ការអភិវឌ្ឍសង្គម
កម្ពុជាប្រារព្ធទិវាស្បៀងអាហារពិភពលោកដោយផ្តោតលើកិច្ចការពារសង្គមនិងកសិកម្ម
យោងទៅតាមសេចក្តីថ្លែងការណ៍សារព័ត៌មានរួមគ្នា បានឲ្យដឹងថា កាលពីថ្ងៃសុក្រនេះ ប្រទេសកម្ពុជា បានប្រារព្ធទិវាស្បៀងអាហារពិភពលោក ដោយផ្តោតការយកចិត្តទុកដាក់លើសារៈសំខាន់នៃកិច្ចការពារសង្គម និងវិស័យកសិកម្ម សំដៅលុបបំបាត់ចោលភាពអត់ឃ្លាន និង ភាពក្រីក្រ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/2015-10/16/c_134721086.htm
ស្ត្រីកម្ពុជាឈ្នះពានរង្វាន់កុមារពិភពលោកនៅក្នុងប្រទេសស៊ុយអែត
ស្ត្រីកម្ពុជា នួន ភីមាន បានឈ្នះពានរង្វាន់កុមារពិភពលោកក្នុងឆ្នាំនេះ ដោយបានជ្រើសរើសដោយកុមារជុំវិញពិភពលោកនិងរង្វាន់ជាទឹកប្រាក់ចំនួន ៥០,០០០ដុល្លារសម្រាប់ការងាររបស់នាងតាមរយៈការផ្តល់ជូននូវការរៀនសូត្រដោយសេរីនិងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមួយ ...
សេក ឧត្តម
https://www.cambodiadaily.com/news/in-sweden-cambodian-woman-wins-worlds-childrens-prize-97347/
បុគ្គលិកសុខភាពកម្ពុជាពាក់ព័ន្ធនឹងការឆ្លងមេរោគហុីវនឹងចូលសវនាការនៅសប្តាហ៍ក្រោយ
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅប្រទេសកម្ពុជា បុគ្គលិកសុខាភិបាលមិនមានអាជ្ញាប័ណ្ណ ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងបទល្មើសផ្សេងទៀត បន្ទាប់ពីបានបង្ករឲ្យមានការឆ្លងមេរោគហុីវក្នុងទ្រង់ទ្រាយធំ ដោយការព្យាបាលអ្នកជម្ងឺជាមួយនឹងម្ជុល ...
ហ៊ុំ ចំរើន
http://www.rfa.org/english/news/cambodia/tried-10152015165549.html
នាយករដ្ឋមន្ត្រីជំរុញឱ្យុមានសមាហរណកម្មសេដ្ឋកិច្ចកាន់តែច្រើនជាមួយប្រទេសចិន
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតនិងការធ្វើសមាហរណកម្មទីផ្សារ ហិរញ្ញវត្ថុនៅកម្រិតតំបន់ជាពិសេសជាមួយប្រទេសចិន ដែលជាប្រទេសនៃសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកដើម្បីទប់ស្កាត់ឥទ្ធិពល នៃកំណើនសេដ្ឋកិច្ចសកលលោក ...
May Kunmakara
http://www.khmertimeskh.com/news/16773/pm-urges-greater-economic-integration-with-china/
ការផ្សព្វផ្សាយអំពីកម្មវិធីវិជ្ជាជីវៈទទួលបានការច្នៃប្រឌិតថ្មី
ស្ពតផ្សព្វផ្សាយតាមទូរទស្សន៍មួួយបានប្រាប់សិស្សនិស្សិតឱ្យ “ចូលរួមជាមួយសហគមន៍ដែលរៀនសូត្រតាមការអនុវត្ត” ដែលបង្ហាញពីក្មេងជំទង់បីនាក់ប្រមូលផ្តុំបន្ទះសៀគ្វីអគ្គិសនី។ ក្រុមសិស្សបានស្រែកពាក្យស្លោក “ជំនាញកាន់តែប្រសើរ! ...
James Reddick
http://www.khmertimeskh.com/news/16768/to-court-students--vocational-programs-get-a-makeover/
នៅកម្ពុជា គ្រួសារខ្លះនៅតែព្យាយាមព្យាបាលកូនប្រុសនិងកូនស្រីជាអ៊ែលជីប៊ីធី
នៅពេល មាស សុផានុត ចាប់ផ្តើមចូលវិទ្យាល័យ ម្តាយរបស់គាត់ ដែលភ័យខ្លាចថាកូនរបស់លោកស្រីនឹងនាំនូវការខ្មាស់អៀនឲ្យគ្រួសារ បានព្យាយាមបញ្ឈប់អ្វីដែលោកស្រីមើលឃើញថាជាឥរិយាបទ “ខុសពីធម្មជាតិ” ។ ...
Dominique Mosbergen
http://www.huffingtonpost.com/entry/lgbt-cambodia_5614ed2de4b0fad1591a0ced
អង្គការអន្ដរជាតិបានថ្កោលទោសចំពោះ "ការយាយី" នៃការងារសិទិ្ធមនុស្ស
ក្រុមឃ្លាំមើលអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវសម្រាប់កិច្ចការគាំពារអ្នកការពារសិទិ្ធមនុស្ស បានអំពាវនាវដល់សាធារណៈជន ដើម្បីជម្រុញឱ្យអាជ្ញាធរកម្ពុជាបញ្ចប់”ការយាយីរបស់តុលាការ»របស់ពួកគេទៅកាន់សកម្មជនតស៊ូមតិសិទ្ធិមនុស្សលេចធ្លោ ...
ខេង សុធា
https://www.cambodiadaily.com/news/international-organization-condemns-harassment-of-rights-work-97165/
ក្រសួងអប់រំបានលើកបណ្តឹងអំពីពិន្ទុប្រឡងចោល
កាលពីថ្ងៃពុធនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលអំពីការពិនិត្យពាក្យបណ្តឹងសិស្សដែលបានប្រឡងធ្លាក់ ដោយបានបញ្ជាក់ថា លទ្ធផលនៃការប្រឡងទាំងអស់ ដែលបានចេញនៅក្នុងខែកញ្ញា គឺត្រឹមត្រូវ។ ...
ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/national/education-ministry-dismisses-exam-score-complaints
អ្នកតស៊ូមតិនិយាយថា អ្នកការពារសិទ្ធិមនុស្សកម្ពុជានៅក្រោមការគំរាមកំហែងគ្រប់ប្រភេទ
អ្នកតស៊ូមតិខាងសិទ្ធិមនុស្សឈានមុខមួយរូប និយាយថា ប្រទេសកម្ពុជានៅតែបន្តដំណើរការនៅក្នុងបរិស្ថានគាបសង្កត់ ដោយរដ្ឋាភិ បាលមិនបានគោរពស្តង់ដារជាតិនិងអន្តរជាតិ និងច្បាប់។ ...
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា១រូបនឹងចេញពីកម្ពុជានៅថ្ងៃ១១ តុលា
មន្ត្រីរដ្ឋាភិបាលអះអាងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) ដែលត្រូវបានរដ្ឋាភិបាលអូស្ត្រាលី បញ្ជូនមកសុំសិទ្ធិជ្រកកោននៅកម្ពុជា កាលពីពេលកន្លងទៅ នឹងត្រូវរដ្ឋាភិបាលកម្ពុជា បញ្ជូនត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា (Myanmar) វិញនៅថ្ងៃទី១១ ខែតុលា តាមការស្នើសុំរបស់ជនភៀសខ្លួននោះ។ ក្នុងពេលជាមួយគ្នា មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ជនភៀសខ្លួន ...
យាង សុជាមេត្តា
http://www.rfa.org/khmer/news/human-rights/Rohingya-refugee-to-send-back-on-Oct11-10102015082816.html
ជំនួយការស្តាប់សម្រាប់មនុស្សចាស់បង្កើនគុណភាពជីវិត
ហ្វាលន់ អាណុល គ្រូពេទ្យផ្នែកសោតវិញ្ញាណ នឹងធ្វើកិច្ចការស្ម័គ្រចិត្តជាមួយនឹងអង្គការក្នុងស្រុកមួយឈ្មោះ All Ears Cambodia ដែលមានទីតាំង នៅរាជធានីភ្នំពេញ។អង្គការនេះ ផ្តល់សេវាសុខភាពសោតវិញ្ញាណជាច្រើនទៅដល់ជនទាំងឡាយ ដែលរងគ្រោះដោយការបាត់បង់ ...
Stephen Taylor
http://mpnews.com.au/2015/10/13/old-hearing-aids-add-to-quality-of-life/
សមាគមគ្រឹះស្ថានឧត្តមសិក្សាវាយបក់ទៅកាន់ពាក្យសម្តីរបស់លោកសមរង្ស៊ីវិញ
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ដែលការពារសមាជិករបស់ខ្លួនប្រឆាំងនឹងការអះអាងដែលធ្វើឡើងនៅសប្តាហ៍មុនដោយលោកសមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិដែលបានរិះគន់ គុណភាពនៃប្រព័ន្ធអប់រំក្រោយមធ្យមសិក្សានៅ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/education-association-hits-back-at-sam-rainsy-97147/
លុយជំនួយជំងឺគ្រុនចាញ់ នៅតែមិនដំណើរការ
ប្រាក់ជំនួយរាប់លានដុល្លារ ត្រូវបានផ្តល់ទៅឱ្យប្រទេសកម្ពុជា ដោយមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ត្រូវបានទុកចោលនៅក្នុងគណនីធនាគារមួយ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ យោងតាមឯកសារផ្លូវការ ដែលបានដោយភ្នំពេញប៉ុស្តិ៍។ ...
Jamie Elliott
http://www.phnompenhpost.com/national/malaria-money-sits-idle-0
ដីកាកោះហៅសកម្មជនសិទ្ធិមនុស្សអាដហុក ដើម្បីសាកសួរ
សកម្មជនសិទ្ធិមនុស្ស លោក នី ចរិយា បានទទួលដីកាឱ្យផ្តល់ភស្តុតាងទៅសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងរឿងក្តីបរិហារកេរ្តិ៍។ រឿងក្តីនេះ រងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកសង្កេតការអន្តរជាតិ។ ...
ប៉ិច សុធារី និង Charles Parkinson
http://www.phnompenhpost.com/national/subpoena-calls-adhoc-activist-questioning
ការផ្តោតលើការថែទាំសុខភាពរបស់យុវជន
នៅសប្តាហ៍នេះ សំណុំនៃស្តង់ដារជាសកលថ្មី សម្រាប់ការថែទាំសុខភាពមនុស្សវ័យជំទង់ ដែលចេញផ្សាយដោយ អង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNAIDS បានបង្ហាញថា គម្លាតនៃការផ្តល់សេវាថែទាំសុខភាពដល់យុវជនទូទាំងពិភពលោក ប្រជាជនវ័យក្មេងរបស់កម្ពុជាមានគម្លាតធំ។ នេះបើយោងតាម មន្រ្តីជំនាញ បានឱ្យដឹងថាកាលពីម្សិលមិញ។ ...
Zoe Holman
http://www.phnompenhpost.com/national/youth-health-care-focus
គោលនយោបាយលំនៅឋានសាធារណៈ ត្រូវបានគេព្យាករថា នឹងនាំមកកំណើនវិជ្ជមានសម្រាប់វិស័យសំណង់
គោលនយោបាយលំនៅឋានសាធារណៈដែលផ្តោតលើការផ្តល់លំនៅឋានក្នុងតម្លៃសមស្របមួយដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលថ្នាក់កណ្តាល និងប្រជាជនក្រីក្រ ត្រូវបានគេសង្ឃឹមថានឹងធ្វើឲ្យមានការរីកចម្រើនដល់វិស័យសំណង់នៅប្រទេសកម្ពុជា។ នេះបើតាមការ ...
ចាន់ មុយហុង
http://bit.ly/1jgdW6J
រដ្ឋាភិបាលធ្វើការឆ្លើុយតបនឹងពាក្យថាវិស័យអប់រំកម្ពុជា "គ្មានប្រយោជន៍"
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង្សជួនណារ៉ុន បានរិះគន់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងសម្រាប់ការច្រានចោល សញ្ញាបត្រសាកលវិទ្យាល័យនៅក្នុងប្រទេសថាគ្មានតម្លៃ ក៏ដូចជាការដាក់ស្លាកប្រព័ន្ធអប់រំកម្ពុជាថាជាប្រព័ន្ធខ្សោយបំផុតនៅក្នុងពិភពលោក ...
Ven Rathavong
http://www.khmertimeskh.com/news/16635/gov---t-fights-back-on----useless----education-claim/
ជនជាតិដើមភ្នង ទាមទារឲ្យដកអភិបាលខេត្តចេញពីតំណែង
ជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី ដែលមានគ្នាប្រមាណជាជាង ៨០០ នាក់ កំពុងទាមទារឲ្យដកអភិបាលខេត្ត ចេញពីតំណែង ដោយត្រូវបានចោទពីបទរំលោភសិទិ្ធរបស់ជនជាតិដើមភាគតិច។ ...
ហ៊ល រស្មី
http://www.voacambodia.com/content/bunong-seek-to-oust-mondulkiri-provincial-governor/2994073.html
ច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាឧបសគ្គក្នុងការអនុវត្តគោលដៅចីរភាពអភិវឌ្ឍន៍
អង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភអំពីការអនុវត្តគោលដៅថ្មីប្រកបដោយចីរភាពអភិវឌ្ឍន៍ (SDGs) ដែលបានកំណត់ឡើងដោយអង្គការសហប្រជាជាតិកាលពីខែមុន ដែល អាចនឹងមានផលលំបាកក្នុងការសម្រេចបានក្រោមច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលថ្មីនេះ (LANGO) ...
Pav Suy
http://www.khmertimeskh.com/news/16582/ngo-law----obstacle-to-development-goals---/
ជម្រះក្តីអតីតនាយកអង្គការម្នាក់ ជាប់ចោទបៀតបៀនផ្លូវភេទកុមារជាច្រើននាក់
សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានបើកសវនាការជំនុំជម្រះជាអសាធារណៈ លើបុរសជាប់ចោទម្នាក់ ដែលជានាយកអង្គការ «ផ្ទះយើង» ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌចំការមន ក្រោមការចោទប្រកាន់ពីបទ «អំពើអាសប្រឆាំងនឹងអនីតិជន ក្រោមអាយុ ១៥ ឆ្នាំ»។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1FT12pN
យុទ្ធនាការឃោសនាអក្ខរកម្មដ៏សម្បើមពុំទទួលបានលិទ្ធផលដូចការរំពឹងទុក
ជាងបីខែមុនពេលបញ្ចប់ជាស្ថាពរលើកិច្ចការឃោសនាអក្ខរកម្មរបស់យុវវ័យដើម្បីជំរុញអក្ខរកម្មនៅក្នុងប្រទេសកម្ពុជា ការចុះឈ្មោះចូលរៀននៅក្នុងថ្នាក់រៀនដែលបង្កើតឡើងរួមគ្នាដោយរដ្ឋាភិបាលនិងអង្គការយូណេស្កូបានធ្លាក់ចុះនៅ ...
ជេនណែល រ៉េតខា
https://www.cambodiadaily.com/news/ambitious-adult-literacy-campaign-falls-short-of-target-96688/
ផ្សែងអ័ព្ទនៅឥណ្ឌូនេស៊ីអាចនឹងអាចមកដល់ប្រទេសកម្ពុជា
ផ្សែងអ័ព្ទដែលកើតឡើងពីការអនុវត្តដុតព្រៃឬដំណាំតាមចំការនៅប្រទេសឥណ្ឌូនេស៊ីអាចជាមូលហេតុនៃការចុះផ្សែងអ័ព្ទនៅរាជធានីភ្នំពេញ នេះបើយោងតាមក្រសួងបរិស្ថានបានឱ្យដឹងកាលពីម្សិលមិញ។ លោក សៅសុភាព អ្នកនាំពាក្យក្រសួងបាន ...
Jonathan Cox
http://www.khmertimeskh.com/news/16585/indonesian-haze-may-be-choking-cambodia/
កម្ពុជាស្វែងរកមធ្យោបាយដោះស្រាយវិបត្តសុខភាពផ្លូវចិត្តក្នុងសម័យវាលពិឃាត
ហ៊ីង ផន គិតថា នាងបានកំពុងបាត់បង់សតិរបស់នាង នៅពេលដែលសុបិន្តអាក្រក់ពីមួយយប់ទៅមួយយប់ ធ្វើឲ្យនាក់ភ្ញាក់គេងមិនលក់ ខណៈពេលដែលនាងសុបិន្តឃើញស្វាមី កូនច្បង និងសាច់ញាតិ ១៨ ...
Astrid Zweynert
http://www.channelnewsasia.com/news/lifestyle/cambodia-seeks-way-out-of/2172436.html
ពលរដ្ឋ និងព្រះសង្ឃស្នើឲ្យបញ្ឈប់ការបណ្ដេញចេញដោយបង្ខំ
ថ្ងៃទិវាសិទ្ធិលំនៅឋានពិភពលោកខួបទី ៣០ ឆ្នាំនេះពលរដ្ឋដែលមានបញ្ហាដីធ្លីនៅភ្នំពេញ និងតាមខេត្តនានារួមទាំង កុមារ ព្រះសង្ឃ និងអង្គការសង្គមស៊ីវិលជិត ១០០០ នាក់បានផ្តុំគ្នាដាក់ញត្តិស្នើទៅរដ្ឋសភា និងស្ថាប័ន ...
ប៉ិច សុធារី
http://bit.ly/1L3vwCl