វិស័យឧស្សាហកម្ម
ការផលិត
ក្រុមហ៊ុនប្រេងអេមីរ៉ាតអារ៉ាប់រួម មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន Muba-dala Petroleum ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំមួយរបស់ប្រទេស អេមីរ៉ាតអារ៉ាប់រួម បានមកស្វែងរកឱកាសវិនិយោគលើវិស័យប្រេងនៅកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ លោក ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការបង្ហាញចំណាប់អារម្មណ៍នេះកើតមានឡើង ...
ធូ វិរៈ
https://bit.ly/36wHNks
ក្រសួងការងារ បានត្រៀមមន្ត្រីតាមដានការបើកប្រាក់អតីតភាពការងារចុងខែធ្នូ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា ក្រសួងនឹងត្រៀមមន្ត្រីសម្រាប់ចុះធ្វើការតាមដានការបើកប្រាក់អតីតភាពការងាររបស់កម្មកររោងចក្រវាយនភណ្ឌ កាត់ដេរក្នុងដំណាក់កាលទី ២ នៅចុងឆ្នាំនេះបន្ទាប់ពីទទួលបានជោគជ័យនូវដំណើរការបើកផ្តល់ជូនកម្មករទូទាំងប្រទេសកាលពីខែមិថុនា។ កាលពីឆ្នាំ ២០១៨ ក្រសួងការងារបានប្រកាសពី ...
ឡុង គីមម៉ារីតា
https://bit.ly/343ksoM
ក្រសួង ជំរុញឲ្យវិនិយោគលើរោងចក្រសម្អាតស្វាយ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវឲ្យវិស័យឯកជនធ្វើការវិនិយោគលើការបង្កើតរោងចក្រវេចខ្ចប់ និងសម្លាប់មេរោគលើផ្លែស្វាយ ដើម្បីបំពេញតម្រូវការស្តង់ដានាំចេញស្វាយទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាទទួលបានភ្លើងខៀវនាំចេញស្វាយទៅកូរ៉េខាងត្បូង និងកំពុងសិក្សាពីលទ្ធភាពនាំចេញទៅទីផ្សារចិន។ ...
ធូ វិរៈ
https://bit.ly/2sSXwMd
របាយការណ៍៖ រោងចក្រកាត់ដេរនៅតែបន្តបើកទោះបីជាមានសក្តានុពលនៃការបាត់បង់កិច្ចព្រមព្រៀង EBAក៏ដោយ
រោងចក្រកាត់ដេរនៅតែបន្តបើកដំណើរការនៅក្នុងប្រទេសកម្ពុជា បើទោះបីជាប្រទេសនេះកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីការបាត់បង់ឋានៈរបស់ខ្លួនពី EBA ជាមួយសហភាពអឺរ៉ុបក៏ដោយ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗ។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50666883/garment-factories-opening-despite-potential-loss-of-eba-deal-report/
រោងចក្រថាមពលធ្យូងថ្មខេត្តព្រះសីហនុនឹងដំណើរការផលិតថាមពលនៅខែនេះ
មន្រ្តីថាមពលជាន់ខ្ពស់ម្នាក់បានឱ្យដឹងថា រោងចក្រថាមពលធ្យូងថ្មទំហំ ១៣៥ មេហ្គាវ៉ាត់ក្នុងខេត្តព្រះសីហនុនឹងចាប់ផ្តើមផលិតថាមពលនៅខែនេះ។ រោងចក្រនេះត្រូវបានគេមើលឃើញថាជាធាតុសំខាន់មួយនៅក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដើម្បីដោះស្រាយជាមួយនឹងកង្វះថាមពល ...
ជា វណ្ណៈ
https://www.khmertimeskh.com/50666710/coal-fired-power-plant-to-come-online-in-sville-this-month/
កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ដែលជំរុញដោយកំណើនការនាំចេញ
កំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ដែលជំរុញដោយសារកំណើនការនាំចេញ និងតម្រូវការខ្លាំងក្នុងស្រុក។ បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកចេញផ្សាយកាលពីថ្ងៃម្សិលមិញ។ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថមថយបន្តិចពី ៧,៥ ភាគរយ កាលពីឆ្នាំ ២០១៨ មកនៅ ៧ ភាគរយ ...
ធូ វិរៈ
https://bit.ly/33p4pB9
ក្រុមហ៊ុនចិន គ្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា
ក្រុមហ៊ុនចិនចំនួន ២ គ្រោងនឹងធ្វើការវិនិយោគលើរោងចក្រដំឡើងរថយន្ត និងរោងចក្រកែច្នៃផលិតជីសរីរាង្គនៅកម្ពុជា។ នេះបើតាមតំណាងគណៈប្រតិភូមកពីខេត្តសាងតុងប្រទេស ចិន ដែលបានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាកាលពីសប្តាហ៍មុន។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម គណៈប្រតិភូ ...
បុគ្គលិកភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2Oo6lWr
ការនាំចេញសម្លៀកបំពាក់កម្ពុជា នឹងនៅតែខ្លាំង
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ មានសុទិដ្ឋិនិយមថា ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរនៅតែទទួលបានកំណើនដ៏រឹងមាំក្នុងរយៈពេល ២-៣ ឆ្នាំបន្ទាប់ដែលបានលើកឡើងលក្ខខណ្ឌការងារកាន់តែប្រសើរ និងការគោរពតាមច្បាប់ការងារគឺជាគន្លឹះដ៏សំខាន់នៃភាពជោគជ័យនៃឧស្សាហកម្មរបស់ប្រទេសនេះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើ ...
ម៉ៃ គុណមករា
https://bit.ly/3377iXq
ការនាំចេញវាយនភណ្ឌ សម្លៀកបំពាក់កើនដល់ជិត $៨ ពាន់លាន
ការនាំចេញសម្លៀកបំពាក់វាយនភណ្ឌ និងស្បែកជើង (GTF) របស់កម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ កើនឡើង ១៣ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/2QvMOF7
SOA នឹងសាងសង់រោងចក្រផលិតស្ករត្នោតជាមួយក្រុមហ៊ុនកូរ៉េ
ក្រុមហ៊ុននាំចេញក្នុងស្រុកមួយបានចុះហត្ថលេខាជាមួននឹងក្រុមហ៊ុន B&G is Life ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ ដើម្បីនឹងវិនិយោគលើរោងចក្រកែច្នៃស្ករត្នោតនៅខេត្តកំពង់ស្ពឺ។ លោក ពេជ្រ ចាន់ អ្នកគ្រប់គ្រងទូទៅរបស់ SOA បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា បន្ថែម ...
សុខ ចាន់
https://www.khmertimeskh.com/50661040/soa-to-build-palm-sugar-factory-with-korean-firm/
ការនាំចេញស្បែកជើង និងទំនិញ ធ្វើដំណើរកើនដល់ជាង $៤ ពាន់លាន
ការនាំចេញស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ដែលជំរុញដោយប្រព័ន្ធអនុគ្រោះពន្ធលើទំនិញធ្វើដំណើររបស់អាមេរិក។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/exports-footwear-and-travel-goods-buoyed-tariff-privileges
រោងចក្រស៊ីម៉ងត៍តម្លៃជាង ១០០ លានដុល្លារ បើកដំណើរការផ្លូវការ
រោងចក្រផលិតស៊ីម៉ងត៍ក្រោមការវិនិយោគ ១១០ លានដុល្លារ នៅខេត្តកំពតបានដំណើរការជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ដោយអាចផលិតបាន ១ លានតោនក្នុង ១ ឆ្នាំ។ រោងចក្រនេះក្លាយជារោងចក្រស៊ីម៉ងត៍ទី ៥ នៅក្នុងប្រទេស កម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងរហ័សនៃវិស័យសំណង់ ...
ម៉ៃ គុណមករា
https://bit.ly/2OhU84x
កម្ពុជាគួរតែចាប់យកស្វ័យប្រវត្តិកម្ម ដើម្បីលើកកម្ពស់ផលិតភាព
មន្ដ្រីជាន់ខ្ពស់មកពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា កម្ពុជាគួរតែចាប់ផ្ដើមចាប់យកឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្មក្នុងឧស្សាហកម្មកាត់ដេរ ដើម្បីធ្វើឲ្យផលិតភាពប្រសើរឡើង និងបង្កើនផលិតកម្ម ប៉ុន្តែការបណ្ដុះបណ្ដាលជំនាញកម្លាំងពលកម្មគឺជាកត្តាចាំបាច់។ ...
ម៉ៃ គុណមករា
https://bit.ly/2pSXyT0
រោងចក្រផលិតមីក្នុងស្រុក បើកសម្ពោធជាផ្លូវការ
ក្រុមហ៊ុនក្នុងស្រុក One More Manufacturing Co. Ltd បានបើកសម្ពោធជាផ្លូវការនូវរោងចក្រផលិត «មីជាតិ» ដែលមានសមត្ថភាពអាចផលិតបាន ១៥០ លានកញ្ចប់ ក្នុង ១ ឆ្នាំ។ រោងចក្រផលិតមីនេះត្រូវបានបើកសម្ពោធកាលពីថ្ងៃសៅរ៍កន្លងទៅដែលមានផលិតមីចំនួន ៣ រសជាតិ គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្ច្រាំ និងរសជាតិស៊ុបមាន់ ដែល ...
ហ៊ឹន ពិសី
https://bit.ly/2K1BfRI
ការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការធ្វើឱ្យឧស្សាហកម្មកាត់ដេរខាតបង់ប្រាក់ចំនួន ៨៩ លានដុល្លារក្នុងមួយឆ្នាំ
លោក Jan Noorlander នាយកស្តីទីនៃអង្គការ Care ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការអាចមានការចំណាយដោយប្រយោលដល់ឧស្សាហកម្មកាត់ដេររហូតដល់ ៨៩ លានដុល្លារក្នុងមួយឆ្នាំ។ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ការងារ ...
រដ្ឋាភិបាលផ្តល់ប្រាក់លើកទឹកចិត្តដល់ការសម្រាលបុត្រចំនួន ៥ លានដុល្លារ
រដ្ឋាភិបាលបានចំណាយថវិកាជាង ៥ លានដុល្លារ ដើម្បីជួយដល់កម្មករកម្មការិនីកាត់ដេរដែលបានសម្រាលបុត្រក្នុងកំឡុងពេល ៩ ខែដំបូងនៃឆ្នាំនេះ។ បេឡាជាតិរបបសន្តិសុខសង្គមកាលពីម្សិលមិញបាននិយាយថា ចាប់ពីខែមករាដល់ខែកញ្ញា កម្មករចំនួន ...
មុំ គន្ធា
https://www.khmertimeskh.com/50647861/government-delivers-5-million-in-childbirth-bonuses/
លោក ហ៊ុន សែន ការពារការដំឡើងប្រាក់ឈ្នួលអប្បបរមាទាប
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរ មានការយោគយល់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ មិនបានច្រើនដូចនឹងជាការដំឡើងប្រាក់ឈ្នួលអប្បបរមាកាលពីឆ្នាំមុន។ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលសម្រាប់ ...
មុំ គន្ធា
https://bit.ly/357ms0K
គម្លាតនៅក្នុងប្រាក់ឈ្នួលអប្បបរមាដែលបានស្នើឡើង
សហជីព និងនិយោជកបានស្នើតួលេខខុសគ្នាយ៉ាងច្បាស់ពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មកររោងចក្រកាត់ដេរ និងវាយនភ័ណ្ឌដែលគួរតែទទួលបាននៅឆ្នាំក្រោយ។ ការចរចារប្រាក់ឈ្នួលអប្បបរមារវាងនិយោជិក រដ្ឋាភិបាល និងសហជីពបានចាប់ផ្តើមនៅថ្ងៃ ...
មុំ គន្ធា
https://www.khmertimeskh.com/50641382/gap-in-proposed-minimum-wage/
GMAC ជំរុញឱ្យរដ្ឋាភិបាលកែប្រែការសម្រេចដំឡើងប្រាក់ ៥ដុល្លារ ដល់កម្មករមកវិញ
ខណៈពេលការចរចារប្រាក់ឈ្នួលអប្បបរមានៅតែបន្ត GMAC បានស្នើសុំឱ្យរដ្ឋាភិបាលបដិសេធការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករកាត់ដេរ ដែលបានព្រមព្រៀងគ្នាតម្លើងចំនួន ៥ ដុល្លារ។ ស្នើសុំដូច្នេះ ព្រោះវាអាចកាត់បន្ថយភាពប្រកួតប្រជែងរបស់ ...
មៃ គុណមករា និង មុំ គន្ធា
https://bit.ly/2kt7mAg
កសិករនៅប្រទេសកម្ពុជាអាចជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ
កសិករកម្ពុជាចំនួនកន្លះលាននាក់អាចនឹងសំលឹងមើលចានបាយទទេរបស់ពួកគេ ប្រសិនបើសហភាពអឺរ៉ុបជំរុញការដកនូវការអនុគ្រោះពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ។ ខណៈដែលវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងប្រឈមនឹងការខាតបង់ច្រើន ...
Jason Thomas
https://theaseanpost.com/article/cambodias-rice-farmers-serious-danger
ក្រុមអ្នកផលិតសម្លៀកបំពាក់នៅកម្ពុជាទទូចឱ្យសហភាពអឺរ៉ុបរក្សា EBA សម្រាប់កម្ពុជា
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានជំរុញឱ្យសហភាពអឺរ៉ុប (EU) រក្សាការអនុគ្រោះពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) សម្រាប់កម្ពុជា។ សហភាពអ៊ឺរ៉ុបបានចាប់ផ្តើមដំណើរការរយៈពេល ១៨ ខែនៅក្នុងខែកុម្ភៈ ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន ...
Xiaoxia
http://www.xinhuanet.com/english/2019-08/16/c_138313126.htm
ផលិតកម្មស្បែកជើង នឹងឃើញឱកាសវិនិយោគច្រើនជាងកាត់ដេរ
វិស័យស្បែកជើងរបស់ប្រទេស កម្ពុជា នឹងមើលឃើញឱកាសថ្មីសម្រាប់ការវិនិយោគ និងការផលិតច្រើនជាងវិស័យកាត់ដេរ ដោយសារតែកំណើនដ៏សំខាន់របស់វិស័យនេះអំឡុងពេល ៥ ឆ្នាំចុងក្រោយជាប់គ្នា។ នេះបើតាមព្រឹតិ្តបត្រស្រាវជ្រាវរបស់អង្គការអន្តរជាតិខាងការងារលើវិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើង (GTF) របស់ប្រទេស កម្ពុជា។ របាយការណ៍ ...
ធូ វិរៈ
https://bit.ly/2Z3iXse
GMAC ព្រមានថា ការផ្អាកប្រព័ន្ធ EBA នឹងធ្វើឱ្យរងគ្រោះកម្មករ ៧៥ ម៉ឺននាក់
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នាថ្ងៃទី ១២ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា លទ្ធភាពនៃការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឲ្យរងគ្រោះដល់កម្មករកម្មការិនី ៧៥ ម៉ឺននាក់ និងគ្រួសាររបស់ពួកគេប្រមាណ ៣ ...
នៀម ឆេង
https://bit.ly/2YSb5tD
រោងចក្រថ្មីជាង ៣០ បានបើកដំណើរការនៅក្នុងឆមាសទី ១
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា នៅឆមាសទី ១ ឆ្នាំ ២០១៩ នេះមានរោងចក្រថ្មីចំនួន ៣៤ បានបើកដំណើរការ ខណៈកម្ពុជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប។ ...
ធូ វិរៈ
https://bit.ly/2OeruV5