ក្រសួងសុខាភិបាលបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្នអាកាសធាតុក្តៅ

ក្រសួងសុខាភិបាល​ បាន​ដាស់តឿន​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ ផឹកទឹក​ច្រើន​ និង​នៅ​ក្នុង​កន្លែង​ត្រជាក់​ ដោយសារ​សីតុណ្ហភាព​នៅ​រដូវ​កាល​ក្តៅ​នេះ​កើន​ជិត​ដល់​ ៤០​អង្សា​សេ​។​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ ក៏​បាន​ធ្វើការ​ណែនាំ​ដល់​សាធារណជន​ អោយ​ជៀសវាង​ការ​ពិសារ​គ្រឿង​ស្រវឹង​ និង​គប្បី​ផឹក​តែ​ទឹក​ឆ្អិន​ឬ​ ទឹក​ដែល​បាន​ចម្រោះ​ហើយ​ ដើម្បី​ការពារ​ការ​ពុល​អាហារ​ និង​បង្ការ​ជំងឺ​អាសន្នរោគ​។​

មុំ​ គ​ន្ធា
http://www.khmertimeskh.com/news/37694/health-ministry-issues-hot-weather-warning/