​បើ​ឱ្យ​ដឹង​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/36896/un-vows-khmer-rouge-trial-aid/

ស្នងការ​ខេត្ត​កំពង់ធំ រងចោទ​រឿង​ពុករលួយ​ត្រូវ​ដក​តំណែង

ស្នងការ​នគរបាល​ខេត្ត​កំពង់ធំលោកជូសំអានដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់ទង​នឹង​អំពើ​ពុករលួយ​ពី​សំណាក់​មន្ត្រី​នគរបាល​ក្រោម​​ឱវាទ​ត្រូវ​បាន​ថ្នាក់​លើ​ដក​ហូត​តំណែង​ចេញ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ ហើយនេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​​​ ...

ប៊ុត រស្មីគង្គា
http://bit.ly/2nm3puu

គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម

គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម​ហើយកាល​ពី​ថ្ងៃ​សុក្រសបា្តហ៍​មុន​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ដោយ​អត្ថន័យ​រួម​នៃ​សេចក្តី​ព្រាងច្បាប់​មិន​ត្រូវ​បាន​កែប្រែ​នោះ​ទេ។ ...

សុខ ចាន់
http://bit.ly/2nlGOOl

​ឃាតករ​សម្លាប់​លោក កែម ឡី ត្រូវ​ជាប់ពន្ធនាគារ​​មួយ​ជីវិត ខណៈ​ការ​ស៊ើបអង្កេត​កំពុង​បន្ត

អតីតទាហានម្នាក់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារមួយជីវិតកាលពីម្សិលមិញ ពីបទបាញ់សម្លាប់លោក កែម ឡី ខណៈអ្នករិះគន់រដ្ឋាភិបាលរូបនេះកំពុងអង្គុយអានកាសែតពេលព្រឹកនៅហាងកាហ្វេក្នុងស្តាម៉ាតដែលគាត់ចូលចិត្តទៅកាលពីខែកក្កដា។ ...

អ៊ួច សូនី និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/36948

តុលាការកំពូល​ច្រាន​ចោល​​​​​​​សំណើ​​​​​​សុំ​នៅ​ក្រៅឃុំ​​របស់​មន្ត្រី​​​​​​​​​​​​​​​​​​អាដហុក​

មន្ត្រីជាន់ខ្ពស់បួនរូបនៃសមាគមសិទ្ធិមនុស្សអាដហុកនឹងនៅតែជាប់ពន្ធនាគារដដែល  បន្ទាប់ពីតុលាការកំពូលកាលពីម្សិលមិញ បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ដែលសម្រេចបន្តឃុំខ្លួនពួកគាត់ ខណៈរង់ចាំសវនាការនៅឡើយ  ប៉ុន្តែមិនបានប្រាប់ហេតុផលនៃការសម្រេចនេះទេ។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/36826

មន្ត្រី​រាជការ និង​កម្មករ​ត្រូវ​​ចូល​រួម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍

មន្ត្រី​នៃ​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ឲ្យ​ដឹង​​​ថា ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​អនុវត្ត​វិធាន​ផ្ទៃ​ក្នុង​មួយ​ដែល​តម្រូវ​ឲ្យ​មន្ត្រី​រាជការ​និង​កម្មករ​រោងចក្រ​ទាំង​អស់​ត្រូវតែ​ពាក់​មួក​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​បើកបរ​ទោចក្រ​យានយន្ត​ក្នុង​គោល​បំណង ...

មុំ គន្ធា
http://bit.ly/2mlIQwU

ព្រះរាជអាជ្ញា​ការពារ​ការ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស

មន្ត្រីតុលាការកំពូលមួយរូបបានលើកឡើងកាលពីម្សិលមិញអំឡុងពេលបើកសវនាការលើបណ្តឹងសាទុក្ខថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការបន្តឃុំឃាំងមន្ត្រីបួននាក់មកពីសមាគមសិទ្ធិមនុស្សអាដហុក ខណៈតុលាការកំពុងស៊ើបអង្កេតលើសំណុំរឿងរបស់ពួកគាត់នោះ គឺជារឿងត្រឹមត្រូវ “ទៅតាមច្បាប់”។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/36759

តុលាការ​គ្រោង​ចុះ​ស៊ើប​ពី​ករណី​វៀតណាម ​ចូល​កាប់ និង​ដឹកឈើ

អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​កាលពី​​ម្សិលមិញ​ថា​លោក យ៉ា ណារិន ប្រធាន​សាលា​ដំបូង​ខេត្ត និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​ជនជាតិ​វៀតណាម​ ៧ ​នាក់​ចូល​កាប់​ និង​ដឹក​ជញ្ជូន​ឈើ​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​កែវសីមា​គ្រោង​នឹង​​ចុះ​ទៅ​ពិនិត្យ​នៅ ...

ឃុត សុភចរិយា
http://bit.ly/2lWvAyk

ប្រធាន​​​ព្រឹទ្ធ​​​សភានឹង​​​ចុះហត្ថលេខា​​​លើ​​​វិសោធកម្ម​​​ថ្មី​​​ ខណៈព្រះមហាក្សត្រ​​​យាង​​​ទៅក្រៅប្រទេស

ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅក្រៅប្រទេស លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាជាយូរមកហើយគ្រោងចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ជាចំណាត់ការចុងក្រោយក្នុងអ្វីដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជាការវាយប្រហារចុងក្រោយដ៏ធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ .. ...

វណ្ណ រើន និង បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/36741

ជួប ​សម្លាប់​ សារភាព​​សម្លាប់​បណ្ឌិត កែម ឡី តែ​បដិសេធ​ថា​ខ្លួន​ជា​កូន​កំព្រារ​គ្មាន​សាច់​ញាតិ​

ឈ្មោះ​ ជួប សម្លាប់ គឺជា​ឈ្មោះ​របស់​ក្មេង​កំព្រារ​ម្នាក់​ដែល​បាន​ប្រើ​ដោយពុំ​បាន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ដាក់​ឲ្យ​រហូត​ដល់​បច្ចុប្បន្ន​ ​ ខណៈ​​ដែល​ លោក អឿត អាង ហៅ ជួប សម្លាប់ បាន​សារភាព​ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម​ ឡី​​។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2mMRPa6

ផ្ទេរមុខតំណែង​មន្ត្រី​តុលាការ​ខេត្ត​-​រាជ​ធានី​ចំនួន​៨២​រូប

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រមក្រោម​ព្រះ​រាជា​ធិប​តី​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថនរោត្តម​ សីហមុនី​ ព្រះម​ហា​ក្សត្រនៃកម្ពុជា ​បាន​សម្រេចសម្រេចបោះឆ្នោតយល់ព្រមស្នើតែងតាំង និងផ្ទេរមុខតំណែងតាម​វេន​មន្ត្រី​តុលាការ​៤​ឆ្នាំ​ ​ចំនួន​៨២​រូប​។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2liBuIZ

ពន្ធនាគារ​ព្រៃ​ស​ ដក​ហូត​វិទ្យុពី​អ្ន​កទោសគ្រប់​ប្រភេទ​មិន​ឲ្យ​ស្តាប់​ព័ត៌មាន​

ឆ្មាំ​ពន្ធនាគារ​នឹង​ចាត់​វិធានការ​ដក​ហូត​វិទ្យុ​ពី​អ្នក​ទោស​គ្រប់​ប្រភេទ មិន​ឲ្យ​ស្តាប់​ព័ត៌មាន ដោយ​ពុំ​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ច្បាស់លាស់ ដែល​ត្រូវ​បាន​អ្នក​ជាប់​ទោស​បាន​ដាក់​ជា​សំណួរ​ថាជា​ហេតុផល​នយោបាយ​មិន​ឲ្យ​អ្នក​ទោស​បាន​ដឹង​ព័ត៌មាន​ពិត​នានា​ដែល ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2mqH3Gj

តុលាការ​សម្រេច​ផ្តន្ទា​ទោស​ ទេព វន្នី ដាក់​ពន្ធនាគារ​ រយៈពេល៣០ខែ

ប្រជា​សហគមន៍​ដីធ្លី​យ៉ាង​ហោច​ណាស់៤​នាក់បាន​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​៧មករា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិលមិញ ស្រប​ពេល​ដែល​ចៅក្រម​សាលាដំបូង បាន​សម្រេច​ផ្ដន្ទាទោស អ្នកស្រី​ ទេព វន្នី ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ត្រូវ​ពិន័យ​ និង​សង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្តឹង ១៤​លាន ...

ប៉ិច សុធារី
http://bit.ly/2lxjvlE

រដ្ឋាភិបាល​ថា ​កុំ​ឲ្យ​អាមេរិក​ជ្រៀតជ្រែក​ចូល​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​ចំហ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ទៅ​កាន់​ប្រទេស​មួយ​ដែល​ធ្លាប់​បាន​ទម្លាក់​គ្រាប់បែក​មកលើ​កម្ពុជា​កុំ​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ...

ទូច សុខា
http://bit.ly/2m9ZN0M

ចំនួន​អ្នក​ទោស​ក្នុង​គុក​ កើន​ជាង ​២០%

ចំនួន​អ្នកទោស​ក្នុង​ពន្ធនាគារ​បាន​កើនឡើង​ជាង​​ ២០ ​ភាគរយ​កាលពី​ឆ្នាំ​មុន។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​​របស់​ក្រសួង​មហាផ្ទៃ​ដែល​​ទទួល​ស្គាល់​​ចំនួន​អ្នក​ទោស​​​ចូល​ថ្មី​ច្រើន​នេះ​បណ្តាល​ឲ្យ​មាន​ «​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​» ជាមួយ​នឹង ...

ម៉ិច ដារ៉ា
http://bit.ly/2lHVMiT

នគរបាល​នឹង​ចាត់​​វិធានការ​តឹងរ៉ឹង​ចំពោះ​អ្នក​​លក់​ស៊ីម​កាត​​មិន​យក​អត្តសញ្ញាណប័ណ្ណ

មន្ត្រី​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​មាន​វិធានការ​តឹងរ៉ឹង​ទៅ​ដល់​ជន​ណា​ដែល​លក់​ស៊ីម​កាត​ទូរស័ព្ទ​ទៅ​ដល់​អតិថិជន ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ ពីព្រោះ​សកម្មភាព​នេះ​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅដល់​សន្តិសុខ​សង្គម។​ ...

មុំ គន្ធា
http://bit.ly/2lJYO70

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

k2wHa
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!