សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​អម​ «​ហ្វ្រ​ង់​កូ​តិច​-FrancoTech»

នៅ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២៦​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រសួង​កិច្ចការ​នារី​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​អម​ «​ហ្វ្រ​ង់​កូ​តិច​-FrancoTech»​ ក្រោម​មូលបទ​ «​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​តែ​មួយ​ អនាគត​ឌី​ជី​ថ​ល​តែ​មួយ​»​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ នៅ​រាជធានី​ភ្នំពេញ​។​

​អង្គការ​ទិន្នន័យ​នៃ​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ អូ​ឌី​ស៊ី​នឹង​មាន​វត្ត​មាននៅ​ព្រឹត្តិការណ៍​ «​ហ្វ្រ​ង់​កូ​តិច​-FrancoTech»​ ដើម្បី​ដាក់​បង្ហាញ​ការងារ​របស់​យើង​ជូន​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល​ ថ្នាក់ដឹកនាំ​ អ្នកជំនាញ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ វិនិយោគិន​ និង​ធុរកិច្ច​ថ្មី​មក​ពី​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​។​

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងកិច្ចការនារី

ទាញយក៖ pdf