ព័ត៌មាន​

ក្រុមប្រឹក្សាធម្មនុញ្ញ​តម្កល់​សេចក្ដី​សម្រេច គ.ជ.ប លើ​បណ្ដឹងសុំ​លុបឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) ចាត់ទុក​ជា​បានការ និង​បិទផ្លូវ​តវ៉ា​ជុំវិញ​បណ្តឹង​ឱ្យ​មាន​ការលុបឈ្មោះ​ពលរដ្ឋ​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២០ ដែល​ប្ដឹង​ដោយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP)​។ ... ...

នៅ ស៊ីវុត្ថា
https://bit.ly/3hgiYQ8

បក្ស​នយោបាយ​ ២ ​​ទៀត​បង្ហាញ​ជំហរ​គាំទ្រ​ និង​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់ តែ​មិន​ទាន់​សម្រេច​ផ្លូវការ

មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​មាតុភូមិ​យើង​បាន​អះអាង​កាលពី​ម្សិលមិញ​ដោយ​បាន​បង្ហាញ​ជំហរ​គាំទ្រ​ និង​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់ តែ​នៅ​មិន​ទាន់​ទទួល​បាន​ការអនុម័ត​ពី​មន្ត្រី​នៅក្នុង​គណបក្ស​របស់​ក្រុម​ខ្លួន​នៅ​ឡើយ​ទេ​។ ... ...

បែន សុខហ៊ាន
https://bit.ly/2Np8NJj

ពិស្តារ៖ CPP ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង ១២៥ នៅ​ក្នុង​ការបោះឆ្នោត​នីតិកាល​ទី ៦

មិន​ខុស​ពី​ការរំពឹង​ទុក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ​កាលពី​យប់មិញ​បាន​ប្រកាស​ជា​សាធារណៈ​នូវ​លទ្ធផល​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​ដែល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ក្រសោប​យក​អាសនៈ​ទាំង​ ១២៥ ដែល​ធ្វើឲ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ ...

បែន សុខហ៊ាន
https://bit.ly/2vHn6lN

គ.ជ.ប បង្ហាញ​លទ្ធផល​អ្នក​ទៅ​​បោះឆ្នោត​ មាន​រហូត​ដល់​ ៨៣,០២%

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) ​កាលពី​ថ្ងៃទី​ ១១ សីហា បាន​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី ​៦ ដោយ​បង្ហាញ​ថា អត្រា​នៃ​អ្នក​បាន​ទៅ​បោះឆ្នោត​កើន​ដល់ ៨៣,០២ ​ភាគរយ​ជា​ចំនួន​ដែល​ច្រើន​ជាង​លទ្ធផល​បឋម​ពី​គណបក្ស​កាន់​អំណាច​ថា​មាន​ ៨២,៨៩ ...

សុទ្ធ គឹមសឿន
https://bit.ly/2OtGYQi

គជប ​ទទួល​បណ្តឹង​ជាង​ ២២០០ ​ក្នុង​ការ​បោះឆ្នោត​អាណតិ្ត​ទី​ ៦ ​នេះ

ក្រោយ​ការបោះឆ្នោត​ ២ ​ថ្ងៃ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​ជាង​ ២២០០ ​បណ្តឹង​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត ក្នុង​នោះ​បណ្តឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​មាន​ចំនួន​ជាង​ ២១៧០ ​បណ្តឹង​ដោយ​ប្តឹង​លើ ...

សុទ្ធ គឹមសឿន
https://bit.ly/2LExcOd

ប្រធាន​ LDP ​រិះគន់​ CPP ​ក្រោយ​ពេល​ គ.ជ.ប បាន​​បដិសេធ​សំណើ

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​លោក ខឹម វាសនា បាន​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​បាន​ប្រើប្រាស់​ការគំរាម​កំហែង​ដើម្បី​យក​ឈ្នះ​ការបោះឆ្នោត​ ខណៈ​សំណើសុំ​ធ្វើ​វិសោធនកម្ម​នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ត្រូវ​បាន គ.ជ.ប បដិសេធ ហើយ​លោក​ក៏​បាន​ឆ្លៀត​វាយប្រហារ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដោយ​ថា​មិន ...

បែន សុខហ៊ាន
https://bit.ly/2Nv0cV1

បក្ស​ ២ ​ថា​មាន​ការ​គំរាមកំហែង​រហូត​ដល់​បក្ស​ ១ ​ព្រមាន​ដើរចេញ​ពី​របោះឆ្នោត

ខណៈ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​បាន​ឈាន​ចូល​ដល់​ថ្ងៃទី​ ៩ កាលពី​ម្សិលមិញ​យ៉ាង​ហោច​ណាស់​មាន​គណបក្ស​ចំនួន​ ២ ​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​គ្នា​រួមទាំង ការគំរាម​កំហែង​រហូត​ដល់​ព្រមាន​ដើរ​ចេញពី​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​ ខណៈ គ.ជ.ប ចាត់​ទុក​បញ្ហា ...

បែន សុខហ៊ាន
https://bit.ly/2NltEg5

LDP និង CYP ប្រតិកម្ម​លើបំ​រាម ​គ.ជ.ប ដែល​ហាម​មិន​ឲ្យ​រិះ​គន់​វាយ​ប្រ​ហារ ​គោល​នយោបាយបក្ស​គូ​ប្រ​ជែង

គណបក្ស​យុវជន​កម្ពុជា​ (CYP) និង​គណ​បក្ស​សម្ព័ន​ដើម្បី​ប្រ​ជា​ធិបតេយ្យ​ (LDP) កាល​ពី​ម្សិល​មិញ​បាន​ប្រតិ​កម្ម​លើ​បំរាម​របស់​គណៈកម្មា​ធិកា​រ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.ប​)​ ថា​ ជា​ការ​រឹត​​បន្តឹង​ដល់​សេរី​ភាព​នយោ ...

សុទ្ធ គឹមសឿន
https://bit.ly/2NKJfXQ

បក្ស​ចូលរួម​បោះឆ្នោត​បង្ហាញ​ពី​ថវិកា​ និង​ជំហរ​ ខណៈ​មាន​ការ​រិះគន់​ថា ពួកគេ​ចូលរួម​បោះឆ្នោត​គ្រាន់​តែ​កំដរ​បក្ស​កាន់​អំណាច

ស្រប​ពេល​ដែល​កំពុង​មាន​ការ​រិះគន់​ថា គណបក្ស​នយោបាយ​ចំនួន​ ២០ ​ដែល​ក្នុង​នោះ​បក្ស​ចំនួន​ ១៩ ​ត្រូវ​បាន​គេ​លើក​ឡើង​ថា បង្កើត​ឡើង​ដោយ​មាន​ការ​ផ្ចុងផ្តើម​ពី​អ្នក​មាន​អំណាច​ដើម្បី​ឲ្យ​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត គ្រាន់​កំដរ​បក្ស​កាន់​អំណាច​របស់​លោក ...

មាស សុខជា និង បែន សុខហ៊ាន
https://bit.ly/2IIyw18

គណបក្ស២បដិសេធទទួលយកអាសនៈសភារបស់សង្គ្រោះជាតិប្រសិនបើត្រូវបានគេបែងចែកឱ្យ

​ខណៈ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ កំពុងធ្វើការ​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​ ដើម្បី​យក​អាសនៈ​ចំនួន​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បែងចែក​ឱ្យ​គណបក្ស​ផ្សេង​ដែល​ពុំ​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ តែ​មាន​គណបក្ស​ចំនួន​២ ...

បែន សុខហ៊ាន និង Erin Handley
http://www.phnompenhpost.com/national/cnrps-dissolution-looms-small-parties-look-set-enter-big-stage

ប្រធាន LDP រង​ការ​ព្រមាន​ពី​ គ.ជ.ប ​ចំពោះ​ការ​បំពាន​លើ​បម្រាម

លោក ខឹម វាសនា ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ទទួល​នូវ​ការ​ព្រមាន​ជា​ផ្លូវការ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការ​បំពាន​ច្បាប់​បោះឆ្នោត​ដោយ​បន្ត​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​នៅ​លើ​ហ្វេសប៊ុក បើ​ទោះបី​ជា​មាន​ការ​ហាមឃាត់​។ ... ...

Andrew Nachemson
http://bit.ly/2sbmHYf

ខឹម​ វាសនា រិះ​គន់​តុលាការ​ថា​អសមត្ថ​ភាព​និង​រង​សម្ពាធ​ពី​អ្នក​មាន​អំណាច

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ កាល​ពី​ម្សិល​មិញ​នេះ បាន​រិះគន់​ស្ថាប័ន​តុលាការ​កម្ពុជា ​ថា​ជា​តុលា​ការ​មិន​គ្រប់​គ្រឿង​ អសមត្ថភាព​រក​យុត្តិធម៌​ និង​ងាយ​រង​សម្ពាធ​ពី​អ្នក​មាន​អំណាច​ បន្ទាប់ពី​សាលា​ឧទ្ធរណ៍ ​បាន​ចេញ​អធិបញ្ជា​ចោទ​ប្រកាន់​ និង​បើក​ការ​ស៊ើប​អង្កេត​ជា ...

តាំង វីដា
http://bit.ly/1ao3w0j

ខឹមវាសនា​ត្រូវ​​សាលាឧទ្ធរណ៍​​​ចោទប្រកាន់​ពី​បទឆបោក

សាលាឧទ្ធរណ៍​កាលពី​សប្តាហ៍​មុន​ បាន​សម្រេច​​ចេញ​អធិបញ្ជា ធ្វើការ​ចោទប្រកាន់ លោក ខឹម វាសនា ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ពី​បទ «​ឆបោក និង​កំហែង​យក» ជាប់​ទាក់ទង​ទៅ​នឹង​ករណី​ខ្ចី​ប្រាក់​ជាង ៧ ម៉ឺន​ដុល្លារ ពី​បុរស​កសិករ​ម្នាក់ ដែល​ជា​អ្នកគាំទ្រ​គណបក្ស​​របស់​ខ្លួន​យ៉ាង​សកម្ម​ប្រព្រឹត្ត​កាលពី​ក្នុង​អំឡុង​ឆ្នាំ ២០០៩ និង​ឆ្នាំ ២០១១។ ... ...

ប៊ុត រស្មីគង្គា
http://bit.ly/1COcT3g

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MBtDt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!