តំបន់ការពារ
ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ
អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ត្រូវបានចោទទន្ទ្រានដីដែនជម្រកសត្វព្រៃលំផាត់លក់
ប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរឃុំត្រូវបានចោទប្រកាន់ពាក់ព័ន្ធក្នុងការកាប់ឆ្ការយកដី និងឈើនៅក្នុងដែនជម្រកសត្វព្រៃលំផាត់នៅក្នុងខេត្តរតនគិរីប្រមាណជា ២០០ ហិកតាដើម្បីលក់ទៅឲ្យឈ្មួញដែលសកម្មភាពនេះបានគំរាមកំហែង ...
ផាក់ ស៊ាងលី
http://bit.ly/2oT3dCu
ដំរីព្រៃ ១១ ក្បាលត្រូវបានសង្គ្រោះពីរណ្ដៅ
សត្វដំរីព្រៃ ១១ ក្បាលត្រូវបានជួយសង្គ្រោះកាលពីថ្ងៃសៅរ៍ក្នុងតំបន់ការពារកែវសីមាក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីបានជាប់ក្នុងរណ្តៅគ្រាប់បែកដោយគ្មានអ្វីស៊ីអស់ពេល ៤ ថ្ងៃ ប៉ុន្តែក្រុមអ្នកល្បាតនឹងបន្តតាមដានហ្វូងដំរីនេះដើម្បីឲ្យដឹងច្បាស់ថាហ្វូងដំរីនេះអាច ...
ម៉ិច ដារ៉ា
http://bit.ly/2n8CC3A
មន្ត្រីសមត្ថកិច្ច ត្រូវបានហៅសួររឿងទទួលសំណូកពីឈ្មួញឈើ វៀតណាម
មេបញ្ជាការ និងស្នងការខេត្តមណ្ឌលគិរីត្រូវបានគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើហៅសួរនាំកាលពីម្សិលមិញពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើដែលឈ្មួញវៀតណាមសូកប៉ាន់មន្ត្រីខ្មែរមានទឹកប្រាក់យ៉ាងហោចណាស់ ១៧ ម៉ឺនដុល្លារដើម្បីកាប់ឈើក្នុង ...
ផាក់ ស៊ាងលី
http://bit.ly/2nKWIVC
កសិករចងបិទមុខនាំគ្នាឆ្មក់និងដុតកម្ទេចការិយាល័យការពារព្រៃសហគមន៍នៅខេត្តមណ្ឌលគិរី
កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីកំពុងសើុបអង្កេត នៅឡើយលើហេតុការណ៍ការដុតបំផ្លាញការិយាល័យឃ្លាំមើលព្រៃសហគមន៍ក្នុងខេត្តមណ្ឌលគិរីដែលបង្កឡើងដោយកសិករចងបិទមុខរាប់សិបនាក់ នៅក្នុងអ្វីដែលមន្ត្រីរដ្ឋាភិបាលសង្ស័យថា ជាការសងសឹកចំពោះការរារាំងមិនឲ្យដាំដុះដំឡូងមីនៅក្នុងតំបន់ការពារ។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/36887
ក្រុមសកម្មជនថា ឈើនៅព្រៃឡង់ នៅតែត្រូវគេកាប់ដឹកគគ្រឹក គគ្រេង
ក្រុមសកម្មជនដែលល្បាតព្រៃឡង់បានប្រទះឃើញគំនរឈើជិត ៣០០ កំណាត់ និងសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តយីឌុប និងតាមគោយន្តយ៉ាងគគ្រឹកគគ្រេងដែលសកម្មភាពបទល្មើសទាំងនេះត្រូវបានគេអះអាងថាមានក្រុមទាហាន និងមន្ត្រីមួយចំនួន ...
ផាក់ ស៊ាងលី
http://bit.ly/2mLC7z0
រថយន្តឡង់គ្រីស័រដឹកឈើ ជាប់ផុង ត្រូវសមត្ថកិច្ចរឹបអូសពេលល្បាតឃើញ
ក្រុមមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរឹបអូសរថយន្ត Land Cruiser មួយគ្រឿង និងឈើប្រណីតជាង ១០ ដុំដែលត្រូវបានជនសង្ស័យចតចោលតាមបណ្ដោយផ្លូវលំមួយក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ...
ឃុត សុភចរិយា
http://bit.ly/2mJ3qe4
សមត្ថកិច្ចរកឃើញឈើជាង ៧០០ ដុំតែរកមិនឃើញម្ចាស់
ឈើជាង ៧០០ ដុំ-ដើម ដែលភាគច្រើនជាប្រភេទឈើប្រណីតត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃលំផាត់ ប៉ុន្តែម្ចាស់ឈើ និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើនេះមិនទាន់ត្រូវបានកម្លាំងចម្រុះរកឃើញនោះទេ។ ...
ផាក់ ស៊ាងលី
http://bit.ly/2m6Mon2
ជនជាតិដើម និងមន្ត្រី NGO ប្ដឹងអាជ្ញាធរពីរឿងកាប់ទន្ទ្រានព្រៃ
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង និងមន្ត្រីអង្គការសិទ្ធិមនុស្សជិត ១០ នាក់បានរួមគ្នាប្តឹងមន្ត្រីអាជ្ញាធរទៅតុលាការខេត្តមណ្ឌលគិរីកាលពីម្សិលមិញពាក់ព័ន្ធនឹងការបណ្តែតបណ្តោយឲ្យមានការទន្ទ្រានដីធ្លីប្រហែល ១ ពាន់ហិកតានៅដែនជម្រកសត្វព្រៃ ...
ផាក់ ស៊ាងលី
http://bit.ly/2ja5f2q
ព្រៃឈើនៅដែន គូលែនព្រហ្មទេព កំពុងត្រូវកាប់បំផ្លាញ
ព្រៃឈើនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងស្រុកជាំក្សាន្ត និងស្រុកគូលែនបាននិងកំពុងតែត្រូវគេកាប់បំផ្លាញ និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងដោយបើកចំហយកទៅឲ្យក្រុមហ៊ុនដោយមានកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ...
ផាក់ ស៊ាងលី
http://bit.ly/2kqYnxZ
អ្នកដើរតួក្នុងការអភិវឌ្ឍរំពឹងថាការផ្លាស់ប្តូរអំណាចនយោបាយនឹងជួយសង្គ្រោះព្រៃកម្ពុជាដែលត្រូវបានគេបំភ្លេច
នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះហត្ថលេខានៅលើក្រឹត្យជាច្រើន ដែលដាក់ការទទួលខុសត្រូវក្នុងកិច្ចការពារព្រៃឡង់ជាមួយក្រសួងបរិស្ថាន និងរដ្ឋាភិបាលថ្នាក់ខេត្ត។ វាជាការផ្លាស់ប្តូរដែលមានជោគជ័យ នេះបើយោងតាមក្រុមអ្នកជំនាញអភិវឌ្ឍ និង ...
Kelli Rogers
https://www.devex.com/news/development-actors-bet-on-political-power-shift-to-save-cambodia-s-forgotten-forest-89395
ដំណាក់កាលធ្វើផែនការនៃគម្រោង REDD+ ត្រូវបានចាប់ផ្តើម
ក្រសួងបរិស្ថានបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងអង្គការអភិរក្សអន្តរជាតិ និងសាជីវកម្មធនាគារ Mitsui កាលពីម្សិលមិញ ដើម្បីចាប់ផ្តើមដំណាក់កាលធ្វើផែនការនៃកម្មវិធី REDD+ ថ្មីមួយសម្រាប់ ព្រៃឡង់។ ក្រុមមន្រ្តីបានធ្វើការបញ្ជាក់ពីការចុះហត្ថលេខានេះផងដែរ។ ...
Cristina Maza
http://bit.ly/2ibZgcU
ដែនជម្រកសត្វព្រៃត្រូវបានកំណត់ និងបែងចែកតំបន់គ្រប់គ្រងជាលើកដំបូង
ស្ទើរតែរយៈពេល ៩ ឆ្នាំហើយ បន្ទាប់ពីប្រទេសកម្ពុជាបានកំណត់អាណត្តិតំបន់នៃតំបន់ការពារទាំងអស់ ដើម្បីការពារផ្នែកដែលមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍ ជាចុងក្រោយនេះ រដ្ឋាភិបាលបានកំណត់ និងបែកចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃចំនួនពីរ កាលពីស ...
អូន ភាព និង Zsombor Peter
https://www.cambodiadaily.com/news/wildlife-sanctuaries-issued-first-zoning-plans-123189/
ដី ១ ពាន់ហិកតា ត្រូវបានទន្ទ្រានក្នុងជម្រកសត្វព្រៃ
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំណាំលៀយ៉ាងហោចណាស់ ១០០០ ហិកតាត្រូវបានសហគមន៍ និងអង្គការអះអាងថាត្រូវបានគេកាប់បំផ្លាញ ដើម្បីទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2hJ2aUT
អភិបាលខេត្តសន្យាចំណាត់ការនៅដែនជម្រកសត្វព្រៃ
អភិបាលខេត្តកំពង់ឆ្នាំង ប្តេជ្ញានឹងបង្កើនចំណាត់ការសំដៅការពារដែនជម្រកសត្វព្រៃ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលលោកអះអាងថាពោរពេញទៅដោយការកាប់ឈើ និងឡខុសច្បាប់។លោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿ បានប្រាប់កាលពីម្សិលមិញថា “យើងកំពុងតែបញ្ឈប់មនុស្សមិន ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/33515/governor-pledges-sanctuary-action/
ការបញ្ជូនសារពីបញ្ហានៅព្រៃឡង់កើន និងមានមន្ត្រីជាប់ពាក់ព័ន្ធ
ការបញ្ជួនព័ត៌មានស្ដីពីសកម្មភាពបទល្មើស និងសកម្មភាពចុះល្បាតព្រៃឡង់តាមរយៈទូរស័ព្ទស្មាតហ្វូនមានការកើនឡើងដែលក្នុងនោះក៏មានពាក់ព័ន្ធនឹងមន្ត្រីមានសមត្ថកិច្ចយ៉ាងហោចណាស់ ១០ នាក់នៅស្រុកសណ្តាន់ខេត្តកំពង់ធំផងដែរ។ រូបថត និងឯកសារផ្សេងៗ ...
ផាក់ ស៊ាងលី
http://bit.ly/2hqBwQU
មន្ត្រីនៅមូលដ្ឋានចូលរួមបំផ្លាញព្រៃឈើនៅក្នុងព្រៃឡង់ទោះត្រូវបានដាក់ជាតំបន់ការពារ
បណ្ដាញសហគមន៍ព្រៃឡង់ ទាំង ៤ខេត្ត និងរបាយការណ៍ឃ្លាំមើលស្ថានភាពព្រៃឡង់ បានរកឃើញថា បទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានដីព្រៃយកជាកម្មសិទ្ធិ ពីសំណាក់ជនល្មើសអណាធិបតេយ្យ អ្នកមានអំណាច និងមន្ត្រីមូលដ្ឋាន នៅតែបន្តកើតមាន និងជាការគំរាមកំហែងដ៏ធំចំពោះ ...
ប៉ិច សុធារី
http://bit.ly/2hA4SwR
អាជ្ញាធរព្រមានដល់អ្នកមកតាំងលំនៅក្នុងឧទ្យានជាតិ
រដ្ឋបាលខេត្តកំពតបានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលដ្ឋដែលតាំងលំនៅខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោចាកចេញជាបន្ទាន់ បើមិនដូច្នោះទេអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់។ ...
សែន ដាវីត
http://bit.ly/2hfaFIa
កងល្បាតឃាត់ខ្លួនអ្នកកាប់ឈើខុសច្បាប់នៅខេត្តព្រះវិហារ
បុរសប្រាំនាក់បានជាប់ចោទពីបទកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ បន្ទាប់ពីត្រូវបានចាប់ឃាត់ខ្លួនដោយក្រុមល្បាតសហការជាមួយនឹងអាជ្ញាធរ អ្នកភូមិ និងព្រះសង្ឃគួរតែត្រូវបានផ្តន្ទាទោសពីការកាប់ព្រៃឈើ សុភាចារបុរសខេត្តព្រះវិហារម្នាក់បាននិយាយកាលពី ...
អូន ភាព
https://www.cambodiadaily.com/news/patrol-detains-illegal-loggers-preah-vihear-120031/
ព្រៃឡង់ នៅតែត្រូវកាប់បំផ្លាញពីសំណាក់អ្នកមានអំណាច
បើទោះបីជារដ្ឋាភិបាលបានដាក់ព្រៃឡង់ជាព្រៃការពារហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យឈប់ប្រព្រឹត្តបទល្មើសព្រៃឈើក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតឡើងយ៉ាងក្តៅគគុកនៅឡើយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។ នេះបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនបរិស្ថានជាង ១០ នាក់ដែលរួមមានម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក លោក អ៊ូច ឡេង បានរកឃើញ។ ក្រុមសកម្មជនទាំងនេះបានឲ្យដឹងកាលពីម្សិលមិញថាព្រៃឡង់ក្នុងស្រុករវៀងដែលរដ្ឋាភិបាលទើបដាក់បញ្ជូលជាព្រៃការពារនោះបាននិងកំពុងតែទទួលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃហើយដឹកចូលទៅក្នុងរោចក្រអារឈើយ៉ាងហោចណាស់ចំនួន ២ កន្លែងដែលគេស្គាល់ថារោងចក្រ ៩៥។ ក្រោយមកឈើទាំងនោះត្រូវបានគេកែច្នៃ និងដឹកបន្តយកទៅចែកចាយក្នុងខេត្តកំពង់ចាមដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ...
ផាក់ ស៊ាងលី
http://bit.ly/2cfV0EY
ក្រុមទាហានត្រូវបានចល័តដើម្បីបំបែកក្រុមកសិករដែលរានដីព្រៃរដ្ឋ
អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារ៍បានបញ្ជាទាហាន ១០ នាក់ ដើម្បីជួយដល់ក្រុមមន្ត្រីបរិស្ថានមួយក្រុមដែលប្រឈមមុខជាមួយនឹងក្រុមកសិករត្រាចរដែលកំពុងរានដីព្រៃរដ្ឋនៅក្នុងខេត្ត។ ...
អូន ភាព
https://www.cambodiadaily.com/news/troops-mobilized-disperse-farmers-clearing-state-forest-117983/
ក្រុមឧទ្យានុរក្សកម្ពុជាទទួលបានជំនួយពីអាហ្រ្វិកខាងត្បូង
ឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកម្ពុជាចំនួន ៦០ នាក់ នឹងត្រូវបានទទួលការបណ្តុះបណ្តាលដោយអ្នកជំនាញមកពីអាហ្វ្រិកខាងត្បូងនៅឆ្នាំក្រោយ ដែលត្រូវបានផ្តល់មូលនិធិតាមរយៈថវិការបានមកពីការចាក់ផ្សាយមាតិកាខ្សែវីឌីអូដែលបង្កើតដោយដៃគូរវាង WWF International និង ទូរទស្សន៍ផ្សាយជាភាសាអង់គ្លេស Love Nature ដែលមានមូលដ្ឋាននីប្រទេសកាណាដា។ WWF International នឹងប្រើប្រាសើទិដ្ឋភាពពីខ្សែវីដីអូប្រវត្តិធម្មជាតិរបស់ Love Nature និងភាពយន្តឯកសារនានា ដើម្បីលើកកម្ពស់ដល់ការអភិរក្សសត្វព្រៃ និងធម្មជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ...
Peter Olszewski
http://www.khmertimeskh.com/news/29629/cambodia-rangers-get--s--african-help/
មន្ត្រីក្រោមឱវាទដាក់ពាក្យប្តឹងប្រធានពីបទល្មើសធនធានធម្មជាតិ
មន្ត្រីជាន់ខ្ពស់ពីររូបនៃមន្ទីរបរិស្ថាន ក្នុងខេត្តសៀមរាប និងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដមភ្នំគូលែន ត្រូវបានមន្ត្រីក្រោមឱវាទដាក់ពាក្យបណ្តឹងចោទពីបទល្មើសទាក់ទងនឹងធនធានធម្មជាតិ កាលពីខែកក្កដា កន្លងមក ប៉ុន្តែការចោទនេះត្រូវបានមន្ត្រីរងការចោទបដិសេធ និងមានគម្រោងប្តឹងបកវិញ។ ...
មុំ គន្ធា
http://bit.ly/2b2G4GF
អង្គការសម្ព័ន្ធសត្វព្រៃ សាទរនឹងការបញ្ឈប់ការប្រមាញ់សត្វដំរី
ដើម្បីអបអរសាទរទិវាសត្វដំរីពិភពលោកនៅថ្ងៃនេះ ក្រុមអភិរក្ស អង្គការសម្ព័ន្ធសត្វព្រៃ បានអបអរសាទរនូវជោគជ័យរបស់ខ្លួនក្នុងការបញ្ឈប់ការប្រមាញ់សត្វដំរីនៅភ្នំក្រវាញឲ្យធ្លាក់ដល់កម្រិតសូន្យក្នុងមួយទសវត្សរ៍ចុងក្រោយនេះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មួយកាលពីថ្ងៃពុធ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/28419/wildlife-alliance-celebrates-zero-poaching/
Disney ចុះកិច្ចព្រមព្រៀងឥណទានកាបូនជាមួយកម្ពុជា
ការលក់ឥណទានកាបូនវិស័យឯកជនទ្រង់ទ្រាយធំលើកដំបូងរបស់កម្ពុជាបានសម្រេចកាលពីម្សិលមិញដែលមន្ដ្រីរដ្ឋាភិបាល និងក្រុមអភិរក្សជឿជាក់ថាវានឹងនាំមកនូវរលកថ្មីនៃភាពជាដៃគូសាធារណៈឯកជនដែលអាចផ្ដល់មូលនិធិតម្លៃរាប់លានដុល្លារ។ ស្ថិតក្រោមកម្មវិធីការកាត់បន្ថយការបំភាយឧស្ម័នដោយសារការកាប់បំផ្លាញព្រៃឈើ និងការខូចខាត ឬ REDD+ ដែលគាំទ្រដោយអង្គការសហប្រជាជាតិក្រុមហ៊ុន Walt Disney បានទិញជាផ្លូវការនូវឥណទានកាបូនតម្លៃ ២,៦ លានដុល្លារនៅក្នុងព្រៃក្នុងខេត្តមណ្ឌលគិរីដែលស្មើនឹងតម្លៃការបំភាយកាបូន ៣៦០ ០០០ តោន។ ...
Kali Kotoski
http://bit.ly/2blPyRq