ព័ត៌មាន​

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មនុស្ស​ប្រាំពីរនាក់​ក្នុង​ការប្រារព្ធ​ខួប​បាញ់់​សម្លាប់​លោក កែម ឡី

អ្នកគាំទ្រ​លោក​បណ្ឌិត កែម ឡី ចំនួន​ប្រាំពីរ​រូប​ត្រូវ​ចាប់​ខ្លួន​ដោយ​អាជ្ញា​ធរ​ក្រុង​ភ្នំពេញ​ ដោយ​សារ​ពួក​គេ​បាន​ធ្វើ​ពិធី​រំឭក​​​ខួប​ទី​៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​​អ្នក​វិភាគ​នយោបាយ​រូប​នេះ​ ក្នុង​នោះ​អ្នក​គាំទ្រ​ម្នាក់​ត្រូវ​បញ្ជូន​ទៅ ...

ហ៊ុល រស្មី
https://khmer.voanews.com/a/seven-arrested-for-marking-third-year-anniversary-of-killing-political-commentator/4994274.html

របាយការណ៍​ថា​​​ គុណភាព​ប្រជាធិបតេយ្យ​កម្ពុជា ​ធ្លាក់​ចុះ​ដុនដាប

កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​គុណភាព​ប្រជាធិបតេយ្យ​បាន​ធ្លាក់ចុះ​ដុនដាប ហើយ​ការអះអាង​របស់​រដ្ឋាភិបាល​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច មាន​លក្ខណៈ​ស្ថិរភាព គឺ​ផ្អែក​លើ​មូលដ្ឋាន​មិន​ច្បាស់លាស់​។ នេះ​បើ​តាម​របាយការណ៍​មួយ​ដែល​បាន​បង្ហាញ​។ សន្ទស្សន៍​ស្តីពី​ការផ្លាស់ប្តូរ​របស់​មូលនិធិ Bertelsmann Stiftung ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ...

Leonie Kijewski
https://bit.ly/2IVNFZs

អូស្ត្រាលី​ផ្ដល់​ជំនួយ​រាប់លាន​ដុល្លារ​ដល់​កម្ពុជា ខណៈ​មាន​ក្រុម​អ្នកតវ៉ា

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ ហើយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​នោះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រឆាំង​ភេរវកម្ម​ និង​បាន​ប្រកាស​ថា​ជា​ «​សករាជ​ថ្មី​» ​មួយ​នៃ​ទំនាក់​ទំនង​ជិតស្និទ្ធ​។ គេ​ក៏​សង្កេត​ឃើញ​មាន​បាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា ...

Erin Handley និង ឆាយ ច័ន្ទនីដា
http://bit.ly/2pmlKJT

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្ដឹង​អ្នក​កេង​ប្រាក់​មូលនិធិ​សព​លោក កែម ឡី

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​កាលពី​ថ្ងៃ​សុក្រ​ទៅ​លើ​សកម្មជន​សង្ឃ ព្រះតេជគុណ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដោយ​ចោទប្រកាន់​អ្នក​ទាំង​ពីរ​ថា​បាន​កិបកេង​ប្រាក់​ពី​មូលនិធិ​បុណ្យសព​លោក កែម ឡី គឺជា​អ្នក​វិភាគ​ដែល​មាន​ឈ្មោះ​ល្បី​ម្នាក់​ត្រូវ​បាន​គេ ...

Andrew Nachemson and ម៉ិច ដារ៉ា
http://bit.ly/2xZaxBG

ក្រុមហ៊ុនឈេហ្វរ៉ុនត្រូវបង្គាប់ឳ្យផ្តល់ព័ត៌មានក្នុងសំណុំរឿងឃាតកម្មលោក កែម ឡី

ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំត្រូវបានចៅក្រមតុលាការអាមេរិកបង្គាប់ឱ្យផ្តល់ឯកសារ និងព័ត៌មានដែលខ្លួនអាចមានទាក់ទងនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយមួយរូប នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចមួយក្នុងរាជធានីភ្នំពេញកាលពីខែកក្កដាឆ្នាំមុន។ ...

Brendan O’Byrne
http://www.cambodiadailykhmer.com/38439

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបុណ្យ លោក កែម ឡី ១ម៉ឺនដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបុណ្យជាថវិកាចំនួន១ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ក្រោយពីសារព័ត៌មាន រាយការណ៍ថា ក្រុមគ្រួសារសពបានខ្វះខាតថវិកាចំនួន ៧៨០០ ដុល្លារសម្រាប់ចំណាយទៅលើពីធីបុណ្យខួបមួយឆ្នាំ ដែលធ្វើឡើងកាលពីីថ្ងៃទី១០ ខែកក្កដា។ ...

ម៉ិច ដារ៉ា
http://bit.ly/2u6PMT4

មេធាវី​លោក​សម រង្ស៊ី​និង​ក្រុមហ៊ុន ​Chevron ​ចោទ​គ្នា​ដោយសារ​វីដេអូ​លោក​កែម ឡី

ពាក្យ​ពេចន៍​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​បាន​កើត​មាន​ឡើង​រវាង​មេធាវី​របស់​លោក សម រង្ស៊ី​ ជាមួយ​នឹង​មេធាវី​ក្រុមហ៊ុន​ប្រេង​ Chevron ​ដែល​ការពារ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បដិសេធបណ្តឹង​ស្នើសុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​លោកបណ្ឌិត​ កែម ឡី។ នេះ​បើ​តាម​ឯកសារដែល ​VOA ​ទទួល​បាន​ពី​គេហទំព័រ ...

ម៉ែន គឹមសេង
http://khmer.voanews.com/a/rainsy-lawyer-and-chevron-accuse-each-other-over-kem-ley-video/3868732.html

ក្រុមហ៊ុន​ថា​​ លោក​ សម រង្ស៊ី និង​មេធាវី​ប៉ុនប៉ង​និយាយ​មិន​ល្អ

ក្រុមហ៊ុន​ប្រេង​ដ៏ធំ​មួយ​ឈ្មោះ Chevron បាន​អះអាង​ថា​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ និង​មេធាវី​របស់​លោក​បាន​ប៉ុនប៉ង​ «​និយាយ​អាក្រក់​» ​ទៅ​​លើ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​សំណើ​​សុំ​ព័ត៌មាន​អំពី​ឃាតកម្ម​លោក កែម ឡី​។ នេះ​បើ​តាម​ឯកសារ​ដាក់​ទៅ​តុលាការ​រដ្ឋ​កាលីហ្វ័រនីញ៉ា​មួយ​កាលពី​ពេល ...

Erin Handley
http://bit.ly/2q5rV7D

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក​ កែម​ ឡី​ មាន​វត្ត​មាននៅ​ក្នុង​ការ​បោះ​ឆ្នោត​

​បន្ទាប់​ពី​បេក្ខភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ​ បាន​អង្គុយ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​សមាជ​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ពួក​គេ​បាន​អោន​គោរព​បិតា​ស្ថាបនិក​នៅ​ក្នុង​ការ ...

George Wright និង សេក ឧត្តម
https://www.cambodiadaily.com/news/kem-ley-lives-grassroots-democracy-party-elections-130233/

​ឃាតករ​សម្លាប់​លោក កែម ឡី ត្រូវ​ជាប់ពន្ធនាគារ​​មួយ​ជីវិត ខណៈ​ការ​ស៊ើបអង្កេត​កំពុង​បន្ត

អតីតទាហានម្នាក់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារមួយជីវិតកាលពីម្សិលមិញ ពីបទបាញ់សម្លាប់លោក កែម ឡី ខណៈអ្នករិះគន់រដ្ឋាភិបាលរូបនេះកំពុងអង្គុយអានកាសែតពេលព្រឹកនៅហាងកាហ្វេក្នុងស្តាម៉ាតដែលគាត់ចូលចិត្តទៅកាលពីខែកក្កដា។ ...

អ៊ួច សូនី និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/36948

ជួប ​សម្លាប់​ សារភាព​​សម្លាប់​បណ្ឌិត កែម ឡី តែ​បដិសេធ​ថា​ខ្លួន​ជា​កូន​កំព្រារ​គ្មាន​សាច់​ញាតិ​

ឈ្មោះ​ ជួប សម្លាប់ គឺជា​ឈ្មោះ​របស់​ក្មេង​កំព្រារ​ម្នាក់​ដែល​បាន​ប្រើ​ដោយពុំ​បាន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ដាក់​ឲ្យ​រហូត​ដល់​បច្ចុប្បន្ន​ ​ ខណៈ​​ដែល​ លោក អឿត អាង ហៅ ជួប សម្លាប់ បាន​សារភាព​ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម​ ឡី​​។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2mMRPa6

មេធាវី​ ជួប សំលាប់ គ្រោង​​ដាក់​ពាក្យ​ពន្យារ​ពេល​ចូល​សវនាការថ្ងៃ១មិនា

មេធាវី​ការពារ​ក្ដី​ឲ្យ​ឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ដែល​គណៈមេធាវី​បាន​សម្រេច​ចាត់​តាំង​ឲ្យ​ការពារ​នោះ​គ្រោង​នឹង​ដាក់​ពាក្យ​ពន្យារ​ពេល​ចូលរួម​សវនាការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១ខែ​មីនាដោយសារ​ថា ពុំ​ទាន់​មាន​សំណុំរឿង​នៅ​ក្នុង​ដៃ​ដើម្បី​ពិនិត្យ​នៅ​ឡើយ​ និង​ពុំ​ទាន់​បាន​ពិភាក្សា ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2lxDvoI

ក្រុម​​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៣​ ទៅ​បំភ្លឺ​នៅ​រដ្ឋសភា

គណៈកម្មការ​មួយ​ចំនួន​នៃ​រដ្ឋសភាដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិគ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៣​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភាជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិតកែមឡីបញ្ហា​ការ​ធ្លាក់​ថ្លៃ​នៃ​កសិផលនិង​ករណី​នាំ​រ៉ែ​ខ្សាច់​ទៅ​កាន់​ប្រទេស​សិង្ហបុរី ស្រប​ពេល​ដែល​សង្គម​ស៊ីវិល​ចំនួន ៤៧ ...

ប៉ិច សុធារី
http://bit.ly/2fexRmg

មិត្តភក្តិ និងគ្រួសារ​​​លោក កែម ឡី ​​​ច្រានចោល​​​ការ​​​អះអាង​​​របស់មន្ត្រី

បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីសប្ដាហ៍មុនថា ការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី មានការយឺតយ៉ាវដោយសារតែភរិយារបស់លោក ភៀសខ្លួនចេញពីប្រទេស មិត្តភក្ដិ និងគ្រួសាររបស់អ្នកវិភាគដែលត្រូវគេធ្វើឃាតរូបនេះបានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងកាលពីម្សិលមិញចំពោះការឆ្លើយតបយឺតយ៉ាវ និងលាក់បាំងក្នុងរយៈពេល២ខែមកនេះ។ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/34218

បងប្អូនពីរនាក់មានគម្រោងត្រឡប់មកកម្ពុជាវិញបន្ទាប់ពីធ្វើដំណើរទៅប្រទេសថៃរយៈពេលមួយខែ

បងប្អូនភ្លោះពីរនាក់ដែលទទួលបានសិទ្ធិជ្រកកោនបណ្តោះអាសន្ននៅក្នុងប្រទេសថៃពីអង្គការសហប្រជាជាតិកាលពីខែមុន បាននិយាយកាលពីម្សិលមិញថា ពួកគេមានគម្រោងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយលើកឡើងពីបរិយាកាសនយោបាយស្ងប់ស្ងាត់ ហើយចង់បន្តសកម្មភាពបរិស្ថានរបស់ខ្លួនវិញ។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/33747

អ្នក​វិភាគ៖ គ្រាប់កាំភ្លើង​ឃាតករ​សម្លាប់កែម ឡី​ម្នាក់​ តែ​ធ្វើ​ឲ្យ​របួស​ខ្មែរ​រាប់​លាន​នាក់

អ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លើកឡើងថា ការធ្វើឃាតលើលោកបណ្ឌិត កែម ឡី ពិតជាបានធ្វើឲ្យមានភាពភ័យខ្លាចខ្លះៗ និងប៉ះពាល់ខ្លាំងដល់សិទ្ធិបញ្ចេញមតិ ប៉ុន្តែ ទន្ទឹមពេលគ្នានេះ ឃាតកម្មនេះ ក៏បានធ្វើឲ្យពលរដ្ឋខ្មែររាប់លាននាក់ ភ្ញាក់រលឹកនិងមានស្មារតីក្រោកឡើងតស៊ូ ដើម្បីសិទ្ធិសេរីភាពរបស់ខ្លួន។ ...

សាយ មុន្នី
http://khmer.voanews.com/a/the-slain-of-kem-ley-drives-many-cambodians-to-speak-up/3423403.html

UN ស្នើ​​ស៊ើប​អង្កេត​ករណី​​លោក ​កែម ឡី ដោយ​មិន​ពាក់​ព័ន្ធ​រដ្ឋាភិបាល

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រកាសថ្កោលទោសចំពោះការធ្វើឃាតលើអ្នកវិភាគនយោបាយរបស់កម្ពុជា និងជាអ្នកស្រាវជ្រាវពីការវិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ដោយជំរុញឲ្យមានការស៊ើបអង្កេតដោយស្ថាប័នឯករាជ្យ មិនមានទំនាក់ទំនងនឹងរដ្ឋាភិបាល ខណៈដែលសមត្ថកិច្ចកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋ ផ្តល់ជំនឿចិត្តក្នុងការស៊ើបអង្កេតស្រាវជ្រាវករណីឃាតកម្មនេះ។ ...

តាំង វីដា
http://bit.ly/29UEhbx

សកម្មជន​កម្ពុជា ​ត្រូវ​​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ

លោក កែម ឡី សកម្មជនហើយជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញម្នាក់របស់កម្ពុជា បានត្រូវគេបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសខណៈដែលកំពុងអង្គុយនៅក្នុងហាងកាហ្វេនៅឯស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ។ ...

David Boyle
http://khmer.voanews.com/a/cambodia-killing-of-critic/3411541.html

ក្រុមអ្នកអង្កេតការណ៍ព្រួយបារម្ភពីទំនាក់ទំនងកាន់តែជិតស្និទរបស់កម្ពុជាជាមួយចិន

ការពង្រីក និងការកើនឡើងនូវកម្ចីរបស់កម្ពុជាពីប្រទេសចិន គឺកំពុងតែបង្កើនការព្រួយបារម្ភសម្រាប់ក្រុមអ្នកអង្កេតការណ៍ ដែលពួកគេខ្វល់ថាឥទ្ធិពលហួសហេតុនេះអាចធ្វើឱ្យចិនក្លាយជាមហាអំណាចក្នុងតំបន់។ ...

ហ៊ុល រស្មី
http://www.voacambodia.com/a/cambodia-close-china-ties-concern-observers/3352146.html

ហ៊ុន ម៉ានី៖ យុវជន​ត្រូវ​រក្សា​ និង​ឲ្យ​តម្លៃ​សន្តិភាព

លោក​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ថ្មី​ជា​ប្រធាន​ក្រុមប្រឹក្សា​យុវជន​អាស៊ី​បាន​ថ្លែង​ថា​សង្គ្រាម​ឬ​វិវាទ​អាច​កើត​ឡើងជា​ថ្មី​ដោយសារ​យុវជន​មិន​បាន​យកចិត្តទុកដាក់​គ្រប់គ្រាន់​ ក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​មិន​ឲ្យ​តម្លៃ​។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1LOJl8b

អ្នកវិភាគនិយាយថាការធ្វើកំណែទម្រង់NECត្រូវតែឈានដល់ថ្នាក់មូលដ្ឋានដើម្បីឱ្យមានប្រសិទ្ធិភាព

ខណៈ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​ស្វែងរក​ការ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ខ្លួន​ និង​កំណែទម្រង់​លើ​ដំណើរការ​បោះ​ឆ្នោត​នេះ​ អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​បាន​និយាយ​ថា​ ការ​ធ្វើ​កំណែទម្រង់​នេះ​ត្រូវ​បាន​ខកខាន​នៅ​កំរិត​ថ្នាក់​ខេត្ត​ និង​ថ្នាក់​មូលដ្ឋាន​។ ...

ពិន ស៊ីសុវណ្ណ
http://www.voacambodia.com/content/nec-reforms-must-reach-local-level-to-be-effective-analysts-say/3209656.html

អ្នក​ជំនាញ​គាំទ្រ​គំនិត​លោក ​ហ៊ុន សែន ​ឱ្យ​ប្តូរ​មេ​ក្រសួង​អសមត្ថភាព

អ្នកជំនាញ​លើ​ផ្នែក​អភិបាលកិច្ច​ថ្លែង​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាប់ផ្តើម​ធ្វើការ​ផ្លាស់​ប្តូរ​ជា​បន្ទាន់​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅ​ក្នុង​ក្រសួង​នានា​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋមន្ត្រី​វ័យ​ចំណាស់​ សម្រាប់​កំណែទម្រង់​ដ៏​វិជ្ជមាន​ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ ​ ...

ហ៊ុល រស្មី
http://khmer.voanews.com/content/experts-support-prime-minister-to-resuffle-cabinet/3209902.html

បណ្ឌិត ​សុខ ទូច​ លើកឡើងថា​ ថ្មបីដុំ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ប្រទេស​កម្ពុជា​នៅឡើយ​

បណ្ឌិត​មួយ​រូប​​​ដែល​ត្រូវ​បាន​ចាត់​តាំង​​ឲ្យ​ចុះ​​​សិក្សា​ស្រាវជ្រាវ​​​ ពី​ព្រំដែន​កម្ពុជា​-វៀតណាម​ បាន​ចុះ​ទៅ​​ពិនិត្យ​តំបន់​ដែល​ជា​ចំណុច​នៃ​ភាព​​​តានតឹង​ផ្នែក​នយោបាយ​ ថ្មីបំផុត​ គឺ​ភូមិ​ “ថ្មបីដុំ” ​នៅ​ក្នុង ...

អូន ភាព
http://www.cambodiadailykhmer.com/news/29987/

រដ្ឋមន្ត្រីក្រសួង​និពន្ធ​សៀវភៅ​ស្តី​អំពី​សេដ្ឋកិច្ច​ខ្មែរ​

“​សេដ្ឋកិច្ច​កម្ពុជា​៖​ នាវា​ភ្លឺស្វាង​ទៅ​កាន់​អនាគត​”​ ដែល​បាន​សរសេរ​ឡើង​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្រសួង​ អប់រំ​របស់​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ អង្គា​រស​ប្តា​ហ៍​ក្រោយ​ ដោយ​អ្នកនិពន្ធ​ផ្ទាល់​គឺ​បណ្ឌិត​ហង់​ជួនណា ...

Chea Takihiro
http://www.khmertimeskh.com/news/18999/minister-pens-book-on-khmer-economy/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NmBCR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!