ការអភិវឌ្ឍសង្គម
សិទ្ធិមនុស្ស
ប្រេសិតអង្គការសហប្រជាជាតិនឹងមកពិនិត្យមើលសិទ្ធិកុមារនៅកម្ពុជា
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកទីបួនរបស់លោកស្រី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ដើម្បីពិនិត្យមើលលើសិទ្ធិកុមារក្នុងចំនោមបញ្ហាផ្សេងៗទៀត។ ...
មុំ សុផុន
http://www.khmertimeskh.com/5076543/united-nations-envoy-probe-childrens-rights/
អ្នកស្រី ទេព វន្នី នៅតែមិនមានកំហុស
សកម្មជនដែលបានកាត់ទោសឲ្យជាប់ពន្ធនាគារ អ្នកស្រី ទេព វន្នី កាលពីម្សិលមិញបានអះអាងថា នាងគ្មានកំហុស ហើយបានអំពាវនាវឲ្យចៅក្រមបដិសេធសាលក្រមតុលាការថ្នាក់ក្រោមនៅក្នុងសវនាការនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញ ខណៈដែលអ្នកតវ៉ាប្រហែល ៨០នាក់ សុំឲ្យមានការដោះលែងនាង ...
នៀម ឆេង និង Leonie Kijewski
http://www.phnompenhpost.com/national/vanny-maintains-innocence
អាជ្ញាធរអប្សរាអនុញ្ញាតឱ្យសាងសង់ផ្ទះថ្មីចំនួនជាង ៥០០ខ្នង
អាជ្ញាធរអប្សរាកាលពីថ្ងៃពុធបានរាយការណ៍ថា អាជ្ញាធរបានអនុម័តសំណើស្នើសុំសាងសង់លំនៅឋានជាង៥០០កន្លែងនៅក្នុងឧទ្យានអង្គរក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ទោះបីជាខ្លួនបានរៀបចំដើម្បីរុះរើផ្ទះរាប់រយខ្នងដែលសាងសង់ខុសច្បាប់នៅ ...
អាជ្ញាធរថា អ្នកតាំងលំនៅខុសច្បាប់ត្រូវបានអនុញ្ញាតឲ្យចូលតំបន់ឧទ្យានបុរាណអង្គរដើម្បីជៀសវាងអំពើហិង្សា
ប្រធានស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងតំបន់អង្គរបានទទួលស្គាល់កាលពីម្សិលមិញថា ប្រជាពលរដ្ឋរាប់រយគ្រួសារដែលឥឡូវកំពុងតស៊ូជំទាស់នឹងការបណ្តេញចេញត្រូវបានអនុញ្ញាតឲ្យចូលមកតាំងលំនៅក្នុងតំបន់នេះដោយខុសច្បាប់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែលោកបាននិយាយកាពារការសម្រេចនេះ។ ...
តុលាការកំពូលបដិសេធសំណុំរឿងសុំនៅក្រៅឃុំ លោក គឹម សុខ
តុលាការកំពូលកាលពីម្សិលមិញបានប្រកាសសាលដីកាតម្កល់សាលក្រមតុលាការថ្នាក់ក្រោមដោយបដិសេធសំណុំរឿងស្នើសុំនៅក្រៅឃុំ និងការស្នើឲ្យមានដើមបណ្តឹងតទល់គ្នារបស់ជនជាប់ចោទលោក គឹម សុខ។ យោងតាមសេចក្ដីប្រកាសរបស់លោកស្រីចៅក្រម គឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅក្នុង ...
គឹម សារុំ
http://bit.ly/2tjqe6C
អាជ្ញាធរគ្រោងបង្កើត គណៈកម្មការរុះរើសំណង់នៅក្នុងតំបន់អង្គរ
អាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាបនឹងបង្កើតក្រុមការងារចម្រុះមួយដើម្បីពិនិត្យលើការរុះរើសំណង់ដែលអាជ្ញាធរហៅថាខុសច្បាប់ក្នុងតំបន់អាជ្ញាធរអប្សរាជាអ្វីដែលថាដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមានចំពោះបេតិកភណ្ឌអង្គរ។ ...
ទូច សុខា
http://bit.ly/2shhnzg
ពលរដ្ឋចោទអាជ្ញាធរថា មិនទទួលស្គាល់ខ្លួនជាអ្នកនៅក្នុងមូលដ្ឋាន
ពលរដ្ឋ ១៥ នាក់មកពីខេត្តសៀមរាបតំណាងឲ្យ ២០ គ្រួសារដែលមានជម្លោះដីធ្លីនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមបានចោទអាជ្ញាធរថាមិនទទួលស្គាល់ពួកគាត់ជាអ្នករស់នៅក្នុងមូលដ្ឋាន និងបានរើសអើងចំពោះការជួយដោះស្រាយទំនាស់ដីធ្លី ប៉ុន្ដែអាជ្ញាធរថាពួកគាត់មិនដឹងមកពី ...
សុទ្ធ គឹមសឿន
http://bit.ly/2ugbP9Q
បន្ទាប់ពីតក់ស្លុតដោយសារការជាប់ពន្ធនាគារ មន្ត្រីអាដហុកទាំងប្រាំប្ដេជ្ញាបន្តការងាររបស់ខ្លួន
បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៤២៧ថ្ងៃ មន្ត្រីអាដហុកទាំងប្រាំបាននិងកំពុងរីករាយចុងសប្ដាហ៍ទី១ដែលខ្លួនមានសេរីភាពឡើងវិញក្រោយពីត្រូវបានដោះលែងពីពន្ធនាគារឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីយប់ថ្ងៃព្រហស្បតិ៍។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/38034
មន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គជប ៥ រូបត្រូវបានដោះលែង
សមត្ថកិច្ចបានដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកចំនួន ៤ រូបនិងមន្ត្រី គជប ១ រូបពីពន្ធនាគារវិញហើយ កាលពីយប់មិញ បន្ទាប់ពីចាប់បានឃុំខ្លួនអស់រយៈពេល ៤២៧ ថ្ងៃក្រោមការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងពាក់ព័ន្ធនឹងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ ...
ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2ts5tpS
រដ្ឋមន្ត្រីក្រសួងការពារជាតិគាំទ្រការបណ្តេញចេញនៅក្នុងតំបន់ឧទ្យានអង្គរ
អាជ្ញាធរខេត្តសៀមរាបឈប់ចរចាជាមួយអ្នកភូមិរាប់រយគ្រួសារទៀតហើយដែលកាលពីពេលថ្មីៗនេះបានសាងសង់ផ្ទះនិងតូបលក់ដូរខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ហើយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ផ្តើមរុះរើសំណង់ទាំងនេះដោយមិនចាំបាច់មានការយល់ព្រមពីពួកគាត់ឡើយ។ ...
អង្គការនានាចង់ឱ្យមានការដោះស្រាយបញ្ហាលំនៅដ្ឋាន
អ្នកតំណាងមកពីអង្គការទាក់ទងនឹងលំនៅដ្ឋាននានា កាលពីម្សិលមិញបានអំពាវនាវដល់រដ្ឋាភិបាលធ្វើការបន្ថែមទៀតដើម្បីជួយដល់សហគមន៍ដែលជួបការលំបាកអាចទទួលបានលំនៅឋានសមរម្យ។ ពួកគេបានលើកឡើងនៅក្នុងវេទិកាលំនៅដ្ឋានជាតិ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/39760/ngos-want-housing-needs-addressed/
UNESCO និយាយថាសំណង់ខុសច្បាប់នៅជុំវិញតំបន់អង្គរត្រូវតែរើចេញ
អ្នកតំណាងអង្គការយូណេសស្កូប្រចាំនៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍គាំទ្រសម្រាប់ចំនាត់ការរបស់អាជ្ញាធរអប្សរា ដើម្បីបញ្ជៀសការសាងសង់សំណង់ខុសច្បាប់នានានៅក្នុងតំបន់ឧទ្យានបុរាណអង្គរ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/39692/illegal-building-at-angkor-site-must-go--says-unesco/
ប្រជាពលរដ្ឋចោទអាជ្ញាធរ ប្រើអំណាចរំលោភដីធ្លីពួកគាត់
កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៧ អាជ្ញាធរមូលដ្ឋានប្រមាណ ១០ នាក់ខ្លះប្រដាប់ដោយអាវុធបានចុះទៅទីតាំងដីកំពុងមានជម្លោះជាមួយប្រជាពលរដ្ឋ ១៦ គ្រួសារដែលកំពុងរស់នៅក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាលហើយប្រជាពលរដ្ឋទាំងនោះបានអះអាងថាមានមន្ត្រីជាន់ខ្ពស់នៅ ...
សុទ្ធ គឹមសឿន
http://bit.ly/2rY2MNf
លោក កឹម សុខា សន្យាបញ្ចប់ការយាយីផ្នែកនយោបាយលើខ្មែរអិុស្លាម
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានសន្យាចំពោះអ្នកគាំទ្រគណបក្សប្រឆាំងក្នុងចំណោមសហគមន៍ខ្មែរអុិស្លាមថា រដ្ឋាភិបាលដែលលោកដឹកនាំនឹងបញ្ចប់ការយាយីផ្នែកនយោបាយពីសំណាក់ ថ្នាក់ដឹកនាំសហគមន៍ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាដែលលោកអះអាងថា បានគាបសង្កត់អ្នកប្រជាជនក្នុងសហគមន៍កុំឱ្យចូលរួមជាមួយគណបក្សរបស់លោក។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37924
ការស៊ើបអង្កេតក្នុងសំណុំរឿងមន្ត្រីអាដហុកទាំងប្រាំបិទបញ្ចប់ រង់ចាំសវនាការជំនុំជម្រះទោស
អ្នកនាំពាក្យតុលាការបានឲ្យដឹងកាលពីម្សិលមិញថា ការស៊ើបអង្កេតរយៈពេល១៣ខែលើមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកទាំងបច្ចុប្បន្ន និងអតីតសរុបប្រាំរូបដែលគេហៅរួមគ្នាថា “មន្ត្រីអាដហុកទាំងប្រាំ” បានបិទបញ្ចប់ហើយ ដោយត្រួសត្រាយផ្លូវសម្រាប់សវនាការជំនុំជម្រះក្នុងសំណុំរឿងមួយដែលត្រូវបានមជ្ឈដ្ឋានទូទៅថ្កោលទោសថាអយុត្តិធម៌ និងជារឿងនយោបាយ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/37931
ប្រធានគណបក្សយុវជនខ្មែរ ប្ដឹងលោក កឹម សុខា ថារើសអើង
បន្ទាប់ពីបានពិភាក្សាគ្នាអស់ជាច្រើនថ្ងៃប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ កាលពីម្សិលមិញបានសម្រេចដាក់ពាក្យប្តឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលបានលើកឡើងថាការបោះឆ្នោតឲ្យគណបក្សតូចៗជាការបង្ហិនសន្លឹកឆ្នោត ប៉ុន្តែគណបក្សសង្គ្រោះជាតិបានហៅរឿងនេះថាជា ...
នៀម ឆេង
http://bit.ly/2trhEAN
អាជ្ញាធរអប្សរាចុះរុះរើផ្ទះ និងតូបសាងសង់ខុសច្បាប់នៅឧទ្យានអង្គរ
កាលពីម្សិលមិញ ស្ថាប័នរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានចាប់ផ្តើមរុះរើសំណង់ទី១ក្នុងចំណោមផ្ទះនិងតូបលក់ដូរជាង៥០០ដែលសាងសង់ខុសច្បាប់នៅក្នុងបរិវេណឧទ្យាននេះរយៈពេលប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ ...
អង្គការឃ្លាំមើលសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំងថា ការបោះឆ្នោត “មិនសេរី និងមិនត្រឹមត្រូវយុត្តិធម៌”
កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលជាអ្នករិះគន់រដ្ឋាភិបាលខ្លាំងបំផុតជាយូរមកហើយ បានថ្កោលទោសការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែ មិថុនា ថា “មិនសេរី និងមិនត្រឹមត្រូវយុត្តិធម៌” ហើយបានអំពាវនាវឱ្យធ្វើកំណែទម្រង់ជាបន្ទាន់ដើម្បីការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/37828
អ្នកនាំពាក្យរដ្ឋាភិបាលទទួលស្គាល់ថាខ្លួនពិតជាបានបំភិតបំភ័យអង្គការមិនមែនរដ្ឋាភិបាល
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ការព្រមានរបស់លោកនៅមុនការបោះឆ្នោតថាអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន និងថ្នាក់ដឹកនាំរបស់ខ្លួនស្ថិតក្រោមការអង្កេតតាមដានចំពោះការជួយគណបក្សប្រឆាំងដោយខុសច្បាប់នោះ គឺជាការគំរាមក្នុងបំណងបំភ័យពួកគេ ខណៈអង្គការសង្គមស៊ីវិលនានាថ្កោលទោសការថ្លែងបែបនេះដោយប្រយ័ត្នប្រយែង។ ...
អូន ភាព និង Ben Paviour
http://www.cambodiadailykhmer.com/37739
ការប្រកួតប្រជែងផលិតខ្សែភាពយន្ត អំពីការជួញដូរមនុស្ស
យុវជនកម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតផលិតវីដេអូ លើប្រធានបទ “ការប្រឆាំងនឹងការជួញដូរមនុស្សនៅអាស៊ាន - មនុស្សមិនមែនសម្រាប់លក់” ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានប្រកាសពីការគាំទ្ររបស់ខ្លួន ...
សែន ដេវិត
http://www.khmertimeskh.com/news/39067/making-films-about-trafficking/
សមត្ថកិច្ចបន្តសួរបុរសអង់គ្លេស ខណៈជននេះនៅលាក់លៀម
សមត្ថកិច្ចការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងបន្តនីតិវិធីសួរចម្លើយបុរសជនជាតិអូស្ត្រាលីម្នាក់ ខណៈដែលជនសង្ស័យរូបនេះនៅតែលាក់បាំងព័ត៌មានក្រោយពេលចាប់ខ្លួនបាន។ ...
ឃុត សុភចរិយា
http://bit.ly/2rNJmcs
UN នឹងចោទសួររដ្ឋាភិបាលកម្ពុជា ទាក់ទិនជនជាតិម៉ុងតាញ៉ា
មន្ត្រីនិយាយថា ឧត្ដមស្នងការសហប្រជា ជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ នឹងសាកសួររដ្ឋាភិបាលជុំវិញសេចក្ដីសម្រេចរបស់ខ្លួនច្រានចោលការសុំសិទ្ធិជ្រកកោនរបស់ជនជាតិម៉ុងតាញ៉ាភាគច្រើនដែលបានចាកចេញពីប្រទេសកម្ពុជាទៅហើយ មួយខែបន្ទាប់ពីស្ថាប័ននេះបានរងការរិះគន់ចំពោះតួនាទីរបស់ខ្លួននៅក្នុងការបញ្ជូនមួយចំនួននៃជនស្វែងរកសិទ្ធិជ្រកកោនទាំងនេះទៅប្រទេសវៀតណាមវិញ។ ...
អូន ភាព និង George Wright
http://www.cambodiadailykhmer.com/37590
ការធានាអះអាងពីជំងឺក្អកមាន់
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានបដិសេធចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយដែលលើកឡើងថា កុមារកម្ពុជាក្រោមអាយុមួយឆ្នាំ ៥០ ភាគរយមានឱកាសកើតជំងឺក្អកមាន់។ ...
សែន ដាវីត
http://www.khmertimeskh.com/news/38756/whooping-cough-assurance/
EU បានចោទសួរពីស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជា
ក្រុមបេសកកម្មជំនាញការបោះឆ្នោតរបស់សហគមន៍អឺរ៉ុបកាលពីម្សិលមិញបានជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ហើយបានចោទសួរគណៈកម្មាធិការនេះពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ...
Leonie Kijewski
http://bit.ly/2qlUOb0