តំបន់ការពារ
ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ
រុក្ខជាតិកម្រត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរី
យោងតាមអង្គការសង្គមអភិរក្សសត្វព្រៃបានឱ្យដឹងថា រុក្ខជាតិដែលជិតផុតពូជជាង ៦០ ប្រភេទត្រូវបានរកឃើញនៅក្នុងជម្រកសត្វព្រៃកែវសីមានៅខេត្តមណ្ឌលគិរី។ ...
មុំ គន្ធា
http://www.khmertimeskh.com/5099922/rare-plants-found-mondulkiri/
សារព័ត៌មានបានចោទប្រកាន់ឧកញ៉ាពីការកាប់ឈើខុសច្បាប់
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងខេត្តមណ្ឌលគិរីបានចោទប្រកាន់អ្នកជំនួញថា បានជាប់ពាក់ព័ន្ធក្នុងការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ សារព័ត៌មានអនឡាញនគរដ្រេហ្គនបាននិយាយថា ការកាប់ឈើខុសច្បាប់កាន់តែមានទ្រង់ទ្រាយធំឡើង ហើយបានអះអាង ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5098323/press-accuses-tycoons-illegal-logging/
សហភាពអឺរ៉ុប ផ្ដល់ថវិកាថ្មី ដើម្បីអភិរក្សធនធានធម្មជាតិនៅ មណ្ឌលគិរី
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញសហភាពអឺរ៉ុបថានឹងផ្តល់ថវិកាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សនៅដែនជម្រកសត្វព្រៃស្រែពកនឹងដែនជម្រកសត្វព្រៃភ្នំព្រេចនៃខេត្តមណ្ឌលគិរីដែលមានថវិកាប្រមាណចំនួន ៣,៣ លានដុល្លារអាមេរិករយៈពេល ...
យន់ ស៊ីនាត
http://bit.ly/2pBPmFN
ក្រសួងបរិស្ថានកំណត់គោលដៅ
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំដល់បុគ្គលិករបស់ខ្លួនឱ្យសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកំពស់ការគ្រប់គ្រងនៅក្នុងវិស័យនេះនៅពេលបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការងារនៅថ្ងៃចន្ទ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5095895/environment-ministry-targets-set/
អង្គការក្រៅរដ្ឋាភិបាលបង្ហាញពីការព្រួយបារម្ភលើច្បាប់ព្រៃឡង់ថ្មី
ក្រុមអង្គការបរិស្ថានបានបង្ហាញពីការព្រួយបារម្ភនៅសប្តាហ៍នេះ អំពីសំណើរមួយពីក្រសួងបរិស្ថាន ដែលតម្រូវឱ្យធ្វើលិខិតស្នើសុំពីមន្ទីរបរិស្ថានជាមុនសិន ទើបអាចមានសិទ្ធិចុះល្បាតក្នុងតំបន់ព្រៃការពារព្រៃឡង់ ដោយពួកគេលើក ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/ngos-express-concerns-over-new-prey-lang-rules
អ្នកមានឥទ្ធិពលនៅតែបន្តធ្វើខ្នងបង្អែក ឲ្យឈ្មួញកាប់ឈើ
អង្គការអភិរក្សអន្តរជាតិ និងសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងខេត្តមណ្ឌលគិរីបានលើកឡើងពីការគំរាមកំហែងចំពោះតំបន់ទេសភាពភាគខាងកើតរបស់ខ្លួននៅក្នុងសិក្ខាសាលាស្តីពីលទ្ធផលបញ្ចប់គម្រោងអភិរក្សរបស់អង្គការ WWF កម្ពុជានៅរាជធានីភ្នំពេញកាលពីម្សិលមិញ។ ក្នុងនោះការកាប់ ...
ផាក់ ស៊ាងលី
http://bit.ly/2BB4DIQ
រដ្ឋមន្ត្រីថា នឹងពិនិត្យក្រុមហ៊ុន និងដេប៉ូទិញឈើ
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសន្យាថានឹងពិនិត្យមើលការប្រមូលទិញឈើរបស់ក្រុមហ៊ុនឧកញ៉ា ឌី ឌុក ក្នុងព្រៃព្រះរកា និងបានជំរុញឲ្យក្រសួងកសិកម្មពិនិត្យមើលការផ្តល់សិទ្ធិប្រមូលឈើ និងដេប៉ូឈើដែលសុទ្ធតែទិញឈើខុសច្បាប់ ខណៈព្រៃឈើក្នុងដីសម្បទានត្រូវ ...
ផាក់ ស៊ាងលី
http://bit.ly/2A8p0ww
វៀតណាម ៧ នាក់លួចចូលកាប់ឈើត្រូវជាប់គុកម្នាក់ ១ ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញបានប្រកាសសាលក្រមផ្ដន្ទាទោសជនជាតិវៀតណាម ៧ នាក់ដាក់ពន្ធនាគារម្នាក់មួយឆ្នាំ រឿងលួចឆ្លងដែនចូលកាប់ឈើខុសច្បាប់ក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ...
នៀម ឆេង
http://bit.ly/2mRXKPW
ឈើប្រណីត ១២៤ ដុំ ត្រូវបានរកឃើញក្នុងដែនជម្រកសត្វ
ឈើប្រណីតជាង ១០០ ដុំត្រូវបានរកឃើញក្នុងទឹកនៃដែនជម្រកសត្វព្រៃស្រែពកជិតទីបញ្ជាការកងទ័ព បន្ទាប់ពីត្រូវគេដឹកយកទៅលាក់ទុកកាលពីរដូវទឹកឡើងក្នុងឃុំណងឃីលិក ស្រុកកោះញែក។ ...
ផាក់ ស៊ាងលី
http://bit.ly/2yAYMl2
ឧកញ៉ា ស៊ឹង សំអុល នៅតែមិនចូលបំភ្លឺតុលាការរឿងរកស៊ីឈើ
ឧកញ៉ា ស៊ឹង សំអុល ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានរឿងរកស៊ីឈើនោះត្រូវបានតុលាការខេត្តមណ្ឌលគិរីកោះហៅទៅសួរនាំពាក់ព័ន្ធទៅនឹងបទល្មើសឈើប្រណីត តែឈ្មួញឈើដុះស្លែរូបនេះមិនទាន់បានចូលបំភ្លឺនោះទេដោយអះអាងថាមានជំងឺ។ ...
ផាក់ ស៊ាងលី
http://bit.ly/2htRaxh
ក្រុមអភិរក្សសត្វស្លាបរកឃើញត្រដក់តូច ១២១ សម្បុក
សម្បុកពងកូនសត្វត្រដក់តូចចំនួន ១២១ សម្បុកត្រូវបានក្រុមបរិស្ថានុរក្សនៃក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងប្រជាសហគមន៍ប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបនៃតំបន់ខ្ពង់រាបភាគ ...
ឃុត សុភចរិយា
http://bit.ly/2A3iCq3
បទល្មើសក្នុងព្រៃឡង់ថយចុះ៦៥%តែសិប្បកម្មមិនថយ
ក្រុមអ្នកស្រាវជ្រាវ និងនិស្សិតនៃសកលវិទ្យាល័យ Copenhegen នៅប្រទេសដាណឺម៉ាកបានចេញរបាយការណ៍ជាចុងក្រោយឱ្យដឹងថា បទល្មើសព្រៃឈើនៅព្រៃឡង់បានថយចុះរហូតដល់ទៅ ៦៥ ភាគរយ បើទោះបីសកម្មភាពកាប់ឈើនៅតែបន្តកើតមានជាមធ្យមជាង ៧០ ករណីក្នុងមួយខែៗ និងសិប្បកម្មកែច្នៃឈើនៅតែដំណើរការយ៉ាងគគ្រឹកគគ្រេងដដែល។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/forest-clearing-rampant-prey-lang
ដែនជម្រកប្រាំមួយត្រូវបានស្នើឡើង
ក្រសួងបរិស្ថាននឹងស្នើសុំបង្កើតតំបន់ការពារចំនួនប្រាំមួយដើម្បីការពារជីវចម្រុះ និងជំរុញការអភិរក្សនៅក្នុងប្រទេស។ លោក ទឹម ស៊ីថា អនុប្រធានអគ្គនាយកដ្ឋានអភិរក្សបាននិយាយថា ក្រសួងកំពុងសិក្សាពីសក្តានុពលក្នុងការបង្កើតតំបន់ថ្មី។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5087603/six-sanctuaries-proposed/
កូនសត្វក្រៀល ៥០ ក្បាលត្រូវបានសង្គ្រោះ
សម្បុក កូន និងពងសត្វដែលជាប្រភេទងាយរងគ្រោះជាសកលចំនួន ៥០ ក្បាលត្រូវបានការពារដោយក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) និងសហគមន៍ប្រជាពលរដ្ឋនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងក្នុងតំបន់អភិរក្ស ...
សុទ្ធ គឹមសឿន
http://bit.ly/2xOwpA1
កាមេរ៉ាបង្កប់របស់ WWF ថតបានសត្វក្តាន់ ដែលធ្លាប់គេគិតបានផុតពូជនៅកម្ពុជា
អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានឲ្យដឹងថា សត្វក្តាន់ ដែលជាសត្វជិតផុតពូជ ចំនួនបួនក្បាល ដែលគេធ្លាប់គិតថាបានផុតពូជ ទៅហើយនៅប្រទេសកម្ពុជា ត្រូវកាមេរ៉ាបង្កប់ថតបាននៅខេត្ត ក្រចេះ ជាលើកដំបូងបំផុតក្នុងទសវត្សន៍ចុងក្រោយនេះ។ ...
Andrew Nachemson
http://bit.ly/2h3aMbb
ឧបករណ៍លាងខ្សាច់ត្រូវបានអនុញ្ញាតិឱ្យដំណើរការ
មន្ត្រីបរិស្ថានខេត្តកោះកុងកាលពីម្សិលមិញបានថ្លែងថា ក្រុមហ៊ុនមួយដែលមានកន្លែងលាងខ្សាច់នៅតំបន់មួយ ដែលក្រសួងរ៉ែ និងថាមពលកាលពីខែមុនបានហាមឃាត់ការបូមខ្សាច់ នឹងត្រូវអនុញ្ញាតឱ្យរក្សា និងប្រតិបត្តិការរោងចក្ររបស់ខ្លួន។ ...
ផាក់ ស៊ាងលី និង Yesenia Amaro
http://www.phnompenhpost.com/national/sand-facility-allowed-operate
មន្ត្រីដែនជម្រកសត្វព្រៃ និងអ្នកភូមិរបួសទាំងសងខាងក្នុងជម្លោះចាប់ឈើ
នាយកដែនជម្រកសត្វព្រៃព្រះរកាក្នុងខេត្តព្រះវិហារ និងអ្នកភូមិម្នាក់បានរបួសយ៉ាងដំណំខណៈអ្នកផ្សេងទៀតរបួសស្រាលដោយសារភាគីទាំង២មានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ប៉ុន្តែមូលហេតុនៃជម្លោះហិង្សានេះ ត្រូវបានមន្ត្រីបិស្ថាននិងអ្នកភូមិអះអាងផ្សេងៗគ្នា។ ...
នៀម ឆេង
http://www.phnompenhpost.com/national/villagers-attack-officials-after-logging-bust
ផែនការដោះលែងសត្វខ្លាចំនួន ៨ ក្បាល
រដ្ឋាភិបាលកំពុងធ្វើការជាមួយអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) លើផែនការដើម្បីដោះលែងសត្វខ្លាចំនួន ៨ ក្បាលចូលក្នុងព្រៃនៅខេត្តមណ្ឌលគិរីនាឆ្នាំ ២០២២។ លោក អ៊ុច ចរិយា ប្រធានផ្នែកទំនាក់ទំនងអង្គការ WWF ប្រចាំនៅកម្ពុជា បានថ្លែងកាលពីម្សិលមិញថា ពួកគេកំពុងធ្វើការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ក្នុងចំណោមអង្គការដទៃទៀត។ ...
មុំ គន្ធា
http://www.khmertimeskh.com/5074022/growling-prowlers-rumble-jungle/
ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ
កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary
ប្រទះឃើញពង ទាព្រៃស្លាប ស ១ សម្បុក
សម្បុកសត្វទាព្រៃស្លាបស ដែលមានពងចំនួន ៧ គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយបានជូនដំណឹងដល់មន្ត្រីអភិរក្ស ដែលនេះគឺជាលើកទីមួយហើយដែលគេប្រទះឃើញប្រភេទសត្វព្រៃដ៏កម្រនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ...
ទូច សុខា
http://bit.ly/2souGhs
អ្នកភូមិប្រហែល១.០០០គ្រួសារនឹងត្រូវឲ្យរើលំដៅចេញពីលើភ្នំគូលែនទៅរស់នៅតាមជើងភ្នំ
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងកាលពីម្សិលមិញថា អ្នកភូមិប្រហែល១.០០០ គ្រួសារដែលកំពុងរស់នៅក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងខេត្តសៀមរាបនឹងត្រូវឲ្យរើលំនៅដើម្បីទប់ស្កាត់កុំឲ្យពួកគាត់បន្តធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដោយសារការកាប់ទន្ទ្រាន ព្រៃយកដី ការសាងសង់ផ្ទះ ការលក់ដូររបស់របរផ្សេងៗ និងដោយសារកាកសំណល់។ ...
អូន ភាព
http://www.cambodiadailykhmer.com/37948
អាជ្ញាធរអប្សរាចុះរុះរើផ្ទះ និងតូបសាងសង់ខុសច្បាប់នៅឧទ្យានអង្គរ
កាលពីម្សិលមិញ ស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានចាប់ផ្តើមរុះរើសំណង់ទី១ក្នុងចំណោមផ្ទះនិងតូបលក់ដូរជាង៥០០ដែលសាងសង់ខុសច្បាប់នៅក្នុងបរិវេណឧទ្យាននេះរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ ...
អ្នកបរបាញ់ត្រូវបានចោទប្រកាន់ពីបទសម្លាប់សត្វស្វាដែលជិតផុតពូជ
កសិករពីរនាក់បានចាប់ខ្លួនជាមួយនឹងសាកសពសត្វស្វានៅក្នុងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីត្រូវបានចោទប្រកាន់ពីបទបរបាញ់សត្វព្រៃដែលជិតផុតពូជ។ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/alleged-poachers-charged-with-killing-endangered-monkeys-131318/
អង្គការមួយគ្រោងដាក់លិខិតទៅខេត្តពីរឿងបំផ្លាញព្រៃ នៅឧទ្យានជាតិ បទុមសាគរ
អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិគ្រោងដាក់លិខិតទៅអាជ្ញាធរខេត្តកោះកុង នៅថ្ងៃស្អែក ដើម្បីសុំអន្តរាគមន៍រឿងបទល្មើសព្រៃឈើនៅឧទ្យានជាតិ បទុមសាគរ បន្ទាប់ពីអង្គការនេះ បានចុះដល់ទីតាំងនោះ កាលពីថ្ងៃ ...
ផាក់ ស៊ាងលី
http://bit.ly/2olJpYn