ព័ត៌មាន
ក្រុមហ៊ុនផលិតសម្លៀកបំពាក់នៅកម្ពុជាព្រួយបារម្ភពីការធ្លាក់ចុះនៃការបញ្ជាទិញពីលោកខាងលិច
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃពុធបានសម្តែងការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃការបញ្ជាទិញពីប្រទេសលោកខាងលិចសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3zLfW01
GMAC ព្រមបន្ថែមប្រាក់ឈ្នួលឲ្យកម្មករ ២ ដុល្លារខណៈសហជីពទាមទារដល់ $១៧៩,៦០
ការសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងសហជីព និងនិយោជកកាលពីម្សិលមិញដើម្បីស្វែងរកចំណុចរួមក្នុងការដំឡើងប្រាក់ឈ្នួល។ កន្លងទៅក្រសួងការងារធ្លាប់ស្នើឱ្យគ្រប់ភាគីឱ្យបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករឱ្យបាន ១៤៨,២០ ដុល្លារខណៈសហជីពទាមទារដល់ ១៧៩,៦០ ដុល្លារតែភាគី (GMAC) កំណត់ឱ្យតែ ១៤៤,២០ ដុល្លារប៉ុណ្ណោះ។ ...
ឡាយ សាមាន
http://bit.ly/2d1ks2z
រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា
ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...
ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage
GMACកំណត់ប្រាក់ខែគោលដើម្បីចរចាត្រឹម១៤៤.២០ដុល្លារ
បន្ទាប់ពីភាគីសហជីពដែលតំណាងឲ្យកម្មករនិយោជិកបានប្រកាសពីតួលេខរបស់ខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៧ខាងភាគីនិយោជកក៏បានបង្ហាញតួលេខរបស់ខ្លួនផងដែរកាលពីថ្ងៃពុធ ម្សិលមិញនេះដែលមានចំនួនត្រឹមតែ ១៤៤.២០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ យោងតាមលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលចុះហត្ថលេខាដោយលោកខេន លូ អគ្គលេខាធិការនៃសមាគមនេះ ដាក់ជូនលោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេងកាលពីថ្ងៃទី៦ ខែកញ្ញា បានឲ្យដឹងថា ក្រោយពីបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ទៅលើលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ច និងសង្គមទាំង៧ចំនុច សមាគមយល់ឃើញថា អត្រាដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីដែលសមាជិករបស់សមាគមមានលទ្ធភាពអាចផ្តល់ជូនសម្រាប់ឆ្នាំ២០១៧នេះគឺមិនលើសពីអត្រាអតិផរណាដែលមានចំនួនប្រហែលតែ ៣ភាគរយតែប៉ុណ្ណោះ។ ...
មុំ គន្ធា
http://bit.ly/2cqflXt
ក្រុមសហជីពព្រមព្រៀងលើប្រាក់ខែគោលថ្មីសម្រាប់កម្មករកាត់ដេរ
ប្រធានសហជីពចំនួន១៧រូបនឹងធ្វើការទាមទារ១៧៩,៦០ដុល្លារ នៅពេលពួកគេអង្គុយចរចាជុំចុងក្រោយនៅសប្ដាហ៍នេះដើម្បីកំណត់ប្រាក់ខែគោលក្នុងវិស័យកាត់ដេរដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាង៦០០.០០០នាក់។ ប្រាក់ខែគោលនាពេលបច្ចុប្បន្នគឺ១៤០ដុល្លារ។ តួលេខថ្មីនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ របស់សហជីពធំៗបំផុតមួយចំនួននៅក្នុងប្រទេស រួមជាមួយបណ្តាអង្គការតស៊ូមតិការពារសិទ្ធិការងារ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/34055
កម្មករដេកយាមរោងចក្រទារសំណង ខណៈ ILO រកឃើញភាពប្រសើរ
កម្មកររោងចក្រ Chung Fai នៅចាក់អង្រែក្រោមខណ្ឌមានជ័យជិត ២០០ នាក់បានដេកយាមរោងចក្រព្រោះខ្លាចម្ចាស់លួចដឹកអីវ៉ាន់ចេញ និងបិទរោងចក្រដោយមិនបើកប្រាក់ឈ្នួល និងទូទាត់ប្រាក់អតីតភាពខណៈដែលអង្គការ ILO បានចេញរបាយការណ៍ស្តីពីរោងចក្រកាន់តែប្រសើរបានរកឃើញភាពវិជ្ជមានបើទោះជាមានរោងចក្រខ្លះមិនអនុវត្តតាមច្បាប់ក៏ដោយ។ ...
សែន ដាវីត
http://bit.ly/29cIPEy
កាលបរិច្ឆេទពិភាក្សាពីប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានកំណត់
ក្រុមហ៊ុនផលិតផលិតផលកិសកម្ម និងគ្រឿងចក្រកសិកម្មគួរពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីទទួលបានផលចំនេញពីការកើនឡើងនូវតម្រូវការនៅក្នុងប្រទេសនេះ នេះបើយោងតាមប្រសាសន៍រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មថៃ លោក អាពីរ៉ាឌី តានត្រាផន។ ...
ឃី សុវុទ្ធី
https://www.cambodiadaily.com/news/minimum-wage-talks-scheduled-113638/
សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា (GMAC)ព្រមានពីការធ្លាក់ចុះនៃផលិតភាព
សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា (GMAC) បានឱ្យដឹងថាកម្រិតផលិតភាពមានការធ្លាក់ចុះទន្ទឹមនឹងមានកំណើននូវតម្លៃហេដ្ឋារចនាសម្ព័ន្ធកើនឡើងក្នុងវិស័យវាយនភណ្ឌរបស់ប្រទេសកម្ពុជាដែលអាចធ្វើឱ្យប្រទេសនេះស្ថិតក្នុងស្ថានភាពមិនអំណោយផលក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ...
ប៊ុន សៀងគង់ និង Yesenia Amaro
http://www.phnompenhpost.com/national/garment-factory-owners-warn-falling-productivity
សំពាធកើនឡើងក្នុងវិស័យវាយនភណ្ឌ
ការធ្លាក់ចុះនៃសមត្ថភាពផលិតកម្មនិងកំណើននៃទុនក្នុងសាងសង់បាននាំឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាស្ថានក្នុងសភាពមិនអំណោយផលខណៈពេលដែលកម្ពុជាកំពុងព្យាយាមប្រកួតប្រជែងជាមួយប្រទេសវៀតណាម បង់ក្លាដេស និងមីយ៉ាន់ម៉ា នេះបើយោងតាមពាក្យសម្តីរបស់សហជីពនាំមុខមួយបានឱ្យដឹងកាលពីម្សិលមិញ។ ...
May Kunmakara
http://www.khmertimeskh.com/news/25317/pressure-mounts-on-garment-industry/
ការស្រាវជ្រាវ៖ រោងចក្របរាជ័យក្នុងការដោះស្រាយបញ្ហារបស់កម្មាការិនី
បើទោះបីជាមានចំនួនកម្មាការិនីដ៏ច្រើនលើសលុបក្តី រោងចក្រកាត់ដេរជាច្រើនក្នុងខេត្ត កំពង់ស្ពឺបានបរាជ័យក្នុងការដោះស្រាយបញ្ហាសុខមាលភាពមាតានិងទារកដែល ជាតម្រូវការ នៃបុគ្គលិករបស់ពួកគេ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយដែល ...
Taylor O'Connell
https://www.cambodiadaily.com/news/factories-failing-women-study-108780/
ការនាំចេញរបស់កម្ពុជាមានជាង $៨ ពាន់លាន
ការនាំចេញសរុបរបស់កម្ពុជាឆ្នាំ ២០១៥ បានកើនឡើង ១៧ ភាគរយដែលជំរុញដោយកំណើននាំចេញអង្ករ និងស្បែកជើងខណៈការនាំចេញសម្លៀកបំពាក់ធ្លាក់មកនៅក្រោម ៧ ភាគរយ។ នេះបើ ...
Ananth Baliga
http://bit.ly/1KWqB6c
រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ខែគោលក្នុងវិស័យកាត់ដេរត្រឹម១៤០ដុល្លារសម្រាប់ឆ្នាំ២០១៦
កាលពីម្សិលមិញ រដ្ឋាភិបាលបានកំណត់ប្រាក់ខែគោលថ្មីសម្រាប់ឧស្សាហកម្មកាត់ដេរដែលមានទំហំទឹកប្រាក់ជាច្រើនពាន់លានដុល្លាររបស់កម្ពុជា ត្រឹម១៤០ដុល្លារ គឺកើនពី១២៨ដុល្លារ បន្ទាប់ពីការចរចា ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/28031/
សមាគមរោងចក្រកាត់ដេរ៖ ប្រាក់ឈ្នួលអប្បបរមាត្រូវចុះមិនត្រូវកើន
កិច្ចចរចារអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឧស្សាហកម្មវាយនភណ្ឌបានចូលដល់ដំណាក់កាលចុងក្រោយខណៈម្ចាស់រោងចក្របានអះអាងថា ការកើនឡើងនៃប្រាក់ខែកម្មករដល់១២៨ដុល្លារក្នុងមួយខែអាចធ្វើប៉ះពាល់ដល់ឧស្សាហកម្មដែលកំពុងប្រឈមនឹងការ ...
Chea Takihiro
http://www.khmertimeskh.com/news/16269/minimum-wage-should-fall-not-rise--gmac/
អ្នកជំនាញមិនយល់ស្របពីផលប៉ះពាល់អវិជ្ជមានមកលើកម្ពុជា
កាលពីថ្ងៃអង្គារ សេដ្ឋកិច្ចវិទូនិងអ្នកជំនាញក្នុងឧស្សាហកម្មបានឱ្យដឹងថា ពួកគេមិនយល់ស្របលើការសន្និដ្ឋានដែលថាការធ្លាក់តម្លៃរូបិយប័ណ្ណ នាពេលបច្ចុប្បន្ន នៅប្រទេសចិននិងវៀតណាម អាចនឹងមានផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា។ ...
ខេង សុធា
https://www.cambodiadaily.com/business/experts-at-odds-over-effects-of-yuan-devaluation-92553/
ច្បាប់សហជីពបង្កើតការព្រួយបារម្ភដល់ម្ចាស់វិនិយោគទុនពីហុងកុង
គណៈប្រតិភូមួយក្រុមដែលជាតំណាងមកពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅទីក្រុងហុងកុង និងជាអង្គភាពគ្រប់គ្រងប្រាក់រាប់ពាន់លានដុល្លារ នៅលើវិនិយោគទុនក្នុងតំបន់ បានលើកឡើងពីការព្រួយបារម្ភអំពីកម្រិតបង្កើតសហជីពទាបនៅក្នុងច្បាប់ថ្មីមួយដែលមិនទាន់សម្រេចរបស់កម្ពុជា ក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃចន្ទ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/business/union-law-worries-garment-sector-investors-from-hong-kong-91376/
អង្គការពលកម្មអន្តរជាតិនឹងជូនដំណឹងស្តីពីកិច្ចពិភាក្សាប្រាក់ឈ្នួលតាមរយៈដីកាប្រចាំត្រីមាសបង្កើតថ្មី
ទាក់ទិននឹងព័ត៌មានចុះក្នុងដីកាផ្សព្វផ្សាយស្តីអំពីឧស្សាហកម្មកាត់ដេរចំនួន ៥.៨ ពាន់លានដុល្លារនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ អង្គការពលកម្មអន្តរជាតិបានឱ្យដឹងថា អាជីវកម្មនៅតែមានសន្ទុះយ៉ាងខ្លាំងបន្ទាប់ពីការងើបឡើងវិញ នៃការនាំចេញសារជាថ្មី បើទោះជាមានកំណើន ២៨ ភាគរយនៃប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យនេះនៅខែមករាក៏ដោយ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/ilo-hopes-to-inform-wage-talks-with-new-quarterly-bulletin-88706/
រដ្ឋាភិបាលប្រកាសបើកការសន្ទនាអំពីបញ្ហាប្រាក់ឈ្នួលកម្មករកាត់ដេរ
កាលពីថ្ងៃសុក្រ ក្រសួងការងារបានប្រកាសអំពីកិច្ចសន្ទនាជាផ្លូវករដើម្បីកំណត់ប្រាក់ឈ្នួលកាត់ដេរទាបបំផុត ប្រចាំវិស័យដ៏សំខាន់នៅក្នុងប្រទេសគឺវិស័យកាត់ដេរ កើនដល់១២៨ដុល្លារក្នុងមួយខែ នឹងចាប់ផ្តើមប្រតិបត្តិតាមចាប់ពីខែកក្កដានេះ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/government-announces-start-of-garment-sector-wage-talks-85550/
កម្ពុជា នឹងពិភាក្សាអំពីប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ នៅសប្តាហ៍ក្រោយ
គណៈកម្មាធិការប្រឹក្សាការងារ (LAC) នឹងសម្រេចលើប្រាក់ឈ្នួលប្រចាំខែអប្បបរមាថ្មី សម្រាប់កម្មករក្នុងវិស័យកាត់ដេរ នៅកិច្ចប្រជុំសប្តាហ៍ក្រោយ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន just-style។ គណៈកម្មាធិការ កំណត់កិច្ចប្រជុំនៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ដែលគ្រោងនឹងពិភាក្សាថា ...
Poorna Rodrigo
http://www.just-style.com/news/cambodia-to-discuss-garment-sector-wages-next-week_id123496.aspx
កិច្ចចរចាពីការដំឡើងប្រាក់ឈ្នួលកម្មករនៅ ឆ្នាំ២០១៥ បានជាប់គាំងជាថ្មី
ក្រុមការងារត្រីភាគីដែលត្រូវបានបង្កើតឡើងដើម្បីចរចានិងផ្តល់អនុសាសន៍ទៅគណៈកម្មការប្រឹក្សាការងារនៃក្រសួងការងារសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំក្រោយក្នុងវិស័យកាត់ដេរកម្ពុជាបានឈប់ប្រជុំបន្ទាប់ពីឈានដល់ភាពជាប់គាំង។ ក្រុមការងារនេះដែលមាន ...
Sean Teehan និង មុំ គន្ធា
http://bit.ly/1tgzjqE
សហជីពបដិសេធការដំឡើងប្រាក់ឈ្នួលគោល១៥ដុល្លារ នៅឆ្នាំថ្មី
សហជីព និងកម្មករមិនពេញចិត្តនឹងការដំឡើងប្រាក់ឈ្នួលថ្មីសម្រាប់ឆ្នាំ២០១៥ដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជាផ្តល់ឲ្យតែ១៥ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ១០០ដុល្លារ ដែលឃ្លាតឆ្ងាយពេកពីសំណើ ...
មុំ គន្ធា
http://bit.ly/1r8oEio
សហជីព រោងចក្រនៅតែខ្វែងគំនិតគ្នាជុំវិញប្រាក់ខែគោលសម្រាប់វិស័យកាត់ដេរ
សហជីពនិងរោងចក្រនៅតែខ្វែងគំនិតគ្នាជុំវិញការកំណត់ប្រាក់ខែគោលនៅឆ្នាំក្រោយសម្រាប់វិស័យកាត់ដេរបន្ទាប់ពីកិច្ចប្រជុំរវាងតំណាងមកពីភាគីទាំងពីរកាលពីថ្ងៃសុក្រ ប៉ុន្តែពួកគេបានយល់ព្រមបន្តការចរចានៅចុងខែនេះទៀត។ កាល ...
ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/18345/
ILO និយាយថា ការធ្វើឲ្យរោងចក្រកាត់ដេរអាម៉ាស់មុខនាំឲ្យបទដ្ឋានការងារប្រសើរឡើង
យោងតាមអង្គការពលកម្មអន្តរជាតិ ILOបានឲ្យដឹងថា ការបញ្ចេញឈ្មោះ និងការធ្វើ ...
ហ៊ូលលី រ៉ូបិនស៊ិន និង ស៊ុន ហេង
http://www.cambodiadailykhmer.com/news/16753/
ដោយសារកូដកម្មកាន់តែរាលដាល រដ្ឋាភិបាលបញ្ជាឲ្យបិទរោងចក្រមួយរយៈ
រដ្ឋាភិបាលបានបញ្ជាឲ្យរោងចក្រទាំងអស់នៅក្រុងបាវិតបិទទ្វាររហូតដល់ថ្ងៃព្រហស្បតិ៍ ដើម្បីទប់ស្កាត់មិនឲ្យកូដកម្មរីករាលដាលកាន់តែធំទៅៗនៅទូទាំងប្រទេសខ្លាចគ្រប់គ្រងលែងបាន ...
អូន ភាព និង Zsombor Peter
http://www.cambodiadailykhmer.com/news/13707/
កម្មករជាង ២០ រោងចក្រក្នុងក្រុងបាវិតនៅតែបន្តតវ៉ា
កម្មកររាប់ពាន់នាក់នៅជាង ២០ រោងចក្រក្នុង ក្រុងបាវិត នៅតែបន្តធ្វើការតវ៉ាឈានចូលដល់ថ្ងៃ ទី៤ កាលពីម្សិលមិញដើម្បីទាមទារឲ្យថៅកែរោងចក្រ ផ្តល់ប្រាក់បន្ថែមលើកទឹកចិត្តចំនួន ៥០ ដុល្លារ។ ប្រាក់ ៥០ ដុល្លារ គឺជាប្រាក់លើកទឹកចិត្តដែលថៅកែរោងចក្រខ្លះ ក្នុង ក្រុងបាវិត បានផ្តល់ឲ្យកម្មករ ...
មុំ គន្ធា
http://www.postkhmer.com/national/1-national-news/113587-2014-04-29-03-18-16