ច្បាប់ និងប្រព័ន្ធតុលាការ
ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ
ផ្ទេរមុខតំណែងមន្ត្រីតុលាការខេត្ត-រាជធានីចំនួន៨២រូប
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្រោមព្រះរាជាធិបតីរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសម្រេចសម្រេចបោះឆ្នោតយល់ព្រមស្នើតែងតាំង និងផ្ទេរមុខតំណែងតាមវេនមន្ត្រីតុលាការ៤ឆ្នាំ ចំនួន៨២រូប។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2liBuIZ
តុលាការសម្រេចផ្តន្ទាទោស ទេព វន្នី ដាក់ពន្ធនាគារ រយៈពេល៣០ខែ
ប្រជាសហគមន៍ដីធ្លីយ៉ាងហោចណាស់៤នាក់បានរងរបួសក្នុងការប៉ះទង្គិចជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ៧មករា នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ ស្របពេលដែលចៅក្រមសាលាដំបូង បានសម្រេចផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារចំនួន ២ឆ្នាំកន្លះ និងត្រូវពិន័យ និងសងជំងឺចិត្តដល់ដើមបណ្តឹង ១៤លាន ...
ប៉ិច សុធារី
http://bit.ly/2lxjvlE
តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរោងចក្រ ខណៈថៅកែគេចខ្លួន
រោងចក្រ Top World garment ត្រូវបានតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្នក្រោយពីថៅកែរត់គេចមិនបានបើកប្រាក់ឈ្នួលដល់កម្មករសម្រាប់ខែធ្នូឆ្នាំ ២០១៦ ដែលរហូតមកទល់ពេលនេះពួកគេមិនទាន់ទទួលបាននោះទេ។ ...
សែន ដាវីត
http://bit.ly/2lZ0Ro6
សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនមាតាធម្មជាតិ
កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាតម្កល់សាលក្រមដែលបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន២៥.០០០ដុល្លារសម្រាប់សកម្មជនបរិស្ថានបីរូបដែលបានភៀសខ្លួនពីប្រទេសកម្ពុជា បន្ទាប់ពីត្រូវសាលាដំបូងផ្ដន្ទាទោសក្រោមបទចោទ “គំរាមកំហែងថានឹងធ្វើឱ្យខូចខាត” សាឡង់បូមខ្សាច់មួយនៅខេត្តកោះកុងកាលពីឆ្នាំ២០១៥។ ទោះជាយ៉ាងណា ពួកគាត់កំពុងពិភាក្សាគ្នាចង់ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីតុលាការបានច្រានចោលបណ្ដឹងសាទុក្ខរបស់ព្រះរាជអាជ្ញាដែលស្នើឱ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពួកគេបន្ថែម។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/36545
លោក គឹម សុខ ប្រាប់រដ្ឋាភិបាលឲ្យបញ្ចេញវីដេអូស្តីពីការធ្វើឃាតលោកបណ្ឌិត កែម ឡី
ដោយមិនខ្វល់នឹងបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន៥០០.០០០ដុល្លារដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ប្តឹងនោះលោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយនយោបាយបានវិលត្រឡប់មកផ្តល់បទសម្ភាសន៍តាមវិទ្យុវិញកាលពីម្សិលមិញ ដើម្បីលើកឡើងថា រដ្ឋាភិបាល ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/36536
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងអ្នកវិភាគនយោបាយទារសំណងជំងឺចិត្តកន្លះលានដុល្លារ
មិនយូរទេ ទ្រព្យសម្បត្តិរបស់លោក គឹម សុខ អ្នកអត្ថាធិប្បាយនយោបាយដែលមានដូចជា ទូរស័ព្ទ iPhone ពីរគ្រឿង iPad មួយគ្រឿង និងលុយសន្សំក្នុងគណនីធនាគារចំនួន២០០ដុល្លារ អាចនឹងក្លាយជាទ្រព្យសម្បត្តិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី ...
គុច ណារ៉េន និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36505
កម្មករដែលថៅកែរត់ចោលសុំឲ្យតុលាការជួយដោះស្រាយ
កម្មករ-កម្មការិនីប្រមាណ ១០០នាក់ មកពីរោងចក្រជុងហ្វៃ នីតវៀរ ដែលត្រូវបានថៅកែរត់ចោលដោយមិនបានផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់ពួកគេតាំងពីខែកក្កដា ឆ្នាំ២០១៦ មក បានមកប្រមូលផ្តុំគ្នាស្នើសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ អនុគ្រោះពន្ធលើបណ្តឹងអង្គសេចក្តីរបស់ ...
មុំ គន្ធា
http://bit.ly/2kBtmEZ
អ.ស.ប. អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស
អ្នកជំនាញការរបស់អង្គការសហប្រជាជាតិចំនួនពីររូបបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងជាបន្ទាន់ដល់មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប. ដែលរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីក្នុងសំណុំរឿងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយចាត់ទុកថា ជារឿងនយោបាយ។យោងទៅតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញពី ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2k7YrBX
សាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនសកម្មជនដីធ្លីតំបន់បឹងកក់ ទេព វន្នី
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះសាលាឧទ្ធរណ៍បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់សកម្មជនដីធ្លីសហគមន៍បឹងកក់ គឺអ្នកស្រី ទេព វន្នី ក្នុងបណ្តឹងចោទប្រកាន់ពាក់ព័ន្ធទៅនឹងការប៉ះទង្គិចដោយហិង្សា នៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកើតឡើងកាលពីឆ្នាំ ...
តាំង វីដា
http://bit.ly/2eMWRnq
តុលាការផ្តន្ទាទោសលោក ហុង សុខហួរ ឱ្យជាប់ពន្ធនាគារ៧ឆ្នាំ ពីបទបង្ហោះសារតាមទំព័រហ្វេសប៊ុក
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំកាលពីម្សិលមិញ ពីបទក្លែងឯកសារ និងញុះញង់បន្ទាប់ពីបង្ហាញសន្ធិសញ្ញាព្រំដែនតាមទំព័រហ្វេសប៊ុក ដែលគណបក្សសង្គ្រោះជាតិលើកឡើងថា មានលក្ខណៈខុសឆ្គងដែលអាចបណ្តាលមកពីការបកប្រែ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/35226
ឃុំខ្លួនប្រធានមន្ទីររ៉ែ និងកូនចៅពីរឿងលួចលក់ដីរបស់រដ្ឋ
ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហាររួមនឹងកូនចៅម្នាក់ជាប្រធានការិយាល័យគណនេយ្យកាលពីម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពាក់ព័ន្ធនឹងករណីលួចលក់ដីមន្ទីរតម្លៃប្រមាណជា ៧ ម៉ឺនដុល្លារបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅ ...
ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2fnf4ns
សាលក្រមរឿង លោក ហុង សុខហួរ ប្រកាសថ្ងៃទី៧ ខែវិច្ឆិកា
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចប្រកាសសាលក្រមសំណុំរឿងលោកហុងសុខហួរអតីតសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ីនៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៦ខាងមុខនេះដោយសម្រេចបន្តតម្កល់បទចោទប្រកាន់ទុកជាបានការខណៈតុលាការកំពូលសម្រេច បដិសេធចំពោះការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ លោក មាជ សុវណ្ណារ៉ា ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2f96c9H
កម្ពុជាជាប់ចំណាត់ថ្នាក់ចុងក្រោយគេ នៅលើផ្នែកនីតិរដ្ឋ
ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ១១២ ក្នុងចំណោមប្រទេសទាំងអស់ចំនួន ១១៣ ដែលត្រូវបានធ្វើការស្ទាបស្ទង់នៅទូទាំងពិភពលោកគឺនៅបន្ទាប់ចុងក្រោយគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកស្តីពីការយល់ដឹងផ្នែកនីតិរដ្ឋ។ នេះបើយោងតាមរបាយការណ៍មួយដែលបាន ...
Cristina Maza
http://bit.ly/2eml96M
Rhona Smith បញ្ចប់ទស្សនកិច្ចនៅកម្ពុជា ដោយការព្រួយបារម្ភផ្នែកសិទ្ធមនុស្ស និងប្រព័ន្ធយុត្តិធម៌
ក្នុងដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជា នៅក្នុងបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ លើកទីបីរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានចេញនូវការពិនិត្យនៃស្ថានភាពសិទ្ធិមនុស្សយ៉ាងខ្លាំងក្លានៅកម្ពុជា ដោយបានលើក ...
Safiya Charles
http://bit.ly/2eTApsl
ក្រសួងយុត្តិធម៌ ស្រាវជ្រាវករណីដែលចោទថា កម្ពុជាមានសេវាស៊ីឈ្នួលពរពោះជំនួស
ក្រសួងយុត្តិធម៌កំពុងស្រាវជ្រាវលើករណីដែលមានការចោទថាប្រទេសកម្ពុជាកំពុងតែមានសេវាស៊ីឈ្នួលពរពោះជំនួស ដែលមានការផ្សព្វផ្សាយ និងពាក្យចចាមអារ៉ាមលើករណីនេះ។ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងកាលពីថ្ងៃពុធ ម្សិលមិញនេះនៅក្នុងសិក្ខាសាលា ...
មុំ គន្ធា
http://bit.ly/2doWWNt
យាយព្រឿង ជាឈ្មួញរកស៊ីឈើ ត្រូវបានចោទប្រកាន់ក្នុងរាជធានីភ្នំពេញ
យោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញម្នាក់បានឱ្យដឹងថា ឈ្មួញឈើល្បីឈ្មោះម្នាក់ឈ្មោះ ហេង សំនៀង ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទកាប់ឈើខុសច្បាប់ និងជ្រៀតជ្រែកកិច្ចការមន្ត្រីសាធារណៈ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ត្រីរូបនេះបានព្យាយាមទៅយកឈើខុសច្បាប់មួយចំនួនដោយមានជំនួយពីមនុស្សមួយក្រុម។ ...
យាយព្រឿងឈ្មួញឈើល្បីឈ្មោះត្រូវបានចាប់ខ្លួន ប៉ុន្តែគេមិនដឹងថាសមត្ថកិច្ចឃុំខ្លួនគាត់នៅទីណាទេ
កងរាជអាវុធហត្ថបាននិយាយថា ពួកគេបានចាប់ខ្លួនឈ្មួញឈើល្បីឈ្មោះម្នាក់ក្នុងខេត្តស្ទឹងត្រែងកាលពីម្សិលមិញ បន្ទាប់ពីស្ត្រីរូបនោះនិងមនុស្សមួយក្រុមប្រដាប់ដោយដំបងបានព្យាយាមទៅយកឈើមួយគំនរដែលក្រុមមន្ត្រីបានរឹបអូសកាលពីមួយថ្ងៃមុន។ ...
ចិនចុះ MoU ដើម្បីជួយកំណែទម្រង់ប្រព័ន្ធតុលាការ
ចិនបានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងមួយដើម្បីជួយដល់កម្ពុជា ជាមួយការកំណែទម្រង់ប្រព័ន្ធតុលាការ និងការចែករំលែកជំនាញលើការជួសជុលប្រព័ន្ធ ទោះបីជាអ្នកជំនាញអន្តរជាតិបានក្រើនរំលឹកកាលពីម្សិលមិញថា ចិនមិនគួរត្រូវបានជ្រើសរើសជាគំរូសម្រាប់ការធ្វើ ...
Yesenia Amaro
http://www.phnompenhpost.com/national/china-mou-help-reform-judiciary
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារាចរ ស្ដីពីការថែរក្សាការពារបង្គោលព្រំដែនចាស់
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញសារាចរស្ដីពីការថែរក្សាការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយនៃសាវតារជាតិខ្មែរ។ យោងទៅតាមសារាចរចុះថ្ងៃទី២០ ខែកញ្ញា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយ នៃសាវតារជាតិខ្មែរ និងការសឹករេចរិល ដោយធម្មជាតិ និងដើម្បីថែរក្សាការពារ បង្គោលព្រំដែនចាស់ ដែលបោះដោយគណៈកម្មការកំណត់ព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុននឹងក្រោយ ទសវត្សរ៍ឆ្នាំ១៨៧០ ឲ្យបានឋិតថេរគង់វង្ស។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2d2Vaz8
ឧទ្ធរណ៍តម្កល់សាលក្រមសុំណុំរឿងសកម្មជនអារ៉ែង
សាលាឧទ្ធរណ៍កាលពីថ្ងៃម្សិលមិញ បានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តកោះកុង ដែលបានចោទប្រកាន់ទៅលើសកម្មជនការពារបរិស្ថាន នៅតំបន់អារ៉ែង លោក វ៉ែន វ៉ន ពាក់ព័ន្ធនឹងសំណុំរឿងព្រៃឈើ ទុកជាបានការ ក្រោយពីបានបើកសវនាការលើសំណុំរឿងនេះកាលពីថ្ងៃទី០៩ ខែ ...
ប៉ិច សុធារី
http://bit.ly/2cpZdHL
ឥណ្ឌាសន្យារផ្តល់ ៥ ម៉ឺនដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងផ្តល់ថវិការ ៥០,០០០ ដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) លើសាលាក្តីខ្មែរក្រហមជាមួយការកាត់ទោសអតីតមេបញ្ជាការខ្មែរក្រហមរបស់ប្រទេសនេះ។ “តាងនាមឱ្យ ECCC ពួកយើងសូមថ្លែងអំណរគុណសម្រាប់ការគាំទ្រដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា” ប្រសាសន៍លោកប្រធានស្តីទី Tony Kranh និងនាយករងរដ្ឋាបាល លោក Knut Rosandhaug នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ ...
Safiya Charles
http://www.khmertimeskh.com/news/29660/india-pledges--50-000-to-eccc/
មិត្តភក្តិ និងគ្រួសារលោក កែម ឡី ច្រានចោលការអះអាងរបស់មន្ត្រី
បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីសប្ដាហ៍មុនថា ការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី មានការយឺតយ៉ាវដោយសារតែភរិយារបស់លោក ភៀសខ្លួនចេញពីប្រទេស មិត្តភក្ដិ និងគ្រួសាររបស់អ្នកវិភាគដែលត្រូវគេធ្វើឃាតរូបនេះបានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងកាលពីម្សិលមិញចំពោះការឆ្លើយតបយឺតយ៉ាវ និងលាក់បាំងក្នុងរយៈពេល២ខែមកនេះ។ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/34218
កម្លាំងប្រដាប់អាវុធដាក់របាំងលួសតាមផ្លូវជាតិមួយចំនួន ខណៈលោក កឹម សុខា នឹងត្រូវសវនាការព្រឹកនេះ
កម្លាំងប្រដាប់អាវុធរបស់កងរាជអាវុធហត្ថ និងនគរបានជាតិជាក្រុមៗប្រមាណពី ២០-៣០ នាក់ជាមួយនឹងរបាំងលួសសម្រាប់បិទផ្លូវត្រូវបានត្រៀមរួចជាស្រេចនៅតាមផ្លូវជាតិសំខាន់មួយចំនួនចូលមកកាន់ទីក្រុងភ្នំពេញដែលត្រូវបានអះអាងថាបំណងពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ទន្ទឹមនឹងតុលាការបើកការជម្រះក្ដីលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃសុក្រនេះ។ ...
មាស សុខជា និង ម៉ិច ដារ៉ា
http://bit.ly/2cIxods
តុលាការជម្រះសកម្មជនបឹងកក់ខែក្រោយ
អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់ ៣ នាក់ទៀតនឹងត្រូវហៅមកជម្រះនៅខែក្រោយនេះដោយជាប់ចោទពីបទ «ជេរប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈពាក់ព័ន្ធនឹងការតវ៉ាមួយកាលពីខែវិច្ឆិកាឆ្នាំ ២០១១ នៅមុខសាលាក្រុងភ្នំពេញ។ អ្នកវិភាគថាសំណុំរឿងចាស់លេចឡើងសាជាថ្មីគឺដើម្បីកាត់បន្ថយការតវ៉ារឿង «ថ្ងៃចន្ទពណ៌ខ្មៅ» ការទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ ...
នៀម ឆេង
http://bit.ly/2c1Pjbg