ក្របខណ្ឌច្បាប់

ច្បាប់ និងបទបញ្ជា

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​រិះគន់​រដ្ឋាភិបាល​ជុំវិញ​ករណី​វាយ​ដំលើ​​​​តំណាងរាស្ត្រ

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពីម្សិលមិញបានឲ្យដឹងថា ការសើុបអង្កេត និងការបើកសវនាការបន្ទាប់ពីការវាយដំដ៏ហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប ដោយ សមាជិកកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំមុនសុទ្ធតែ “ការព្យាយាមបិទបាំងច្បាស់ក្រឡែត”។ ...

ឃី សុវុឌ្ឍី និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/31783

បម្រាមជក់បារីនឹងត្រូវដាក់នៅលើសំបកកញ្ចប់បារី

ដើម្បីជាផ្នែកមួយក្នុងការជួយជម្រុញឱ្យកាន់តែទូលំទូលាយក្នុងការកាត់បន្ថយការជក់បារីនោក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនបារីទាំងអស់នឹងតម្រូវឱ្យបោះពុម្ភរូបភាព ឬអត្ថបទហាមប្រាណពីការជក់បារីដែលមានទំហំ ៥៥%នៃកញ្ចប់បារីចាប់ពីចុងខែកក្កដានេះទៅ នេះបើឱ្យដឹងពីក្រសួងសុខាភិបាល។   ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25477/warnings-to-be-placed-on-cigarette-packs/

សេចក្ដី​ព្រាង​ច្បាប់​សាងសង់ នឹង​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ

សេចក្តីព្រាងច្បាប់សាងសង់ដែលត្រូវបានបញ្ចប់ហើយនឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្ត្រីអាចត្រូវបានអនុម័តនៅចុងឆ្នាំនេះ ខណៈវាត្រូវការពិភាក្សាបន្ថែម និងយោបល់ច្រើនទៀត មុនពេលផ្ញើទៅរដ្ឋាភិបាលដើម្បីអនុម័ត។ នេះបើតាម លោក ប៉ែន សុផល លេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...

ស៊ុំ ម៉ាណេត
http://bit.ly/24atIR9

មន្ត្រី​យោធា​ពាក់​ស័ក្តិ​ ៤ ​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ជួញ​គ្រឿង​ញៀន

មន្ត្រីយោធាពាក់ស័ក្ដិ ៤ ម្នាក់ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងស្រុកកំរៀងចាប់ឃាត់ខ្លួនខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀងកាលពីរសៀលថ្ងៃអង្គារ។ ...

ឃុត សុភចរិយា
http://bit.ly/1sAmMko

សមត្ថកិច្ច​ឃុំខ្លួន​​មន្ត្រី​គណបក្ស​ប្រឆាំង​រឿង​ដើរ​​ប្រមូលស្នាម​​មេ​ដៃ​ពលរដ្ឋ

សមត្ថកិច្ចបានឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងនៅក្នុងខេត្តកំពតដែលបាននាំខ្លួនមកសាកសួរបន្ទាប់ពីបដិសេធការកោះហៅតាមទូរស័ព្ទឲ្យចូលខ្លួនបំភ្លឺទាក់ទងទៅនឹងការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រប្រទានព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយកំពុងជាប់ឃុំ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1OMrrEB

នគរបាល​បាន​បញ្ឈប់​ការ​ជួបជុំ​គ្នា​របស់​កសិករ​ក្នុង​ខេត្តព្រៃវែង​

នគរបាលដែលបានបញ្ឈប់ការជួបជុំគ្នារបស់កសិករចំនួន៣០នាក់ក្នុងគេហដ្ឋានឯកជនមួយនៅខេត្តព្រៃវែងកាលពីម្សិលមិញបានអះអាងថា អ្នករៀបចំកម្មវិធីប្រមូលផ្តុំនេះមិនបានជូនដំណឹងទៅកាន់អភិបាលស្រុកជាលាយលក្សអក្សរជាមុននោះឡើយ។ ...

Niem Chheng
http://www.phnompenhpost.com/national/police-put-end-gathering-farmers-prey-veng

ក្រសួង​ធ្វើ​ស្លាក​ហាម​ជក់​បារី​ថ្មី​​ភ្ជាប់​នឹង​ការ​ពិន័យ

ក្រសួងសុខាភិបាលបានរៀបចំស្លាកបម្រាមនៃការហាមជក់បារីដោយមានភ្ជាប់នូវការផាកពិន័យជាទឹកប្រាក់ ២ ម៉ឺនរៀលទៅលើអ្នកជក់បារីនៅកន្លែងហាមឃាត់ និងតម្រូវឲ្យអ្នកគ្រប់គ្រង ឬម្ចាស់កន្លែងធ្វើការ ឬម្ចាស់កន្លែងសាធារណៈត្រូវបិទផ្សាយ ឬដាក់ស្លាកបម្រាមថ្មីនេះនៅទីតាំងរបស់ខ្លួនដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ...

ប៉ិច សុធារី
http://bit.ly/1YQgpE6

មន្ត្រីរាជការ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​នៅ​តែ​ជា​បុគ្គលិក​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ​

មន្ត្រីនគរបាលដែលត្រូវបានជាប់ចោទពីបទក្លែងបន្លំនិងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំនៅតែជាបុគ្គលិកនៃសាកលវិទ្យាល័យការពារជាតិ(NDU)ដដែល បើទោះបីជាជនឃុបឃិតជាមួយមន្ត្រីរូបនេះត្រូវបានជាប់ពន្ធនាគារក៏ដោយ។ ...

Buth kimsay and Taylor O'connell
https://www.cambodiadaily.com/news/officer-convicted-of-fraud-still-employed-at-defense-university-112874/

ម្ចាស់​ហាង​លក់​ឈើប្រណិត​ត្រូវ​បាន​ពិន័យ​ពី​បទ​ទុក​ឈើ​ខុសច្បាប់​

កាលពីម្សិលមិញ ម្ចាស់ហាងលក់ឈើប្រណិតមួយក្នុងរាជធានីភ្នំពេញត្រូវបានពិន័យជាទឹកប្រាក់ចំនួន ៦៤.១៨៩លានរៀល (ប្រមាណ ១៦, ០៤៧ដុល្លារ)ចំពោះការដឹកជញ្ជូន ជួញដូរនិងស្តុកទុកឈើប្រណិតដោយគ្មានការអនុញ្ញាតិ្តពីរដ្ឋបាលព្រៃឈើ។ ...

Buth Reaksmey Kongkea
http://www.khmertimeskh.com/news/25019/shop-slapped-with-fine-to-lose-timber-stock/

គ្រប់​ឆ្នេរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នឹង​ត្រូវ​បើក​ជា​សាធារណៈ​

ក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរនៃប្រទេសកម្ពុជាបានឱ្យដឹងថា គ្រប់ឆ្នេរនៅខេត្តព្រះសីហនុនឹងត្រូវបើកជាសាធារណៈ នេះរាប់បញ្ចូលទាំងឆ្នេរបច្ចុប្បន្ននៅពីមុខរមណីយដ្ឋានឆ្នេរសុខាដែលបច្ចុប្បន្នអនុញ្ញាត្តិឱ្យប្រើប្រាស់សម្រាប់តែភ្ញៀវផងដែរ។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/sihanoukville-beaches-get-public-access-112666/

ឯកអគ្គរាជទូតកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ

ឯកអគ្គរាជទូតកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសប្រាប់កាលពីថ្ងៃពុធឱ្យឆ្លើយតបទៅនឹងការចោទប្រកាន់ទៅកាន់លោកនិងក្រុមការងារអំពីការជួញដូរស្រានិងបារីខ្នាតធំគេចពន្ធទៅកាន់ហាងក្នុងទីក្រុងMelbourne។ ...

ឃី​ សុវុឌ្ឍី និង Taylor O'Connell
https://www.cambodiadaily.com/news/ambassador-to-australia-faces-graft-claims-112488/

លោក ហ៊ុន សែន ហាម​ឃាត់​​​​អ្នក​​​ដែល​ស្លៀកពាក់​​​ពណ៌​ដូចៗ​គ្នា​មិន​​​ឲ្យ​​​ប្រមូល​​​​​​ផ្តុំ​​​​​​​​ជា​​សាធារណៈ

សក្ដានុពលដែលពណ៌អាចក្លាយជាការ គាំទ្រសម្រាប់ការបះបោរខាងនយោបាយ មិនទាន់បាត់ទៅណាទេសម្រាប់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយលោកបានរិះគន់ខ្លាំងៗ ម្ដងហើយម្ដងទៀតប្រឆាំង  “បដិវត្តន៍ពណ៌” បែបអឺរ៉ុបខាងកើតនេះ។ ...

គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/31451/

ឯកសារPanama Papers ភ្ជាប់សមាសភាពរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៅនឹងជនក្លែងបន្លំ

ជនក្លែងបន្លំសញ្ជាតិខ្មែរ-អាមេរិកកាំងពីររូបត្រូវបានកំណត់អត្តសញ្ញាណក្នុងចំណោមម្ចាស់ភាគហ៊ុនទាំង៥ ដែលក្នុងនោះ រួមមានមន្ត្រី ក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា ចំពោះចំណែកក្នុងក្រុមហ៊ុនចម្រាញ់ប្រេង លើដែនសមុទ្រដែល ស្ថិតនៅកោះVirgin ក្នុងការបែកធ្លាក់ឯកសារPanama Papers ដែលបានចេញផ្សាយតាំងពីថ្ងៃអង្គារ។ ...

Taylor O'Connell និង ឃី​ សុវុឌ្ឍី
https://www.cambodiadaily.com/news/panama-papers-link-justice-minister-to-fraudsters-112429/

លោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើតំបន់ព្រៃការពារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការដាក់តំបន់ការពារចំនួន ១៨ ដែលមានទំហំដីជិត ៣លានហិកតានៃព្រៃឡង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងបរិស្ថានកាលពីម្សិលមិញ។ ...

ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/24817/pm-signs-off-on-protected-forests/

លោកហ៊ុនសែនបញ្ជាឱ្យមានការលក់ឈើខុសច្បាប់ខណៈសាលារៀនមិនមានសមត្ថភាពក្នុងការដឹកឈើ

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានដកហូតបញ្ជាការទិញសម្រាប់ឈើខុសច្បាប់ ដែលរឹបអូសបានដោយ រដ្ឋាភិបាលសម្រាប់ទៅសាងសង់សាលារៀននិងគេហដ្ឋានសម្រាប់លោកគ្រូអ្នកគ្រូ ដោយអះអាងថាពួកគាត់មាន ផលវិបាកក្នុងការដឹកឈើ ទាំងនេះចេញពីព្រៃ។ ...

គុច ណារ៉េន និង អូន ភាព
https://www.cambodiadaily.com/news/hun-sen-orders-timber-sale-because-teachers-cant-move-it-112430/

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលីត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើទំនិញរួចពន្ធ

កាលពីម្សិលមិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលីបានបដិសេធពីការចោទប្រកាន់ទាក់ទងនឹងការប្រព្រឹត្ត អំពើពុករលួយខណៈមានសេចក្តីរាយការណ៍ថាស្ថានទូតនេះបានស្ថិតក្រោមការស៊ើបអង្កេតដែលទាក់ទងទៅនឹងទីផ្សារ ជួញដូរស្រានិងបារីងងឹតក្នុងទឹកប្រាក់ប្រមាណ ២០០,០០០ដុល្លារអាមេរិក។ ...

Erin Handley
http://www.phnompenhpost.com/national/canberra-embassy-probed-duty-free-abuse-report

ម្ចាស់អភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុនឹងធ្វើការឈូសឆាយលើព្រៃកោងកាង

កាលពីម្សិលមិញ អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា ម្ចាស់អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយនឹងត្រូវបានអនុញ្ញាត្តិឱ្យ ឆូសឆាយ ព្រៃកោងកាងដែលស្ថិតនៅក្នុងឃំុទឹកថ្លាខេត្តព្រះសីហនុ។ ...

មុិច ដារ៉ា​ និង Igor Kossov
http://www.phnompenhpost.com/national/battle-over-mangrove-sees-sez-trump-ngo

ឃាត់​ខ្លួន​អ្នក​សារព័ត៌មាន​៩​នាក់​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​រក​ស៊ី​ឈើ​ខុស​ច្បាប់

អ្នកកាសែតក្នុងស្រុកចំនួន៩នាក់ត្រូវប៉ូលិសខេត្តចាប់ខ្លួនកាលពី ម្សិលម៉ិញដោយចោទប្រកាន់ថា ជំរិតទារប្រាក់ចំនួន ១០០ដុល្លារពី រថយន្តមួយគ្រឿងរបស់អ្នកភូមិដែលបានដឹកឈើចេញពីព្រៃជាថ្នូរ នឹងការមិនចុះផ្សាយក្នុងទំព័រកាសែត របស់ពួកគេ ស្តីពីសកម្មភាពដឹកឈើរបស់អ្នកភូមិទាំងនោះ និងមិនរាយការណ៍ទៅប៉ូលិស ឬរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ។  ...

ប៊ុត រស្មីគង្គា
http://bit.ly/1Wm5ogk

មនុស្ស​​ប្រាំបី​នាក់​​​​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​​ខ្លួន​កាលពី​ម្សិល​មិញ​​ពាក់​ព័ន្ធ​ការ​តវ៉ា​ “ថ្ងៃច័ន្ទពណ៌​ខ្មៅ​”​​

មន្ត្រីអង្គការសិទ្ធិមនុស្ស និងសកម្មជនប្រាំបីនាក់ដែលស្លៀកពាក់ពណ៌ខ្មៅ ត្រូវបានចាប់ ខ្លួនកាលពីម្សិលមិញ អំឡុងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ក្នុងរាជធានីភ្នំពេញ ជាការតវ៉ាដំបូងក្នុងយុទ្ធនាការមួយដើម្បីទាមទារឲ្យដោះលែង មន្ត្រីអង្គការសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប. មួយរូបដែលត្រូវបានដាក់ពន្ធនាគារកាលពីចុងខែមុនតាមបទចោទ ប្រកាន់ដែលមជ្ឈដ្ឋានទូទៅជឿថាជាហេតុផលនយោបាយ។ ...

បែន​ សុខហ៊ាន និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/31438/

វិធានការ​ទប់ស្កាត់​នាំ​ចូល​អង្ករ​មិន​ទាន់​ចេញ

ការហាមឃាត់ ឬ កំណត់ចំនួនអង្ករនាំចូលពីវៀតណាមនៅមិនទាន់ចេញជាផ្លែផ្ការ អ្វីឡើយខណៈវិធានការកំពុងតែស្ថិតក្នុងការពិភាក្សានៅឡើយចាប់ តាំងពីអំពាវនាវឲ្យរដ្ឋាភិបាលចេញវិធានការលើបញ្ហានេះមក។ នេះបើតាមលោក មូល សារិទ្ធី ជាសមាជិកគណៈកម្មាធិការក្រុមការងារ។ ...

ចេង សុខហ័ង
http://bit.ly/276AL1m

ដក​តំណែង​មន្ត្រី​មន្ទីរពេទ្យ​បង្អែក ២ នាក់​រឿង​មិន​បើក​ប្រាក់​បេសកកម្ម

មន្ត្រី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ពីរ​នាក់​ត្រូវ​បាន​ដក​ចេញ​ពី​ តំណែង​បន្ទាប់​ពី​ខកខាន​មិន​បាន​បើក​ប្រាក់​បេសកកម្ម​ជាង​ ១០០ ​លាន​រៀល​ឲ្យ​មន្ត្រី​សុខាភិបាល​ជាង​ ៣០ ​នាក់​តាំង​ពី​ឆ្នាំ​ ២០១៥​ មក។ ...

ផាក់ ស៊ាងលី
http://bit.ly/1T6qV8v

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ចូល​បំភ្លឺ​នៅ​តុលាការ​​ទាក់​ទង​នឹង​បណ្ដឹង​បរិហារកេរ្តិ៍​លោក អ៊ូ វីរៈ​

ពាក្យបណ្ដឹងបរិហារកេរ្តិ៍របស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ប្រឆាំងនឹងអ្នកវិភាគនយោបាយដ៏លេចធ្លោគឺលោក អ៊ូ វីរៈ បានដំណើរការនៅថ្ងៃសុក្រ ក្នុងពេលដែលតុលាការក្រុងភ្នំពេញសាកសួរលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស។ ...

សេក ឧត្តម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/31411/

រដ្ឋាភិបាល​លើកឡើង​ថា តំណាង​រាស្ត្រ​ត្រូវ​គោរព​ដីកាកោះ​ហៅ​

កាល​ពី​ម្សិលមិញ ក្រសួង​យុត្តិធម៌​​បាន​ច្រាន​​​ចោល​ការ​​ជំទាស់​របស់​ គណបក្ស​សង្គ្រោ​ះ​​​​ជាតិ​​ដែល​បដិសេធ​ការ​សាក​សួរ​របស់​​ព្រះ​រាជ​អាជ្ញា​ ធរ​​ជុំវិញ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា អនុប្រធានគណបក្ស​ ដោយ​ហៅ​ការ​អះ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/31406/

ជនរងគ្រោះដោយក្រុមហ៊ុន Ponzi scheme ដាក់ញាត្តិឱ្យនាយករដ្ឋមន្ត្រីជួយអន្តរាគម

វិនិយោគិនខឹងសម្បារដោយសារត្រូវបានបោកប្រាស់អស់ប្រាក់ជាច្រើនពាន់ដុល្លារដោយក្រុមហ៊ុនហិរញ្ញវត្ថុដែលឱ្យពួកគេ ទិញស្តុកនៅក្រុមហ៊ុន ponzi scheme របស់ហុងកុង បានបោះជំរុំនៅមុខផ្ទះសម្តេចហ៊ុនសែន ដោយសំណូមពរឱ្យលោកជួយ ធ្វើអន្តរាគម។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/ponzi-scheme-victims-petition-prime-minister-for-intervention-112235/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rUNBy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!