ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងកិច្ចការនារី
សេចក្តីជូនដំណឹង៖ ការរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ក្នុងឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រីនិងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងនិងថែរក្សាសន្តិភាព។ ...
ក្រសួងកិច្ចការនារី
សេចក្តីជូនដំណឹង៖ ពិធីសម្ពោធជាផ្លូវការ “មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី” (ម.ស.ស.ស.)
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានចេញសេចក្តីជូនដំណឹង ស្តីពី ពិធីសម្ពោធជាផ្លូវការ “មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី” (ម.ស.ស.ស.)។ ម.ស.ស.ស. មានកម្មវិធីយុទ្ធសាស្រ្តចំនួន៤ ដូចជា ការអភិវឌ្ឍន៍សមត្ថភាពសេដ្ឋកិច្ចដល់ស្ត្រី កម្មវិធីគាំទ្រការចាប់ផ្តើមនិងអភិវឌ្ឍអាជីវកម្ម កម្មវិធីសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការពង្រីកបណ្តាញនិងទីផ្សារ។ ...
ក្រសួងកិច្ចការនារី
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលវេទិកាជាតិ ស្តីពី ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលវេទិកាជាតិ ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រីដើម្បីទាំងអស់គ្នា»។ វេទិកានេះមានអ្នកចូលរួមចំនួន ២,៤៥០ នាក់ (ចូលរួមផ្ទាល់ចំនួន៤២៨នាក់ និងតាមប្រព័ន្ធអនឡាញចំនួន២,០២២នាក់)។ ...
ក្រសួងកិច្ចការនារី


