ការអភិវឌ្ឍសង្គម
គ្រួសារ កុមារ និងយុវជន
ជនវ័យជំទង់ជាង ២៦០០ នាក់កំពុងរស់នៅអនាថាគ្មានផ្ទះសំបែង
បើយោងតាមការសិក្សាថ្មីមួយរបស់វិទ្យាស្ថានស្ថិតិជាតិកម្ពុជា សាកលវិទ្យាល័យកូឡុំប៊ី និងអង្គការ Friends International បានបង្ហាញថាមជ្ឈមណ្ឌលទីក្រុងធំបំផុតរបស់ប្រទេសកម្ពុជាចំនួនប្រាំពីរគឺជាកន្លែងសម្រាប់មនុស្សវ័យជំទង់ដែលគ្មានផ្ទះសំបែងចំនួនប្រហែល ២៦៩៧ នាក់រស់នៅហើយពួកគេ ...
Cristina Maza
http://bit.ly/2kN3V5v
វិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងតែបន្តកំណើនគួរឲ្យកត់សម្គា
បុព្វលាភនៃឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា មានកំណើនរឹងមាំដោយទំហំទឹកប្រាក់ទៅលើវិស័យមួយនេះបានកើនឡើងរហូតដល់ជាង ១១៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ បើធៀបនឹងឆ្នាំ២០១៥។ នេះបើយោងតាមរបាយការណ៍ទើបចេញផ្សាយកាលពីម្សិលមិញរបស់ ...
សុខ ចាន់
http://bit.ly/2jWieFx
បុរសដែលសង្គ្រោះកុមារ ក្លាយជាអ្នកប្រមាញ់ជនរួមភេទជាមួយកុមារ
ទោះបីជាលោក អាដាម វីតធីងតុន (Adam Whittington) ទទួលស្គាល់ដោយផ្ទាល់ក្ដី ក៏វាជាការផ្លាស់ប្ដូរមិនធម្មតាឡើយនូវជោគវាសនាសម្រាប់លោក។ កាលពី៨ខែមុន “ភ្នាក់ងារស្វែងរកកុមារ” រូបនេះបានជាប់ពន្ធនាគារនៅក្នុងប្រទេសលីបង់ ដោយប្រឈមនឹងបទចោទចាប់ពង្រត់ បន្ទាប់ពីលោកព្យាយាមចាប់កុមារពីរនាក់នៅតាមផ្លូវក្នុងទីក្រុងបេរូត ហើយប្រគល់ឱ្យទៅម្ដាយរបស់ពួកគេវិញ ប៉ុន្តែមិនបានសម្រេច។ ...
ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/36418
សង្គមស៊ីវិលលើកទឹកចិត្តយុវជនការពារសិទ្ធិ និងបរិស្ថាន
អង្គការសង្គមស៊ីវិលនិងក្រុមយុវជនវ័យក្មេងបានជំរុញឲ្យមានការការពារសិទ្ធិនិងលើកទឹកចិត្តឲ្យមានការចូលរួមរបស់យុវជនបន្ថែមទៀតទៅលើវិស័យការពារសិទ្ធិមនុស្សនិងបរិស្ថាន ខណៈដែលពួកគេសង្កេតឃើញថា យុវជនដែលជាសកម្មជនមួយចំនួន បានរងនូវការគំរាមកំហែង រងនូវអំពើហិង្សា និងការ ...
ប៉ិច សុធារី
http://bit.ly/2h8SDaI
ថៃគ្រោងបណ្តេញកូនៗរបស់ពលករចំណាកស្រុកខុសច្បាប់ត្រឹមឆ្នាំ២០២០
យោងតាមសេចក្តីរាយការណ៍ព័ត៌មានមួយបានឲ្យដឹងថា ប្រទេសថៃមានផែនការកាត់បន្ថយចំនួនកុមារចំណាកស្រុកខុសច្បាប់ដែលរស់នៅក្នុងប្រទេសនេះឲ្យអស់ត្រឹមឆ្នាំ២០២០ ជាចំណាត់ការមួយដែលក្រុមសកម្មជនបារម្ភថា អាចធ្វើឲ្យមានផលប៉ះពាល់ដល់កុមារកម្ពុជារាប់ពាន់នាក់។ ប្រទេសថៃគឺជាគោលដៅចម្បងសម្រាប់ពលរដ្ឋកម្ពុជាដែលស្វែងរកការធ្វើនៅក្រៅប្រទេស ដោយក្រសួងការងារថៃបានបូកសរុបថាមានពលករ៦៨១.៥៧១នាក់នៅក្នុងខែវិច្ឆិកាឆ្នាំ២០១៤ក្នុងនោះភាគច្រើនមិនមានឯកសារគ្រប់គ្រាន់ទេ។ ...
Ben Paviour
http://www.cambodiadailykhmer.com/35337
អ្នកចំណាកស្រុកប្រឈមបាត់បង់សិទ្ធិបោះឆ្នោត
ក្រុមអង្គការសង្គមស៊ីវិលបានរកឃើញថាយុវជនជាងពាក់កណ្តាលនៃប្រទេសកម្ពុជាដែលមួយចំនួនកំពុងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស កំពុងប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោត ដោយសារកង្វះព័ត៌មាន មិនមានឯកសារគ្រប់គ្រាន់សម្រាប់ចុះឈ្មោះនៅទីតាំងផ្សេងពីលំនៅឋាន និងបរិយាកាសនយោបាយ ...
ប៉ិច សុធារី
http://bit.ly/2e186FJ
មជ្ឈមណ្ឌលថ្មីមួយ នឹងត្រូវបានបង្កើតឡើងសម្រាប់ឃុំជនល្មើសជាអនីតិជន
ក្រសួងសង្គមកិច្ច កាលពីម្សិលមិញ បានបញ្ជាក់ថា ខ្លួននឹងកសាងមជ្ឈមណ្ឌលជាតិថ្មីមួយសម្រាប់ការស្តារនីតិសម្បទាទៅលើជនល្មើសដែលជាកុមារ។ ព័ត៌មាននេះបានលេចឡើង ក្រោយពីកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលោក ទូច ចន្នី អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច បានប្រាប់អ្នកចូលរួមថា មជ្ឈមណ្ឌលថ្មីនេះដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ឃុំខ្លួនជនល្មើសជាអនីតិជន នឹងត្រូវកសាងឡើង បន្ទាប់ពីការអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជនកាលពីពេលថ្មីៗនេះ។ ច្បាប់នេះ ត្រូវបានឡាយព្រះហស្ថលេខាដោយមហាក្សត្រ នរោត្តម សីហមុនី កាលពីខែកក្កដា។ ...
គង់ មេត្ដា
http://bit.ly/2cIq0Au
ខ្សែភាពយន្តថ្មីស្តីពីកុមារនៅទីលានចាក់សំរាម
ដើម្បីអបអរសារទរនៃដំណើរការរយៈពេល ២០ ឆ្នាំនៃអង្គការមិនមែនរដ្ឋាភិបាល Pour un Sourie dÉnfant (PSE) ខ្សែភាពយន្តថ្មីអំពីក្រុមអ្នកបង្កើតត្រូវបានចាក់ផ្សាយជាលើកដំបូង នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃសុក្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តមមុន្នីនាថ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29610/new-film-on--the-garbage--dump-kids/
រដ្ឋាភិបាលចាត់វិធានការគ្រប់គ្រងលើការពពោះជំនួស ខណៈអាជីវកម្មនេះប្តូរទិសមកកម្ពុជា
រដ្ឋាភិបាលនឹងកោះប្រជុំនៅខែនេះដើម្បីចាប់ផ្ដើមដោះស្រាយក្ដីកង្វល់នានាដែលលើកឡើងថា កង្វះការគ្រប់គ្រងលើអាជីវកម្មពពោះជំនួសអាចនាំឱ្យមានការកើនឡើងយ៉ាងគំហុកនូវចំនួនភ្នាក់ងារយកកម្រៃជើងសារលើសេវាពពោះជំនួសដែលធ្វើប្រតិបត្តិការនៅកម្ពុជា និងប្ដីប្រពន្ធបរទេសដែលធ្វើដំណើរមកទីនេះដើម្បីប្រើសេវារបស់ពួកគេ។ លោក ផុន ពុធបុរី អ្នកនាំពាក្យក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ក្រសួងនេះគ្រោងរៀបចំកិច្ចប្រជុំមួយនៅសប្ដាហ៍ក្រោយដើម្បីពិភាក្សាអំពីការពពោះជំនួស និងផលប៉ះពាល់របស់វាមកលើកម្ពុជា និងដើម្បីចាប់ផ្ដើមរៀបចំសេចក្តីលម្អិតស្តីពីការឆ្លើយតបរបស់រដ្ឋាភិបាល។ ...
Sonia Kohlbacher
http://www.cambodiadailykhmer.com/33883
អ្នកជំនាញ៖ ប្រព័ន្ធយុត្តិធម៌បរាជ័យក្នុងការជួយដល់ជនរងគ្រោះជាកុមារ
ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាញឹកញាប់តែងបរាជ័យក្នុងការជួយគាំទ្រកុមារដែលជាជនរងគ្រោះ និងជាសាក្សីនៃអំពើឧក្រិដ្ឋកម្ម ដែលភាគច្រើននៃពួកគេមានភាពភ័យខ្លាចនឹងការឡើងតុលាការ ដែលធ្វើឱ្យពួកគេមិនអាចនឹងផ្តល់សក្ខីភាព នេះបើតាមប្រសាសន៍អ្នកជំនាញខាងសិទ្ធិកុមារកាលពីម្សិលមិញ។ ...
ប៊ុន សេងគង់ និង Cristina Maza
http://www.phnompenhpost.com/national/justice-system-failing-child-victims-experts
ការចោទប្រកាន់ថាក្មេងត្រូវបានវាយដំនៅមណ្ឌលព្រៃស្ពឺ
ក្រុមមន្ត្រីនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺក្នុងទីក្រុងភ្នំពេញ ខណ្ឌពោធិ៍សែនជ័យកំពុងឆ្លេឆ្លារដើម្បីទប់ស្កាត់ការរិះគន់បន្ទាប់ពីមានការណ៍រាយការណ៍ថាក្មេងប្រុសម្នាក់ និងបុរសម្នាក់ត្រូវបានវាយដំ ហើយរងរបួសនៅទីនោះ ជាមួយនឹងការរៀបរាប់របស់ប្រធានមណ្ឌល ក្មេងប្រុសម្នាក់នោះរងរបួសដោយខ្លួនឯងបន្ទាប់ពីដួលលើបំណែកអំបែងកែវ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27112/child-allegedly-beaten-at-prey-speu/
ក្មេងអនាថាត្រឡប់ពីប្រទេសវៀតណាម
ជនអនាថាកម្ពុជាប្រមាណ ២៩នាក់ ដែលក្នុងនោះមានក្មេងៗ ២០នាក់ទៀត នឹងត្រូវបានបញ្ជូនត្រឡប់មកពីទីក្រុងហូជីមិញនៅថ្ងៃនេះ។ ក្រៅពីក្មេងៗទាំងនេះ មានក្រុមយុវវ័យ ៩នាក់ទៀត រួមទាំងប្រុស ៣នាក់ និងស្រី ៦នាក់។ ក្នុងចំនោមក្មេង ២០នាក់ ក្នុងនោះមានក្មេងប្រុស ១០នាក់ និងក្មេងស្រី ១០នាក់ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/27017/homeless-children-back-from-vietnam/
បញ្ហាប្រឈមនៅតែបន្តសម្រាប់ការលុបបំបាត់អំពើហឹង្សាក្នុងស្រុក
ភាពយឺតយ៉ាវក្នុងអន្តរាគមពីសំណាក់តុលាការនិងនគរបាល កង្វះខាតយ៉ាងខ្លាំងក្នុងការផ្តល់សេវាសុខភាពផ្លូវចិត្តនិងកង្វះខាតកញ្ចប់ថវិការរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហានេះ ត្រូវបានចាត់ទុកជាចំនុចប្រឈមសម្រាប់កម្ពុជាក្នុងការលុបបំបាត់អំពើហឹង្សាមកលើស្ត្រី នេះបើយោងតាមការលើកឡើងនៅក្នុងសន្និសិតកាលពីម្សិលមិញ។ ...
Erin Handley and Chin Sreyleap
http://www.phnompenhpost.com/national/ongoing-challenges-kingdoms-efforts-end-domestic-violence
កម្ពុជាទទួលចំណាត់ថ្នាក់ទាបក្នុងការការពារសិទ្ធិកុមារ
របាយការណ៍ថ្មីមួយបានផ្តល់ចំណាត់ថ្នាក់ទី ១២៥ ក្នុងចំណោម ១៦៣ ប្រទេស មកដល់ប្រទេសកម្ពុជា ទៅលើការការពារសិទ្ធិកុមារ បើទោះបីជារដ្ឋាភិបាលកំពុងតែធ្វើការដើម្បីបញ្ចប់អនុក្រឹត្យ និងបទបញ្ញត្តិ ដើម្បីពង្រឹងការការពារកុមារពីការរំលោភបំពាន កេងប្រវ័ញ្ញ និងការមិនយកចិត្តទុកដាក់យ៉ាងណាក្តី។ ...
Yesenia Amaro
http://bit.ly/1tpT4yW
កម្ពុជាចុះកិច្ចព្រមព្រៀងការស្មុំកូនយកមកចិញ្ចឹមជាមួយអេស្ប៉ាញ
ច្រើនឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាបានផ្អាកកម្មវិធីការស្មុំកូនយកមកចិញ្ចឹមអន្តរជាតិរបស់ខ្លួន រដ្ឋាភិបាលតំបន់ Catalan ក្នុងប្រទេសអេស្ប៉ាញបានចុះអនុសារណៈព្រមព្រៀងគ្នាជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីថ្ងៃអង្គារ ដែលសន្ធិសញ្ញានេះនឹងអនុញ្ញាតិ្តឱ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើការស្មុំកូនពីប្រទេសកម្ពុជា។ ...
Janelle Retka and ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/adoption-agreement-signed-with-catalonia-113847/
រដ្ឋមន្រ្តីសង្គមកិច្ចទៅអេស្ប៉ាញ និងម៉ាលតា ពិភាក្សារឿងស្មុំកូនទៅចិញ្ចឹម
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច កាលពីថ្ងៃអាទិត្យ បានចាកចេញធ្វើទស្សនកិច្ចនៅប្រទេសអេស្ប៉ាញ ហើយនឹងបន្តទៅប្រទេសម៉ាលតាទៀត ដើម្បីពិភាក្សា និងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងស្មុំកូនទៅចិញ្ចឹមរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញនៅថ្ងៃដដែលនោះ។ ...
សែន ដាវីត
http://bit.ly/1Zx487S
កុមារកម្ពុជា ប្រឈមការគំរាមកំហែងលើរាងកាយ និងកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ច
កុមារកម្ពុជាបានប្រឈមនឹងការគំរាមកំហែងមួយចំនួនដែលរារាំងដល់ការការពាររបស់ពួកគេក្នុងនោះមានអំពើហិង្សាលើកុមារការរំលោភបំពានផ្លូវភេទការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ចនិងភាពបរាជ័យនៃប្រព័ន្ធយុត្តិធម៌ ក្នុងការផ្ដន្ទាទោសអ្នករំលោភបំពានលើកុមារ។ ...
មុំ គន្ធា
http://bit.ly/1PlR6ti
របាយការណ៍៖ ការរៀបការដោយបង្ខំធ្វើឱ្យស្ត្រីធ្លាក់ទៅក្នុងទាសភាព
ប្រជាជនកម្ពុជាប្រមាណ ៥,៥០០០នាក់ជាជនរងគ្រោះដោយសារការរៀបការដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ហើយគេបង្ហាញថា ២២%នៃចំនួនមនុស្សប្រមាណ ២៥៦,៨០០ នាក់កំពុងស្ថិតនៅក្នុងទាសភាពទំនើបនៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់អង្គការអូស្ត្រាលីមួយដែលជាអង្គការមិនមែនរដ្ឋាភិបាលនៅលើរបាយការណ៍សន្ទស្សន៍ទាសភាពសកលលោកកាលពីម្សិលមិញ។ ...
Sonny Inbaraj Krishnan និង ស្រី គំនិត
http://www.khmertimeskh.com/news/25615/forced-marriages-turn-women-into-slaves--report/
លោកនាយករដ្ឋមន្ត្រីប្រាប់ក្រុមមន្ត្រីឲ្យកែលម្អមណ្ឌលព្រៃស្ពឺ បើមិនដូច្នោះទេបិទវាតែម្តងទៅ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធររាជធានី និងក្រសួងសង្គមកិច្ចឲ្យកែលម្អមណ្ឌលឃុំខ្លួនព្រៃស្ពឺ ដែលមានឈ្មោះអាក្រក់ ឬបិទវាតែម្តងដើម្បីកំុឲ្យរដ្ឋាភិបាលរងការអាម៉ាស់ទៀត។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/31871
មណ្ឌលកុមារកំព្រាពាក់កណ្តាលរបស់កម្ពុជាមិនបានចុះឈ្មោះ
មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា មណ្ឌលកុមារកំព្រាជិតពាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាខកខានមិនបានចុះឈ្មោះជាមួយរដ្ឋាភិបាល ដោយបណ្តាលឲ្យមានការពន្យារការប៉ុនប៉ងកែទម្រង់វិស័យផ្តល់កន្លែងស្នាក់នៅដល់កុមារដ៏រឹងរូស។ ...
ប៊ុត គឹមសាយ និង Taylor O'connell
http://www.cambodiadailykhmer.com/31879
រដ្ឋាភិបាលបានដាក់ចេញនូវផែនការមហិច្ឆតាមួយដើម្បីលុបបំបាត់ការអត់ឃ្លាន
ដោយការគាំទ្រពី U.N កម្ពុជា កាលពីថ្ងៃពុធនេះ ការចាប់ផ្តើមដំណើរការផែនការសកម្មភាពថ្នាក់ជាតិមួយស្តីពីការលុបបំបាត់ទាំងស្រុងនូវភាពអត់ឃ្លាននៅកម្ពុជាក្នុងឆ្នាំ២០២៥ ជាជំហានដំបូងនៃការផ្តួចផ្តើមមហិច្ឆតាដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាល ...
Janelle Retka និង គង់ សុធា
https://www.cambodiadaily.com/news/government-rolls-out-ambitious-plan-to-eliminate-hunger-112190/
ប្រទេសអូស្ត្រាលីគាំទ្រការអប់រំបច្ចេកវិទ្យាទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា
ប្រទេសអូស្ត្រាលីជួយកុមារនៅកម្ពុជាឱ្យទទួលបានការអប់រំនិងបញ្ជៀសពួកគេឱ្យផុតពីជីវិតដែលអាចធ្លាក់ក្នុងអាជីវកម្មផ្លូវភេទកុមារតាមរយៈការឧបត្ថម្ភទៅលើមជ្ឈមណ្ឌលបច្ចេកវិទ្យាទូរស័ព្ទមួយ។ ...
ក្រុមការងារ Catholic Leader
http://catholicleader.com.au/news/wheels-set-in-motion-to-support-mobile-education-in-cambodia
របាយការណ៍៖ រដ្ឋាភិបាលមិនបានទទួលព័ត៌មានអំពីមជ្ឈមណ្ឌលកុមារកំព្រាចំនួន១២៨កន្លែងនោះទេ
រដ្ឋាភិបាលមិនបានទទួលព័ត៌មានអំពីមជ្ឈមណ្ឌលដែលផ្តល់លំនៅដ្ឋានសម្រាប់ការគាំពារកុមារដែលបាននឹងកំពុងដំណើរការក្នុងខេត្តចំនួន៤និងរាជធានីភ្នំពេញមុនពេលការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍មួយដែល ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/110401-110401/
ការស្ទង់មតិ៖ ចំនួននៃមណ្ឌលកុមារកំព្រានៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនបានកើនដល់២៦៧ កើនឡើង ៩២ភាគរយ
ការអង្កេតថ្មីមួយដែលចេញផ្សាយដោយក្រសួងសង្គមកិច្ចរបស់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថាចំនួននៃស្ថាប័នមណ្ឌលថែទាំនៅក្នុងខេត្តចំនួនប្រាំរបស់ប្រទេសនេះកាលពីឆ្នាំមុនបានកើនឡើងដល់ ២៦៧ ពោលគឺកើនឡើង៩២ភាគរយ ...
Shanghai Team
http://www.shanghaidaily.com/article/article_xinhua.aspx?id=324810