ជនជាតិដើម និងមន្ត្រី NGO ប្ដឹងអាជ្ញាធរពីរឿងកាប់ទន្ទ្រានព្រៃ
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង និងមន្ត្រីអង្គការសិទ្ធិមនុស្សជិត ១០ នាក់បានរួមគ្នាប្តឹងមន្ត្រីអាជ្ញាធរទៅតុលាការខេត្តមណ្ឌលគិរីកាលពីម្សិលមិញពាក់ព័ន្ធនឹងការបណ្តែតបណ្តោយឲ្យមានការទន្ទ្រានដីធ្លីប្រហែល ១ ពាន់ហិកតានៅដែនជម្រកសត្វព្រៃភ្នំណាំលៀ។
ការដាក់ពាក្យបណ្តឹងនេះបានធ្វើឡើងបន្ទាប់ពីប្រជាសហគមន៍ និងមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកខេត្តមណ្ឌលគិរីចុះពិនិត្យជាក់ស្តែងឃើញមានបទល្មើសកាប់រានដីក្នុងដែនជម្រកនៅស្រុកពេជ្រាដា និងអូររាំងកាលពីចុងធ្នូកន្លងមក។…
ផាក់ ស៊ាងលី
http://bit.ly/2ja5f2q