ការអភិវឌ្ឍសង្គម
ប្រជាពលរដ្ឋកំពុងមានក្តីបារម្ភពីការប្រើប្រាស់អាស៊ីដក្នុងចំណីអាហារ
អ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងមានក្តីបារម្ភអំពីទឹកអាស៊ីដអាសេទិកក្នុងដបនាំចូលមកពីប្រទេសថៃ ដែលកំពុងត្រូវបានប្រើប្រាស់សម្រាប់ធ្វើម្ហូបអាហារជំនួសឲ្យយកក្រូចឆ្មារ នៅតាមបណ្តាភោជនីយដ្ឋាននានាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ...
ប៉ាវ ស៊ុយ
http://bit.ly/1U8WKuK
អ្នកអង្កេតការណ៍ឃើញថាកម្ពុជាកំពុងចាកចេញពីលទ្ធិប្រជាធិបតេយ្យ
អ្នកអង្កេតការណ៍នៅក្នុងប្រទេសកម្ពុជានិយាយថា ការបំភិតបំភ័យ ការបង្ក្រាបការបញ្ចេញមតិផ្នែកនយោបាយ និងការរឹតបន្តឹងលើសេរីភាពនៃការជួបជុំប្រមូលផ្តុំបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជាស្ថិតនៅក្រោមការគំរាមកំហែង។ ...
ឌី កំបូលី
http://www.voacambodia.com/a/observers-see-cambodia-democracy-in-retreat/3343728.html
Amnesty International នឹងដាក់ញាត្តិទៅកាន់រដ្ឋាភិបាលចំពោះករណីមន្រ្តីអាដហុក
មន្ត្រិសិទ្ធិមនុស្សចំនួន៤រូប របស់អង្គការ Amnesty International និងមន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១រូបត្រូវបានជាប់ពន្ធនាគារកាលពីដើមខែនេះក្នុងនាមជា”អ្នកទោសមនសិការ” ដែលអង្គការនេះកំពុងកោះហៅប្រជាជនចំនួនរាប់លាននាក់ទូទាំងពិភពលោកដើម្បីដាក់ញាត្តិទៅកាន់រដ្ឋាភិបាលទាមទារឱ្យមានការដោះលែងពួកគេ។ ...
Colin Meyn
https://www.cambodiadaily.com/second2/amnesty-mobilizes-for-adhoc-five-112985/
នាយកដ្ឋាននៃក្រសួងសុខាភិបាលនឹងធ្វើការស៊ើបអង្កេតក្នុងករណីការស្លាប់របស់ទារក
នាយកដ្ឋាននៃក្រសួងសុខាភិបាលរាជធានីភ្នំពេញបានប្រកាសពីការស៊ើបអង្កេតក្នុងករណីមរណភាពទារកដែលទើបនឹងកើតថ្មី ដែលត្រូវបានអះអាងថាស្លាប់ដោយការឈ្លក់ដែលទារកនេះត្រូវបានបុគ្គលិកបម្រើការក្នុងមន្ទីរសម្ភពសោភាVIPធើ្វការបំបៅខណៈពេលកើតហេតុ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/health-department-probe-newborns-death
សមត្ថកិច្ចឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងរឿងដើរប្រមូលស្នាមមេដៃពលរដ្ឋ
សមត្ថកិច្ចបានឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងនៅក្នុងខេត្តកំពតដែលបាននាំខ្លួនមកសាកសួរបន្ទាប់ពីបដិសេធការកោះហៅតាមទូរស័ព្ទឲ្យចូលខ្លួនបំភ្លឺទាក់ទងទៅនឹងការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រប្រទានព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយកំពុងជាប់ឃុំ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1OMrrEB
នគរបាលបានបញ្ឈប់ការជួបជុំគ្នារបស់កសិករក្នុងខេត្តព្រៃវែង
នគរបាលដែលបានបញ្ឈប់ការជួបជុំគ្នារបស់កសិករចំនួន៣០នាក់ក្នុងគេហដ្ឋានឯកជនមួយនៅខេត្តព្រៃវែងកាលពីម្សិលមិញបានអះអាងថា អ្នករៀបចំកម្មវិធីប្រមូលផ្តុំនេះមិនបានជូនដំណឹងទៅកាន់អភិបាលស្រុកជាលាយលក្សអក្សរជាមុននោះឡើយ។ ...
Niem Chheng
http://www.phnompenhpost.com/national/police-put-end-gathering-farmers-prey-veng
ចំពេលមានគ្រោះរាំងស្ងួត ជម្ងឺអាសន្នរោគកំពុងគម្រាមកំហែងយ៉ាងខ្លាំង
គ្រូបង្រៀននៅសាលាបឋមសិក្សាToul Mead ក្នុងខេត្តសៀមរាបបានប្រាប់សិស្សឱ្យយកទឹកពីផ្ទះដើម្បីចៀសវាងការខ្សោះទឹកក្រោមកម្តៅខ្លាំង។ យ៉ាងណាមិញ ប្រភពទឹកកាន់តែមានពិបាកក្នុងការរកខណៈពេលដែលគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរជាងគេក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកបានមកដល់។ ...
Janelle Retka
https://www.cambodiadaily.com/news/amid-drought-diarrhea-poses-severe-threat-112822/
របាយការណ៍៖ បញ្ហាកង្វះខាតអាហាររូបត្ថម្ភអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ
កង្វះខាតអាហាររូបត្ថម្ភអាចធើ្វឱ្យសេដ្ឋកិច្ចកម្ពុជាបាត់បង់ប្រាក់ចំណូលប្រមាណ២៦៦លានដុល្លារក្នុងឆ្នាំនីមួយៗ នេះបើយោងតាមការរកឃើញក្នុងឯកសារថ្មីមួយ ដែលបានក្រើនដល់រដ្ឋាភិបាលឱ្យធ្វើការវិនិយោគកាន់តែច្រើនដើម្បីដោះស្រាយបញ្ហានេះ។ ...
Erin Handley
http://www.phnompenhpost.com/national/nutrition-shortfalls-harming-kingdoms-economy-report-finds
សង្គមស៊ីវិលស្នើឲ្យមានការផ្តល់ឯកសារផ្លូវច្បាប់ដល់អ្នកស្រឡាញ់ភេទដូចគ្នា
ក្នុងទិវាអន្តរជាតិប្រឆាំងការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នាខួបទី ១១ ឆ្នាំនេះអង្គការសង្គមស៊ីវិលក្រុមហ៊ុនអាជីវកម្ម និងអ្នកស្រឡាញ់ភេទដូចគ្នាបានស្នើដល់រាជរដ្ឋាភិបាលដាក់បញ្ចូលអត្តសញ្ញាណយេនឌ័ររបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងឯកសារច្បាប់ដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងផ្តល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នាដើម្បីឲ្យមានសមភាពពេញលេញសម្រាប់ពួកគេ។ ...
ប៉ិច សុធារី
http://bit.ly/1TmWZGA
កាកបាទក្រហមធ្វើវិភាគទានទៅកាន់មន្ទីរពេទ្យគន្ធរបុប្ផា
កាលពីថ្ងៃចន្ទ កាកបាទក្រហមកម្ពុជា(CRC)បានធ្វើវិភាគទានជាទឹកប្រាក់ចំនួន១លានដុល្លារទៅកាន់មន្ទីរពេទ្យគន្ធរបុប្ផា។ ...
Yesenia Amaro
http://www.phnompenhpost.com/national/red-cross-makes-donation-childrens-hospital
មន្ត្រីមកពីបណ្តាខេត្តសិក្សាអំពីវគ្គបណ្តុំបណ្តាលបន្សាបគ្រឿងញៀនតាមសហគម
មន្ត្រីប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កាលពីម្សិលមិញ មន្ត្រីមកពីបណ្តាខេត្តនានានៅទូទាំងប្រទេសបានមកជួបជុំគ្នានៅខេត្តបន្ទាយមានជ័យដើម្បីសិក្សាអំពីវគ្គបណ្តុំបណ្តាលស្តីអំពីសេវាកម្មបន្សាបគ្រឿងញៀនតាមសហគមនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/meeting-touts-new-approach-rehab
អង្គការ WHO កំពុងពិចារណាការធ្វើតេស្តព្យាបាលជម្ងឺTBថ្មីសម្រាប់ប្រទេសកម្ពុជា
ការធ្វើរោគវិនិច្ឆ័យថ្មីមួយដែលកាន់តែលឿននិងចំណាយប្រាក់កាន់តែតិចចំពោះបញ្ហាជម្ងឺរ៉េស៊ីស្តង់ច្រើនប្រភេទក្នុងប្រទេសកម្ពុជានឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពេលឆាប់ៗនេះ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/who-eyes-new-tb-test-regime-kingdom
មានផ្ទុះករណីផ្តាសាយបក្សីលើសត្វមាន់នៅខេត្តកំពត
មន្ត្រីសុខាភិបាល និងកសិកម្មខេត្តកំពតបានដុតសម្លាប់សត្វមាន់ និងទាចំនួន ៣៥០ ក្បាលក្រោយរកឃើញករណីផ្ទុះផ្តាសាយបក្សី (H5N1) លើសត្វមាន់ជាលើកដំបូងនៅដើមឆ្នាំ ២០១៦ នេះនៅភូមិកោះឫស្សី ឃុំត្រពាំងបី ស្រុកឈូកប៉ុន្តែករណីនេះត្រូវបានទប់ស្កាត់ទាន់ពេលពុំមានការឆ្លងទៅលើពលរដ្ឋទេ។ ...
ប៉ិច សុធារី
http://bit.ly/1Xho2o6
ខេត្ត៣ជាគោលដៅអនុវត្តគម្រោងស្រ្តីក្នុងវិស័យនយោបាយ
ខេត្តចំនួន៣ត្រូវបានដាក់ជាគោលដៅក្នុងការអនុវត្តគម្រោងស្រ្តីក្នុងវិស័យនយោបាយដែលមានរយៈពេល៣ឆ្នាំក្នុងគោលបំណងរួមចំណែកធ្វើឲ្យតំណាងស្រ្តីមានចំនួនកើនឡើងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ និងដើម្បីឲ្យយុវជន ពិសេសស្រ្តីវ័យក្មេងដែលជាអ្នកបោះឆ្នោតលើកទី១បានចូលរួមកាន់តែប្រសើរក្នុងវិស័យនយោបាយ។ ...
មុំ គន្ធា
http://bit.ly/1T9iqwu
UN ច្រានចោលការជាប់ពាក់ព័ន្ធមិនឲ្យជនពិការច្រៀងតាមផ្លូវ
អ្នកនាំពាក្យអង្គការសហប្រជាជាតិបានច្រានចោលការប៉ុនប៉ងរបស់ រដ្ឋាភិបាលដែលប្រើអនុសញ្ញាអង្គការសហប្រជាជាតិក្នុងការសំអាង ហេតុផលការពារការហាមប្រាមមនុស្សពិការមិនឲ្យច្រៀងនៅតាម ចិញ្ចើមផ្លូវ។ ...
Erin Handley
http://bit.ly/1OjSgFi
ភាពតានតឹងបង្កឡើងមុន "ថ្ងៃចន្ទព័ណខ្មៅសប្តាហ៍ក្រោយ"
កាលពីថ្ងៃអង្គារ កងកម្លាំងសន្តិសុខរួមមានកម្លាំងនគរបាលភារវកម្មត្រូវបានដាក់ចេញល្បាតក្នុងសហគមបូរីកីឡា ដើម្បីត្រួតពិនិត្យលើសកម្មភាពសកម្មជននៅក្នុងតំបន់នេះ ដែលសកម្មភាពនេះកើតឡើងបន្ទាប់ពីមានការចាប់ខ្លួន បាតុករចំនួន៨នាក់កាលពីថ្ងៃចន្ទ ដោយនឹងចាប់ផ្តើមសកម្មភាពបាតុកម្មនៅសប្តាហ៍ក្រោយ។ ...
ប៉ែន សុខហ៊ាន និងGeorge Wright
https://www.cambodiadaily.com/news/tension-builds-before-next-black-monday-112432/
មនុស្សប្រាំបីនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញពាក់ព័ន្ធការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ”
មន្ត្រីអង្គការសិទ្ធិមនុស្ស និងសកម្មជនប្រាំបីនាក់ដែលស្លៀកពាក់ពណ៌ខ្មៅ ត្រូវបានចាប់ ខ្លួនកាលពីម្សិលមិញ អំឡុងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ក្នុងរាជធានីភ្នំពេញ ជាការតវ៉ាដំបូងក្នុងយុទ្ធនាការមួយដើម្បីទាមទារឲ្យដោះលែង មន្ត្រីអង្គការសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប. មួយរូបដែលត្រូវបានដាក់ពន្ធនាគារកាលពីចុងខែមុនតាមបទចោទ ប្រកាន់ដែលមជ្ឈដ្ឋានទូទៅជឿថាជាហេតុផលនយោបាយ។ ...
បែន សុខហ៊ាន និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/31438/
សុខភាពមាតានិងទារកក្នុងប្រទេសកម្ពុជាមានការវិវត្តល្អប្រសើរជាងប្រទេសជិតខាង
កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១០ដែលបានសម្រេចនូវការវិវត្តបានលឿនក្នុងបញ្ហាសុខភាពមាតានិងទារក ដោយបានបំពេញនូវគោលដៅក្នុងការកាត់បន្ថយតួរលេខការស្លាប់ក្នុងចំណោមក្រុមមនុស្សទាំងនេះ នេះបើយោងតាម ការវិភាគពហុវិស័យថ្មីជាងគេរបស់អង្គការWHO ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/maternal-child-health-outpacing-neighbours
ប្រធានថ្មីនៃគណៈកម្មាធិការសិទ្ធិមនុស្សការពាររដ្ឋាភិបាលខណៈពេលមានបាតុកម្ម
ខណៈពេលដែលមានការចាប់ខ្លួនបាតុករក្នុងចលនាបាតុកម្មអហឹង្សានៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃចន្ទ ប្រធានថ្មីនៃ គណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលបានបើកសន្និសិទ្ធិសារព័ត៌មានមួយដើម្បីធានាទៅកាន់សាធារជនសាជាថ្មីថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមានសភាពនឹងនរ។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/new-human-rights-czar-defends-government-against-darkness-112386/
ពលរដ្ឋកម្ពុជាប្រមាណ ៤ ពាន់នាក់ជាងជិះកង់ដើម្បីអបអរដល់ទិវាសន្តិភាព និងឯកភាពនៃទ្វីបអឺរ៉ុប
កាលពីថ្ងៃសៅរ៍ មនុស្សប្រមាណ ៤ពាន់នាក់ជាងនៅកម្ពុជា បាននាំគ្នាជិះកង់ដើម្បីអបអរដល់ទិវាសន្តិភាព និងឯកភាពនៃទ្វីបអឺរ៉ុប និងដើម្បីបង្កើនការយកចិត្តទុកដាក់អំពីបរិស្ថាន។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សហការ ...
ក្រុមការងារខ្មែរថាមស៍
http://www.khmertimeskh.com/news/24713/over-4-000-people-in-cambodia-cycle-to-mark-europe-day/
ចាប់ខ្លួនអ្នកផលិតប្រេងម្រះព្រៅខុសច្បាប់
កសិករ ពីរនាក់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសកាលពីម្សិលមិញ បន្ទាប់ពីប៉ូលីសបានរកឃើញប្រេងម្រះព្រៅប្រមាណ ១០០លីត្រជាងនៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងភូមិ សាលាគំរូ ឃុំផ្ទះព្រៃ ខេត្តពោសាត់ នេះបើយោងតាមលោក ...
ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/24716/illegal-oil-leads-to-arrests/
រដ្ឋាភិបាលព្រមានអ្នកតវ៉ាប្រឆាំង អង្គភាព AC U ដោយចាត់ទុកវាថាជា ”ការបះបោរនៅក្នុងទីក្រុង”
កាលពីម្សិលមិញ រដ្ឋាភិបាលបានព្រមានបង្ក្រាបសកម្មជន និងក្រុមតស៊ូមតិដែលរៀប ចំការតវ៉ាប្រឆាំងការចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សបួន រូប និងមន្ត្រី គ.ជ.ប.មួយរូប ដោយចាត់ទុកការតវ៉ាដែលមានការគ្រោងទុកនេះថាជាទង្វើ “បះបោរក្នុងទីក្រុង”។ ...
ហ្សមប៊រ ភីធឺរ៍ និង បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/31421/
ប្រជាជន៣១នាក់ធ្លាក់ខ្លួនឈឺដោយសារថ្នាក់សំលាប់សត្វល្អិត
ទឹកដែលមានផ្ទុកសារធាតុថ្នាំសម្លាប់សត្វល្អិតត្រូវបានចោទថាជាដើមហេតុសម្រាប់ការធ្លាក់ខ្លួនឈឺរបស់ប្រជាជនចំនួន៣១នាក់ក្នុងស្រុកសំឡូតខេត្តបាត់ដំបង។ ...
គង់ មេត្តា និងIgor Kossov
http://www.phnompenhpost.com/national/pesticides-blamed-sickening-31-battambang
ដកតំណែងមន្ត្រីមន្ទីរពេទ្យបង្អែក ២ នាក់រឿងមិនបើកប្រាក់បេសកកម្ម
មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តរតនគិរីពីរនាក់ត្រូវបានដកចេញពី តំណែងបន្ទាប់ពីខកខានមិនបានបើកប្រាក់បេសកកម្មជាង ១០០ លានរៀលឲ្យមន្ត្រីសុខាភិបាលជាង ៣០ នាក់តាំងពីឆ្នាំ ២០១៥ មក។ ...
ផាក់ ស៊ាងលី
http://bit.ly/1T6qV8v