ការ​អភិវឌ្ឍ​សង្គម

សិទ្ធិមនុស្ស

លោក នេត្រ ភក្ត្រា៖ គ្រាប់បែកចង្កោមបន្តអូសបន្លាយផលវិបាកសង្គ្រាម ទោះការបាញ់ប្រហារបានបញ្ចប់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានព្រមានថា ផលវិបាកមនុស្សធម៌ពីជម្លោះព្រំដែនកម្ពុជា-ថៃ អាចបន្តអូសបន្លាយ ទោះសំឡេងកាំភ្លើងបានស្ងប់ស្ងាត់ក៏ដោយ ខណៈគ្រាប់បែកចង្កោមមិនទាន់ផ្ទុះដែលនៅរាយប៉ាយក្នុងតំបន់ស៊ីវិល អាចបន្តគំរាមកំហែងអាយុជីវិត រារាំងការវិលត្រឡប់របស់ជនភៀសសឹក និងប៉ះពាល់ដល់ការស្តារជីវភាពសហគមន៍ព្រំដែនជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍ទៅមុខ។ ...

ហុង រស្មី
https://postkhmer.com/national/news/950809

ថៃខឹងសម្បារឿងអ្នករាយការណ៍ពិសេសនិយាយការពិត ខណៈកម្ពុជាចង្អុលបង្ហាញទីតាំងកាន់កាប់យ៉ាងតិច ១៤ កន្លែង

ប្រទេសថៃបានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដោយចោទថា លោកមិនមានភាពអព្យាក្រឹត និងពឹងផ្អែកលើប្រភពព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន ខណៈភាគីកម្ពុជាចាត់ទុកថា ថៃកំពុងព្យាយាមបង្អាប់ភាពឯករាជ្យរបស់យន្តការអង្គការសហប្រជាជាតិ ជាជាងឆ្លើយតបទៅនឹងការពិតអំពីវិបត្តិមនុស្សធម៌ដែលកើតឡើងដោយសារជម្លោះព្រំដែន។ ...

ហុង រស្មី
https://postkhmer.com/national/news/950362

ក្រសួងមហាផ្ទៃថា នឹងពិនិត្យស្វែងរកការពិតជាមុន មុនសម្រេចចាត់វិធានការលើការចោទប្រកាន់មន្ត្រីនគរបាលស្វាយរៀង

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា នឹងពិនិត្យស្វែងរកការពិតជាមុនសិន មុននឹងសម្រេចអនុវត្តវិធានការណាមួយ ជុំវិញការចោទប្រកាន់ថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានទទួលប្រាក់ ៩,០០០ ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែងរថយន្តដឹកក្រណាត់ចំនួនពីរគ្រឿង។ ...

ហុង រស្មី
https://postkhmer.com/national/news/950678

កម្ពុជា​លើកឡើងពីបេសកជន UN និងឯកអគ្គរដ្ឋទូតចិនអំពាវនាវជាថ្មីឱ្យពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់អាចត្រឡប់ទៅផ្ទះវិញ

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងជាថ្មីដែលប្រជាពលរដ្ឋជាង ២០,០០០នាក់នៅតែបន្តជម្លៀសខ្លួនដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំមុន អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព ដោយលើកឡើងពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីគាំទ្រជំហរថា ប្រជាពលរដ្ឋដែលត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែង មានសិទ្ធិវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ស្របតាមច្បាប់អន្តរជាតិ។ ...

ហុង រស្មី
https://postkhmer.com/national/news/950629

ក្នុង​រយៈពេល ២ខែ យោធាថៃ​​ឈូស​បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​ខ្មែរ​ចំនួន ៦២៧ ខ្នង នៅខេត្ត​បន្ទាយ​មានជ័យ

គិត​ត្រឹម​ខែមីនា ឆ្នាំ២០២៦ យោធា​ថៃ​បានឈូស​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៦២៧ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀត នៅ​ភូមិព្រៃចាន់ ជោគជ័យ និង​បឹង​ត្រកួន ក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ នេះ​បើ​តាម​ទិន្ន័យ និង​រូបភាព​ពី​ផ្កាយ​រណប​ ដែល​អង្គការ​លីកាដូ ​បាន​ផ្សព្វផ្សាយនៅ​ថ្ងៃនេះ។ ...

នៀម ឆេង
https://postkhmer.com/national/news/950594

លោក ស សុខា ដាក់បញ្ជា​ឱ្យ​​ស្រាវជ្រាវ​​មុខ​សញ្ញា​គ្រឿង​ញៀន​ និង​ប្រភព​គ្រាប់បែក​ ក្រោយកើត​ហេតុ​​ស្លាប់មនុស្ស​​៦នាក់ នៅខេត្តពោធិ៍សាត់

លោកឧបនាយក​រដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ មានការ​ក្រៀម​ក្រំ​ខ្លាំង ជុំវិញករណីបង្ក្រាបមុខសញ្ញាប្រើប្រាស់​គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារមួយ នៅអូសោម ដោយជនសង្ស័យបាន​បោកគ្រាប់បែក​​បណ្តាលឱ្យមន្រ្តីនគរបាល និងប្រជាការពារចំនួន ៥រូប បានពលីជីវិត ជនបង្កម្នាក់ស្លាប់ និងប្រជាការពារម្នាក់ទៀតរងរបួសធ្ងន់។ ...

ឈន ណន
https://postkhmer.com/national/news/950626

អភិបាលខេត្តកណ្ដាលបញ្ចប់តំណែងប្រធានមណ្ឌលសុខភាពសិត្បូ ក្រោយវីដេអូសង្គ្រោះបឋមផ្ទុះការរិះគន់

អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានសម្រេចបញ្ចប់ភារកិច្ចលោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ និងផ្ទេរឱ្យមកបម្រើការជាមន្ត្រីធម្មតា បន្ទាប់ពីវីដេអូបង្ហាញសកម្មភាពផ្ដល់ការសង្គ្រោះបឋមដល់ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ បានរីករាលដាលលើបណ្ដាញសង្គម និងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន។ ...

ហុង រស្មី
https://postkhmer.com/national/news/950536

ក្រសួងព័ត៌មានព្រមានអ្នកផលិតមាតិកាអនឡាញពីរក្រុម បន្ដ​រឹតបន្តឹងការអនុវត្តក្រមសីលធម៌លើបណ្ដាញសង្គម

ក្រសួងព័ត៌មានបានចាត់វិធានការព្រមានជាផ្លូវការចំពោះក្រុមអ្នកផលិតមាតិកាអនឡាញចំនួនពីរក្រុម ក្រោយរកឃើញថា បានផលិត និងផ្សព្វផ្សាយមាតិកាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ជាពិសេសស្ត្រី និងអ្នកជំងឺ ខណៈក្រសួងព័ត៌មាន រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងកិច្ចការនារី បានអំពាវនាវឱ្យអ្នកផលិតមាតិកាឌីជីថលប្រកាន់ខ្ជាប់ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការប្រើប្រាស់បណ្ដាញសង្គម។ ...

ហុង រស្មី
https://postkhmer.com/national/news/950565

កម្ពុជាការពារការវាយតម្លៃប្រកបដោយតុល្យភាពរបស់អ្នករាយការណ៍ពិសេស UN ក្រោយទទួលការរិះគន់ពីថៃ

កម្ពុជាបានការពារការងាររបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ក្រោយទទួលការរិះគន់ពីប្រទេសថៃ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានឱ្យដឹងថា លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ បានសម្តែងការកោតសរសើរចំពោះអ្វីដែលលោកស្រីពិពណ៌នាថា ជា «វិធីសាស្ត្រវាយតម្លៃដ៏គ្រប់ជ្រុងជ្រោយ និងប្រកបដោយតុល្យភាព» របស់អ្នករាយការណ៍ពិសេស ក្នុងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ...

ហុង រស្មី
https://postkhmer.com/national/news/950495

ភាគីថៃបង្កការរំខានក្នុងកិច្ចប្រជុំយូណេស្កូ ខណៈគណៈកម្មាធិការថ្កោលទោសការទម្លាក់គ្រាប់បែកលើទីតាំងបេតិកភណ្ឌ

សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) របស់អង្គការយូណេស្កូ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចមួយដែលថ្កោលទោសការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកំឡុងពេលជម្លោះប្រដាប់អាវុធ។ ...

នៀម ឆេង
https://postkhmer.com/national/news/950288

កម្ពុជាប្រាប់អ្នកជំនាញ UN ថា ការបង្ក្រាបឆបោកអនឡាញត្រូវដើរទន្ទឹមនឹងការការពារជនរងគ្រោះ

កម្ពុជាបានប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវអនុវត្តស្របតាមនីតិវិធី និងគោលការណ៍មនុស្សធម៌ ដោយធានាសុវត្ថិភាព និងសុខុមាលភាពរបស់ជនរងគ្រោះ ខណៈអាជ្ញាធរបន្តពង្រឹងប្រតិបត្តិការបោសសម្អាតបណ្ដាញឧក្រិដ្ឋកម្មអនឡាញនៅទូទាំងប្រទេស។ ...

ហុង រស្មី
https://postkhmer.com/national/news/950209

ថៃ​បន្ត​វប្បធម៌​បដិសេធ​ និង​ចោទ​តា​រាហូ​លី​វូ​ដ​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជនភៀសសឹក​កម្ពុជា​

សារ​សម្ដែង​ការ​អាណិតអាសូរ​ពី​តា​រាហូ​លី​វូ​ដ​ លោកស្រី​ អ៊ែន​ជេ​លី​ណា​ ជោ​លី​ (Angelina​ Jolie)​ អំពី​វាសនា​របស់​ជន​ស៊ី​វិល​ភៀស​សឹក​កម្ពុជា​រាប់​ម៉ឺន​នាក់​ ទទួល​បានការ​ឆ្លើយ​តប​ដែល​គេ​អាច​ទាយ​ទុក​មុន​បាន​ពី​សំណាក់​យោធា ...

នៀម ឆេង
https://postkhmer.com/national/news/950028

មួយ​ឆ្នាំ​ក្រោយ​ការ​ឈ្លានពាន​របស់​ថៃ​ស្រុក​បន្ទាយ​អំពិល​នៅ​តែ​ប្រឈម​ស្លាកស្នាម​នៃ​ការ​ឈឺចាប់​សង្គ្រាម​

មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ប្រដាប់​អាវុធ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ ដែល​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​សហគមន៍​ក្នុង​ខេត្តឧត្តរមានជ័យ​ អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា​ ផលវិបាក​នៃ​សង្គ្រាម​នៅ​តែ​បន្ត​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ ដោយ​មានគ្រួសារ​រាប់រយ​មិន​ទាន់​អាច ...

ហុង រស្មី
https://postkhmer.com/national/news/949957

ជំនួយ​បន្ទាន់​បាន​បញ្ចប់​ ប៉ុន្តែ​ការ​ស្តារ​ជីវិត​របស់​គ្រួសារ​ភៀស​សឹក​នៅ​ស្ថិត​លើ​ផ្លូវ​ដ៏៍​វែង​ឆ្ងាយ​

ម្តាយកូន​បី​រូប​នេះ​ឥឡូវ​មាន​ដំបូលផ្ទះ​ណ្តោះ​អាសន្ន​មួយ​ស្នាក់​នៅ​ ក្ន​ង​ភូមិ​ស្រះ​កែវ​ ឃុំ​ពង្រ​ ស្រុក​ចុងកាល់​ខេត្តឧត្តរមានជ័យ​ ជំនួស​ឱ្យ​មណ្ឌល​ភៀស​សឹក​ដ៏​ចង្អៀត​ដែល​ធ្លាប់​ជា​ជម្រក​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​កាលពី​អំឡុង​សង្គ្រាម​តាម​ព្រំដែន​កម្ពុជា​- ...

ហុង រស្មី
https://postkhmer.com/national/news/949927

ឧត្តរមានជ័យ​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​សង្គ្រាម​ឈ្លានពាន​ គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ និង​វីរ​នគរបាល

អាជ្ញាធរ​ខេត្តឧត្តរមានជ័យ​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ បាន​រៀបចំ​ពិធី​បង្សុកូល​ រាប់បាត្រ​ និង​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ និង​វីរ​នគរបាល​ ដែល​បាន​ពលី​ជីវិត​ក្នុង​អំឡុង​ជម្លោះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ កាលពី​ឆ្នាំ​២០២៥​ ដោយ​ចាត់​ទុក​ពិធី​នេះ​ជា​ការ​រំឭក​ខួប ...

ហុង រស្មី
https://postkhmer.com/national/news/949787

រដ្ឋមន្ត្រី​ការ​បរទេស​អំពាវនាវ​ឲ្យ​សហការី​អាស៊ាន​ជួយ​គាំទ្រ​ឲ្យ​ពលរដ្ឋ​ភៀស​សឹក​ជាង​ ២​ម៉ឺន​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​

​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ស្នើ​សុំ​ឲ្យ​សហការី​អាស៊ាន​ជួយ​ធ្វើ​គាំទ្រ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាង​ ២០.០០០​ នាក់​ដែល​បាត់បង់​ទីជម្រក​ដោយសារ​តែ​ការ​កាប់​កាប់​ទឹកដី​កម្ពុជា​ដោយ​យោធា​ថៃ​ បាន​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​។​   ...

នៀម ឆេង
https://postkhmer.com/national/news/949654

អាជ្ញាធរ​ជួយ​ស្ត្រី​កម្ពុជា​ចំនួន​១៩៨​នាក់​ពី​ហានិភ័យ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

អាជ្ញាធរ​កម្ពុជា​បាន​ជួយ​ស្ត្រី​ចំនួន​ ១៩៨​នាក់​ មិន​ឱ្យ​ធ្លាក់ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​អំពើ​បោកប្រាស់​ពាក់ព័ន្ធ​នឹង​ការងារ​ និង​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​បាន​ព្រមាន​ថា​ ភាព​ក្រីក្រ​ ការ​គ្មាន​ការងារ​ធ្វើ ...

ឈន រស្មី
https://kiripost.com/stories/198-cambodian-women-stopped-from-potential-trafficking-in-first-half-of-2026/kh

ជប៉ុនជំរុញឱ្យកម្ពុជា-ថៃ បន្តកិច្ចចរចា និងរក្សាជំនួយមនុស្សធម៌

ជប៉ុនបានជំរុញឱ្យកម្ពុជា និងថៃ បន្តកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈប្តេជ្ញាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភៀសខ្លួនដោយសារជម្លោះ ដោយចាត់ទុកការចរចាជាមធ្យោបាយប្រកបដោយចីរភាពតែមួយគត់ ដែលអាចអនុញ្ញាតឱ្យពលរដ្ឋរាប់ម៉ឺន​នាក់វិលត្រឡប់ទៅលំនៅឋានវិញ។ ...

ហុង រស្មី
https://postkhmer.com/national/news/949638

អង្គការ​លី​កាដូ​លើក​ឡើង​ថា​ចំនួន​ស្ត្រី​ និង​ក្មេង​ស្រី​ជួប​ការ​បំពាន​ផ្លូវភេទ​តាម​រយៈ​រូបភាព​កំពុង​កើនឡើង

អង្គការ​លី​កាដូ​កាលពី​ថ្ងៃ​អង្គការ​បាន​លើក​ឡើង​ថា​ចំនួន​ស្ត្រី​ និង​ក្មេង​ស្រី​បាន​រង​ការ​គំរាមកំហែង​ បង្ខិតបង្ខំ​ និង​កេងប្រវ័ញ្ច​តាម​រយៈ​ការ​ចែកចាយ​រូបភាព​អាសអាភាស​ដោយ​គ្មាន​ការ​ព្រមព្រៀង​មានការ​កើនឡើង​។​ អង្គការ​ដដែល​ព្រមាន​ថា​ការ​រំលោភ​បំពាន​ផ្លូវភេទ​តាម​រយៈ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/women-girls-face-rising-image-based-sexual-abuse-licadho-says/

សមាគមអាដហុកព្រមានថា គ្រឿង​ស្រវឹងនិងលក្ខណៈ​បុរសបង្កគ្រោះថ្នាក់ ​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សាទាក់ទងនឹងយេនឌ័រ​នៅ​កម្ពុជា

របាយការណ៍ថ្មីមួយបានរកឃើញថា គ្រឿង​ស្រវឹង បទដ្ឋាន​យេនឌ័រ​ដែល​បង្ក​គ្រោះថ្នាក់ ចំណង់​ផ្លូវភេទ ការប្រើប្រាស់​គ្រឿងញៀន និង​រឿង​អាសអាភាស នៅតែ​បន្ត​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​ទាក់ទងនឹង​យេនឌ័រ ឬ GBV នៅក្នុង​ប្រទេស​កម្ពុជា ទោះបីជា​ចំនួន​ករណី​ដែល​បាន​រាយការណ៍​មក បានការ​ធ្លាក់ចុះ​ក៏ដោយ។ ...

មាស ម៉ូលីកា
https://kiripost.com/stories/alcohol-and-toxic-masculinity-fuel-cambodias-gender-violence-adhoc-warns/kh

កុមារ​ភៀស​សឹក​ថ្មដា​៖​ «​ចង់ទៅ​ផ្ទះ​ឱ្យ​បាន​លឿន​»

ទោះ​មានឱកាស​បន្ត​ការ​សិក្សា​ និង​រៀន​ដល់​ទៅ​បី​ពេល​ក្នុង​មួយ​ថ្ងៃ​នៅ​កន្លែង​ភៀស​សឹក​ កុមា​រា​ ម៉ាច​ រស្មី​ នៅ​តែ​មាន​បំណង​តែ​មួយ​ គឺ​ចង់​ត្រឡប់​ទៅ​ផ្ទះ​នៅ​តំបន់​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ឱ្យ​បាន​ឆាប់​បំផុត​។ ...

ហុង រស្មី
https://postkhmer.com/national/news/949111

កម្ពុជាលើកបញ្ហាជនភៀសសឹក និងការរំលោភសិទ្ធិមនុស្សតាមព្រំដែនក្នុងជំនួបជាមួយ OHCHR

កម្ពុជាបានលើកឡើងពីផលប៉ះពាល់ផ្នែកមនុស្សធម៌នៃជម្លោះតាមព្រំដែនជាមួយថៃ ក្នុងជំនួបជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដោយអះអាងថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមួយចំនួន ខណៈប្រជាពលរដ្ឋជាង ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន ទោះបីមានបទឈប់បាញ់អស់រយៈពេលជាងកន្លះឆ្នាំក៏ដោយ។ ...

ហុង រស្មី
https://postkhmer.com/national/news/948890

តុលាការ​កំពូល​ បាន​សម្រេច​តម្កល់​សាលដីកា​ផ្តន្ទាទោស​ លោក​ កើត​ សា​រ៉ា​យ​ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ​ដដែល​

តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែកក្កដា​នេះ​ បាន​សម្រេច​តម្កល់​សាលដីកា​ផ្តន្ទាទោស​ លោក​ កើត​ សា​រ៉ា​យ​ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ​ដដែល​ បទ​ញុះញង់​បង្ក​ឱ្យ​មានការ​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​បទ​មិន​រាងចាល​។​ យោង​តាម​លោក​ អំ ...

ឃួន ណារីម​
https://khmer.cambojanews.com/the-supreme-court-upholds-the-sentence-of-keut-saray-to-four-years-in-prison/

សម្ដេច ហ៊ុន​ ម៉ា​ណែ​ត​ ថា​ រាជរដ្ឋាភិបាល​ មិន​បិទ​សិទ្ធិ​អង្គការ​សង្គម​ស៊ី​វិល​ទេ​ ឱ្យ​តែ​ធ្វើ​ពិតប្រាកដ​ មាន​តែ​គាំទ្រ​ និង​សុំ​ឱ្យ​ជួយ​ថែម​

សម្ដេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ច្រានចោល​នូវ​ការ​លើក​ឡើង​មួយ​ចំនួន​ ដែល​ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បិទ​សិទ្ធិ​ ឬ​រឹតត្បិត​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ី​វិល​ ដោយ​លោក​សង្កត់ធ្ងន់​ថា​ រាជរដ្ឋាភិបាល​តែងតែ​បើក​ទូលាយ​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អង្គការ​សង្គម ...

ឈន ណន
https://postkhmer.com/national/news/948610

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WuzPC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!