ក្រុម​​អ​ភិ​រក្ស​​សត្វ​​ស្លាប​​រក​ឃើញ​​ត្រដក់​​តូច​ ១២១ ​សម្បុក

សម្បុក​​ពង​​កូន​​សត្វ​​ត្រដក់​តូច​ចំនួន​ ១២១ ​សម្បុក​ត្រូវ​បាន​ក្រុម​បរិស្ថានុរក្ស​នៃ​ក្រសួង​បរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​ប្រជា​សហ​គមន៍​ប្រទះ​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព និង​ដែន​ជម្រក​សត្វព្រៃ​ឆែប​នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ WCS កាលពី​ម្សិលមិញ​។ ត្រដក់​តូច​ជា​ប្រភេទ​សត្វ​ស្លាប​ដែល​មាន​មាឌ​ធំ​មាន​កម្ពស់​រហូត​ដល់​ ១៣០ ​សង់ទីម៉ែត្រ ហើយ​ស្លាប​របស់​វា​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​មាន​ប្រវែង​ជាង​ ២ ​ម៉ែត្រ​។ វា​ត្រូវ​បាន​គេ​ចាត់​ជា​ប្រភេទ​សត្វ​ស្លាប​កម្រ និង​ងាយ​រងគ្រោះ​ជា​សកល​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ IUCN​។ …

ឃុត សុភចរិយា
http://bit.ly/2A3iCq3