ការអភិវឌ្ឍសង្គម
គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាកើនពី ១១០ ដល់ជាង ១៣០ ក្នុងរយៈពេល១០ឆ្នាំ
ក្នុងរយៈពេល១០ឆ្នាំ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាកើនពី ១១០ ដល់ជាង ១៣០ ដែលកំពុងដំណើរការនៅតាម ២១ខេត្ត និងរាជធានី ដើម្បីបំពេញតម្រូវការបណ្ដុះបណ្ដាលនិស្សិត និងផលិតធនធានមនុស្សសម្រាប់រួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិ។ ...
ហង្ស ពណ្ណរាយ
http://tinyurl.com/3uwcvtke
ក្រសួងសង្គមកិច្ច ចុះកិច្ចព្រមព្រៀងជាមួយសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំនួន ៣០ លើគម្រោងអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំ
យ៉ាងតិចណាស់មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីដាក់អោយដំណើការគម្រោងជំនួយសង្គមរយៈពេល៣ឆ្នាំនៅកម្ពុជា ដែលមានទំហំទឹកប្រាក់ជាង ១៨,៥ លានដុល្លារ ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/53syufav
កម្ពុជា-ថៃ រួមគ្នាដោះស្រាយការបំពុលធូលីខ្យល់ PM2.5 តាមព្រំដែន
កាសែត The Nation រាយការណ៍ថា កងកម្លាំងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវ បានសហការគ្នាជាមួយអាជ្ញាធរកម្ពុជា ដោះស្រាយការបំពុលធូលីខ្យល់ PM2.5 នៅតាមព្រំដែនរវាងខេត្តស្រះកែវ ប្រទេសថៃ និងខេត្តបន្ទាយមានជ័យ។ ...
ញ៉ាន ចំរ៉ុង
http://tinyurl.com/5jm8kxfj
កម្ពុជា-ហុងគ្រី ជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបច្ចេកទេសក្នុងវិស័យសុខាភិបាល
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតហុងគ្រី ជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរបច្ចេកទេសក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងគុណភាពវិស័យសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ។ ...
ហង្ស ពណ្ណរាយ
https://tinyurl.mobi/3deeq
នាយករដ្ឋមន្ត្រីជំរុញក្រសួងធ្វើច្បាប់អធិការកិច្ច ឱ្យចេញជារូបរាងនៅឆ្នាំនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញក្រសួងអធិការកិច្ចពន្លឿនការរៀបចំច្បាប់ស្ដីពីអធិការកិច្ចឱ្យបានរួចរាល់នៅក្នុងឆ្នាំនេះ ព្រោះវាជាច្បាប់គោលសម្រាប់មន្ត្រីជំនាញអធិការកិច្ចរបស់ក្រសួងស្ថាប័នយកទៅអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ...
តន វិបុល
https://tinyurl.mobi/3d96U
កម្ពុជានឹងបង្កើតការងារបានចំនួន ១០,២ លានកន្លែងនៅឆ្នាំ ២០២៦
ជាមួយនឹងអត្រាការងារកើនឡើងជាមធ្យម ២.៥ ភាគរយក្នុងមួយឆ្នាំ កម្ពុជានឹងបង្កើតការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋប្រហែល ២៣៥.០០០ នាក់ក្នុងមួយឆ្នាំ ដែលបង្កើនឱកាសការងារដល់ប្រមាណ ១០,២ លានកន្លែងក្នុងរយៈពេល៣ ឆ្នាំខាងមុខ។ ...
ញៀន ចំរុង
https://tinyurl.mobi/3d4tj
នាយករដ្ឋមន្ត្រី បញ្ជាឱ្យពិនិត្យលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីការព្រួយបារម្ភអំពីចំនួនគ្រោះថ្នាក់ចរាចរណ៍ដោយសារជាតិស្រវឹង ដោយបញ្ជាឲ្យអាជ្ញាធរពិនិត្យមើលការផ្សាយពាណិជ្ជកម្មស្រាបៀរ ជាពិសេសការដាក់កម្រិតលើផ្ទាំងប៉ាណូសាធារណៈ។ ...
មាស ម៉ូលីកា
https://kiripost.com/stories/pm-orders-review-on-alcohol-advertising
នាយករដ្ឋមន្ត្រីបែងចែកថវិកាចំនួន ៤៥០លានដុល្លារដល់ប្រព័ន្ធគាំពារសង្គម
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យាផ្តល់ថវិកាជិត ៤៥០លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមរបស់ប្រទេសនេះ ដោយមានអ្នកជំនាញណែនាំថា តម្លាភាពគឺជាកត្តាចាំបាច់ក្នុងការផ្តល់សេវារបស់ខ្លួន។ ...
ឆន រស្មី
https://kiripost.com/stories/pm-allocates-450m-to-social-protection-system
នាយករដ្ឋមន្ត្រី៖ កម្មវិធីគាំពារសង្គមផ្តល់អត្ថប្រយោជន៍ដល់មនុស្ស ៦.៥ លាននាក់ និងចំណាយប្រាក់ ១០០ លានដុល្លារក្នុងមួយឆ្នាំ
លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកិច្ចអន្តរាគមន៍ជំនួយសង្គម មានភាពទូលំទូលាយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការផ្តល់សេវាថែទាំសុខភាពតាមរយៈអត្តសញ្ញាណប័ណ្ណក្រីក្រ និងប័ណ្ណសមាជិក ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501435421/pm-social-protection-programme-benefits-6-5-million-people-and-incurs-100-million-per-year/
រដ្ឋាភិបាលនឹងចំណាយប្រាក់ ៤៥០លានដុល្លារ ដើម្បីធ្វើឲ្យសេវាសាធារណៈប្រសើរឡើង
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមដាក់ថវិកាជិត ៤៥០លានដុល្លារ ដើម្បីកែលម្អសេវាថែទាំសុខភាព គ្របដណ្តប់ប្រជាពលរដ្ឋរហូតដល់ ៩លាននាក់ នៅទូទាំងប្រទេស ក៏ដូចជាសេវាសាធារណៈផ្សេងទៀត ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ នេះបើតាម ...
ញៀន ចំរុង
https://www.khmertimeskh.com/501435682/govt-to-pump-in-450m-to-upgrade-public-services/
ការធានារ៉ាប់រងសុខភាពបេឡាជាតិរបបសន្តិសុខសង្គម នឹងផ្តល់សម្រាប់ក្រុមជាច្រើនទៀត
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) គ្រោងនឹងផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ក្រុមគោលដៅថ្មី ក្រោមកម្មវិធីថ្មីមួយ។ ក្រុមទីមួយ និងធំជាងគេរួមមានអ្នកលក់ និងអ្នកដែលធ្វើការក្នុង ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501434860/nssf-health-coverage-for-more-groups/
កម្ពុជាចំណាយ ១,៤ពាន់លានដុល្លារជួយដល់ជនក្រីក្រ និងងាយរងគ្រោះតាំងពីឆ្នាំ២០១៩'
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិយាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា កម្ពុជាបានចំណាយថវិកាចំនួន ១,៤ពាន់លានដុល្លារ ដើម្បីជួយដល់ជនក្រីក្រ និងងាយរងគ្រោះនៅក្នុងប្រទេសចាប់តាំងពី ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/494MJNR
ពលរដ្ឋជិត ៤០០នាក់ទាមទារប្រាក់ដែលកាត់ពីបណ្ណសមធម៌ពួកគេ
ពលរដ្ឋនៅរុនតាឯកប្រមាណជិត៤០០នាក់បានលើកគ្នាទៅតវ៉ានៅមុខសាលាឃុំតាឯកនិងនៅមុខសាលាខេត្ត ដើម្បីទាមទារសាច់ប្រាក់ដែលរដ្ឋាភិបាលកាត់បន្ថយពីបណ្ណសមធម៌ឬបណ្ណក្រីក្ររបស់ពួកគេមកវិញ។ ...
តន វិបុល
ប្រជាជនកម្ពុជាចំណាយ ២.៣ ពាន់លានដុល្លារក្នុងមួយឆ្នាំលើស្រាបៀរ
ប្រជាជនកម្ពុជាចំណាយប្រហែល ២,៣ ពាន់លានដុល្លារក្នុងមួយឆ្នាំលើស្រាបៀរ ដោយមនុស្សជាមធ្យមផឹកស្រាបៀរប្រហែល ៧២ លីត្រក្នុងមួយឆ្នាំ ដែលបណ្តាលឱ្យអ្នកជំនាញសេដ្ឋកិច្ចអះអាងថា ការកាត់បន្ថយការប្រើប្រាស់ស្រាបៀរអាចកាត់បន្ថយការចំណាយលើសុខភាពសាធារណៈ និងសន្តិសុខ។ ...
មាស ម៉ូលីកា
https://kiripost.com/stories/cambodians-spend-23b-annually-on-beer
ក្រសួងព័ត៌មាននឹងបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដែលអូសបន្លាយពេលយ៉ាងយូរ
ក្រសួងព័ត៌មាននឹងបញ្ចប់នូវសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដែលបានអូសបន្លាយពេលដ៏យូរ ដែលសេចក្ដីព្រាងច្បាប់នេះគេហៅកាត់ថា A2I ។ នេះបើយោងតាមរបាយការណ៍សង្ខេបសម្រាប់ទិសដៅការងាររបស់ក្រសួងឆ្នាំ២០២៤ ដែល ខេមបូចា ទទួលបាននៅសប្តាហ៍នេះ។ ...
ស៊ើង និមល់
https://khmer.cambojanews.com/ministry-of-information-finalizing-protracted-access-to-information-draft-law/
ក្រសួងសុខាភិបាលរកឃើញជំងឺអុតស្វាករណីថ្មីទី៤
ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជារកឃើញជំងឺអុតស្វាបន្ថែមមួយករណីទៀតលើបុរសម្នាក់កាលពីថ្ងៃអង្គារ ដែលករណីថ្មីនេះធ្វើឱ្យជំងឺអុតស្វាកើនដល់បួនករណី។ ...
តន វិបុល
http://tinyurl.com/ya33n2wj
គម្លាតប្រាក់ឈ្នួលក្នុងវិស័យសំណង់អាចទាក់ទងទៅនឹង 'ជំនាញ'
នេះបើតាមលោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងឈើកម្ពុជា (BWTUC) បានឲ្យដឹងថា ប្រមាណ ៣៥ ភាគរយនៃកម្មករសំណង់ ២៥ ម៉ឺននាក់នៅកម្ពុជាជាស្ត្រី។ ...
គឹម សារុំ
https://www.phnompenhpost.com/post-in-depth/pay-gap-in-construction-sector-attributed-to-skill-
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាឲ្យសមត្ថកិច្ចរឹតបន្តឹងច្បាប់ជាតិអាកុល និងចរាចរណ៍ផ្លូវគោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យអគ្គស្នងការនគរបាលជាតិ លោក ស ថេត រឹតបន្តឹងច្បាប់ពាក់ព័ន្ធនឹងការបើកបរក្នុងស្ថានភាពស្រវឹង និងបទប្បញ្ញត្តិផ្លូវគោកផ្សេងៗ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ...
ឈីម ពេជ្របូរមី
https://kiripost.com/stories/pm-orders-police-chief-to-tighten-alcohol-road-rules
ក្រសួងអប់រំ និងភាគីពាក់ព័ន្ធជួយកុមារចំណាកស្រុកជាង៤ម៉ឺននាក់បានចូលរៀន
គិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយភាគីពាក់ព័ន្ធអន្តរាគមន៍ជួយដល់កុមារធ្វើចំណាកស្រុកតាមឪពុកម្ដាយសរុបចំនួន ៤៣ ៩៥២នាក់ ដើម្បីទទួលបានការអប់រំនៅក្នុងមណ្ឌលរបស់អង្គការ និងគ្រឹះស្ថានសិក្សាសាធារណៈ។ ...
ហង្ស ពណ្ណរាយ
http://tinyurl.com/22xyhktp
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយបែបបុរាណនៅតែដើរតួនាទីសំខាន់
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបមានការរីកចម្រើនខ្លាំង និងបានដើរតួនាទីជំនួសប្រព័ន្ធផ្សព្វផ្សាយបុរាណក្នុងការផ្តល់ព័ត៌មាន តាមរយៈបណ្តាញសង្គមនានាដើម្បីជាប្រភពព័ត៌មានរបស់ខ្លួនក៏ដោយ ប៉ុន្តែប្រព័ន្ធ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2024-1-22-2130-257773
លោក គន់ គីម ជំរុញឱ្យចេញបណ្ណនានាដល់អតីតជន និងគ្រួសារក្រីក្រពិតប្រាកដ
លោក គន់ គីម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចេញបណ្ណក្រីក្រ បណ្ណហានិភ័យ និងចេញបណ្ណកម្មសិទ្ធិជូនដល់អតីតយុទ្ធជនគ្រួសារយុទ្ធជនពលី ពិការ ...
មុំ គន្ធា
https://www.postkhmer.com/national/2024-1-22-211-257767
រយៈពេល១០ឆ្នាំ សាលាកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យកើនពី១៤៨៥២ ដល់ជាង១៨៨០០
គិតចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣ សាលារៀនកម្រិតចាប់ពីមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យកើនពី១៤៨៥២ ដល់ចំនួន១៨៨៣០ ដែលក្នុងរយៈពេល១០ឆ្នាំ កើនឡើងសរុប ...
ហង្ស ពណ្ណរាយ
http://tinyurl.com/39jhcp3r
អំពាវនាវឲ្យមានបទប្បញ្ញត្តិតឹងរ៉ឹង ដើម្បីបញ្ចប់ការបើកបរក្នុងស្ថានភាពស្រវឹង
ការអំពាវនាវកំពុងត្រូវបានធ្វើឡើងសម្រាប់ការរឹតបន្តឹងកាន់តែខ្លាំងលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងការផាកពិន័យកាន់តែតឹងរ៉ឹងចំពោះអ្នកបើកបរស្រវឹង បន្ទាប់ពីមនុស្ស ៤នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ ...
ឈីម ពេជ្របូរមី
https://kiripost.com/stories/calls-for-tighter-regulations-to-end-drunk-driving
ឧកញ៉ា ២០០នាក់ចូលគាល់ព្រះមហាក្សត្រ ដើម្បីថ្វាយពីវឌ្ឍនភាពរបស់សមាគមឧកញ៉ាកម្ពុជា
ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្ដេចម៉ែកាលពីថ្ងៃសៅរ៍បានសព្វព្រះរាជហឬទ័យរាជានុញ្ញាតឧកញ៉ាប្រមាណ២០០នាក់ដឹកនាំដោយលោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដើម្បីទូលថ្វាយរបាយការណ៍វឌ្ឍនរបស់សមាគមឧកញ៉ាកម្ពុជា។ ...
តន វិបុល
http://tinyurl.com/yzppef94