ការអភិវឌ្ឍសង្គម
ក្រសួង និង UNESCO បន្តគម្រោងសិក្សា ៤ ឆ្នាំ សម្រាប់សិស្សបោះបង់ការសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការយូណេស្កូបន្ដសហការគ្នាលើគម្រោងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន Basic Education Equivalency Program (BEEP) រយៈពេល ៤ ឆ្នាំ (២០២០-២០២៣) ដោយអនុវត្ដលើខេត្ដចំនួន ១៥ ក្រោយទទួលបានលទ្ធផលក្នុងជំហានដំបូងកាលពីឆ្នាំ ២០១៩ ដោយមានសិស្សដែលបោះបង់ការសិក្សា ចុះឈ្មោះចូលរៀនជាង ២០០០ នាក់ក្នុងចំណោមនេះ ...
វ៉ន ដារ៉ា
https://bit.ly/32aUoIU
លោក ស ខេង បញ្ជាឲ្យស៊ើបរឿងទារកដែលនៅក្នុងគុកជាមួយម្ដាយស្លាប់
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវណា បានប្រកាសថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើការស្លាប់របស់ទារកអាយុ ៥ ខែម្នាក់ដែលបានរស់នៅជាមួយម្តាយនៅក្នុងមណ្ឌលកែប្រែទី ២ (ព្រៃស)។ ...
ម៉ិច ដារ៉ា
https://bit.ly/3bV6cDt
លោក ហ៊ុន សែន បញ្ជាឲ្យទប់ស្កាត់ការឆ្លងជំងឺគ្រុនផ្តាសាយបក្សីពីវៀតណាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនផ្ដាសាយបក្សី (A/H5N1) ពីប្រទេសវៀតណាម ខណៈជំងឺនេះត្រូវបានគេរកឃើញផ្ទុះឡើងនៅភាគខាងត្បូងវៀតណាម។ ...
ខន សាវិ
https://bit.ly/39MmE7e
លោក ហ៊ុន សែន ជំរុញសុវត្ថិភាពពលករចំណាកស្រុក
កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងការងារយកចិត្តទុកដាក់ចំពោះសុវត្ថិភាពអ្នកចំណាកស្រុកជាស្ត្រី។ លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនៅឯវិមានសន្តិភាពថា “ក្រសួងការងារត្រូវ ...
មុំ គន្ធា
https://www.khmertimeskh.com/50692037/hun-sen-pushes-for-migrant-worker-safety
អ្នកដំណើរ និងនាវិកដែលនៅសេសសល់របស់នាវា Westerdam បានបញ្ចប់ការធ្វើតេស្តសាកល្បងសម្រាប់ COVID-១៩
នាវា Westerdam ដែលសំចតនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជានៅឡើយ កំពុងទទួលបានការធ្វើតេស្តរក COVID-១៩ ដោយមន្ត្រីក្រសួងសុខាភិបាលកម្ពុជា។ ចាប់ផ្តើមតាំងពីថ្ងៃចន្ទមក មន្ត្រីសុខាភិបាលបានធ្វើតេស្តលើភ្ញៀវបានចំនួន ២៥៥ នាក់ និងនៅសល់នាវិក ៧៤៧ ទៀតកំពុងរងចាំ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50692237/ms-westerdams-remaining-passengers-and-crew-complete-testing-for-covid-19
ប្រទេសនៅតាមដងទន្លេមេគង្គនិងប្រទេសចិននឹងពិភាក្សាគ្នាអំពីការឆ្លើយតបរបស់ COVID-១៩ នៅសប្តាហ៍នេះ
ប្រទេសមេគង្គ និងប្រទេសចិននឹងផ្តោតលើបញ្ហា COVID-១៩ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី ៥ នៅប្រទេសឡាវនៅសប្តាហ៍នេះ។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50691804/mekong-nations-and-china-to-discuss-covid-19-response-this-week
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានត្រូវបញ្ចប់ចុងខែនេះហើយ នឹងត្រូវបញ្ជូនទៅរដ្ឋសភានៅដើមខែមីនា
ក្រុមការងារក្រសួងព័ត៌មានបានបញ្ចប់ការពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានត្រង់ផ្នែកទោសបញ្ញត្ដិ ជាមួយក្រុមការងារក្រសួងយុត្ដិធម៌ហើយកាលពីថ្ងៃពុធនឹងគ្រោងបញ្ចប់ឲ្យរួចរាល់នៅក្នុងខែកុម្ភៈនេះ រួចបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ដ្រីនៅដើមខែមីនាខាងមុខ ដើម្បីសម្រេចមុនដាក់ ...
វ៉ន ដារ៉ា
https://bit.ly/37yxlcb
ក្រសួងមហាផ្ទៃច្រានចោលសំណើសូមឲ្យលុបច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃបានច្រានចោលសំណើរបស់អង្គការសមាគមចំនួន ១០០ ស្ថាប័នដែលទាមទារឱ្យរាជរដ្ឋាភិបាលលុបចោលច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយក្រសួងលើកឡើងថា ច្បាប់នេះបានអនុលោមតាមរដ្ឋធម្មនុញ្ញហើយមុនពេលមានការអនុម័ត សេចក្តីព្រាងច្បាប់នេះត្រូវបានពិគ្រោះយោបល់ជាសាធារណៈយ៉ាងទូលំទូលាយ ...
ម៉ិច ដារ៉ា
https://bit.ly/2OQv2KQ
គណៈកម្មការអឺរ៉ុបសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលប៉ះពាល់លើទំនិញ ៤០ មុខ
គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធម្សិលមិញបានសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាដែលប៉ះពាល់លើទំនិញ ៤០ មុខពីកម្ពុជានាំចូលទៅប្លុកដែលមានប្រទេសចំនួន ២៧ នេះដោយលើកឡើងហេតុផលថា កម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ ...
នៀម ឆេង
https://bit.ly/31TOJXE
អង្គការ និងមន្ត្រីធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិត និងសីលធម៌សង្គម
អង្គការសកម្មភាពដើម្បីកុមារ (APLE) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រសួងពាក់ព័ន្ធបានសហការគ្នាធ្វើយុទ្ធនាការស្ដីពីការ «ការលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិត សីលធម៌សង្គម និងតម្លៃគ្រួសារ» ដើម្បីលើកកម្ពស់ការប្រើប្រាស់ អ៊ីនធឺណិតបច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាពពិសេសក្នុងចំណោមកុមារ និងយុវវ័យ។ ...
វ៉ន ដារ៉ា
https://bit.ly/2SG681A
NGOs៖ រដ្ឋាភិបាលខ្វះឆន្ទៈក្នុងការកែប្រែច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានច្រានចោលសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលដែលនិយាយថា រដ្ឋាភិបាលមិនមានឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទេ។ ...
តាំង វីដា
https://www.khmertimeskh.com/50689914/government-lacks-will-to-amend-lango-ngos
ក្រសួងអប់រំកំណត់ទិសដៅការងារសម្រាប់ឆ្នាំ ២០១៩-២០៣០ ប្តេជ្ញាសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទី ៤
ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់ទិសដៅការងារសម្រាប់ឆ្នាំ ២០១៩-២០២៣ និងឆ្ពោះទៅឆ្នាំ ២០៣០ ដោយបានប្ដេជ្ញាសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៤ ដោយឈរលើគោលការណ៍ គុណភាព សមធម៌ បរិយាប័ន្ន ការសិក្សាពេញមួយជីវិត និងទាំងអស់គ្នាបន្ដកាត់បន្ថយគម្លាតជំនាញ បង្កើនការផ្គត់ផ្គង់ជំនាញក្នុងវិស័យអាទិភាពដែលដាក់ចេញនូវការអប់រំ ...
វ៉ន ដារ៉ា
https://bit.ly/2HgQm84
សាលាជំនាន់ថ្មីនឹងពង្រីកទូទាំងប្រទេស
ក្រសួងអប់រំកាលពីម្សិលមិញបាននិយាយថា ខ្លួនមានផែនការពង្រីកកម្មវិធីសាលាជំនាន់ថ្មីរបស់ខ្លួនដល់សាលារដ្ឋទាំងអស់នៅឆ្នាំ ២០៣០ ដើម្បីពង្រឹងការសិក្សារៀនសូត្រក្នុងយុគសម័យឌីជីថលនេះ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50689591/new-generation-school-to-expand-nationwide
មន្ត្រីរដ្ឋាភិបាល នៅមិនទាន់ទទួលបានដំណឹងចំពោះការសម្រេចរឿង EBA
មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា នៅមិនទាន់ទទួលបានរបាយការណ៍ពីការសម្រេចជាផ្លូវការរបស់សហភាពអឺរ៉ុបជុំវិញការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅឡើយទេ ខណៈដែលមានរបាយការណ៍មួយអះអាងថា សហភាពអឺរ៉ុបបានសម្រេចមិនដកទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ប៉ុន្តែបានសម្រេចដកលើ ...
ខន សាវិ
https://bit.ly/37b8tXK
WMC ដាក់ឲ្យប្រើគេហទំព័រផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីប្រឆាំងព័ត៌មានមិនពិត
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា WMC ដាក់ឲ្យប្រើប្រាស់នូវគេហទំព័រផ្ទៀងផ្ទាត់ព័ត៌មានដែលមានឈ្មោះ CrosscheckWMC ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គម ដោយអាចឲ្យសាធារណជនធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលមានប្រភពព័ត៌មានជាច្រើន ដើម្បីកំណត់ថា តើព័ត៌មាននោះពិត ឬមិនពិត។ តាមសេចក្តីប្រកាសព័ត៌មាន WMC ឲ្យ ...
ឡុង គីមម៉ារីតា
https://bit.ly/31KlMgS
សហគមន៍ និងសង្គមស៊ីវិល ប្តឹងអភិបាលស្រុក និងមន្ត្រីមួយចំនួនពីបទរំលោភយកដីព្រៃ
ក្រុមប្រជាសហមន៍ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី និងមន្ត្រីសង្គមស៊ីវិលចំនួន ៨ នាក់បានដាក់ពាក្យប្ដឹងលោក សៀក មុន្នី អភិបាលស្រុកអូររាំង និងមនុស្ស ៣ នាក់ផ្សេងទៀតទៅសាលាដំបូងខេត្តមណ្ឌលគិរីដោយចោទថា បានរំលោភយកដីព្រៃអភិរក្សចំនួន ៣០០ ហិកតានៅក្នុងភូមិពូរឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ប៉ុន្ដែចុងចោទបានបដិសេធ។ ...
សុទ្ធ គឹមសឿន
https://bit.ly/3bkQIbB
អាជ្ញាធរឲ្យអ្នកក្រីក្រដែលសង់សំណង់លើប្រឡាយ ស្នើសុំដីសម្បទានសង្គមកិច្ច
រដ្ឋបាលខេត្ដព្រះសីហនុបានណែនាំដល់ពលរដ្ឋក្រីក្រពិតប្រាកដដែលលំនៅឋានរបស់ពួកគាត់សង់រំលោភលើដីអូរប្រឡាយ ហើយកំពុងត្រូវបានអាជ្ញាធររុះរើ និងវាយកម្ទេចចោលនោះដាក់ពាក្យស្នើសុំគោលការណ៍ដីសម្បទានសង្គមកិច្ចពីរដ្ឋបាលខេត្ដ ដើម្បីឲ្យអាជ្ញាធរអាចពិនិត្យលទ្ធភាពដោះស្រាយជូន។ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ដព្រះសីហនុ ...
វ៉ន ដារ៉ា
https://bit.ly/2UwCZZj
សង្គមស៊ីវិលជាង ៥០០ ស្នើរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីប្រព័ន្ធយុត្តិធម៌ និងមន្ត្រីយុត្តិធម៌
អង្គការសង្គមស៊ីវិលប្រមាណជាង ៥០០ ស្ថាប័ន ស្នើសុំឲ្យរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃអង្គការតុលាការ និងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា។ ការស្នើសុំរបស់អង្គការសង្គមស៊ីវិលនេះធ្វើឡើងក្នុងវេទិកាស្តីពី ...
ម៉ិច ដារ៉ា
https://bit.ly/372vmN9
ក្រសួង ២ ប្រកាសផ្តល់អាហារដល់សាលារៀនគោលដៅជាង ២០០
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ចេញប្រកាសអន្តរក្រសួងអំពីការអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់កុមារតាមសាលារៀនគោលដៅ ដោយប្រើប្រាស់ផលិតផលក្នុងសហគមន៍។ កម្មវិធីនេះនឹងផ្ដល់ដល់សាលាចំនួន ២០៥ សិស្សានុសិស្សចំនួន ៥ ម៉ឺននាក់ នៅឆ្នាំ ២០២០។ យោងតាមប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ច និងក្រសួងអប់រំ ...
នៀម ឆេង
https://bit.ly/2vNMOYK
លោក ហ៊ុន សែន ស្នើឲ្យក្រសួងព័ត៌មានលុបបំបាត់ការផ្សាយព័ត៌មានមិនពិតអំពីវីរុសកូរ៉ូណា ដែលធ្វើឲ្យពលរដ្ឋភ័យខ្លាច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រសួងព័ត៌មាន លុបបំបាត់ការផ្សាយព័ត៌មានមិនពិតជុំវិញការផ្ទុះឡើងវីរុសកូរ៉ូណា ខណៈលោកបានស្ដីបន្ទោសខ្លាំងៗដល់ស្ថាប័នសារព័ត៌មាន អ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងអ្នកលេងហ្វេសប៊ុកមួយចំនួនដែលបានផ្សាយខុសអំពីវីរុសកូរ៉ូណាដែលជាហេតុធ្វើឱ្យពលរដ្ឋទទួលបានព័ត៌មានមិន ...
ខន សាវិ
https://bit.ly/37JakEp
ក្រសួងការបរទេសកត់សម្គាល់បញ្ហាប្រឈមចំពោះគោលនយោបាយការបរទេស
ក្រសួងការបរទេសបាននិយាយកាលពីម្សិលមិញថា គោលនយោបាយការបរទេសរបស់កម្ពុជាប្រឈមនឹងបញ្ហាធំ ៗ ពីការជ្រៀតជ្រែកពីបរទេសក្រោមលេសនៃសិទ្ធិមនុស្ស ជម្លោះសមុទ្រចិនខាងត្បូង និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ...
ស៊ុន មេសា
https://www.khmertimeskh.com/50685785/foreign-ministry-notes-challenges-to-foreign-policy
ម.ស.ម.ក ៖ ក្របខ័ណ្ឌច្បាប់មិនត្រូវនឹងបទដ្ឋានអន្តរជាតិពេញលេញ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បាននិយាយថា បទប្បញ្ញត្តិមួយចំនួននៅក្នុងក្របខ័ណ្ឌច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាមិនគោរពបានពេញលេញតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ និងសេរីភាពជាមូលដ្ឋានឡើយ។ អត្ថបទពិនិត្យ ...
អង្គការសត្វព្រៃព្រមានអំពីការបរិភោគសាច់សត្វព្រៃ
កាលពីម្សិលមិញអង្គការសត្វព្រៃចំនួន ២ បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដោយអំពាវនាវ ឱ្យ ពលរដ្ឋបញ្ឈប់ការធ្វើជំនួញ និងការប្រើប្រាស់សត្វព្រៃខុសច្បាប់ចំពេលមានការភ័យខ្លាចនៃការរាតត្បាតវីរុសកូរូណា។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅក្នុងសេចក្តីថ្លែងការណ៍ ...
សែន ដាវិដ
https://www.khmertimeskh.com/50685778/virus-prompts-warning-of-meat-consumption
បទល្មើសព្រៃឈើដឹកតាមរថយន្តនៅរតនគិរីថយចុះ ដោយបែរមកដឹកតូចតាចតាមម៉ូតូ
មន្ត្រី និងសង្គមស៊ីវិលនៅខេត្តរតនគិរីមើលឃើញថាបទល្មើសព្រៃឈើនៅក្នុងខេត្តនេះមានការថយចុះ ដោយជនល្មើសបានផ្លាស់ប្ដូរមធ្យោបាយដឹកជញ្ជូនឈើពីការដឹកតាមរថយន្ត ងាកមកដឹកតាមម៉ូតូកែច្នៃតូចតាចវិញ។ ជាមួយគ្នានោះមន្ត្រីអាវុធហត្ថស្រុកអូរយ៉ាដាវក៏បានបង្ក្រាប និង ...
សុទ្ធ គឹមសឿន
https://bit.ly/36zwZBH