ការ​រ​ចរចា​អំពី​ប្រាក់​ឈ្នួល​អប្បបរមានៅ​មាន​សភាព​តានតឹង​នៅឡើយ​

 តំណាង​រោងចក្រ​និង​សហជីព​នៅ​តែ​ប្រកាន់​គោល​ជំហរ​ខុស​ឆ្ងាយ​ពី​គ្នា​ ដែល​ធ្វើ​ឱ្យ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​ក្រោយ​សម្រាប់​កម្មករ​កាត់ដេរ​ ដែល​បច្ចុប្បន្ន​កំណត់​ត្រឹម​១២៨​ដុល្លារ​ក្នុង​មួយ​ខែរឹតតែជួបការលំបាក​ បន្ទាប់​ពី​ការ​ចរចារ​ដ៏​ក្តៅ​គគុក​នៅ​ថ្ងៃ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/compromise-remains-elusive-in-minimum-wage-negotiations-96839/

តំណាង​​រដ្ឋាភិបាល​ រោងចក្រ និង​សហជីព នឹង​បោះ​ឆ្នោតសម្រេច​​​​​​លើ​ប្រាក់​ខែ​គោល​នៅ​ថ្ងៃ​នេះ​

តំណាង​រដ្ឋាភិបាល​​​ តំណាង​រោងចក្រ​ និង​តំណាង​សហជីព ដែល​​ទទួល​បន្ទុក​​​ស្នើ​​​​ប្រាក់​ខែ​គោល​ថ្មី​​សម្រាប់​វិស័យ​កាត់​ដេរ​ នឹង​បោះ​ឆ្នោត​នៅ​ក្នុង​ថ្ងៃ​នេះ​​​ ដើម្បី​​កំណត់ ​យក​តួលេខ​មួយ​ បន្ទាប់ពី​​ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/27988/

គោលនយោបាយ​ថ្ងៃ​ឈប់​សម្រាក​របស់​កម្ពុជា​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​

​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ទើបតែ​ប្រកាស​បញ្ជី​ថ្ងៃ​ឈប់​សម្រាក​ជា​ផ្លូវការ​ សម្រាប់​ឆ្នាំ​២០១៦​ ដែល​លើស​ពី​ថ្ងៃ​ឈប់​សម្រាប់​កាលពី​ឆ្នាំ​កន្លង​មក​ ដោយ​បង្កើន​រហូត​ដល់​ ២៨​ថ្ងៃ​ និង​មិន​គិត​ថ្ងៃ​ឈប់​សម្រាក​ចំ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ ( ...

David Van
http://www.asiasentinel.com/econ-business/cambodia-holiday-policy-hampers-competiveness/

សហជីព​យល់ព្រម​កាត់​បន្ថយ​ការ​ទាមទារ​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា​

ខណៈ​ពេល​ដែល​ការ​ចរចា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​នឹង​បន្ត​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ​ តំណាង​សហជីព​បាន​យល់ព្រម​បន្ថយ​ការ​ទាមទារ​របស់​ខ្លួន​ដើម្បី​ដោះ​ដូរ​ជាមួយ​ស​ម្ប​រ​ទាន​ពី​រោងចក្រ​ផលិត​។​   ...

ឃួន ណារិម
https://www.cambodiadaily.com/news/unions-agree-to-reduce-wage-demands-96334/

សមាគម​រោងចក្រ​កាត់ដេរ​៖​ ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​ចុះ​មិន​ត្រូវ​កើន​

កិច្ចចរចារ​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​បាន​ចូល​ដល់​ដំណាក់កាល​ចុង​ក្រោយ​ខណៈ​ម្ចាស់​រោងចក្រ​បាន​អះអាង​ថា​ ការ​កើនឡើង​នៃ​ប្រាក់ខែ​កម្មករ​ដល់​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​អាច​ធ្វើ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ដែល​កំពុង​ប្រឈម​នឹង​ការ ...

Chea Takihiro
http://www.khmertimeskh.com/news/16269/minimum-wage-should-fall-not-rise--gmac/

កម្ពុជា​ចាប់ផ្តើម​ពិភាក្សា​លើ​ប្រាក់​ឈ្នួល​អប្បបរមា​បន្ទាប់​ពី​រដ្ឋាភិបាល​ភូមា​យល់ព្រម​លើ​ប្រាក់បៀវត្ស​កម្មករ​កាត់ដេរ​

កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​ ៧០០,០០០​នាក់​ នៃ​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​នេះ​ កំពុង​តែ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ ១២៨​ ដុល្លារ​ ក្នុង​មួយ​ខែ​។​ កាលពី​ឆ្នាំ​មុន​ ប្រាក់​ឈ្នួល​ស្របច្បាប់​ទាប​បំផុត​ សម្រាប់​កម្មករ​កម្ពុជា​ ក្នុង​វិស័យ​ឧស្សាហកម្ម​តម្លៃ​ ៥.៧​ ប៊ី​លាន ...

Kelsey Drain
http://www.fashiontimes.com/articles/23438/20150925/cambodia-begins-minimum-wage-talks-myanmar-government-approves-salary-garment.htm

សហជីពគំរាមកំហែងដល់ការតវ៉ាលើបញ្ហាប្រាក់ឈ្នួលអប្បបរមា

កាលពី​ម្សិលមិញ​ សហជីព​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​បាន​ផ្ញើរ​លិខិត​ទៅ​កាន់​គណៈកម្មាធិការ​ត្រួតពិនិត្យ​មើល​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ និង​ព្រមាន​តវ៉ា​ប្រសិនបើ​ការ​ទាមទារ​របស់​ពួក​គេ​មិន​ត្រូវ​បាន​បំពេញ​។​ ...

Jonathan Cox
http://www.khmertimeskh.com/news/16142/unions-threaten-protest-over-minimum-wage/

សហជីព​ខ្លះ​មិន​រីករាយ​នឹង​សំណើ​ដំឡើង​ប្រាក់​ឈ្នួល

ក្រុម​តំណាង​សហជីព​ពី​ម្សិលមិញ​បាន​បោះឆ្នោត​​ស្នើសុំ​ដំឡើង​​ ៣០ ​ដុល្លារ​សម្រាប់​​ប្រាក់​ឈ្នួល​អប្បបរមា​​ក្នុង​វិស័យ​​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែកជើង​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​មាន​ក្រុម​សហជីព​ឯករាជ្យ​យ៉ាង​ហោច​​ ២ មិន​រីករាយ​​នឹង​​តួលេខ​នេះ​ទេ។   ...

មុំ គន្ធា និង Shaun Turton
http://bit.ly/1KwEXfl

រដ្ឋាភិបាលប្រាប់សហជីពឱ្យកំណត់ប្រាក់ឈ្នួលអប្បបរមាមួយឬត្រូវបាត់បង់ឱកាសបញ្ចេញមតិ

កាលពីថ្ងៃអង្គារ ក្រសួងការងារបានព្រមានថា បើសម្ព័ន្ធសហជីពបរាជ័យក្នុងការមូលមតិគ្នាលើចំនួនប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់វិស័យកាត់ដេរ មុនកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាការងារនៅថ្ងៃសុក្រ គណៈកម្មាធិការនឹងមិនពិចារណាសំណើរ ពីសហជីពសោះតែម្តង។ ...

ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/govt-tells-unions-to-pick-a-minimum-wage-or-lose-their-say-95155/

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រាប់​ថា​ពួក​គេ​មិន​អាច​តម្លើង​ប្រាក់​ឈ្នួល​ឲ្យ​បាន​ ២០៧​ដុល្លារ​ក្នុង​មួយ​ខែ​ទេ​

ជាមួយនឹង​ការ​ចរចា​លើ​ប្រាក់​ឈ្នួល​ ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​នេះ​ ប្រធាន​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ព្រមាន​ថា​ ប្រទេស​កម្ពុជា​អាច​នឹង​បាត់បង់​ការងារ​រាប់​ពាន់​ ប្រសិនបើ​កម្មករ​ឈ្នះ​ការ​ទាមទារ​របស់​ពួក​គេ​ សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ ២០៧​ដុល្លារ​ក្នុង​មួយ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/manufacturers-say-they-cant-raise-wage-to-207-per-month/2973869.html

កម្មករ​កាត់ដេរ​ទាមទា​ររដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ការងារ​

កាលពី​ថ្ងៃ​ច័ន្ទ​ កម្មករ​កាត់ដេរ​ជា​កូដ​ករ​ជាង​៥០០​នាក់​ មក​ពី​រោងចក្រ​មួយ​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ បាន​យក​ញ្ញត្តិ​មក​ដាក់​នៅ​សភា​ និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដោយ​ទាមទារ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ជាមួយ​ក្រុមហ៊ុន​របស់​ពួក ...

សេរី មុនី្ន និង យន់​ សាមៀន​
http://www.rfa.org/english/news/cambodia/garment-workers-demand-cambodian-government-resolve-employment-issue-09212015143026.html

ការស្ទង់មតិបង្ហាញថាកម្មកររោងចក្រកាត់ដេររកកម្រៃបាន ១៩១ដុល្លារ ប្រចាំខែ

ការស្ទង់មតិថ្មីមួយទៅលើកម្មករកាត់ដេរចំនួន ៧០០ ០០០ នាក់ក្នុងប្រទេសស្តីអំពីប្រាក់ចំណូលនិងចំណាយក្នុងខែជាធម្មតាមួយបានសន្និដ្ឋានថា កម្រៃដែលសល់ពីការចំណាយផ្សេងៗជាមធ្យមរបស់បុគ្គលិករោងចក្រកាត់ដេរគឺ ១៩១ដុល្លារ ដែលជាតួរលេខខ្ពស់ជាងប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែមានកម្រិតទាបជាងអ្វីដែលនិយោជកចង់បាន។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/survey-says-garment-workers-earn-191-monthly-94853/

ការចរចាប្រាក់ឈ្នួលសម្រាប់រស់នៅ ទាញចំណាប់អារម្មណ៍ម៉ាកយីហោធំៗ

បេសកជននៃក្រុមហ៊ុនម៉ាកសម្លៀកបំពាក់យីហោធំៗ និងអ្នកលក់រាយ បានមកធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញនៅសប្តាហ៍នេះ ដើម្បីពិភាក្សាពីរបៀបក្នុងការសម្រេចបាន ប្រាក់ឈ្នួលសមរម្យ សម្រាប់កម្មករកាត់ដេររបស់កម្ពុជា ខណៈពេលដែល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា វិស័យឧស្សាហកម្មមួយនេះកំពុងថយចុះ ដោយសារអ្នកបញ្ជារទិញមួយចំនួន ដកខ្លួនចេញ។   ...

Shaun Turton
http://www.phnompenhpost.com/national/living-wage-talks-draw-major-brands

កម្មកររោងចក្រកាត់ដេរភាគច្រើន មិនរំពឹងថានឹងទទួលបានប្រាក់ឈ្នួលប្រចាំខែថ្មី២០៧$ឡើយ

កម្មករកាត់ដេរភាគច្រើន រំពឹងថានឹងទទួលបាន ប្រាក់ឈ្នួលអប្បបរមាថ្មីពីចន្លោះ ១៦០$ ទៅ ១៨០$ យោងតាមលទ្ធផលនៃការស្ទង់មតិថ្មី ដែលតួលេខនេះទាបជាង ប្រាក់ឈ្នួលអប្បបរមា២០៧$ ដែលសហជីពមួយចំនួន បាននិយាយថា ពួកគេមានគម្រោងចរចាជាមួយរោងចក្រនេះ។   ...

ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/most-garment-workers-not-expecting-new-207-monthly-wage-94698/

សហជីពបរាជ័យក្នុងការមូលមតិគ្នាលើបញ្ហាប្រាក់ឈ្នួលកម្មករជាលើដំបូង

កាលពីថ្ងៃពុធ មេដឹកនាំសហជីពដែលជាតំណាងឱ្យកម្មករកាត់ដេរចំនួន​៧០០ ​០០០​នាក់​ក្នុងប្រទេស បានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែង ជាលើកដំបូងរបស់ពួកគេ ក្នុងការចរចានាពេលខាងមុខទៅលើការស្នើសុំតំឡើងប្រាក់ឈ្នួលកម្មករបន្ថែមលើប្រាក់ឈ្នួលអប្បបរមា បច្ចុប្បន្នចំនួន១២៨ដុល្លារ ។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/consensus-on-wage-eludes-unions-on-first-try-94487/

សមាគម​រោងចក្រ​កាត់ដេរ​និយាយ​ថា​សហគ្រាស​មួយ​ចំនួន​ធំ​កំពុង​ព្យួរការងារ​កម្មករ​

សមាគម​រោងចក្រកាត់ដេរ​នៅ​កម្ពុជា​ និយាយ​ថា​ យ៉ាងតិច​១៥​រោងចក្រ​កាត់ដេរ​ បាន​ព្យួរ​ការងារ​កម្មករ​ ដោយសារ​មិន​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ បើ​ទោះបីជា​មេដឹកនាំ​សហជីព​ និយាយ​ថា​ ពួក​គេ​នឹង​ទាមទារ​ប្រាក់​ឈ្នួល​អប្បរ​មា​ខ្ពស់​ជាង​មុន​។​​ ...

ផន បុផ្ផា
http://www.voacambodia.com/content/manufacturers-say-a-high-number-of-factories-suspending-workers/2963358.html

សហជីព​ឯករាជ្យ​បង្កើន​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​២០៧​ដុល្លារ

ក្រុម​សហជីព​ឯករាជ្យ​និយាយ​ថា ពួកគេ​នឹង​ជំរុញ​ឲ្យ​បាន​ប្រាក់​ខែ​អប្បបរមា​ថ្មី​២០៧​ដុល្លារ​សម្រាប់​កម្មករ​កាត់ដេរ នៅ​ពេល​ការ​ចរចា​បី​ភាគី​ជាមួយ​រដ្ឋាភិបាល​និង​រោងចក្រ​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នេះ។ ...

ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/27539/

រោងចក្រ​កាត់ដេរ​និយាយ​ថា​អ្នកទិញ​បារម្ភ​ពី​ការ​ទាមទារ​របស់​សហជីព​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ សហជីព​ និង​ការ​ទាមទារ​តម្លើង​ប្រាក់​ឈ្នួលរបស់​សហជីព​ កំពុង​តែ​ធ្វើ​ឱ្យ​សហគ្រាស​របស់​ប្រទេស​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​គួរ​ ឱ្យ​បារម្ភ​ និង​អាច​នាំ​ឱ្យ​មានការ​ថយ​ចុះ​អ្នកទិញ​ សហគ្រាស​ និង​ការងារ​។​​ ...

ផន បុផ្ផា
http://www.voacambodia.com/content/buyers-worried-about-union-demands-garment-manufacturers-say/2952398.html

ក្រុមហ៊ុន​ អានកូ ព្រម​ផ្ដល់​លុយ​ជា​កញ្ចប់​ដល់​អតីត​កម្មការិនី

ការ​ចរចា​រឿង​វិវាទ​ររវាង​អតីត​កម្មការិនី​ផ្សព្វផ្សាយ​ស្រាបៀរ ៨ ​នាក់ និង​តំណាង​ក្រុមហ៊ុន​អានកូ​បាន​បញ្ចប់​កាលពី​ម្សិលមិញ​ដោយ​ក្រុមហ៊ុន​ព្រម​ផ្តល់​​ថវិកា​ជា​កញ្ចប់​ដល់​ពួកគេ​ទៅ​តាម​ការ​បង្គាប់​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​។ ...

ប៉ិច សុធារី
http://bit.ly/1F1rhEt

សហជីព​ក្នុង​ប្រទេស​កម្ពុជា​ព្រមាន​ពី​កូដកម្ម​ ខណៈ​ពេល​ដែល​រោងចក្រ​ថាមិនមានការដំឡើង​ប្រាក់​ឈ្នួល​

​រោងចក្រ​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ពួក​គេ​នឹង​បដិសេធ​សំណើ​សុំដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ក្រោយ​ ដែល​កំពុង​ធ្វើ​ឱ្យ​សហជីព​ខឹង​ និង​ ដែល​នឹង​រុញច្រាន​វិស័យសេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នេះ​ ទៅ​រក​ចលាចល​រាប់​ឆ្នាំ​ ដោយ​សារ​ការ​តវ៉ា ...

ប្រាក់ ចាន់ធុល
http://www.reuters.com/article/2015/08/12/cambodia-garment-idUSL3N10N1W620150812

រោងចក្រ​កាត់ដេរ​និយាយ​ថា​ផលិតភាព​ខ្សោយ​គួរ​បន្ថយ​ការ​ដំឡើង​ប្រាក់​ខែ

កាលពី​ថ្ងៃ​ច័ន្ទ សមាគម​​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​​ ហៅ​​​កាត់​​​ថា GMAC  បាន​អំពាវនាវ​ឲ្យ​សហជីព​នានា​បង្អន់​ការ​ទាមទារ​របស់​ពួកគេ​ក្នុង​ការ​ចរចា​ ថ្មីៗ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឧស្សាហកម្ម​កាត់​ដេរ ដោយ​ហេតុ​ថា​ផលិតភាព​ទាប ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26825/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Fk7ue
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!