សហភាព​អឺរ៉ុប​ ​ផ្ដល់​ថវិកា​ថ្មី​ ដើម្បី​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ ​មណ្ឌលគិរី

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​សហភាព​អឺរ៉ុប​ថា​នឹង​ផ្តល់​ថវិកា​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​នៅ​ដែន​ជម្រក​​សត្វព្រៃ​ស្រែពក​នឹង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​នៃ​ខេត្ត​មណ្ឌលគិរី​ដែល​មាន​ថវិកា​ប្រមាណ​ចំនួន​ ៣,៣ ​លាន​ដុល្លារ​អាមេរិក​រយៈពេល​ ៥ ​ឆ្នាំ​ខាង​មុខ​។ គម្រោង​នេះ​គឺជា​ការ​ជំរុញ​​សមត្ថភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ធានា​ដល់​ដំណោះស្រាយ​និរន្តរភាព​ (ACCESS) ហើយ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០១៨ ​ដល់​ឆ្នាំ​ ២០២២ ​ដោយ​អង្គការ​មូលនិធិ​សកល​សម្រាប់​​អភិរក្ស​ធម្មជាតិ​ហៅ​កាត់​ថា WWF និង​ក្រុម​ដទៃៗ​ទៀត​ដោយ​បាន​ធ្វើការ​ជាមួយ​គ្រួសារ​​ចំនួន​ ២០០០ ​គ្រប​ដណ្តប់​ប្រមាណ​ ៣៤ ​ភូមិ​ជិត​គ្នា​ និង​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ចំនួន​ពីរ​ផ្សេង​ទៀត​ដោយ​គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ពង្រឹង​តំបន់​ការពារ​សហគមន៍​ (CPAs)។ …

យន់ ស៊ីនាត
http://bit.ly/2pBPmFN