ក្រសួងយុត្តិធម៌ ស្រាវជ្រាវករណីដែលចោទថា កម្ពុជាមានសេវាស៊ីឈ្នួលពរពោះជំនួស
ក្រសួងយុត្តិធម៌កំពុងស្រាវជ្រាវលើករណីដែលមានការចោទថាប្រទេសកម្ពុជាកំពុងតែមានសេវាស៊ីឈ្នួលពរពោះជំនួស ដែលមានការផ្សព្វផ្សាយ និងពាក្យចចាមអារ៉ាមលើករណីនេះ។ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងកាលពីថ្ងៃពុធ ម្សិលមិញនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្ដីពី «សេចក្តីពន្យល់ អំពីស្មុំកូនក្នុងប្រទេស» ដែលមានរយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់២១ ខែតុលា នេះថា មានការចោទប្រកាន់មួយមកលើប្រទេសកម្ពុជា ថាកំពុងតែមាននូវសេវាពរពោះជំនួសដែលលោកមានការងឿងឆ្ងល់ថា តើជាការស្មុំកូន ឬជាការស្មុំទារក (ក្នុងពោះ)។ …
មុំ គន្ធា
http://bit.ly/2doWWNt