ប្រជាជន និងជំរឿន
ជនបរទេសត្រូវមានលិខិតអនុញ្ញាតការងារសម្រាប់សុំទិដ្ឋាការរយៈពេលវែង
មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍កាលពីម្សិលមិញបានអះអាងថា ជនបរទេសដែលស្នើសុំពន្យារពេលទិដ្ឋាការជំនួញនឹងត្រូវមានលិខិតអនុញ្ញាត្តិការងារដាក់ភ្ជាប់មកជាមួយ។ ការអនុវត្តច្បាប់នេះនឹងចាប់ផ្តើមពីថ្ងៃទី៤ ខែកញ្ញាតទៅ។ ...
Leonie Kijewski
http://www.phnompenhpost.com/national/government-confirms-foreigners-will-need-work-permits-long-term-visas
ពលករបញ្ជូនមកប្រទេសវិញពីប្រទេសម៉ាឡេស៊ី
ក្រសួងការបរទេសបាននិយាយកាលពីម្សិលមិញថា ពលករចំណាកស្រុកកម្ពុជាចំនួន ១៨នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញពីប្រទេសម៉ាឡេស៊ីនៅសប្តាហ៍នេះ បន្ទាប់ពីត្រូវបានបោកប្រាស់ដោយមេខ្យល់ឲ្យទៅធ្វើការនៅបរទេសដោយខុសច្បាប់។ ...
សែន ដេវិដ
http://www.khmertimeskh.com/5079676/workers-repatriated-malaysia/
ជនអន្តោប្រវេសន៍វៀតណាមត្រូវបានចាប់ខ្លួន
មន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា នគរបាលអន្តោប្រវេសន៍បានចាប់ខ្លួនជនជាតិវៀតណាម ២២ នាក់ដែលរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញដោយខុសច្បាប់កាលពីម្សិលមិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5079466/vietnamese-immigrants-get-arrested/
ការបង្ក្រាបឯកសារខុសច្បាប់នឹងកើតឡើង
រដ្ឋាភិបាលមានផែនការបង្ក្រាបជនអន្តោប្រវេសន៍ដែលកាន់ឯកសារមិនស្របច្បាប់ ឬមិនប្រក្រតី ដើម្បីរស់នៅធ្វើការ និងបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បើយោងតាមអនុក្រឹត្យដែលបានទទួលកាលពីម្សិលមិញ។ ...
មុំ សុផុន
http://www.khmertimeskh.com/5079236/crackdown-illegal-documents-imminent/
អ្នកតស៊ូមតិគាំទ្រការបញ្ជូនម៉ុងតាញ៉ាទៅប្រទេសទី៣
ក្រុមអ្នកតស៊ូមតិការអារជនភៀសខ្លួន បានស្វាគមន៍ផែនការពីអង្គការសហប្រជាជាតិ ដើម្បីផ្តល់លំនៅថ្មីដល់អ្នកសុំសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ា ៣៦ នាក់ ទៅប្រទេសទីបី ប៉ុន្តែរដ្ឋាភិបាលកម្ពុជារហូតមកដល់ពេលនេះ នៅតែស្ងៀមស្ងាត់និងមិនសហការ។ ...
Erin Handley និង Ananth Baliga
http://bit.ly/2vQLz8t
តំណាងសិទ្ធិមនុស្ស UN សួរគជបរឿងបន្ទប់ស្ថានការណ៍ និងឱកាសបោះឆ្នោតខ្មែរចំណាកស្រុក
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានជួបប្រជុំកាលពីម្សិលមិញជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិភាក្សាលើបញ្ហាចម្រូងចម្រាសអំពីបន្ទប់ស្ថានការណ៍នៃក្រុមឃ្លាំមើលការបោះឆ្នោតអង្គការក្រៅរដ្ឋាភិបាល និងឱកាសបានបោះឆ្នោតរបស់ពលករខ្មែរចំណាកស្រុក។ ...
សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/un-envoy-meets-nec
ថៃឃាត់ខ្លួនជនអន្តោប្រវេសន៍ជាង ៣០ នាក់
កម្មករជាង ៣០ នាក់ដែលបានចូលក្នុងប្រទេសថៃដោយខុសច្បាប់ដើម្បីរកការងារធ្វើ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃចន្ទ នៅស្រុកអារញ្ញ ខេត្តស្រះកែវ ហើយត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078534/thais-detain-30-migrants/
គជប បង្ហាញបញ្ជីអ្នកបោះឆ្នោតជាតិ ខណៈបក្សប្រឆាំងស្នើឱ្យអ្នកនៅបរទេសមានសិទ្ធិដែរ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញបញ្ជីបច្ចុប្បន្នភាពបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតបឋមសម្រាប់ឆ្នាំក្រោយ ខណៈគណបក្សប្រឆាំងស្នើធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់ឳកាសឱ្យអ្នកនៅបរទេសអាចចុះឈ្មោះ និងចូលរួមបោះឆ្នោតបាន។ ...
សុទ្ធ គឹមសឿន
http://bit.ly/2uO6RRd
មេខ្យល់នាំពលករចំណាកស្រុកត្រូវបានចាប់ខ្លួន
ប៉ូលីសខេត្តប៉ៃលិនខេត្តប៉ៃលិនកាលពីម្សិលមិញ បានចាប់ខ្លួនជនសង្ស័យពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទនាំពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ។ ...
សែន ដាវីដ
http://www.khmertimeskh.com/5077920/migrant-worker-brokers-arrested/
គណបក្សប្រឆាំងជំរុញកំណែទម្រង់ការបោះឆ្នោត
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានស្នើឱ្យធ្វើវិសោធនកម្មច្បាប់ដែលនឹងអនុញ្ញាតអោយពលករចំណាកស្រុកកម្ពុជាចុះឈ្មោះ និងបោះឆ្នោតនៅបរទេស។ ការធ្វើវិសោធនកម្មត្រូវបានបញ្ជូនទៅលោក ហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃសុក្រ។ ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5077928/opposition-pushes-migrant-vote-reform/
ការការពារថ្លៃឈ្នួលសម្រាប់កម្មករកម្ពុជាទៅហុងកុង
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងហុងកុង បានជំរុញឱ្យភ្នាក់ងារមិនឲ្យគិតកម្រៃសេវាហួសប្រមាណដល់អ្នកបំរើតាមផ្ទះកម្ពុជាដែលចង់ទៅធ្វើការនៅហុងកុង និងផ្តល់ការធានាថាសិទ្ធិរបស់ពួកគេនឹងត្រូវបានការពារ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5077731/fee-protection-plea-hong-kong-workers/
ក្រសួងមហាផ្ទៃប្ដេជ្ញាបញ្ឈប់ការឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ដើម្បីការពារពលរដ្ឋ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា មានពលរដ្ឋខ្មែរពី១០០ទៅ២០០នាក់ឆ្លងព្រំដែនថៃ ដោយខុសច្បាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែបើយោងតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារមួយនៃអង្គការសហប្រជាជាតិបង្ហាញថា តួលេខមានពី៣.០០០ទៅ៤.០០០នាក់ឯណោះ។ ...
ក្រុមហ៊ុន៦ទទួលបានសិទ្ធិនាំស្រ្តីធ្វើការតាមផ្ទះទៅក្រុងហុងកុង
មានក្រុមហ៊ុនចំនួន៦ ទទួលបានសិទ្ធិពីក្រសួងការងារក្នុងការនាំស្ត្រីបម្រើការតាមផ្ទះទៅធ្វើការនៅទីក្រុងហុងកុងដែលនឹងត្រូវបញ្ជូនចេញក្នុងជំហានដំបូងចាប់ពី១០០ ទៅ ២០០ នាក់ នៅក្នុងអំឡុងខែវិច្ជិកា ឬខែធ្នូខាងមុខនេះ ដែលបើតាមការឃោសនារបស់ក្រុមហ៊ុនស្រ្តីបម្រើការតាមផ្ទះទាំងនេះអាចនឹងទទួលបានប្រាក់ខែចាប់ពី ៥៥០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ...
យន់ ស៊ីនាថ
http://www.phnompenhpost.com/national/agencies-send-maids-hong-kong
ពលករចំណាកស្រុកចំនួន ២០០.០០០ នាក់បានចុះឈ្មោះនៅក្នុងប្រទេសថៃ
ក្រសួងការងារកាលពីម្សិលមិញបានបញ្ចេញទិន្នន័យ ដើម្បីបង្ហាញពីចំនួនពលករចំណាកស្រុកខុសច្បាប់ដែលរស់នៅក្នុងប្រទេសថៃ បានបោះជំហានដំបូងក្នុងការចុះឈ្មោះជាមួយអាជ្ញាធរនៅទីនោះដើម្បីទទួលបានឯកសារត្រឹមត្រូវទាំងអស់។ ...
សែន ដេវិដ
http://www.khmertimeskh.com/5077325/200000-migrant-workers-register-thailand/
ច្បាប់រារាំងពលករចំណាកស្រុកពីការបោះឆ្នោត
បន្ទាប់ពីកិច្ចប្រជុំមួយកាលពីម្សិលមិញដើម្បីពិភាក្សាអំពីពលករចំណាកស្រុកនៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា ច្បាប់បច្ចុប្បន្នហាមប្រាមការចុះឈ្មោះ និងបោះឆ្នោតក្រៅប្រទេស។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5076540/law-blocks-migrant-workers-voting/
គជប បន្ទោសលើច្បាប់រឿងចុះឈ្មោះពលករ
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ស៊ិក ប៊ុនហុក បានស្តីបន្ទោសគណបក្សនយោបាយថាមិនធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់សិទិ្ធឳ្យមានការចុះឈ្មោះ ឬបោះឆ្នោតពីបរទេសដែលទំនងជាចង់គេចចេញពីការរិះគន់ចំពោះការខកខានមិនចុះឈ្មោះពលករចំណាកស្រុកដែលលើកឡើងដោយសង្គមស៊ីវិល និងគណបក្សប្រឆាំង។ ...
Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2vw64aU
ពលករដែលគ្មានឯកសារបានទៅចុះឈ្មោះនៅមន្ទីថៃ
ពលករកម្ពុជាគ្មានឯកសារចំនួនជាង ៧០០០នាក់ បានទៅចុះឈ្មោះនៅមន្ទីនៅក្នុងប្រទេសថៃ ក្នុងសប្ដាហ៍ដំបូងនៃប្រតិបត្តិការរបស់ពួកគេនេះ បើទោះជាមានអ្នកជំនាញបានអៈអាងកាលពីថ្ងៃអាទិត្យថា ២សប្តាហ៍ដែលបានកំណត់នេះ គឺខ្លីពេកសម្រាប់ពលករទាំងអស់ ...
Leonie Kijewski
http://www.phnompenhpost.com/national/undocumented-migrants-signing-new-thai-centres
ពលករចំនួន ១២នាក់ ត្រូវបានសង្គ្រោះ
ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី និងវៀតណាមបានជួយសង្គ្រោះជនអន្តោប្រវេសន៍១២នាក់ ដែលត្រូវបានបោកប្រាស់ដោយអ្នកជួញដូរមនុស្សថានឹងផ្តល់ឲ្យពួកគេនូវការងារល្អ ចំណែកឯអ្នកមួយចំនួនទៀតថានឹងត្រូវបានគេរៀបការជាមួយបុរសនៅក្នុងប្រទេសចិន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5076387/12-duped-migrant-workers-rescued/
យុទ្ធនាការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាត្រូវបានពន្យាពេល
ក្រសួងការងារកាលពីម្សិលមិញបានបញ្ជាក់ថា មានការពន្យារពេលតិចតួចចំពោះយុទ្ធនាការដែលមានរយៈពេល ១០០ថ្ងៃ ដែលបានគ្រោងធ្វើដើម្បីផ្តល់ឲ្យពលករចំណាកស្រុកខុសច្បាប់នៅក្នុងប្រទេសថៃនូវឯកសារត្រឹមត្រូវដើម្បីបន្កការងាររបស់ពួកគេដោយស្របច្បាប់។ ...
សែន ដេវិដ
http://www.khmertimeskh.com/5076389/campaign-legalise-workers-delayed/
ទីភ្នាក់ងារជ្រើសរើសពលករមួយត្រូវបានបិទ
កាលពីម្សិលមិញ នគរបាលប្រឆាំងការជួញដូរមនុស្សនៅភ្នំពេញ បានបិទទីភ្នាក់ងារជ្រើសរើសពលករខុសច្បាប់មួយ ហើយបានចាប់ខ្លួនមនុស្សចំនួន ៣នាក់ នៅក្នុងអំឡុងពេលប្រតិបត្តិការដែលមិនបានចុះបញ្ជីជាមួយក្រសួងការងារ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5076134/labour-agency-shut/
គជប នឹងពិគ្រោះអំពីសិទ្ធិបោះឆ្នោតរបស់ពលករចំណាកស្រុក
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិគ្រោះអំពីការចុះពលករចំណាកស្រុកកម្ពុជាក្នុងបញ្ជីបោះឆ្នោតជាតិនាឆ្នាំ២០១៨នេះ។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5075900/nec-meet-migrants-voting-rights/
ពលករចំណាកស្រុក ខ្វះលទ្ធភាពទទួលបានយុត្តិធម៌
ពលករចំណាកស្រុកកម្ពុជាជាញឹកញាប់តែងខ្វះលទ្ធភាពធ្វើឲ្យមានប្រសិទ្ធភាពក្នុងការទទួលបានយុត្តិធម៌បើទោះបីជាមានការកែលម្អនៅកម្ពុជាក្ដី។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការពលកម្មអន្តរជាតិ (ILO)។ ...
Leonie Kijewski
http://bit.ly/2vde2W7
អង្គការមិនមែនរដ្ឋាភិបាលជួយធ្វើមាតុភូមិនិវត្តពលករខ្មែរប្រាំមួយនាក់ទៀតពីប្រទេសម៉ាឡេស៊ី
អង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី កំពុងសហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ IOM ដើម្បីធ្វើមាតុភូមិនិវត្តពលករខ្មែរប្រាំមួយនាក់ក្នុងចំណោមពលករខ្មែរចំនួន៣០នាក់ដែលបានទៅសុំជ្រកកោននៅស្ថានទូតកម្ពុជាប្រចាំនៅ ...
Zsombo Peter
https://www.cambodiadaily.com/news/ngos-help-six-more-workers-to-repatriate-from-malaysia-132923/
ពលករចំណាកស្រុកត្រូវបានផ្តល់ឲ្យរយៈពេល៦ខែដើម្បីរៀបចំឯកសារ
កាលពីម្សិលមិញ ក្រសួងការងារ បានចេញផ្សាយកាលវិភាគលម្អិតមួយសម្រាប់ពលករកម្ពុជាខុសច្បាប់ដែលនៅក្នុងប្រទេសថៃ ដើម្បីជួយពួកគេក្នុងការរៀបចំឯកសារឲ្យពួកគេទទួលបានភាពស្របច្បាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5074775/migrants-given-six-months-get-legal/