ឧស្សាហកម្មនិស្សារណកម្ម
ការរុករករ៉ែ
ការរុករករ៉ែតាមបែបឧស្សាហកម្ម

មិនមានការជីកយករ៉ែក្នុងទ្រង់ទ្រាយជាលក្ខណៈឧស្សាហកម្មខ្នាតធំបានអនុវត្តនៅក្នុងប្រទេសកម្ពុជានៅឡើយទេ បើទោះបីជាអាជ្ញាប័ណ្ណរុករករ៉ែជាច្រើនត្រូវបានផ្តល់ចេញ និងមានក្រុមហ៊ុនរ៉ែមួយចំនួនបានរាយការណ៍ ពីការរកឃើញរ៉ែដ៏ជោគជ័យ រួមមានរ៉ែមាសជាដើមក៏ដោយ។ នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនមកពីប្រទេសចិន កូរ៉េ វៀតណាម អូស្ត្រាលីនិងនៅកន្លែងផ្សេងទៀត បាននឹងកំពុងរុករករ៉ែ។ ក្រុមហ៊ុនមួយចំនួនបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក យ៉ាងណាមិញ ដោយសារច្បាប់ប្រទេសកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនរ៉ែបរទេសទាំងស្រុង ទទួលបានអាជ្ញាប័ណ្ណ ក្រុមហ៊ុនមួយចំនួនធ្វើការរុករកជាលក្ខណៈឯករាជ្យ។ ...
ការរុករកត្បូងថ្ម

មិនមានការរុករកត្បូង ជាលក្ខណៈឧស្សាហកម្មខ្នាតធំឡើយនៅក្នុងប្រទេសកម្ពុជា ហើយក៏មានកម្មករត្បូងអចិន្ត្រៃយ៍តិចតួចផងដែរ។ ប្រជាជនភាគច្រើន ធ្វើជាកម្មករត្បូងខណៈពេលធ្វើការងារផ្សេងទៀត–ដែលជាទូទៅ ជាការងារកសិដ្ឋាន–ហើយពួកគេភាគច្រើនធ្វើការរ៉ុករកត្បូងដោយគ្មានអាជ្ញាប័ណ្ណ។ អ្នកប្រកបរបររ៉ុករកត្បូងជាញឹកញយមានជីវភាពក្រីក្រ។ មានរ៉ែត្បូងជាច្រើនប្រភេទ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា។ ប្រភេទត្បូងដែលមានតម្លៃបំផុត គឺត្បូងទទឹម និង កណ្តៀង។ទន្ទឹមនឹងនេះ មានត្បូងពណ៌បៃតង ត្បូងអាហ្វីម៉ាទ្រីន ត្បូងជម្ពូរ័ត្ន ត្បូងពណ៌លឿង ត្បូងតូប៉េស ត្បូងគុជក្រហម ថ្មក្រានីត ហ្សីកខន និងត្បូងឬថ្មប្រភេទផ្សេងទៀតក៏ត្រូវបានរកឃើញផងដែរ។មិនមាន ត្បូងពេជ្រឬត្បូងមរកតត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ។ ...
ការរុករករ៉ែដោយដៃ

ការរ៉ុករកដោយដៃ ជាការរ៉ុករករ៉ែខ្នាតតូច ដែលជានិច្ចកាលរួមមានសមាជិកគ្រួសារ រឺសហគមន៍តូចៗ និងមានបចេ្ចកទេសមានកម្រិត។ ការរ៉ុករកអាចធ្វើទៅតាមរដូវកាលជាមួយការងារដ៏ទៃទៀត ដូចជាការងារភ្ជួររាស់ជាដើម។ ការរ៉ុករកដោយដៃមានលក្ខណៈជាន់គ្នាច្រើនជាមួយការរ៉ុករករ៉ែត្បូង។ កម្មករដែលធ្វើការរ៉ុករកដោយដៃភាគច្រើនផ្តោតសំខាន់ទៅលើរ៉ែដែលអាចរ៉ុករកបាន ពិសេសគឺរ៉ែមាស។ ការរ៉ុករកច្រើនកើតឡើងនៅបាតទន្លេចាស់ និងតាមអណ្តូងរ៉ែម្តងម្កាល។ចំនួននៃអ្នកដែលប្រកបរបរនេះមានប្រមាណ ពី៥០០០ទៅ៦០០០នាក់រហូតទៅដល់រាប់ម៉ឺននាក់។ ...
ការវាយយកថ្ម

ការវាយយកថ្មខ្នាតតូច សម្រាប់ផលិតសម្ភារសំណង់ ជាផ្នែកមួួយដ៏សំខាន់នៃការរុករករ៉ែតាមបែបឧស្សាហកម្មនៅកម្ពុជា។ ដីឥដ្ឋសម្រាប់ផលិតកម្មដុំឥដ្ឋ និងក្បឿង ក៏ដូចជាក្រួស និងខ្សាច់ត្រូវបានរកឃើញនៅទីតាំងជាច្រើនកន្លែង។ នៅក្រោមច្បាប់ស្តីអំពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ មានអាជ្ញាប័ណ្ណរុករករ៉ែចំនួនប្រាំមួយប្រភេទ ហើយអាជ្ញាប័ណ្ណមួយប្រភេទក្នុងចំណោមនោះគឺជាអាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មនេះតែម្តង។ ...
ការរុករករ៉ែ

(English) The mining sector in Cambodia is mostly undeveloped, and active mining enterprises are typically small-scale quarries producing materials for construction, such as laterite, marble, granite, limestone, gravel and sand. There is no industrial-scale extraction of minerals, although many exploration licenses have been granted ...