រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
អ្នករាយការណ៍ពីការរំលោភយកដីរដ្ឋ ត្រូវគេគំរាមសម្លាប់
សកម្មជនព្រៃឈើជនជាតិដើមភាគតិចម្នាក់ត្រូវបានគេគំរាមសម្លាប់ បន្ទាប់ពីចុះទប់ស្កាត់បទល្មើសហើយរាយការណ៍ប្រាប់អាជ្ញាធរឲ្យឃាត់ខ្លួនមនុស្ស ២ នាក់ និងដកហូតគ្រឿងចក្រ ១ គ្រឿងពេលកំពុងឈូសឆាយដីព្រៃរដ្ឋខុសច្បាប់តែមន្ត្រីថាអ្នកទាំង ២ បានគេចខ្លួនបាត់ ...
ផាក់ ស៊ាងលី
http://bit.ly/2tSKvNl
ប្រទេសចិនផ្តល់ ៧០ភាគរយ ជាប្រាក់កម្ចីសាងសង់ផ្លូវ និងស្ពាន នៅកម្ពុជា
គម្រោងសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា ៧០ភាគរយ ជាប្រាក់កម្ចីទទួលបានពីរដ្ឋាភិបាលចិន ដោយចិនបានផ្តល់ប្រាក់កម្ចីជាង ២ពាន់លានដុល្លារអាមេរិកសម្រាប់ការសាងសង់នេះ។ នេះបើយោងតាមសារព័ត៌មាន Fresh News ដែលបានរាយការណ៍ ...
សេក ឧត្តម និង Janelle Retka
https://www.cambodiadaily.com/news/china-funded-70-percent-cambodian-roads-bridges-minister-132786/
អ្នកពាក់ព័ន្ធនឹងការជួញអាវុធ ៣ នាក់ត្រូវបានឃាត់ខ្លួនក្រោយបង្ក្រាបនៅថៃ
មនុស្សចំនួន ៣ នាក់ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ៣ ថ្ងៃបន្ទាប់ពីមានការបង្ក្រាបក្នុងប្រទេសថៃដោយចាប់មនុស្សបាន ៥ នាក់ពាក់ព័ន្ធនឹងការលក់អាវុធធុនធ្ងន់ដែលក្នុងនោះមានជនសង្ស័យម្នាក់ត្រូវគេអះអាង ...
នៀម ឆេង
http://bit.ly/2tSRFkJ
វិស័យកាត់ដេរ បានអន់ថយ
ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបានកើនឡើងយឺតជាងការរំពឹងទុកជាង ៤ភាគរយ ក្នុងឆមាសទី១នៃឆ្នាំនេះ បើធៀបនឹង ៩ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការវិនិយោគបរទេសនៅក្នុងវិស័យនេះបាន ...
សុខ ច័ន្ទ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5074380/garment-sectors-lackluster-results/
រដ្ឋមន្ត្រីការងារបានចុះជួបពលករខុសច្បាប់នៅប្រទេសថៃ
កាលពីចុងសប្តាហ៍ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានទៅសួរសុខទុក្ខពលករចំណាកស្រុកនៅក្នុងប្រទេសថៃ និងបានជំរុញឲ្យពួកគេចុះបញ្ជីជាមួយមន្ទីការងារថៃ ដើម្បីឲ្យពួកគេទទួលបាននូវឯកសារស្របច្បាប់ក្នុងការស្នាក់នៅក្នុងប្រទេស ...
សែន ដេវិដ
រាជធានីភ្នំពេញគ្រោងនឹងបើកដំណើរការផ្លូវដែកដំបូងនៅខែមេសា
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសកាលពីថ្ងៃសុក្រថាខ្សែរថភ្លើងដែលដឹកអ្នកដំណើរពីកណ្តាលក្រុងភ្នំពេញទៅព្រលានយន្តហោះនឹងបើកដំណើរការនៅខែមេសា ដោយលោកបានបន្ថែមទៀតថា មិនចាំបាច់មានការបណ្តេញចេញដើម្បីបង្កើតផ្លូវសម្រាប់ការអភិវឌ្ឍនោះទេ។ ...
ក្រសួងពាណិជ្ជកម្មតម្រូវឲ្យបិទស្លាកតម្លៃប្រាក់រៀលនៅលើមុខទំនិញ
ក្រសួងពាណិជ្ជកម្មកម្ពុជា បានតម្រូវឲ្យពាណិជ្ជករនិងអ្នកផ្តល់សេវានៅកម្ពុជាទាំងអស់ត្រូវបិទស្លាកតម្លៃនូវរាល់មុខទំនិញ និងសេវាកម្មរបស់ពួកគេជាតម្លៃប្រាក់រៀលជំនួសការដាក់ជារូបិយប័ណ្ណបរទេស ដើម្បីពង្រឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/decree-puts-riel-prices-focus
ធនាគារពិភពលោកប្តេជ្ញាផ្តល់ប្រាក់ចំនួន ៥៤០លានដុល្លារ ដល់កម្ពុជា
ធនាគារពិភពលោកនឹងផ្តល់ថវិកាចំនួន ៥៤០លានដុល្លារ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយផ្តោតលើការគាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាល ក៏ដូចជាគម្រោងសេដ្ឋកិច្ចសង្គមផ្សេងៗទៀត។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5073984/world-bank-commits-540-million-cambodia/
ផ្អាកការផ្សព្វផ្សាយជ្រើសរើសពលករចំណាកស្រុក
ក្រសួងព័ត៌មាន បានផ្ញើលិខិតទៅកាន់ស្ថានីយវិទ្យុនានា ដើម្បីបញ្ជាឲ្យពួកគេបញ្ឈប់ភ្លាមៗនៃការផ្សាយពាណិជ្ជកម្មរបស់ទីភ្នាក់ងារជ្រើសរើសពលករដែលកំពុងស្វែងរកបញ្ជូនពលករចំណាកស្រុកទៅបរទេស។ ...
សែន ដេវិដ
http://www.khmertimeskh.com/5074021/halt-migrant-recruitment-ads-radio-stations-told/
តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆមាសទី១
ឧស្សាហកម្មកៅស៊ូកម្ពុជានៅតែបង្ហាញពីសញ្ញាល្អចាប់តាំងពីដើមឆ្នាំនេះមក ខណៈការនាំចេញកើនឡើង៣៧ភាគរយនៅឆមាសទី១ជាមួយតម្លៃបានកើនឡើង៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...
ចេង សុខហ័ង
http://bit.ly/2uFhXed
ចំណូលពីវិស័យជលផលបានកើនឡើង
វិស័យជលផលនៅកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខស្បៀង និងការលើកកម្ពស់អាហារូបត្ថម្ភ បានផ្តល់ប្រាក់ចំណូលជាង ២៧៥,០០០ដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5073695/fisheries-earnings-rise/
មានការបង្ក្រាបជនអន្តោប្រវេសន៍នៅក្នុងតំបន់ ភ្នាក់ងារផ្តល់សេវាកម្មធ្វើលិខិតឆ្លងដែនមិនស្របច្បាប់និងមានតំលៃថ្លៃ
ក្នុងអំឡុងពេលបង្ក្រាបលើជនអន្តោប្រវេសន៍គ្មានឯកសារនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ តំរូវការលិខិតឆ្លងដែនក្នុងចំណោមជនអន្តោប្រវេសន៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សជាច្រើនបានធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទទួលបានលិខិតការងារធ្វើជាឯកសារ។ ...
Leonie Kijewski
http://www.phnompenhpost.com/national/region-cracks-down-migrants-agencies-provide-costly-illegal-passport-service
ជនសង្ស័យទី៤ក្នុងករណីរត់ពន្ធអាវុធ ត្រូវបានចាប់ខ្លួននៅថៃ
យោងតាមសារព័ត៌មានថៃ ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យទី៤ ក្នុងករណីរត់ពន្ធអាវុធ ដែលជាប់ទាក់ទងនឹងមន្ត្រីអន្តោប្រវេសន៍កម្ពុជាម្នាក់។ កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាម្នាក់ បាននិយាយបដិសេធរាល់ការលើកឡើងដែលថា អាវុធទាំងនោះបានមកពីកម្ពុជា ...
នៀម ឆេង, គាំ ច័ន្ទរស្មី និង Shaun Turton
http://www.phnompenhpost.com/national/fourth-held-thailand-weapons-case
ការបង្ក្រាបលើប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់
ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារមួយដើម្បីត្រួតពិនិត្យមើលការលុបបំបាត់នៃប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់តាមបណ្តោយផ្លូវជាតិ និងលើផ្លូវទឹក។ យោងតាមសេចក្តីថ្លែងការណ៍របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធមុន និងទទួលបានកាលពីម្សិលមិញ ក្រុមការងារនេះមានមន្ត្រី ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5066122/crackdown-coming-illegal-checkpoints/
ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីខ្វះខាតថវិការដើម្បីបញ្ជូនពលករត្រលប់មកប្រទេសវិញ
មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងគួឡាឡាំពួម្នាក់ បាននិយាយកាលពីថ្ងៃចន្ទកន្លងមកនេះថា ដោយមានប្រជាជនកម្ពុជាកាន់តែច្រើនឡើងស្វែងរកជំនួយ និងការជ្រកកោន ក្នុងអំឡុងពេលមានការបង្ក្រាបលើពលករចំណាំកស្រុកខុសច្បាប់ដោយអាជ្ញាធរម៉ាឡេស៊ីនេះ ស្ថានទូតពុំមានថវិការគ្រប់គ្រាន់ ...
ឡេង ឡែន និង Hannah Hawkins
https://www.cambodiadaily.com/news/embassy-in-malaysia-lacks-funds-to-send-workers-home-132613/
ការផ្តល់ជូនវគ្គបណ្តុះបណ្តាលសម្រាប់សមាជិកក្រុមប្រឹក្សាថ្មី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃអង្គារ បានបង្ហាញឲ្យដឹងថា ក្រសួងមហាផ្ទៃ គ្រោងនឹងផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់សមាជិកក្រុមប្រឹក្សាថ្មី។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5066121/training-offer-new-councillors/
ការវាយកម្ទេចអគារប៊ូឌីងសចាប់ផ្តើមនៅពេលពលរដ្ឋចាកចេញអស់
អេស្កាវ៉ាទ័រពីរគ្រឿងបានប្រែក្លាយឥដ្ឋឱ្យទៅជាកម្ទេចដោយងាយស្រួលកាលពីម្សិលមិញខណៈជញ្ជាំងដែលលយចេញពីជាន់ផ្ទាល់ដីនៃអគារប៊ូឌីងសដ៏ចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញនេះបានដួលរាបដល់ដីជា ...
ជេនណែល រ៉េតខា និង សេក ឧត្តម
http://www.cambodiadailykhmer.com/38191
ក្រសួងជួយពលករជាង ៤៥០ នាក់
ក្រសួងការបរទេសកម្ពុជាបានប្រកាសឲ្យដឹងថាខ្លួនបានជួយការធ្វើមាតុភូមិនិវត្តន៍នៃកម្មករកម្ពុជាជាង ៤៥០ នាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះបើតាមតួលេខដែលចេញកាលពីថ្ងៃសៅរ៍។ ...
គង់ មេត្ដា
http://bit.ly/2tZnhrX
កូនព្យុះតាឡាសនឹងបង្កឲ្យទឹកទន្លេកើនឡើង
កាលពីម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីកូនព្យុះ តាឡាស (Tropical Storm Talas) ដែលនឹងបង្កឲ្យទឹកទន្លេសាប និងទន្លេមេគង្គកើនឡើង និងធ្វើឲ្យលិចតំបន់ទំនាប ដែលស្ថិតនៅអមសងខាងដងទន្លេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5065734/tropical-storm-brings-flood-warning/
ចិននឹងផ្តល់ជំនួយដល់វិស័យទេសចរណ៍កម្ពុជា
ប្រទេសចិនបានបង្ហាញពីផែនការរបស់ខ្លួនដើម្បីជួយប្រទេសកម្ពុជា ដោយបង្កើតគម្រោងអភិវឌ្ឍទេសចរណ៍ដ៏ទូលំទូលាយមួយសម្រាប់ខេត្តសៀមរាប។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5065656/cambodia-tourism-to-get-chinese-help/
គម្រោងសាងសង់ កើនជិត ៣០ ភាគរយ
គម្រោង និងទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់ ដែលរដ្ឋាភិបាលកម្ពុជាអនុម័តក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះកើនឡើងជិត ៣០ ភាគរយ បើធៀបឆមាសទី ១ ឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...
ហ៊ គីមសាយ
http://bit.ly/2v8SWpC
ផែនការប្តូរឈ្មោះវិទ្យាល័យដោយបន្ថែមឈ្មោះ "ហ៊ុន សែន" ត្រូវបានលុបចោល
យោងតាមមន្ត្រីម្នាក់ និងនាយកនៃវិទ្យាល័យសៀមរាប បានឲ្យដឹងថា សំណើរបស់អភិបាលខេត្តសៀមរាបដើម្បីប្តូរឈ្មោះវិទ្យាល័យសៀមរាប ដោយបន្ថែមឈ្មោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានលុបចោល។ ការសម្រេចចិត្តនេះត្រូវបានគេប៉ាន់ស្មានថា ទទួលរងឥទ្ធិពលពីការ ...
ធឹម រចនា
https://www.cambodiadaily.com/news/plans-another-hun-sen-high-school-renaming-canceled-132584/
ការចិញ្ចឹមក្រពើកំពុងងាកទៅរកការពង្រីកទីផ្សារ
ឧស្សាហកម្មក្រពើរបស់កម្ពុជាកំពុងងាកទៅរកការជួញដូរបែបពាណិជ្ជកម្មទៅក្នុងទីផ្សារអន្តរជាតិ។ ខណៈកសិដ្ឋានចិញ្ចឹមក្រពើ១៦បន្ថែមទៀត ដែលបានចុះបញ្ជីជាមួយនឹងសន្ធិសញ្ញា Cites កំពុងរង់ចាំការអនុម័តជាផ្លូវការ។ នេះបើយោងតាមនាយកដ្ឋានអភិរក្សជលផលនៅក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2uz7T7g
ពលករចំណាកស្រុកកម្ពុជាចំនួន ៧៩នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី
ក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ថា រដ្ឋាភិបាលម៉ាឡេស៊ីបានកត់សម្គាល់ពីការបង្ក្រាបពលករបរទេសខុសច្បាប់នៅប្រទេសថៃនាពេលថ្មីៗនេះ ហើយក៏បានចាប់ផ្តើមការបង្ក្រាបរបស់ខ្លួន និងបានចាប់ខ្លួនពលករកម្ពុជាខុសច្បាប់ចំនួន ៧៩នាក់ ក្នុងរយៈពេលពីរសប្តាហ៍នេះ។ ...
Sen David
http://www.khmertimeskh.com/5065736/79-migrant-workers-arrested-malaysia/