ច្បាប់ និងប្រព័ន្ធតុលាការ
ផ្ទុះគ្រាប់បែក ១ គ្រាប់នៅរាជធានីភ្នំពេញរបួសខ្មែរ និងបរទេស ៣ នាក់
សមត្ថកិច្ចបាននិយាយថាយ៉ាងហោចណាស់មានមនុស្ស ៣ នាក់រងរបួសក្នុងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក ១ គ្រាប់កាលពីវេលាម៉ោង ៧:៤០ នាទីយប់មិញនៅតាមបណ្តោយផ្លូវលេខ ១៦៣ ក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញប៉ុន្តែមូលហេតុនៃការបំផ្ទុះនេះសមត្ថកិច្ចពុំទាន់ដឹងច្បាស់នៅឡើយទេ។ ...
ឃុត សុភចរិយា
http://bit.ly/2cfx3iO
ក្រសួងការងារ រៀបចំឲ្យមានបទប្បញ្ញត្តិពេលថៅកែបិទទ្វារ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែពិភាក្សាក្នុងការរៀបចំឲ្យមាននូវបទប្បញ្ញត្តិទាក់ទិននឹងការធានារ៉ាប់រងទៅលើអត្ថប្រយោជន៍និងប្រាក់បៀវត្សរបស់កម្មករនិយោជិតនៅពេលដែលថៅកែរបស់ពួកគេបានបិទទ្វាររោងចក្រ រត់ចោលដោយមិនគ្មានការទទួលខុសត្រូវ។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់កាសែតខ្មែរថាមស៍ថាការបិទទ្វាររោងចក្រ មិនមែនថៅកែរោងចក្រទាំងអស់រត់ចោលកម្មករដោយគ្មានទទួលខុសត្រូវនោះទេគឺមានតិចតួចប៉ុណ្ណោះដែលមិនដោះស្រាយជូនកម្មករនិយោជិករបស់ខ្លួន។ ...
មុំ គន្ធា
http://bit.ly/2bWRYFe
ជម្លោះសមុទ្រចិនខាងត្បូងទំនងជាប្រធានបទពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រទេសឡាវ
នាថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូនៃក្រុមមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៩។ នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថា ជាការចូលរួមពិសេស បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអន្តរជាតិខែកក្កដា ដែលបានកំណត់ថា “ខ្សែបន្ទាត់ដាច់ៗទីប្រាំបួន”- ដែលជាបន្ទាត់ព្រំដែនដែលត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីដាក់ពាក្យបណ្តឹងសមុទ្រចិនខាងត្បូង – មិនផ្ទៀងផ្ទាត់នឹងច្បាប់អន្តរជាតិទាក់ទងនឹងធនធានសមុទ្រនោះទេ។ ...
Cristina Maza
http://www.phnompenhpost.com/national/south-china-sea-likely-feature-asean-summit-laos
តុលាការជម្រះសកម្មជនបឹងកក់ខែក្រោយ
អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់ ៣ នាក់ទៀតនឹងត្រូវហៅមកជម្រះនៅខែក្រោយនេះដោយជាប់ចោទពីបទ «ជេរប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈពាក់ព័ន្ធនឹងការតវ៉ាមួយកាលពីខែវិច្ឆិកាឆ្នាំ ២០១១ នៅមុខសាលាក្រុងភ្នំពេញ។ អ្នកវិភាគថាសំណុំរឿងចាស់លេចឡើងសាជាថ្មីគឺដើម្បីកាត់បន្ថយការតវ៉ារឿង «ថ្ងៃចន្ទពណ៌ខ្មៅ» ការទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ ...
នៀម ឆេង
http://bit.ly/2c1Pjbg
មេធាវីនិយាយថា តុលាការអាមេរិកគ្រោងបើកសវនាការជំនុំជម្រះសំណុំរឿងប្រឆាំងលោក ហ៊ុន ម៉ាណែត
នៅសប្ដាហ៍ក្រោយនេះ តុលាការអាមេរិក នឹងបើកសវនាការលើកដំបូងទាក់ទិនបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិប្ដឹងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការឃុំខ្លួនមិនត្រឹមត្រូវ នេះបើយោងតាមមេធាវីមដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33825
IPAC នឹងបញ្ជ្រាបពីការយល់ដឹងកម្មសិទ្ធិបញ្ញា
ខណៈប្រទេសកម្ពុជានៅមានភាពកម្សោយក្នុងការការពារកម្មសិទ្ធិបញ្ញាហើយផលិតផលថតចម្លងជាច្រើនត្រូវបានលក់នៅក្នុងទីផ្សារសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) ដែលទើបនឹងបង្កើតថ្មីកំពុងស្វែងរកការសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបង្កើនភាពយល់ដឹងអំពីការរក្សាសិទ្ធិក្នុងចំណោមសាធារណៈ និងសហគ្រិន។ ...
ចេង សុខហ័ង
http://bit.ly/2bzhzEW
សហរដ្ឋអាមេរិកផ្តល់គន្លឹះសម្រាប់ក្រុមការពារឧក្រិដ្ឋកម្មតាមបណ្តាញអ៊ិនធឺណេត
ប៉ូលីសកម្ពុជា ព្រះរាជអាជ្ញារ និងអ្នកបង្កើតគោលនយោបាយត្រូវបានធ្វើដំណើរទៅកាន់រដ្ឋធានី វ៉ាស៊ីនតោន ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីគាំទ្រដល់សេចក្តីព្រាងច្បាប់បទល្មើសឧក្រិដ្ឋកម្មតាមបណ្តាញរបស់ព្រះរាជាណាចក្រកម្ពុជា។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/us-offers-tips-cybercrime-team
មន្ត្រីក្រោមឱវាទដាក់ពាក្យប្តឹងប្រធានពីបទល្មើសធនធានធម្មជាតិ
មន្ត្រីជាន់ខ្ពស់ពីររូបនៃមន្ទីរបរិស្ថាន ក្នុងខេត្តសៀមរាប និងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដមភ្នំគូលែន ត្រូវបានមន្ត្រីក្រោមឱវាទដាក់ពាក្យបណ្តឹងចោទពីបទល្មើសទាក់ទងនឹងធនធានធម្មជាតិ កាលពីខែកក្កដា កន្លងមក ប៉ុន្តែការចោទនេះត្រូវបានមន្ត្រីរងការចោទបដិសេធ និងមានគម្រោងប្តឹងបកវិញ។ ...
មុំ គន្ធា
http://bit.ly/2b2G4GF
ក្រសួងពាណិជ្ជកម្ម បញ្ចប់ពង្រាងច្បាប់ស្ដីពីច្បាប់ការពារអតិថិជន
ក្រសួងពាណិជ្ជកម្ម បានបញ្ចប់ពង្រាងច្បាប់ស្ដីពីការពារអតិថិជន ដែលមានគោលបំណងលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងផលិតផលដល់អ្នកប្រើប្រាស់ និងជំរុញឲ្យអ្នកផលិតគោរពតាមច្បាប់។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម កំពុងកែសម្រួលមាត្រាច្បាប់មួយចំនួន បន្ទាប់ពីបានបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យ។ ...
ជា វណ្ណៈ
http://bit.ly/2bcH7Xa
NCAC ទទួលដោះស្រាយវិវាទពាណិជ្ជកម្មលើករណីថ្មីមួយទៀត
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC) កាលពីសប្តាហ៍មុនបានទទួលរឿងក្តីផ្នែកពាណិជ្ជកម្មថ្មីមួយទៀតដើម្បីយកមកដោះស្រាយដែលនេះជាសំណុំរឿងទីបីចាប់តាំងពីមជ្ឈមណ្ឌលនេះបើកទទួលវិវាទពាណិជ្ជកម្មកាលពីចុងឆ្នាំ ២០១៤។ នេះបើយោងតាមការឲ្យដឹងពីប្រធាន NCAC ពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2bcRN83
កោះហៅមន្ត្រីសិទ្ធិមនុស្សបំភ្លឺរឿងប្តឹងអាជ្ញាធរឲ្យឈ្មួញកាប់ព្រៃឈើ
សាលាដំបូងខេត្តរតនៈគីរី ចេញដិការកោះហៅ លោក ប៉ែន ប៉ុណ្ណារ៍មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក និងពលរដ្ឋសហគមន៍ការពារព្រៃឈើ ឲ្យឡើងបំភ្លឺនៅថ្ងៃទី១៧ ខែសីហាទាក់ទងសំណុំរឿង អនុគ្រោះបទល្មើសព្រៃឈើ និងទប់ស្កាត់បទល្មើស ការកាប់រានឈូសឆាយដីព្រៃឈើ ជាបទល្មើសល្មើសឧក្រិដ្ឋមិនទាន់ពេលវេលា បានបណ្តាល់ឲ្យបាត់បង់ដីព្រៃឈើជាង ៣០០០ហិកតារ នៅឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2b7F3Rm
នគរបាលតាមប្រមាញ់យោធាម្នាក់ដែលទិញព្រះកេសចម្លាក់ព្រះសិវៈ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលក្នុងខេត្តបន្ទាយមានជ័យកំពុងស្វែងមន្ត្រីយោធាម្នាក់ដែលបានទិញព្រះកេស ព្រះសិវៈក្នុងរចនាបថហិណ្ឌូដែល មានអាយុកាលរាប់សតវត្សរ៍មកហើយពីកសិករម្នាក់ដែលបានជីករកឃើញ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/33449
រថយន្តដឹកកម្មករកាត់ដេរឆ្ពោះទៅរោងចក្រក្រឡាប់ក្នុងខេត្តកំពង់ស្ពឺបណ្តាលឲ្យរបួស៣៩នាក់
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា រថយន្តដឹកកម្មករមួយគ្រឿងដែលធ្វើដំណើរទៅរោងចក្រក្នុងខេត្តកំពង់ស្ពឺបានក្រឡាប់កាលពីម្សិលមិញ ពេលព្យាយាមគេចរថយន្តមួយគ្រឿងទៀតដែលបើកឆ្លងផ្លូវដោយបណ្តាលឲ្យស្ត្រី៣៩នាក់រងរបួសក្នុងនោះមានជាង១០បានបាក់ដៃ និងបាក់ជើង។ ...
ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/33433
ស្តង់ដារគណនីមិនត្រូវបានបំពេញ
ការសិក្សាដំបូងបង្អស់ដើម្បីវាស់វែងច្បាប់ថ្មីរបស់កម្ពុជា ទៅលើប្រព័ន្ធគណនីនិងអូឌីតបានរកឃើញថា មានក្រុមហ៊ុនតិចតួចបំផុតដែលបានអនុវត្តប្រព័ន្ធគណនីរបស់ខ្លួន ដែលក្នុងនោះមានកម្រិតទាបនៃការគោរពតាមក្របខណ្ឌក្នុងចំនោមអ្នកអនុវត្តទាំងនោះ។ ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/accounting-standards-miss-mark
នាយករដ្ឋមន្ត្រីចែកស្ទីគ័រចំណាំងប្លាតបន្ថយគ្រោះថ្នាក់ចរាចរណ៍
ក្នុងយុទ្ធនាការចែកស្ទីគ័រចំណាំងប្លាតពន្លឺចំនួន៣លាន៤សែនបន្ទះ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់ កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមាជិកគណបក្សប្រជាជនកម្ពុជា ចុះចែកស្ទីគ័រនេះ ឲ្យដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់តែម្តង និងបានព្រមានចាប់ខ្លួនមន្ត្រីណា ដែលយកលុយពីប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/2aHnJkB
ស្របពេលស្ថានភាពចលាចល វាជាពេល CNRP ត្រូវម៉ឺងម៉ាត់
កាលពីចុងឆ្នាំមុន តាមរយៈសារបង្ករឿងមួយដែលលោក សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកពីបរទេស ប្រធានគណបក្សប្រឆាំងរូបនេះបានចោទប្រកាន់មិនពិតថា របបដឹកនាំរបស់លោក ហេង សំរិន នាទសវត្សរ៍ឆ្នាំ១៩៨០បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ។ ...
អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/33400
រដ្ឋាភិបាលផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ
បន្ទាប់ពីរយៈពេលប្រាំបីឆ្នាំក្នុងការរៀបចំចងក្រង កាលពីម្សិលមិញ ក្រសួងកសិកម្មបានផ្សព្វផ្សាយច្បាប់ជាលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពីការគ្រប់គ្រងគុណភាពនៃផលិតផលសាច់ក្នុងស្រុកនិងនាំចូល ហើយនិងបសុសត្វ។ ...
អូន ភាព និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33374
អ្នកដឹកឈើខុសច្បាប់រត់គេចខ្លួនខណៈមានការឆែកឆេរតាមដងផ្លូវ
កាលពីថ្ងៃសៅរ៍ អាជ្ញាធរបានបញ្ឈប់រថយន្តដឹកឈើខុសច្បាប់មួយដែលដឹកឈើក្រញូងកាត់តាមខេត្តក្រចេះ ប៉ុន្តែបរាជ័យក្នុងការឃាត់ខ្លួនអ្នកបើកបរនិងជំនួយការរបស់គេ ដែលបានរត់គេចខ្លួនដោយថ្មើរជើង នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីមួយរូបបានឱ្យដឹងកាលពីថ្ងៃអាទិត្យ។ ...
អូន ភាព
https://www.cambodiadaily.com/news/timber-smugglers-flee-during-roadside-inspection-116114/
ក្រុមហ៊ុនថ្នាំជក់ជប៉ុនដកខ្លួនចេញពីសមាគមថ្នាំជក់ដោយសារជម្លោះទាក់ទិនកញ្ចប់បារី
សាខាក្នុងស្រុករបស់ក្រុមហ៊ុនថ្នាំជក់ជប៉ុន Japan Tobacco International (JTI) ដែលផលិតបារីម៉ាក Camel ម៉ាក Winston និង Mevius បានរិះគន់សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជាថា មិនបានធានាថា សមាជិករបស់ខ្លួនទាំងអស់ប្រកាន់ខ្ជាប់ទៅនឹងច្បាប់ថ្មីដែលតម្រូវឲ្យបិទរូបភាពព្រមានអំពីផលប៉ះពាល់សុខភាពលើកញ្ចប់បារី។ ...
ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33317
ACU៖ អាចនឹងមានការស៊ើបអង្កេតមន្ត្រីប៉ូលីស
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យឹមទៀង បានមានប្រសាសន៍កាលពីថ្ងៃពុធថា លោកប្រហែលជានៅបន្តបើកការស៊ើបអង្កេតក្នុងការចោទប្រកាន់អំពើពុករលួយប្រឆាំងនឹងប្រធាននៃអគ្គស្នងការនគរបាលជាតិ ដែលគ្រប់គ្រងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស ប្រសិនបើមន្ត្រីនៅក្រោមបង្គាប់អះអាងថាខ្លួនមិនយល់ស្របនឹងការឆ្លើយតបរបស់មេរបស់ខ្លួន។ ...
អូន ភាព
https://www.cambodiadaily.com/news/investigation-of-police-official-possible-acu-115990/
នគរបាលចោទប្រកាន់ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ឋាប់ធ្លាប់ពីបទកិបកេង
យោងតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា មន្ត្រីនគរបាលនៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែលគ្រប់គ្រងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស បានចោទប្រកាន់មេរបស់ខ្លួនពីបទកិបកេងបក្ខពួកនិយម រំលោភអំណាច និងបទល្មើសផ្សេងៗទៀត។ ...
អូន ភាព
http://www.cambodiadailykhmer.com/33246
ប្រទេសទីម័រជួយក្នុងការធ្វើសេចក្តីព្រាងច្បាប់ប្រេង
សេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើតពឹងផ្អែកលើផលិតផលប្រេង និងឧស្ម័ន ហើយកម្ពុជាកំពុងស្វែងរកជំនួយពីប្រទេសអាស៊ីដ៏វ័យក្មេងជាងគេនេះ ជួយអភិវឌ្ឍន៍សេចក្តីព្រាងច្បាប់ប្រេងឥន្ធនៈរបស់ខ្លួន ដែលត្រូវបានរំពឹងថានឹងត្រូវបានអនុម័តជាច្បាប់ផ្លូវការដោយគណៈរដ្ឋមន្ត្រីនៅឆ្នាំក្រោយ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27533/timor-s-help-in-draft-oil-law/
សមាគមឧស្សាហកម្មថ្មាំជក់ ជំរុញឲ្យទប់ស្កាត់ការនាំចូលបារីគេចពន្ធ
សមាគមឧស្សាហកម្មថ្មាំជក់ កាលពីម្សិលមិញបានជំរុញឲ្យអាជ្ញាធរកម្ពុជា បង្កើនការទប់ស្កាត់ការនាំចូលដោយខុសច្បាប់នូវផលិតផលថ្នាំជក់ [បារី] ដែលគ្មានរូបសញ្ញានិងសារព្រមានផលប៉ះពាល់សុខភាព ខណៈផលិតផលថ្នាំជក់ល្មើសច្បាប់ទាំងនោះ ត្រូវបានគេរកឃើញមានប្រមាណ ៥ ភាគរយកំពុងចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ...
ឃុត សុភចរិយា
http://bit.ly/29X8WCI
នគរបាលកម្ពុជានឹងធ្វើការស៊ើបអង្កេតឡើងការប្រកាសធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីហ៊ុនសែន
នគរបាលកម្ពុជាបានឱ្យដឹងថាពួកគេកំពុងធ្វើការស៊ើបអង្កេតទៅលើការប្រកាសធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ...
Julia Wallace
http://aa.com.tr/en/asia-pacific/cambodia-investigating-coup-declaration-against-pm/612788