ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងបរិស្ថាន

​ជនជាតិដើម​បារម្ភ​ការទន្ទ្រាន​ដី​ក្នុង​ដែន​ជម្រក​សត្វ ក្រោយ​ឃើញ​គ្រឿងចក្រ​ក្នុង​តំបន់​នោះ

ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្តមណ្ឌលគិរី​ព្រួយបារម្ភ​ពី​ការទន្ទ្រាន​ដីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាមលៀ បន្ទាប់ពី​សហគមន៍​បាន​ប្រទះឃើញ​គ្រឿងចក្រ​ចល័ត​នៅក្នុង​តំបន់ហាមឃាត់​នេះ និង​បានឃើញ​មានការ​បោះបង្គោល​ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី ប៉ុន្តែ​មន្ត្រី​បាន​អះអាង​ថា ការចល័ត​គ្រឿងចក្រ​នោះ​គឺ​ដើម្បី​ជួសជុល​ផ្លូវ​តែប៉ុណ្ណោះ​។ ​ ...

ខន សាវិ
https://bit.ly/2XwqhLA

​អំពាវនាវ​ជា​ថ្មី​ឲ្យ​ពលរដ្ឋ​បញ្ឈប់​បរិភោគ​សត្វព្រៃ​ ហើយ​ងាក​មក​ការពារ​ធនធានធម្មជាតិ​

​ក្រសួងបរិស្ថាន​ និង​អង្គការ​ World​ Wide​ Fund(WWF)​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​បន្ត​អំពាវនាវ​ និង​ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​អភិរក្ស​សត្វព្រៃ​ និង​ធនធានធម្មជាតិ​ បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ខណៈ​ពិភពលោក​ប្រារព្ធ​ទិវា​សត្វព្រៃ​ពិភពលោក​ថ្ងៃ​ទី​ ៣​ មីនា​ក្រោម​ប្រធានបទ​ « ...

វ៉ន ដារ៉ា
http://bit.ly/2uZIRQI

​រដ្ឋាភិបាល​ប្រកាស​ដាក់​ព្រៃ​​នៅ​ខេត្តរតនគិរី​ជា​តំបន់​ការពារ​

​រដ្ឋាភិបាល​បាន​សំរេចចិត្ត​ដាក់​បឹង​យ៉ាក​អោម​ យ៉ាក​កា​រ៉ា​ជា​តំបន់​ការពារ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​។​ យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ពុធ​ បាន​បង្ហាញ​ថា​ តំបន់​បឹង​ និង​ព្រៃ​ដែល​មាន​ទំហំ​ជាង​ ១៣២ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50696039/government-declares-forest-in-ratanakiri-as-protected-area

មន្ត្រី៖​ ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់

មន្ត្រី​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា សហគមន៍​ព្រៃឡង់​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដែល​ការលើកឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​បាន​ចុះ​រារាំង​សហគមន៍​មិន​ឱ្យ​ធ្វើដំណើរ​ចូល​ទៅក្នុង​តំបន់​ព្រៃឡង់ ដើម្បី​ប្រារព្ធ​កម្មវិធី​បុណ្យ​បំបួស​ដើមឈើ​។ បណ្ដាញ​សហគមន៍​ព្រៃឡង់​គ្រោង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​បំបួស ...

ខន សាវិ
https://bit.ly/32kq9zm

មន្ត្រី​បរិស្ថាន​ ច្រានចោល​របាយការណ៍​សហគមន៍​ព្រៃឡង់

មន្ត្រី​ក្រសួងបរិស្ថាន​បាន​ចាត់ទុក​របាយការណ៍​ចេញផ្សាយ​លើក​ចុងក្រោយ​មួយ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ថា បាន​ប្រើប្រាស់​ទិន្នន័យ​មិន​ពិត និង​មាន​បង្កប់​របៀបវារៈ​នយោបាយ ដោយ​របាយការណ៍​លើក​ទី ៨ ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​អះអាងថា ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ ព្រៃឡង់​ទំហំ​ជាង​ ៤ ​ម៉ឺន​ហិកតា​ត្រូវ​បាន​បាត់បង់​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង ...

ខន សាវិ
https://bit.ly/2Ow02jg

រដ្ឋមន្ត្រី​បរិស្ថាន កោតសរសើរ​មន្ត្រី​ឧទ្យានុរក្ស​ចំពោះ​ការខិតខំ​ការពារ​ធនធាន​ធម្មជាតិ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ថ្លែង​អំណរគុណ​ និង​កោតសរសើរ​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត ពុះពារ​រាល់​ការលំបាក ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​រហូត​អាច​លក់​ឥណទាន​កាបូន​ពី​ព្រៃឈើ​កាលពី​ឆ្នាំមុន​បាន​ជាង​ ១០ ​លាន​ដុល្លារ​​ ព្រម​ទាំង​ជួយ​អភិវឌ្ឍ ...

វ៉ន ដារ៉ា
https://bit.ly/2So7HkS

រដ្ឋាភិបាល​កសាង​គោល​នយោបាយ​គ្រប់គ្រង​សំរាម នៅ​ទី​ប្រជុំជន បន្ទាប់​ពី​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​

រាជរដ្ឋាភិបាល បាន​នឹង​កំពុង​រៀបចំ​តាក់តែង​គោលនយោបាយ​ថ្មី ស្តីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​នៅ​ទីប្រជុំជន ឲ្យ​មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព​បរិស្ថាន ខណៈ​អត្រា​បរិមាន​សំរាម​ក្នុង​មួយ​ឆ្នាំ​មាន​ការ​កើន​ឡើង​ប្រមាណ​ជិត ​១៥%​។ ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ...

ប៉ិច សុធារី
https://bit.ly/36quEJa

ក្រសួង​បរិស្ថាន​នឹង​បញ្ជា​ទិញ​ឧបករណ៍​​តាមដាន​គុណភាព​ខ្យល់​ ១៥ ​គ្រឿង​ទៀត

ក្រសួងបរិស្ថាន​នឹង​បញ្ជា​ទិញ​នូវ​ឧបករណ៍​តាមដាន​ភាពល្អិត​និចល PM 2.5 និង PM 10 ​ចំនួន​ ១៥ ​គ្រឿង​បន្ថែមទៀត ដើម្បី​បំពាក់​បន្ថែម​នៅតាម​បណ្ដា​ខេត្ដ​ ខណៈ​ដែល​លទ្ធផល​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ត្រូវបាន​រកឃើញ​ថា បាន​វិលត្រឡប់​មករក​កម្រិត​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​បរិស្ថាន​។ ...

វ៉ន ដារ៉ា
https://bit.ly/2RScA5v

ស្ថានភាព​គុណភាព​ខ្យល់​ បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើងវិញ

យោង​តាម​លទ្ធផល​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់​តាម​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​បង្ហាញ​ថា ស្ថានភាព​គុណភាព​ខ្យល់​បាននិង​កំពុង​វិល​មក​រក​ភាព​ល្អប្រសើរ​ឡើង​វិញ​ហើយ​ដែល​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM 10 និង PM 2.5 បាន​ធ្លាក់​ចុះមក​ក្នុង​រង្វង់​ស្តង់ដា ៥០ ជា​ខ្យល់​ល្អ​ឡើងវិញ​។ នេះ ...

វ៉ន ដារ៉ា
https://bit.ly/36bRK5Y

រដ្ឋមន្ត្រី​បរិស្ថាន​ ស្វាគមន៍​បំណង​វិនិយោគ​​ការគ្រប់គ្រង​សំណល់​ពី​ប្រទេស​ ម៉ាឡេស៊ី

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បានប្រកាស​ស្វាគមន៍​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​បំណង​ឱ្យ​អ្នកវិនិយោគ​របស់​ខ្លួន​មក​វិនិយោគ​លើ​ការគ្រប់គ្រង​សំណល់ និង​ការរៀបចំ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ទីក្រុង​មួយ​ចំនួន​នៅ​កម្ពុជា​។ ការប្រកាស​ស្វាគមន៍​បែប​នេះ​ធ្វើឡើង ខណៈ​លោក សាយ សំអាល់ ជួប​ជាមួយ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ ...

រី សុចាន់
https://bit.ly/3892dAx

គម្រោង​កាត់បន្ថយ​ការប្រើ​ប្លាស្ទិក ​ត្រូវ​អនុវត្តតាម​សាលា​នៅ​ខេត្តសៀមរាប

អង្គការ​ជំនឿ​លើ​សិស្ស​ជនបទ​កម្ពុជា​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រៀបចំ​អនុវត្ដ​គម្រោង​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​នៅតាម​សាលារៀន​ក្នុង​ខេត្ដ​សៀមរាប ខណៈ​ជំហាន​ដំបូង​នេះ​មាន​សាលារៀន​ចំនួន ២០ នឹង​ត្រូវ​ជ្រើសរើស​ជា​កន្លែង​គ្មាន​​ប្លាស្ទិក​ដោយ​ប្រើប្រាស់​ដប​ទឹក​ជំនួស​វិញ​។ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា ...

វ៉ន ដារ៉ា
https://bit.ly/305KcR3

សហគមន៍ និង​ក្រសួង​បរិស្ថាន​ ចុះ​កិច្ចព្រមព្រៀង​គ្រប់គ្រង​ធនធាន​ធម្មជាតិ

តំណាង​សហគមន៍​មកពី​តំបន់​ការពារធម្មជាតិ​ចំនួន​ ១២ ក្នុងចំណោម​ ១៩ ​មកពី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ស្រែពក និង​កែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​បរិស្ថាន​ស្តីពី​ការគ្រប់គ្រង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដោយ​មាន​មនុស្ស​ជិត​ ១៣ ០០០ ​នាក់​ ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​។ ពិធី​ចុះ ...

សុទ្ធ គឹមសឿន
https://bit.ly/2sRa8mS

លោក​ ​សាយ​ ​សំអាល់​ ​អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ផ្តល់​ថវិកា​ដល់​មូលនិធិ​អាកាសធាតុ​បៃតង​

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​ ​លោក​ ​សាយ​ ​សំអាល់​ ​កាលពី​ថ្ងៃពុធ​ ​បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ​បង្កើន​ការ​ផ្តល់​ថវិកា​ហិរញ្ញវត្ថុ​លើ​មូលនិធិ​អាកាសធាតុ​បៃតង​ ​មូលនិធិ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​និង​មូលនិធិ​បន្សាំ​ ​ដើម្បី​ឆ្លើយតប​នឹង ...

ប៉ិច សុធារី
https://bit.ly/35hqi7p

ក្រសួងបរិស្ថាន ​ណែនាំ​ឲ្យ​បង្ការ​កុំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ផ្សេងៗ ដើម្បី​ចៀសវាង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ដែល​ប្រឈម​នឹង​ទោសទណ្ឌ​ជាប់ពន្ធនាគារ​ដល់​ទៅ​ ១០ ​ឆ្នាំ​ និង​ទោសពិន័យ​ជា​ប្រាក់​ជាដើម​។ ការណែនាំ​នេះ​ធ្វើ ...

ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC

រដ្ឋាភិបាល​ និង​​ដៃគូ ​ប្ដេជ្ញា​រួមគ្នា​ប្រឆាំង​ទៅ​​នឹង​បញ្ហា​ប្លាស្ទិក

រដ្ឋាភិបាល សង្គម​ស៊ីវិល រួមទាំង​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត​បង្ហាញ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការបង្កើត​សកម្មភាព​ជា​វិជ្ជមាន ដើម្បី​រួមគ្នា​ប្រឆាំង​នឹង​វិបត្តិ​ប្លាស្ទិក​ដែល​កំពុង​ផ្តល់​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភពផែនដី ជាពិសេស​មនុស្ស​ និង​សត្វ ខណៈ​ការប្រើប្រាស់​ប្លាស្ទិក​កំពុង​មាន​ការកើនឡើង​ខ្លាំង​ទាំង​ក្នុង​ប្រទេស​ កម្ពុជា​ និង​ពិភពលោក​។ ការប្រកាស​ពី​ការប្ដេជ្ញាចិត្ត​រួមគ្នា ...

ឡុង គីមម៉ារីតា
https://bit.ly/2YfmAbz

កម្ពុជា-ហុងគ្រី នឹង​អនុវត្ត​គម្រោង​សាកល្បង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់

ក្រសួង​បរិស្ថាន​កម្ពុជា និង​ប្រទេស​ហុងគ្រី​នឹង​សហប្រតិបតិ្តការ​គ្នា​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​អនុវត្ត​គម្រោង​សាកល្បង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ក្នុង​ទីក្រុង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​បរិស្ថាន​ក្នុង​ទំព័រ​ហ្វេសប៊ុក​កាលពី​ចុង​សប្តាហ៍​មុន​។ ក្នុង​ជំនួប​កាលពី​ថ្ងៃ​សុក្រ​រវាង ...

រី សុចាន់
https://bit.ly/2RgVO0X

កម្ពុជា-អាមេរិក​ បន្ត​ពង្រឹង​កិច្ចសហការ​លើ​ការអភិរក្ស​ធនធាន​ធម្មជាតិ

លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្លែងថា កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅលើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ខណៈ​ដែល​កម្ពុជា​មាន​ផ្ទៃដី​សម្រាប់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​រហូត​ដល់​ជាង ៧ លាន​ហិកតា​។​ លោក សាយ សំអាល់ បាន​ថ្លែង​បែបនេះ​នៅ​អំឡុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​នា ...

ម៉ិច ដារ៉ា
https://bit.ly/2KEwTAt

កាបូន​តម្លៃ​ប្រមាណ​ជាង​ $១១ ​លាន ​ត្រូវ​បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក

រដ្ឋាភិបាល​បាន​លក់​កាបូន​រេដបូក​ (Carbon Redd+) ​ប្រមាណ​ជាង​ ១១ ​លាន​ដុល្លារ​ ដែល​បាន​ពី​តំបន់​ដែនជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មួយចំនួន​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ដោយ​មន្ត្រី​អះអាង​ថា ថវិកា​ទាំងនេះ​នឹង​យក​ទៅ​ជួយ​អភិវឌ្ឍ​គម្រោង​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​ជួយ​ប្រជាសហគមន៍​នៅក្នុង​តំបន់​ទាំងអស់​នោះ ...

សុទ្ធ គឹមសឿន
https://bit.ly/2PTBB0N

បទល្មើស​ធនធាន​ធម្មជាតិ​ ២៧៨ ​ករណី​ បាន​បញ្ជូន​ទៅ​តុលាការ​រយៈពេល​ ១០ ​ខែ

ក្រសួង​បរិស្ថាន​បាន​កសាង​សំណុំរឿង​បទល្មើស​ធនធាន​ធម្មជាតិ​ដាក់​ទៅ​តុលាការ​ខេត្ត​/​ក្រុង​ចំនួន​ ២៧៨ ​ករណី​ ក្នុង​រយៈពេល​ ១០ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ​នេះ ខណៈ​មនុស្ស​ចំនួន​ ៥០៧ ​នាក់​ ត្រូវបាន​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រម​ទាំង​ដកហូត​រណារ និង​ម៉ូតូ​សរុប​ចំនួន​ ៦៥៧ ​គ្រឿង និង​អន្ទាក់​សត្វព្រៃ​ចំនួន​ ៤ ០៤៧ ...

សុទ្ធ គឹមសឿន
https://bit.ly/2WOrED4

ក្រសួង​ចាត់វិធានការ​បង្ក្រាប​គំនរសំរាម​

កាលពី​ម្សិលមិញ​ក្រសួងបរិស្ថាន​បាន​ព្រមាន​ថា​ខ្លួន​នឹង​អនុវត្ត​ច្បាប់​ដើម្បី​បញ្ឈប់​ការ​ចោលសំរាម​ រួម​ទាំង​ការ​ផាកពិន័យ​ជន​ដែល​ប្រព្រឹត្ត​ល្មើស​ផង​ដែរ​។ អ្នកនាំពាក្យ​ក្រសួង​លោក​ នេត្រ​ ភក្ត្រា​ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ ច្បាប់​មួយចំនួន​មាន​រួចហើយ​ដើម្បី​ដោះស្រាយ ...

មុំ គន្ធា
https://www.khmertimeskh.com/50657109/ministry-to-crack-down-on-littering-scourge/

មន្ត្រី​រំពឹងថា ភ្នំពេញ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព មាន​លម្ហ​បៃតង​នៅ​ឆ្នាំ​ ២០៣០

មន្ត្រី​រំពឹងថា​កម្ពុជា​នឹង​អាច​សម្រេចបាន​ទៅ​តាម​ផែនការ​គ្រោងទុក ក្នុង​ការអភិវឌ្ឍ​ដែល​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មាន​ផាសុកភាព ដោយ​មាន​ការរៀបចំ​អភិវឌ្ឍ​ឲ្យ​មាន​លម្ហ​បៃតង កន្លែង​សម្រាក ឬ​កន្លែង​ហាត់​កីឡា និង​ការអភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ខណៈ ...

ខន សាវិ
https://bit.ly/2N4wTKj

ជប៉ុន​គាំទ្រ​គំនិត​ផ្តួចផ្តើម​គាំទ្រ​បរិស្ថាន​បន្ថែម​ទៀត​

កាលពី​ម្សិលមិញ​ក្រសួង​បរិស្ថាន​បាន​និយាយ​ថា​ ​ប្រទេស​ជប៉ុន​បាន​បន្ត​បំណង​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​គាំទ្រ​បរិស្ថាន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​បណ្តា​ប្រទេស​អាស៊ាន​បូក​ ​៣​ ​(​ចិន​ ​ជប៉ុន ...

ឃី សុវុទ្ធី
https://bit.ly/35nnSEF

អាស៊ាន​បាន​ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​ផ្សែង​អ័ព្ទ​

កាលពី​ម្សិលមិញ​ លោក​ឧបនាយករដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ បាន​មាន​ប្រសាសន៍​ថា​ អាស៊ាន​គួរតែ​បង្កើន​ការ​សម្រប​សម្រួលការ​គ្រប់គ្រង​ និង​បង្កើន​ធនធាន​ដើម្បី​ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​ និង​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​។​ លោក​បាន​ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50649194/asean-urged-to-tackle-issue-of-haze/

សកម្មជន​ស្នើ​ឲ្យ​យក​ក្រពើភ្នំ​ មក​លែង​នៅ​តំបន់​អារ៉ែង

សកម្មជន​បរិស្ថាន​នៃ​​អង្គការ​មាតា​ធម្មជាតិ​ (Mother Nature Cambodia) ​គ្រោង​ដាក់សំណើ​មួយ​ទៅ​ក្រសួង​បរិស្ថាន​ដើម្បី​ស្នើសុំ​ឲ្យ​យក​ក្រពើ​ភ្នំ​មក​លែង​ក្នុង​តំបន់​អារ៉ែង​ដែល​ស្ថិតនៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយសារ​តំបន់​នោះ​ស័ក្ដិសម​ជា​កន្លែង​អភិរក្ស​សត្វ​ក្រពើ​ភ្នំ និង​ជា​សត្វ​ដែល​ពលរដ្ឋ​ជនជាតិ ...

សុទ្ធ គឹមសឿន
https://bit.ly/2IALFHt

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aCec8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!