រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

ការចុះឈ្មោះយានយន្តតាមអ៊ីនធឺណិតថ្មីទទួលបានភាពជោគជ័យ

ដោយសារ​តែ​មាន​ប្រព័ន្ធ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ថ្មី​ ស្លាក​លេខ​​យានយន្ត​ជាង​ ១៧០០០​គ្រឿង​ ត្រូវ​បាន​ចុះ​ឈ្មោះ​ ហើយ​បង្កើត​បាន​ប្រាក់​ចំនួន​ ១៤០០០​លាន​រៀល​ (​ប្រហែល​ ៣.៥​លាន​ដុល្លារ​)​ ជា​ប្រាក់​ចំណូល​ជាតិ​។ ​ ...

លឹម ណារី
http://www.akp.gov.kh/?p=106511

ពលករចំណាកស្រុកត្រូវបានផ្តល់ឲ្យរយៈពេល៦ខែដើម្បីរៀបចំឯកសារ

កាលពី​ម្សិលមិញ​ ក្រសួង​ការងារ​ បាន​ចេញផ្សាយ​កាលវិភាគ​លម្អិត​មួយ​សម្រាប់​ពលករ​កម្ពុជា​ខុសច្បាប់​ដែល​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​រៀបចំ​ឯកសារ​ឲ្យពួកគេទទួលបានភាពស្របច្បាប់ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5074775/migrants-given-six-months-get-legal/

សមត្ថកិច្ចកំពុងតាមរកអ្នកពាក់ព័ន្ធរឿងជួញដូរអាវុធ៤នាក់ទៀត

សមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធ៤នាក់ទៀតរឿងរត់ពន្ធអាវុធទៅលក់ឲ្យថៃកាលពីសប្តាហ៍មុន ខណៈដែលជនសង្ស័យ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវីធី។ ...

នៀម ឆេង
http://bit.ly/2vV821k

ក្រសួងសុខាភិបាលបានប្រាប់ឲ្យប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី

កាលពីម្សិលមិញ​​ ក្រសួងសុខាភិបាល​ បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ពី​ជំងឺផ្តាសាយបក្សី​ថ្មី​H7N9​ ដែល​បាន​រីក​រាលដាល​ទៅ​ប​សុ​បក្សី​នៅ​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ជិតខាង​។​ ​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5074793/health-ministry-warns-bird-flu/

លោក ហ៊ុន សែន​ ស្នើឲ្យក្រុមប្រឹក្សាជាតិធ្វើគម្រោងគាំពារសង្គមឲ្យឆាប់

ប្រមុខរដ្ឋាភិបាលបានស្នើឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គមចាប់ផ្តើមធ្វើជាអាទិភាពនូវគម្រោងគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងជនពិការ មុនគម្រោងគាំពារសង្គមផ្សេងទៀតនិងណែនាំឲ្យក្រសួងពាក់ព័ន្ធបន្តធានានិរន្តភាពរបស់មន្ទីរគន្ធបុប្ផា ក្នុងករណីគ្មានការគាំទ្រមូលនិធិពីខាងក្រៅ ខណៈកម្ពុជាបានសម្ពោធដាក់ឲ្យប្រើគោលនយោបាយជាតិគាំពារសង្គមរយៈពេល១០ឆ្នាំ។ ...

ទូច សុខា
http://bit.ly/2tFPnde

NBC ទិញដុល្លារចូលជិត$៥០០លាននៅឆមាសទី១

ធនាគារជាតិនៃកម្ពុជា (NBC) បានយកប្រាក់រៀលទិញប្រាក់ដុល្លារអាមេរិកចំនួន ៦៥ លើកនៅឆមាសទី១ឆ្នាំនេះ ដោយបានទិញចូលប្រាក់ដុល្លារមានតម្លៃសរុប ៤៧៥,៤ លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ខណៈតម្រូវការប្រាក់រៀលមានកំណើននៅលើទៅផ្សារ។ ...

ហ៊ គីមសាយ
http://bit.ly/2tFL8P4

អ្នក​រាយការណ៍​ពី​ការ​រំលោភ​យក​ដី​រដ្ឋ​ ត្រូវ​គេ​គំរាម​សម្លាប់

សកម្មជន​ព្រៃឈើ​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ត្រូវ​បាន​គេ​គំរាម​សម្លាប់ បន្ទាប់ពី​ចុះ​ទប់ស្កាត់​បទល្មើស​ហើយ​រាយការណ៍​ប្រាប់​អាជ្ញាធរ​ឲ្យ​ឃាត់​ខ្លួន​មនុស្ស​ ២ ​នាក់ និង​ដកហូត​គ្រឿងចក្រ​ ១ ​គ្រឿង​ពេល​កំពុង​ឈូសឆាយ​ដីព្រៃ​រដ្ឋ​ខុស​ច្បាប់​តែ​មន្ត្រី​ថា​អ្នក​ទាំង​ ២ ​បាន​គេច​ខ្លួន​បាត់ ...

ផាក់ ស៊ាងលី
http://bit.ly/2tSKvNl

ប្រទេសចិនផ្តល់ ៧០​ភាគរយ ជា​ប្រាក់កម្ចីសាងសង់​​ផ្លូវ និងស្ពាន នៅ​កម្ពុជា

គម្រោង​សាងសង់​ផ្លូវ​ និង​ស្ពាន​នៅ​កម្ពុជា​ ៧០​ភាគរយ​ ជា​ប្រាក់​កម្ចី​ទទួល​បាន​ពី​រដ្ឋាភិបាល​ចិន​ ដោយ​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ជាង​ ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការសាងសង់នេះ​។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Fresh​ News​ ដែល​បាន​រាយការណ៍ ...

សេក ឧត្តម និង Janelle Retka
https://www.cambodiadaily.com/news/china-funded-70-percent-cambodian-roads-bridges-minister-132786/

អ្នក​ពាក់ព័ន្ធ​នឹង​ការ​ជួញ​អាវុធ​ ៣ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្រោយ​បង្ក្រាប​នៅ​ថៃ

មនុស្ស​ចំនួន​ ៣ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ៣ ​ថ្ងៃ​បន្ទាប់ពី​មាន​ការ​បង្ក្រាប​ក្នុង​ប្រទេស​ថៃ​ដោយ​ចាប់​មនុស្ស​បាន​ ៥ ​នាក់​ពាក់ព័ន្ធ​នឹង​ការ​លក់​អាវុធ​ធុនធ្ងន់​ដែល​ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​ត្រូវ​គេ​អះអាង ...

នៀម ឆេង
http://bit.ly/2tSRFkJ

វិស័យកាត់ដេរ បានអន់ថយ

ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹង​ទុក​ជាង​ ៤​ភាគរយ​ ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​ ៩​ភាគរយ​ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ខណៈ​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​វិស័យ​នេះ​បាន ...

សុខ ច័ន្ទ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5074380/garment-sectors-lackluster-results/

រដ្ឋមន្ត្រីការងារបានចុះជួបពលករខុសច្បាប់នៅប្រទេសថៃ

កាលពី​ចុង​ស​ប្តា​ហ៍​ ឯកឧត្ដម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ បាន​ទៅ​សួរសុខទុក្ខ​ពលករ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​ថៃ​ និង​បាន​ជំរុញ​ឲ្យ​ពួក​គេចុះ​បញ្ជី​ជាមួយ​មន្ទី​ការងារ​ថៃ​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​ឯកសារ​ស្របច្បាប់​ក្នុងការស្នាក់​នៅ​ក្នុង​ប្រទេស ...

សែន ដេវិដ

រាជធានីភ្នំពេញគ្រោងនឹងបើកដំណើរការផ្លូវដែកដំបូងនៅខែមេសា

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសកាលពីថ្ងៃសុក្រថាខ្សែរថភ្លើងដែលដឹកអ្នកដំណើរពីកណ្តាលក្រុងភ្នំពេញទៅព្រលានយន្តហោះនឹងបើកដំណើរការនៅខែមេសា ដោយលោកបានបន្ថែមទៀតថា មិនចាំបាច់មានការបណ្តេញចេញដើម្បីបង្កើតផ្លូវសម្រាប់ការអភិវឌ្ឍនោះទេ។  ...

សេក ឧត្តម
https://www.cambodiadaily.com/news/phnom-penh-set-to-open-first-airport-railway-link-by-april-132805/

ក្រសួងពាណិជ្ជកម្មតម្រូវឲ្យបិទស្លាកតម្លៃប្រាក់រៀលនៅលើមុខទំនិញ

ក្រសួងពាណិជ្ជកម្មកម្ពុជា បានតម្រូវឲ្យពាណិជ្ជករនិងអ្នកផ្តល់សេវានៅកម្ពុជាទាំងអស់ត្រូវបិទស្លាកតម្លៃនូវរាល់មុខទំនិញ និងសេវាកម្មរបស់ពួកគេជាតម្លៃប្រាក់រៀលជំនួសការដាក់ជារូបិយប័ណ្ណបរទេស ដើម្បីពង្រឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ។ ...

ហ៊ គីមសាយ
http://www.phnompenhpost.com/business/decree-puts-riel-prices-focus

ធនាគារពិភពលោកប្តេជ្ញាផ្តល់ប្រាក់ចំនួន ៥៤០លានដុល្លារ ដល់កម្ពុជា

ធនាគារពិភពលោក​នឹង​ផ្តល់​ថវិកា​ចំនួន​ ៥៤០​លាន​ដុល្លារ​ ចាប់ពី​ឆ្នាំ​២០១៨​ ដល់​ឆ្នាំ​២០២១​ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ដោយ​ផ្តោត​លើ​ការ​គាំទ្រ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​ ក៏​ដូច​ជា​គម្រោង​សេដ្ឋកិច្ច​សង្គម​ផ្សេងៗ​ទៀត​។​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5073984/world-bank-commits-540-million-cambodia/

ផ្អាកការផ្សព្វផ្សាយជ្រើសរើសពលករចំណាកស្រុក

ក្រសួង​ព័ត៌មាន​ បាន​ផ្ញើ​លិខិត​ទៅ​កាន់​ស្ថានីយ​វិទ្យុ​នានា ដើម្បី​បញ្ជា​ឲ្យ​ពួក​គេ​បញ្ឈប់​ភ្លាមៗនៃការ​ផ្សាយពាណិជ្ជកម្ម​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​​ដែល​កំពុង​ស្វែងរក​បញ្ជូន​ពលករ​ចំណាកស្រុក​ទៅ​បរទេស​​។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5074021/halt-migrant-recruitment-ads-radio-stations-told/

តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆមាសទី១

ឧស្សាហកម្មកៅស៊ូកម្ពុជានៅតែបង្ហាញពីសញ្ញាល្អចាប់តាំងពីដើមឆ្នាំនេះមក ខណៈការនាំចេញកើនឡើង៣៧ភាគរយនៅឆមាសទី១ជាមួយតម្លៃបានកើនឡើង៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...

ចេង សុខហ័ង
http://bit.ly/2uFhXed

ចំណូល​ពី​វិស័យ​ជលផល​បានកើនឡើង

វិស័យ​ជលផល​នៅ​កម្ពុជា​ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សន្តិសុខ​ស្បៀង​ និង​ការ​លើកកម្ពស់​អាហារូបត្ថម្ភ​ បាន​ផ្តល់​ប្រាក់​ចំណូល​ជាង​ ២៧៥,០០០​ដុល្លារ​ ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​។​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5073695/fisheries-earnings-rise/

មានការបង្ក្រាបជនអន្តោប្រវេសន៍នៅក្នុងតំបន់ ភ្នាក់ងារផ្តល់សេវាកម្មធ្វើលិខិតឆ្លងដែនមិនស្របច្បាប់និងមានតំលៃថ្លៃ

ក្នុងអំឡុងពេលបង្ក្រាបលើជនអន្តោប្រវេសន៍គ្មានឯកសារនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ តំរូវការលិខិតឆ្លងដែនក្នុងចំណោមជនអន្តោប្រវេសន៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សជាច្រើនបានធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទទួលបានលិខិតការងារធ្វើជាឯកសារ។ ...

Leonie Kijewski
http://www.phnompenhpost.com/national/region-cracks-down-migrants-agencies-provide-costly-illegal-passport-service

ជនសង្ស័យ​ទី​៤​ក្នុង​ករណី​រត់ពន្ធ​អាវុធ ត្រូវបានចាប់ខ្លួននៅថៃ

យោង​តាម​សារព័ត៌មាន​ថៃ​ ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទី​៤​ ក្នុង​ករណី​រត់ពន្ធ​អាវុធ​ ដែល​ជាប់​ទាក់ទង​នឹង​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​ម្នាក់​។​ កាលពី​ម្សិលមិញ​ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុជា​ម្នាក់​ បាន​និយាយ​បដិសេធ​រាល់​ការ​លើក​ឡើង​ដែល​ថា​ អាវុធ​ទាំងនោះ​បាន​មក​ពី​កម្ពុជា ...

នៀម ឆេង, គាំ ច័ន្ទរស្មី និង Shaun Turton
http://www.phnompenhpost.com/national/fourth-held-thailand-weapons-case

ការបង្ក្រាបលើប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់

ក្រសួងមហាផ្ទៃ​ បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ត្រួតពិនិត្យ​មើល​ការ​លុប​បំបាត់​នៃ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ខុសច្បាប់​តាម​បណ្តោយ​ផ្លូវជាតិ​ និង​លើ​ផ្លូវទឹក​។​ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ពុធ​មុន​ និង​ទទួល​បាន​កាលពី​ម្សិលមិញ​ ក្រុមការងារ​នេះ​មាន​មន្ត្រី ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5066122/crackdown-coming-illegal-checkpoints/

ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីខ្វះខាតថវិការដើម្បីបញ្ជូនពលករត្រលប់មកប្រទេសវិញ

មន្ត្រី​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​គួ​ឡា​ឡាំ​ពួ​ម្នាក់​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ​ថា​ ដោយ​មាន​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ស្វែងរក​ជំនួយ​ និង​ការ​ជ្រកកោន​ ក្នុងអំឡុងពេល​មានការ​បង្ក្រាប​លើ​ពលករចំណាំកស្រុកខុសច្បាប់​ដោយ​អាជ្ញាធរ​ម៉ា​ឡេ​ស៊ីនេះ​ ស្ថានទូត​ពុំ​មាន​ថវិការ​គ្រប់គ្រាន់ ...

ឡេង ឡែន និង Hannah Hawkins
https://www.cambodiadaily.com/news/embassy-in-malaysia-lacks-funds-to-send-workers-home-132613/

ការផ្តល់ជូនវគ្គបណ្តុះបណ្តាលសម្រាប់សមាជិកក្រុមប្រឹក្សាថ្មី

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​​ ស​ ខេ​ង​ បន្ទាប់​ពី​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ក្រសួងមហាផ្ទៃ​ គ្រោង​នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​ថ្មី​។​ ​ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5066121/training-offer-new-councillors/

ការ​វាយ​កម្ទេច​អគារ​ប៊ូ​ឌី​ង​ស​ចាប់ផ្តើម​នៅ​ពេល​ពលរដ្ឋ​ចាកចេញ​អស់​

​អេ​ស្កា​វ៉ា​ទ័​រ​ពីរ​គ្រឿង​បាន​ប្រែក្លាយ​ឥដ្ឋ​ឱ្យទៅ​ជា​កម្ទេច​ដោយ​ងាយស្រួល​កាលពី​ម្សិលមិញ​ខណៈ​ជញ្ជាំង​ដែល​លយ​ចេញពី​ជាន់​ផ្ទាល់​ដី​នៃ​អគារ​ប៊ូ​ឌី​ង​ស​ដ៏​ចាស់​ទ្រុឌទ្រោម​ក្នុង​រាជធានី​ភ្នំពេញ​នេះ​បាន​ដួល​រាប​ដល់​ដី​ជា ...

ជេនណែល រ៉េតខា​ និង សេក ឧត្តម
http://www.cambodiadailykhmer.com/38191

ក្រសួង​ជួយ​ពលករ​ជាង​ ៤៥០ ​នាក់

ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ជួយ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៃ​កម្មករ​កម្ពុជា​ជាង​ ៤៥០ នាក់​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​។ នេះ​បើ​តាម​តួលេខ​ដែល​ចេញ​កាលពី​ថ្ងៃ​សៅរ៍​។ ...

គង់ មេត្ដា
http://bit.ly/2tZnhrX

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9XcyH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!