ការអភិវឌ្ឍសង្គម
កម្ពុជាប្រតិកម្មនឹងសេចក្តីថ្លែងការណ៍ UN រឿងសវនាការលើលោក កឹម សុខា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានប្រតិកម្មទៅនឹងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ៣ រូបដែលថា សវនាការ លោក កឹម សុខា «មិនមានគុណភាពដែលអាចទទួលយកបាន»។ ...
នៀម ឆេង
https://bit.ly/2tp9aiw
សិស្សអនុវិទ្យាល័យ និងវិទ្យាល័យក្រូចឆ្មារ ៤១នាក់ដួលសន្លប់កាលពីចុងសប្ដាហ៍
សិស្សអនុវិទ្យាល័យ និងវិទ្យាល័យក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សរុបចំនួន៤១នាក់ បានដួលសន្លប់ កាលពីចុងសប្តាហ៍កន្លងទៅនេះ មានអាការៈធូរស្រាលខ្លះៗហើយ ដែលតាមការសន្និដ្ឋានរបស់់មន្ត្រីពាក់ព័ន្ធ អាចបណ្តាលមកពីបញ្ហាអាកាសធាតុក្តៅហប់ខ្លាំង ...
ប៉ិច សុធារី
https://bit.ly/2R90wxp
Grab ផ្តល់ឱកាសដល់អ្នកបើកបរជាជនពិការ
Grab ដែលជាកម្មវិធីហៅសេវាដឹកអ្នកដំណើរនាំមុខគេនៅអាស៊ីអាគ្នេយ៍បានប្រកាសកាលពីម្សិលមិញនូវការផ្តួចផ្តើមគំនិតថ្មីចំនួនពីរនៅក្នុងប្រទេសកម្ពុជាក្រោមកម្មវិធី “Grabd for Good”។ ការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយដោយក្រុមហ៊ុន Grab នឹងបង្កើតផលវិជ្ជមាន ...
សុខ ចាន់
https://www.khmertimeskh.com/50680548/grab-to-employ-deaf-drivers
ពលរដ្ឋមិនសុខចិត្តចំពោះការរុះរើតូបលក់ដូររបស់ពួកគាត់នៅឆ្នេរអូរត្រេះ និងគ្រោងឡើងមកតវ៉ានៅភ្នំពេញ
រដ្ឋបាលខេត្ដព្រះសីហនុកាលពីថ្ងៃទី ១៥ ខែមករា បានរុះរើតូបនៅតាមបណ្ដោយឆ្នេរអូរត្រេះ ១ និងអូរត្រេះ ២ អស់ទាំងស្រុងចំនួន ៦២ តូបដើម្បីរក្សាឆ្នេរនេះជាសម្បត្ដិសាធារណៈ និងរៀបចំសោភណភាពឆ្នេរឡើងវិញ ដោយធ្វើឲ្យអាជីវករម្ចាស់តូបទាំងអស់ដែលបើកដំណើរការរយៈពេល ២០ ឆ្នាំមកហើយនោះសម្ដែង ...
វ៉ន ដារ៉ា
https://bit.ly/30qrYda
ពលរដ្ឋរងគ្រោះក្នុងទំនាស់ដីធ្លី ប្តឹងថ្នាក់ដឹកនាំខេត្តពីបទធ្វើទារុណកម្មដល់ស្លាប់
ជនរងគ្រោះពីការប្រើអំពើហិង្សាក្នុងទំនាស់ដីធ្លី ៣ នាក់ ក្នុងចំណោម ៥ នាក់ ដែលជាតំណាងប្រជាពលរដ្ឋរងគ្រោះវិវាទដីធ្លីចំនួន ១៥០ គ្រួសារ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យកាលពីថ្ងៃទី ១៤ មករា បានប្ដឹងលោក អ៊ុំ រាត្រី អភិបាលខេត្ដនេះ និងបក្ខពួកទៅតុលាការពីបទសមគំនិតធ្វើមនុស្សឃាត និង ...
វ៉ន ដារ៉ា
https://bit.ly/35ZxrJ7
នាយករដ្ឋមន្ត្រីឲ្យមន្ត្រីចាត់ទុកអ្នកកាសែត ជាដៃគូដែលមិនអាចខ្វះបាន
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងជាសាធារណៈ ដោយសរសើរដល់រដ្ឋមន្ត្រី ៣ រូប ដែលបានបង្ហាញនូវកាយវិការស្និទ្ធស្នាល និងបានធ្វើការឆ្លើយតបដោយផ្ទាល់ទៅកាន់រាល់សំណួររបស់អ្នកកាសែតដែលបានតាមយកព័ត៌មានទៅដល់ទីតាំង។ ទន្ទឹមគ្នានេះដែរក៏បានជំរុញដល់មន្ត្រីរបស់លោកដូចជារដ្ឋមន្ត្រី និងអភិបាលខេត្ត ...
ម៉ិច ដារ៉ា
https://bit.ly/2tcWtas
កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតមានគម្រោងពង្រីកដល់ ១៥ ខេត្ត
កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) មានគម្រោងពង្រីកមណ្ឌលដល់ ១៥ ខេត្ត ដូច្នេះការអប់រំតាមអ៊ីនធឺណិតអាចត្រូវបានផ្តល់ជូនដល់សិស្សដែលចង់បញ្ចប់ថ្នាក់ទី ៩។ យោងតាមរបាយការណ៍របស់យូណេស្កូ ...
សែន ដាវិដ
https://www.khmertimeskh.com/50680053/alternative-education-programme-to-expand-to-15-provinces
ច្រកព្រំដែនប៉ោយប៉ែតប្រុងប្រយ័ត្នចំពោះវីរុសថ្មីបន្ទាប់ពីបានឆ្លងចូលប្រទេសថៃ
អាជ្ញាធរក្នុងខេត្តបន្ទាយមានជ័យបានបង្កើនការត្រួតពិនិត្យនៅព្រំដែនប៉ោយប៉ែតជាមួយប្រទេសថៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកទេសចរជនជាតិចិនម្នាក់ដែលបានទៅដល់ប្រទេសនោះបានឆ្លងជំងឺថ្មី។ ...
នាយករដ្ឋមន្ត្រីបង្កើតអនុគណៈកម្មាធិការជំនួយសង្គម ដើម្បីជួយពលរដ្ឋក្រីក្
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតអនុគណ:កម្មាធិការជំនួយសង្គមដែលជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីជួយដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរហូតមកដល់បច្ចុប្បន្នមានស្ត្រីជាង ៥ ម៉ឺននាក់ ទទួលបានផលប្រយោជន៍ពីក្រុមប្រឹក្សាជាតិ ...
ឡុង គីមម៉ារីតា
https://bit.ly/2FJhnQW
ជនជាតិភាគតិចបារម្ភពីការកាប់ព្រៃទន្ទ្រានកាន់កាប់ដីជិត ១០០ ហិកតា នៅតំបន់ការពារភ្នំព្រះ
ជនជាតិដើមភាគតិចព្នងបានលើកឡើងថា ដីព្រៃរបស់ភ្នំមួយនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគីរីត្រូវបានគេកាប់ដើមឈើផ្ដួលរំលំដែលមានទំហំជិត ១០០ ហិកតា ដើម្បីយកដីនោះទុកធ្វើជាកម្មសិទ្ធិឯកជន។ ជនជាតិដើមភាគតិចចោទថា សកម្មភាពកាប់បំផ្លាញដីព្រៃបែបនោះគឺ ...
ខន សាវិ
https://bit.ly/2QE8K0f
សង្គមស៊ីវិលស្នើរដ្ឋាភិបាល ធានាគុណភាព សុវត្ថិភាពកន្លែងការងារកម្មករសំណង់
ក្រុមសង្គមស៊ីវិលបានទាមទារឲ្យរដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់ ដើម្បីធានាគុណភាព និងសុវត្ថិភាពនៅកន្លែងធ្វើការងារ សម្រាប់កម្មករសំណង់ ក្រោយពីហេតុការណ៍បាក់រលំអគារចំនួន ៣ ដងកាលពីឆ្នាំមុន និងដើមឆ្នាំនេះដែលបណ្តាលឲ្យមានមនុស្សស្លាប់ជិត ៧០ នាក់ ដោយពួកគេគ្រោងរួមគ្នាជាង ១០០ ...
វ៉ន ដារ៉ា
https://bit.ly/2QzxTt8
នាយករដ្ឋមន្ត្រី ណែនាំឲ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការបំពុលខ្យល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ និងកែលម្អសោភណភាពនៅតាមរាជធានី-ខេត្ត។ សារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដែលចុះហត្ថលេខាដោយលោក ...
រី សុចាន់
https://bit.ly/36sbmE5
អាជ្ញាធររាជធានីផ្អាករុះរើសំណង់នៅលើដីមានវិវាទ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា គណៈអភិបាលរាជធានីភ្នំពេញបានសម្រេចឲ្យផ្អាកចំណាត់ការរដ្ឋបាលជាបណ្តោះអាសន្ន ទៅលើករណីវិវាទដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីឲ្យមន្ត្រីចុះធ្វើការអង្កេតស្រាវជ្រាវ ...
ម៉ិច ដារ៉ា
https://bit.ly/37os1bu
ថវិការាប់សិបលានដុល្លារត្រូវបានចំណាយលើសេវាថែទាំសុខភាព
ក្រុមប្រឹក្សាជាតិគាំពារសង្គមកាលពីម្សិលមិញបានរាយការណ៍ថា រដ្ឋាភិបាលបានចំណាយថវិកាចំនួន ៤៣,៨ លានដុល្លារ ដើម្បីផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនក្រីក្រ និងមន្ត្រីរដ្ឋាភិបាលក្នុងឆ្នាំនេះតាមរយៈមូលនិធិសមធម៌សុខភាពរបស់ខ្លួន។ ...
ស៊ុន មេសា
https://www.khmertimeskh.com/50674240/tens-of-millions-spent-on-healthcare
ក្រសួងរំលេចការងារចុះបញ្ជីដីដល់ជនជាតិដើមភាគតិច
ក្រសួងរៀបចំដែនដីបានប្រកាសថា ខ្លួនបានចុះបញ្ជីដីរាប់ពាន់ហិកតាជាផ្លូវការសម្រាប់សហគមន៍ជនជាតិភាគតិចនៅទូទាំងព្រះរាជាណាចក្រ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការប្រជុំបានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានចុះបញ្ជីដីជនជាតិដើមចំនួន ២៨,៥២២ ហិកតា ...
សែន ដាវិដ
https://www.khmertimeskh.com/50674242/ministry-highlights-work-to-register-indigenous-lands
ក្រសួង ៣ រួមគ្នាប្រយុទ្ធប្រឆាំងបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគ
ក្រសួងចំនួន ៣ បានរួមគ្នាប្រកាសផ្សព្វផ្សាយផែនការសកម្មភាពពហុវិស័យ ដើម្បីប្រយុទ្ធប្រឆាំងបញ្ហាភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដើម្បីលើកកម្ពស់សុខមាលភាពមនុស្ស សត្វ និងផ្នែកកសិកម្ម។ ការប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តពហុវិស័យ ...
ប៉ិច សុធារី
https://bit.ly/366V2YY
CHRC បង្ហាញពីលទ្ធផលនៃបេសកកម្មនៅប្រទេសរុស្ស៊ី
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) នៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅប្រទេសរុស្ស៊ី ដែលជាកន្លែងដែលអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរត្រូវបាន ...
តាំង វីដា
https://www.khmertimeskh.com/50672564/chrc-highlights-outcome-of-mission-in-russia
ជម្ងឺ និងបំណុល៖ ការចំណាយខាងវេជ្ជសាស្ត្រផ្សារភ្ជាប់នឹងការខ្ចីប្រាក់ក្រៅផ្លូវការ
កាលពីខែមុន ការសិក្សាមួយដែលបានធ្វើឡើងដោយសាកលវិទ្យាល័យញូវសៅវែល (UNSW) នៅប្រទេសអូស្ត្រាលី បានបង្ហាញពីរូបភាពស្រពេចស្រពិលសម្រាប់ប្រព័ន្ធសុខាភិបាលដែលកំពុងទន់ខ្សោយរបស់ប្រទេសកម្ពុជា។ ខណៈពេលដែលមានការទទួលស្គាល់ពីការរីកចម្រើនដែលបានធ្វើក្នុងវិស័យ ...
Gerald Flynn
https://www.khmertimeskh.com/50672464/in-sickness-and-in-debt-medical-expenses-linked-to-informal-borrowing
ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តវិសោធនកម្មច្បាប់សហជីព
ក្រុមប្រឹក្សាធម្មនុញ្ញកាលពីម្សិលមិញបានត្រួតពិនិត្យ និងបានអនុម័តជាឯកច្ឆន្ទលើវិសោធនកម្មមាត្រាចំនួន ១០ នៃច្បាប់ស្ដីពីសហជីព ខណៈសង្គមស៊ីវិលជាតិ និងអន្តរជាតិយល់ថា ច្បាប់សហជីពនៅតែមានការរឹតត្បិតលើសហជីព។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទច្បាប់ស្ដីពីវិសោធនកម្មមាត្រា ៣,១៧, ២០,២១, ២៧,២៨, ២៩,៥៤, ៥៥, និង ៥៩ នៃច្បាប់ស្ដីពីសហជីព ...
នៀម ឆេង
https://bit.ly/2QexXgf
ក្រុមជនជាតិភាគតិច ដាក់ញត្តិទាក់ទងនឹងការវាស់វែងព្រំដីនៅភ្នំដោះក្រមុំ
តំណាងសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីបានបដិសេធចំពោះការបោះបង្គោល និងការវាស់វែងព្រំប្រទល់ដីនៃមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំរបស់មន្ត្រីខេត្តនេះកាលពីដើមខែធ្នូ ដោយពួកគេយល់ថា មិនមានភាពត្រឹមត្រូវ ប៉ុន្តែមន្ត្រីខេត្តថា ករណីនេះកំពុងស្ថិតក្នុងការសិក្សានៅឡើយទេ។ តាមញត្តិរបស់តំណាងជនជាតិ ...
ឡុង គីមម៉ារីតា
https://bit.ly/2PGQP7C
ក្រសួងការបរទេសបានដាក់ការឆ្លើយតប ចំពោះរបាយការណ៍គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹង EBA កាលពីថ្ងៃម្សិលមិញ
កម្ពុជារំពឹងថា សហភាពអឺរ៉ុបនឹងពិចារណាលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ EBA និងផលប៉ះពាល់លើកម្មករជិត ១ លាននាក់ នៅកម្ពុជាក្នុងករណីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ។ កាលពីថ្ងៃព្រហស្បតិ៍ទី ១២ ធ្នូ ម្សិលមិញក្រសួងការបរទេសបានដាក់ការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះ ...
នៀម ឆេង
https://bit.ly/2PftD1g
លោក ហ៊ុន សែន រំឭកថា សិទ្ធិសេរីភាពរបស់កម្ពុជាបច្ចុប្បន្ន គឺត្រូវបានរំដោះយកមកវិញពីរបបប្រល័យពូជសាសន៍ប៉ុលពត
នៅថ្ងៃប្រារព្ធខួបលើកទី ៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៩» ដែលបានប្រព្រឹត្តទៅពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកពលរដ្ឋខ្មែរនៅទូទាំងប្រទេសតាមរយៈបណ្ដាញសង្គមថា សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានបច្ចុប្បន្ននេះគឺត្រូវបានរំដោះយកមកវិញ ក្រោយពេលរបបប្រល័យពូជសាសន៍ ប៉ុលពត ត្រូវបានផ្តួលរំលំទាំងស្រុងនៅថ្ងៃទី ...
ឃុត សុភចរិយា
https://bit.ly/2sjyFR2
នាយករដ្ឋមន្ត្រីផ្ដល់អនុសាសន៍ ៤ ចំណុច ដើម្បីប្រសិទ្ធភាព VECONAC
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនូវអនុសាសន៍ ៤ ចំណុច សម្រាប់សហព័ន្ធអតីតយុទ្ធជនអាស៊ានហៅកាត់ថា VECONAC ដើម្បីឲ្យសហព័ន្ធនេះសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀតក្នុងក្របខ័ណ្ឌផែនការសកម្មភាពអាស៊ាន។ ការផ្ដល់នូវអនុសាសន៍ទាំងនេះបានធ្វើឡើងក្នុងពេលលោកធ្វើជាអធិបតីនៃពិធីបើកមហាសន្និបាតសហព័ន្ធ ...
នៀម ឆេង
https://bit.ly/2YAbv52
រដ្ឋាភិបាលផ្ទេរមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅរាជធានី-ខេត្ត
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការផ្ទេរមុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្ដល់សេវាសុខាភិបាល ប្រកបដោយគុណភាពសុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ អនុក្រឹត្យដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីថ្ងៃចន្ទត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ...
នៀម ឆេង
https://bit.ly/35c7oP8