ការ​អភិវឌ្ឍ​សង្គម

ការវាយតម្លៃថ្នាក់តំបន់៖ សេវាអប់រំគ្រប់កម្រិតនៅកម្ពុជា«ល្អប្រសើរ» ការចុះឈ្មោះចូលរៀនកើនខ្ពស់ អត្រាបោះបង់ការសិក្សាធ្លាក់ចុះច្រើន

កម្ពុជាទទួលបានសេវាអប់រំ បានល្អប្រសើរនៅគ្រប់កម្រិតទាំងអស់ ជាពិសេស គឺការចុះឈ្មោះចូលរៀននៅក្នុងការអប់រំកុមារតូច ក្នុងចំណោមកុមារអាយុ៥ឆ្នាំ បានកើនឡើងពី ១០% ដល់ ៧០% ខណៈដែល នៅកម្រិតបឋមសិក្សា អត្រាចុះឈ្មោះចូលរៀនបានឡើងដល់ ១២៥% និងនៅមធ្យមសិក្សាបឋមភូមិបានឡើងដល់៧០%។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-22-2127-264209

ចំនួនពលរដ្ឋកម្ពុជាស្លាប់កើនឡើងសរុប២១នាក់ និងរបួស៨៣នាក់ ដោយសារគ្រាប់ផ្លោង និងការទម្លាក់គ្រាប់គ្រប់ប្រភេទរបស់យោធាថៃ

ការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទគ្រប់ទម្រង់ចូលតំបន់ជនស៊ីវិលពីសំណាក់យោធាថៃ បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់សរុប២១នាក់ និងរបួស៨៣នាក់ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-22-2237-264211

ជនជាតិ​ចិនម្នាក់រងរបួស​នៅ​បាត់ដំបង ខណៈការបាញ់ប្រហារ​តាម​ព្រំដែន​កាន់​តែឡើងកម្តៅ

ជនជាតិចិន​ម្នាក់​បាន​រង​របួស​នៅ​ព្រឹកថ្ងៃចន្ទ​នេះ ដោយសារ​ការបាញ់ប្រហារ​របស់​ថៃ​ចូលទៅកាន់តំបន់រស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គេហដ្ឋានរបស់ជនរងគ្រោះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ ខណៈអត្តសញ្ញាណពេញលេញរបស់ជនរងគ្រោះរូបនេះនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/chinese-national-injured-in-battambang-as-border-shelling-intensifies

ក្រសួងព័ត៌មាន៖ ចាប់​ពី​​ថ្ងៃថៃ​វាយប្រហារ​ជាលើក​ទី២​លើ​កម្ពុជា មាន​ព័ត៌មាន​ក្លែងក្លាយ​ ២១៨​ករណី

ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន រួម​ទាំង​ប្រើ​ AI ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាពជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជាដែល​ជា​ជន​ភៀសសឹក។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-21-929-264200

ចំនួនពលរដ្ឋស្លាប់កើនដល់១៧នាក់ និងរបួស៧៧នាក់, យោធាថៃបន្តទំលាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 នៅភូមិព្រៃចាន់

ចំនួនពលរដ្ឋស្លាប់ដោយសារសង្រ្គាមឈ្លានពានបានកើនឡើងដល់ ១៧នាក់ និងរបួសចំនួន៧៧នាក់ គិត ម៉ោង​៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយពីមានពលរដ្ឋស្លាប់ចំនួន២នាក់បន្ថែមទៀតនៅខេត្តកោះកុង ក្នុងមណ្ឌលសុវត្ថិភាព និងរបួសចំនួន២នាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-17-857-264166

ជប៉ុនផ្តល់ថវិកាជាង១០ម៉ឺនដុល្លារ ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក

ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី១៦ ខែធ្នូនេះ បានផ្តល់ថវិកាជាង១០ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះ ដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក នៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-16-1913-264164

ជន​ភៀសសឹក​កើន​ជាង​៤០ម៉ឺន​នាក់ ត្រូវ​ការ​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​បន្ថែម​

ស្ដ្រី​ទីមួយ និងអង្គការមនុស្សធម៌កម្ពុជា​អំពាវនាវរកជំនួយជាបន្ទាន់ និងពង្រីកបន្ថែមទៀត ខណៈ​ការប៉ះទង្គិចគ្នាឡើងវិញតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យជនភៀស​សឹក​យ៉ាងច្រើន និងធ្វើឱ្យកុមារ ក៏ដូចជា​គ្រួសាររាប់ម៉ឺន​នាក់ប្រឈមនឹងហានិភ័យកើនឡើង។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-16-182-264163

ក្រសួងការងាររៀបចំសន្និសីទថ្នាក់ជាតិលើកទី២ ដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធរៀបចំសន្និសីទថ្នាក់ជាតិលើកទី២ រយៈពេល២ថ្ងៃ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍជំនាញ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-15-2018-264153

ជន​ស៊ីវិល​ស្លាប់​១២​នាក់ របួស៧៤​នាក់ ជន​ភៀសសឹកកើនជាង ៤០ម៉ឺននាក់

ចំនួន​ជន​ស៊ីវិលដែល​ស្លាប់​ពី​ការ​វាយ​ប្រហារ​មិន​រើស​មុខ​របស់​ថៃ​ បាន​កើន​ដល់ ១២​នាក់​ បន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ស្លាប់​ ហើយ​ចំនួន​អ្នក​រង​របួស​កើន​ដល់ ៧៥​នាក់ បូករួម​ទាំង​អ្នក​រង​របួស​ចំនួន១៥​នាក់ គិត​ត្រឹម​ម៉ោង​ ៦ល្ងាច​ថ្ងៃទី១៤ ធ្នូ។ ស្រប​ពេល​ជាមួយ​គ្នា ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-15-919-264145

ថវិកាជាង១ម៉ឺនដុល្លារ និងសម្ភារសិក្សាត្រូវបានផ្តល់ជូនសិស្ស និងក្រុមគ្រួសារ ដែលប៉ះពាល់ពីសង្រ្គាមឈ្លានពាន

ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃអាទិត្យ ទី១៤ ខែធ្នូនេះ បានផ្តល់ថវិកាជាង១ម៉ឺនដុល្លារអាមេរិក សម្ភារសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗដល់សិស្សានុសិស្ស គ្រួសារ និងបុគ្គលិកអប់រំនៅក្នុងខេត្តចំនួន៥ ដែលកំពុងតែទទួលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានថៃ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-14-1912-264140

ក្រសួង​ការពារជាតិចាត់​ទុកថា​ជា​ព័ត៌មាន​ភូត​កុហក់​ ដែល​ភាគី​ថៃ​ថា​កម្ពុជា​ជួល​បរទេស​មក​បញ្ជា​ដ្រូន​អត្តឃាត

ក្រសួងការពារជាតិ​បាន​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ The Nation Thailand ដែល​ចោទ​ថា ​កម្ពុជា​ប្រើ​ប្រាស់​ទាហាន​ស៊ីឈ្នួល​បរទេស​មក​ជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-11-1552-264109

អង្គការអន្តរជាតិអំពាវនាវសុំការបរិច្ចាគ ជួយដល់កុមារ និងគ្រួសារភៀសសឹក

អង្គការអន្តរជាតិបានកំពុងតែអំពាវនាវដល់សប្បុរសជនធ្វើការបរិច្ចាគ ដល់កុមារ ដែលត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ដើម្បីជួយដល់កុមារ និងក្រុមគ្រួសារភៀសសឹក នៅក្នុងពេលជម្លោះព្រំដែនកំពុងតែបន្តតានតឹង។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-10-1219-264090

ទឹកចិត្ដ​ភរិយា​នាយទាហាន​​៖ ​​​គាត់​​ការពារ​ជាតិ​ ខ្ញុំ​ការពារ​កូន​

ខណៈ​​ការប្រយុទ្ធ​គ្នា​​តាម​បណ្តោយ​ព្រំដែន​ក្រោម​ការ​ឈ្លាន​ពាន​ពីទាហាន​ថៃ​កាន់តែខ្លាំង​ឡើង ភរិយានាយ​​ទាហាន​ក​ម្ពុ​ជា​ម្នាក់​បាន​រត់ភៀស​ខ្លួន​ពី​ផ្ទះសម្បែង​​ជាមួយ​កូន​បួន​នាក់ បន្ទាប់ពី​យន្តហោះ​ចម្បាំង F-16 របស់​ថៃ​បាន​ហោះ​​លើដំបូល​ផ្ទះ​​ដ៏គួរ​ឱ្យ​កត់ស្លុត​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-10-1740-264098

ថវិកាជាង២០៣លានដុល្លារអាមេរិក ត្រូវបានចំណាយលើកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុបចំនួន ៨១៥ ៤៦៩ ៤៧០ ០០០រៀល ដែលស្មើនឹង ២០៣,៨៦ លានដុល្លារអាមេរិក លើការអនុវត្ត កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមមូលនិធិជាតិជំនួយសង្គម។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-10-1535-264096

បញ្ហា​សុខភាព​គឺ​ជាមូលហេតុ​ដែល​លោក Vitit Muntarbhorn លាលែង​ពី​មុខ​តំណែង​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានលាលែងពីតំណែងដោយសារតែ «ហេតុផលសុខភាព» បន្ទាប់ពីលោកបានទទួលការរិះគន់ជាច្រើនចំពោះភាព​អសកម្មរបស់លោកលើស្ថានភាពសិទ្ធិមនុស្សនៅតាមព្រំដែនកម្ពុជា-ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-8-90-264049

អង្គការក្រៅរដ្ឋាភិបាលជំរុញឱ្យមានការបង្ក្រាបតាមប្រព័ន្ធឌីជីថលកាន់តែខ្លាំងជាងមុន បន្ទាប់ពីមានការចាប់ខ្លួនពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយរូបភាពអាសអាភាសកុមារតាមកម្មវិធីតេឡេក្រាម

បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនបុរសជនជាតិខ្មែរអាយុ ៤៣ ឆ្នាំ ដោយសង្ស័យថាបានចែកចាយរូបភាពអាសអាភាសកុមារនៅលើតេឡេក្រាម អ្នកជំនាញសិទ្ធិកុមារ និងអង្គការក្រៅរដ្ឋាភិបាលបានព្រមានថា ការរិតបន្តឹងការអនុវត្តច្បាប់នៅលើប្រព័ន្ធឌីជីថល និងការគាំទ្រសុខភាពផ្លូវចិត្តសម្រាប់ជនរងគ្រោះពីការរំលោភបំពាននេះ នៅតែត្រូវការជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើនឡើង។ ...

មាស មល្លិកា
https://kiripost.com/stories/ngos-urge-stronger-digital-crackdown-after-telegram-child-pornography-arrest

បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ ការផលិត និងការចែកចាយសម្ភារៈពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារនៅកម្ពុជា

ក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ការរិយាល័យសន្តិសុខមាតុភូមិនៃស្ថានទូតសហរដ្ឋអាមេរិក អង្គភាពការពារកុមារ (CPU) ការិយាល័យឧក្រិដ្ឋកម្មអ៊ីនធឺណិត (ICAC) និងបញ្ជាការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនបុរសម្នាក់ដែលរស់នៅខេត្តកំពង់ឆ្នាំង។ ...

បុគ្គលិក​ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501799657/man-arrested-for-rape-production-and-distribution-of-child-sexual-abuse-material-in-cambodia/

Stop Online Harm ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យានៅកម្ពុជា តាមមធ្យោបាយផ្តោតលើជនរងគ្រោះ

Stop Online Harm (SOH) ដែលជាវេទិកាថ្មីដឹកនាំដោយស្ត្រី ដើម្បីផ្តល់សិទ្ធិអំណាច និងគាំទ្រជនរងគ្រោះពីអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យា (TFGBV) ត្រូវបានដំណើរការក្នុងគោលបំណងផ្តល់សំឡេងដល់ជនរងគ្រោះដោយសារប្រព័ន្ធអ៊ីនធឺណិតជាច្រើន ដែលមិនអាចបញ្ចេញសំឡេងក្នុងទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។   ...

ចុង សុីវភីង
https://kiripost.com/stories/stop-online-harm-to-combat-tfgbv-in-cambodia-through-a-survivor-centred-approach/kh

កម្ពុជា​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​កើនឡើង​ប្រឆាំង​នឹង​ស្ត្រី​នៅ​តាម​ផ្ទះ​ កន្លែងធ្វើការ​ និង​តាម​អ៊ីនធឺណិត

បើ​ទោះបីជា​មាន​យុទ្ធនាការ​សកល​អំពាវនាវ​ឱ្យ​ចាត់វិធានការ​ក៏​ដោយ​ ស្ត្រី​កម្ពុជា​នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​ឥត​ឈប់​ឈរ​ តាំងពី​ការ​សម្លាប់​ក្នុង​គ្រួសារ​ និង​ការ​យាយី​នៅ​រោងចក្រ​ រហូត​ដល់​ការ​រំលោភ​បំពាន​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ដូចដែល ...

ថាង ស៊ីណន
https://kiripost.com/stories/cambodia-confronts-rising-violence-against-women-across-homes-workplaces-and-online

WHO ព្រមានថា អំពើហិង្សាផ្អែកលើយេនឌ័រនៅតែជាភាពអាសន្នចំពោះសុខភាពសាធារណៈ

អង្គការសុខភាពពិភពលោកបានព្រមានថា ទោះបីជាមានការខិតខំប្រឹងប្រែងជាសកលក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏អត្រានៃអំពើហិង្សាផ្អែកលើយេនឌ័រនៅតែមិនផ្លាស់ប្តូរ ដោយមានស្ត្រីច្រើនជាង ១នាក់ក្នុងចំណោម ៤នាក់នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមទាំងប្រទេសកម្ពុជាផងដែរ កំពុងជួបប្រទះអំពើហិង្សាពីដៃគូស្នេហា ឬអំពើហិង្សាផ្លូវភេទ ដែលជំរុញឱ្យមានការអំពាវនាវជាបន្ទាន់ឱ្យមានការទប់ស្កាត់ ការទទួលខុសត្រូវ និងការឆ្លើយតបតាមប្រព័ន្ធសុខាភិបាលដែលយកចិត្តទុកដាក់លើអ្នករងគ្រោះ។​ ...

អ្នកនិពន្ធបុគ្គលិកគិរីផូស
https://kiripostkhmer.com/stories/who-warns-gender-based-violence-still-a-public-health-emergency

លោក ហ៊ុន សែន សួររក​អ្នក​រាយការណ៍​ពិសេស​​​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ដែល​មិនឃើញ​និយាយ​រឿង​ទាហាន​កម្ពុជា​១៨នាក់

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សួរ​រក​មុខ​អ្នក​រាយការណ៍​ពិសេស​​អង្គការ​សហប្រជាតិ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ចំពោះ​មុខ​ការ​បន្ត​ឃុំ​ខ្លួន​ទាហាន​កម្ពុជា ១៨​រូប​ដែល​លោក​ចាត់​ទុក​ថា​បាន​ធ្វើ​ពលិកម្ម​ដើម្បី​ជាតិ​រួច​ហើយ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-11-17-1134-263792

លោកស្រី ឃួន សុដារី អំពាវនាវឱ្យឯកភាពជាតិ ភាពធន់ និងការគាំទ្រកាន់តែខ្លាំងឡើងចំពោះភាពជាអ្នកដឹកនាំរបស់ស្ត្រី

លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យមានការពង្រឹងឯកភាពជាតិ ភាពធន់ និងការគាំទ្រកាន់តែច្រើនសម្រាប់ស្ត្រី និងក្មេងស្រីក្នុងភាពជាអ្នកដឹកនាំ ខណៈដែលប្រទេសកំពុងប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង និងភាពមិនប្រាកដប្រជាទូទាំងពិភពលោក។ ...

បុគ្គលិកខ្មែរថាមស៍
https://shorturl.at/NHDir

ទាហាន​ថៃ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​បាត់​បង់​ផ្ទះ​សម្បែង​ហើយ​ស្នាក់​នៅ​ក្នុង​តង់​ បណ្ដាល​ឲ្យស្លាប់​ម្នាក់​និង​របួស​ច្រើន​នាក់

ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​ជា​ច្រើន​នាក់ទៀត​រង​របួស ដោយ​ការ​បាញ់​ប្រហារ​របស់​ទាហាន​ថៃ​ដែល​ប្រើ​កាំភ្លើង RPD នៅ​រសៀល​ថ្ងៃទី១២ ខែ​វិច្ឆិកា​នេះ នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ។ នេះបើ​តាម​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-11-12-1827-263762

នាយករដ្ឋមន្ត្រីហៅសកម្មភាពកងកម្លាំងថៃថា «អមនុស្សធម៌» ដែលបង្កការស្លាប់និងរបួសលើជនស៊ីវិលកម្ពុជាតាមព្រំដែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារ ដោយកងកម្លាំងថៃនៅភូមិព្រៃចាន់ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ដោយហៅទង្វើមកលើជនស៊ីវិលកម្ពុជាថា «អមនុស្សធម៌» ផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព។ ...

យ៉ាត់ ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-thailand-pm-calls-thai-forces-inhumane-for-border-killing

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7L59u
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!