ការ​អភិវឌ្ឍ​សង្គម

អង្គការសិទ្ធិមនុស្សប្តឹងវិនិយោគិនស្ថាប័នមីក្រូហិរញ្ញវត្ថុ Oikocreditពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស

 អង្គការក្រៅរដ្ឋាភិបាលចំនួនបីបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃចន្ទទៅកាន់ស្ថាប័នថ្នាក់ជាតិដែលឃ្លាំមើលការរកស៊ីរបស់ក្រុមហ៊ុនហូឡង់ដោយចោទប្រកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុ Oikocredit របស់ប្រទេសនេះ ពីការបរាជ័យក្នុងការពិនិត្យអង្កេតដោយយកចិត្តទុកដាក់លើការវិនិយោគនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលការអនុវត្តការផ្តល់ប្រាក់កម្ចីរបស់ពួកគេពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស។ ...

Jack Brook និង ឃួន ណារីម
https://khmer.cambojanews.com/rights-groups-file-complaint-against-dutch-mfi-investor-oikocredit/

ក្រុមអង្គការសារព័ត៌មាននៅអាស៊ីអាគ្នេយ៍ចាប់ផ្តើមពួតដៃធ្វើការជាមួយគ្នាក្នុងកម្រិតតំបន់

ក្រុមអង្គការគាំពារអ្នកសារព័ត៌មាននៅតំបន់អាស៊ីអាគ្នេយ៍ចំនួនប្រាំមួយ មកពីប្រាំប្រទេសបានបង្កើតភាពជាដៃគូក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការគាបសង្កត់និងការយាយីលើសេរីភាពសារព័ត៌មាន ដែលfបានធ្វើឡើងនៅក្នុងសន្និសីទថ្នាក់តំបន់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/southeast-asia-journalist-organizations-launch-regional-collaboration/

កម្ពុជា​រំពឹង​អនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​ពេញលេញ​នៅ​ឆ្នាំ​ ២០៣៥

«​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ២០២២-២០៣៥» បានចាប់ផ្ដើម​ដំណើរ​​ការ​នៅ​ឆ្នាំ​ ២០២២​ នេះ ហើយ​រំពឹងថា វា​នឹង​ក្លាយជា​គោ​លន​យោ​បាយ​ឌីជីថល​ពេញលេញ ក្រោម​សសរស្ដម្ភ ពលរដ្ឋ​ឌីជីថល រដ្ឋា​ភិ​បាល​ឌីជីថល និង​អាជីវកម្ម​ឌីជីថល នៅត្រឹម​ឆ្នាំ​ ២០៣៥​។ ...

ហុង រស្មី
https://www.postkhmer.com/national/2022-12-13-0944-244638.html

កម្ពុជា​ផ្តល់​សាច់ប្រាក់​ ៤៦​ លាន​ដុល្លារ​ដល់​ ៣៦​ ម៉ឺន​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​អតិផរណា​ និង​ទឹកជំនន់​

​មន្ត្រីជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​បាន​ចាប់ផ្តើម​ផ្តល់​អំណោយ​ជា​សាច់ប្រាក់​ដល់​គ្រួសារ​ជិត​ ៣៦០.០០០​ ស្មើ​នឹង​មនុស្ស​ប្រហែល​ ១.៣​ លាន​នាក់​ដែល​រង​ផល​ប៉ះពាល់​ដោយ​សម្ពាធ​អតិផរណា​ និង​ទឹកជំនន់​នា​ពេល​ថ្មីៗ​នេះ​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501200349/cambodia-offers-cash-handouts-worth-46-million-to-360000-families-affected-by-inflation-floods/

​រដ្ឋាភិបាល​កំពុង​តាក់តែង​ច្បាប់​មួយ​ដើម្បី​ការពារ​ និង​ផ្តល់​ការ​ថែទាំ​មនុស្ស​ចាស់​។​ ...

​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅ​នាយកដ្ឋាន​សុខុមាលភាព​សង្គម​បាន​និយាយ​ថា​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ជាមួយ​មន្ត្រី​ដែល​ប្រើប្រាស់​កម្មវិធី​ជំនួយ​សាច់ប្រាក់​ខុស​ អាជ្ញា​ធរមាន​គម្រោង​ធ្វើ​ឱ្យ​ការ​ទូទាត់​តាម​ឌី​ជី​ថ​លអាច​រកបាន​សម្រាប់​អ្នក​ទទួលផល​។​ ...

យឹម ស្រីលីន
https://www.khmertimeskh.com/501200695/authorities-plan-digital-payment-for-cash-aid-programme/

កម្ពុជា​-​អូស្ត្រាលី​ បង្កើត​ភាព​ជា​ដៃគូ​ជិត​ស្និទ្ធ​ ក្នុង​ការ​ដោះស្រាយ​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​

​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ ប្រទេស​អូស្ត្រាលី​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ កំណើន​ និង​សុខុមាលភាព​របស់​ស្ត្រី​ និង​កុមារី​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3W738KM

ICRC​ ប្រារព្ធ​ខួប​នៃ​កម្មវិធី​ស្តារ​នីតិសម្បទា​រយៈពេល​៣០​ ឆ្នាំ​នៅ​កម្ពុជា​

​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​ (ICRC)​ បាន​ប្រារព្ធ​ខួប​លើក​ទី​៣០​ នៃ​កម្មវិធី​ស្តារ​នីតិសម្បទា​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ ដោយ​បាន​ផ្តល់​ជំនួយ​ដល់​ជន​ពិការ​ជាង​ ១៦៦,០០០​ នាក់​នៅ​ក្នុង​ប្រទេស​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3uCZgp6

អាស៊ាន​បន្ត​គាំទ្រ​លើ​ការ​អភិវឌ្ឍ​ និង​ស្ថិរ​ភាព​ពិភព​លោក​ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩

អគ្គ​លេ​ខាធិ​ការ​អាស៊ាន លោក ​ Lim Jock Hoi បាន​បង្ហាញ​ការ​ប្តេជ្ញា​របស់​អាស៊ាន​ដើម្បី​បន្តការគាំទ្រ​សម្រាប់​ការ​អភិវឌ្ឍ​ និង​ស្ថិរភាព​ពិភព​លោក ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ​ចំពេល​មាន​ភាព​តានតឹង​ខាង​ភូមិ​សាស្ដ្រ​​នយោ​បាយ និង​ការ​រារាំង​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ជុំវិញ​ពិភព​លោក​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-12-07-1715-244451.html

កម្ពុជា​បញ្ជាក់​ពី​តួនាទី​សំខាន់​របស់​ កង​រក្សា​សន្តិភាព​ស្ត្រី​

​លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​លើក​ឡើង​ពី​តួនាទី​សំខាន់​របស់​ស្ត្រី​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3usFY5U

ជនជាតិដើមភាគតិច​នៅ​ខេត្តមណ្ឌលគិរី ចោទ​មន្ត្រី​ម្នាក់​និង​ឧកញ៉ា​ម្នាក់​ថា​គប់គិត​គ្នា​យកដី​ពួកគេ​ជិត​៣៦ហិកតា

ជនជាតិដើមភាគតិចប្រមាណ១០នាក់ នៅថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២នេះ​ បាន​នាំគ្នាដាក់ញត្តិជាថ្មីទៀតនៅក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែន​ដី និង​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ទាំង​នេះ​ឱ្យ​​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/12/06/indigenous-in-mondulkiri-accuse-an-official-and-a-tycoon-of-conspiring-to-take-nearly-36-hectares-of-their-land/

ជនជាតិ​ដើម​ភាគតិច​ព្នង​ថា​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សហគមន៍​ឲ្យ​ឧកញ៉ា​

​គ្រួសារ​ជនជាតិ​ដើម​ភាគតិច​ព្នង​មក​ពី​ខេត្តមណ្ឌលគិរី​កំពុង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋាភិបាល​អំពី​ដី​សហគមន៍​ចំនួន​ ២៥៥​ ហិ​កតា​ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ឧកញ៉ា​ម្នាក់​ចំ​ពេល​ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ដី​រដ្ឋ​ទូ​ទាំង​ប្រទេស​។​ ​ ...

ឃុត សុគន្ធ និង សូត សុខ​ប្រាថ្នា
https://vodenglish.news/bunong-residents-say-govt-gave-community-land-to-tycoon/

អ្នក​សិក្សា​កម្ពុជា​សាទរ​ចំពោះ​ការ​រួមចំណែក​របស់​ចិន​ក្នុង​ការ​ការពារ​សិទ្ធិ​រស់នៅ​ សុខភាព​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​

​ចិន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ការពារ​សិទ្ធិ​រស់រាន​មានជីវិត​ និង​សុខភាព​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ ​លោក​ គី​ន​ ភា​ អគ្គនាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​បាន​និយាយ​ថា​ តាម​រយៈ​ការ​បញ្ជូន​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ និង​ការ​ផ្តល់ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3VYhXzu

ក្មេងស្រី​ជនជាតិដើម​ភាគតិច​​ រស់នៅក្នុង​ស្ថានភាព​បរិយាកាស​សង្គម​ដែល​ខ្វះ​ព័ត៌មាន

ក្មេងស្រី​ជនជាតិដើម​ភាគតិច និង​ក្រុម​អ្នកធ្វើ​ការជួយ​ជំរុញ​ការអភិវឌ្ឍ​របស់​ស្ដ្រី​ជនជាតិភាគតិច រកឃើញថា ក្មេងស្រី​ជនជាតិដើម​ភាគតិច រស់នៅក្នុង​ស្ថានភាព​ដែល​ខ្វះ​ព័ត៌មាន ដោយសារ​ផ្នត់គំនិត​សង្គម និង​សេវាសាធារណៈ​។​ ...

ជា សុខនី
https://www.postkhmer.com/national/2022-12-06-1756-244406.html

អាស៊ាន​ដាក់​អោយ​ដំណើ​ការ​ផែនការ​លើកកម្ពស់​សន្តិសុខ​ស្ត្រី​នៅ​អាស៊ី​អាគ្នេយ៍​

​អាស៊ាន​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​អង្គការសហប្រជាជាតិ​ស្ត្រី​(UN​ women)​ បាន​ដាក់​អោយ​ដំណើ​ការ​ផែនការ​សកម្មភាព​តំបន់​អាស៊ាន​ស្តី​ពី​ស្ត្រី​ សន្តិភាព​ និង​សន្តិសុខ​ (ASEAN​ RPA​ on​ WPS)​ នៅ​ថ្ងៃនេះ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HeePv9

សហជីពគាំទ្ររដ្ឋាភិបាលចោទអង្គការការពារសិទ្ធិកម្មករពីបទញុះញង់សមាជិកខ្លួនឱ្យបង្កើតសហជីពថ្មី

តំណាងសហភាពសហជីព និងសហព័ន្ធសហជីពប្រមាណ២០០ បានចោទប្រកាន់អង្គការការពារសិទ្ធិកម្មករឯករាជ្យដ៏លេចធ្លោចំនួនពីរ ថាបានញុះញង់សមាជិករបស់ខ្លួនឱ្យចាកចេញ និងបង្កើតសហជីពថ្មី។ ការអះអាងនេះត្រូវបានបដិសេធ ដោយអង្គការមួយក្នុងចំណោមពីរដោយបានលើកឡើងថាខ្លួនមិនដែលបានបណ្តុះបណ្តាលសមាជិកនៃសហជីពហត្ថលេខីណាមួយក្នុងញត្តិនោះទេ ដែលភាគច្រើនជាសហជីពមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ឬគណបក្សកាន់អំណាច។ ...

ឃួន ណារីម​ និង ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/with-vague-details-pro-government-unions-accuse-labor-groups-of-inciting-members-to-form-new-union/

​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​យូ​នី​សេ​ហ្វ និង​ដៃគូ​ពាក់ព័ន្ធ រួមគ្នា​ដោះស្រាយ​ហានិភ័យ​បរិស្ថាន​មកលើ​សុខភាព​កុមារ​

​រាជរដ្ឋាភិបាល​កម្ពុជា យូ​នី​សេ​ហ្វ និង​ដៃគូ​នានា ចូលរួម​សិក្ខាសាលា​លើកទី១ដើម្បី​ដោះស្រាយ​ហានិភ័យ​បរិស្ថាន​មកលើ​សុខភាព​ដែល​កំពុង​កើនឡើង​ចំពោះ​កុមារ ដែល​ហានិភ័យ​ទាំងនោះ​មានដូចជា​ការបំពុល​ខ្យល់ ការរង​ឥទ្ធិពល​ពី​កាកសំណល់ និង​សម្ភារ​ដែលមាន​ជាតិពុល និង​គ្រោះថ្នាក់​សុខភាព​ពី​បរិស្ថាន ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។​ ...

នាង សុគន្ធ
https://www.postkhmer.com/national/2022-12-05-1858-244376.html

CCHR លើកឡើងថា សេរីភាពសារព័ត៌មាននៅតែបន្តធ្លាក់ចុះ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣

កម្រិតសេរីភាពនៃការបញ្ចេញមតិ សេរីភាព​សារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌​មាន នៅ​ក្នុង​ប្រទេសកម្ពុជានៅមានកម្រិតទាប ហើយបរិយាកាសការងារសម្រាប់អ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សគឺ «កាន់តែគ្រោះថ្នាក់»  នេះ​បើ​យោង​តាម​របាយការណ៍មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​កាលពីថ្ងៃព្រហស្បតិ៍។ ...

ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/ahead-of-2023-elections-press-freedom-continues-to-lag-cchr-says/

៩៩​ ភាគរយ​នៃ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ ទទួល​បាន​ថ្នាំ​ប្រឆាំង​មេរោគ​អេ​ដស៍​ដោយ​ឥត​គិតថ្លៃ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​សារ​អបអរសាទរ​ទិវា​ជំងឺអេដស៍​ពិភពលោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ៩៩​ភាគរយ​នៃ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ បាន​ទទួល​ថ្នាំ​ប្រឆាំង​មេរោគ​អេ​ដស៍​ដោយ​ឥត​គិតថ្លៃ​។ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3UoYnLq

បណ្ណារក្ស​ត្រូវការ​បង្កើន​ចំនួន​ជា​ចាំបាច់​ដើម្បី​ជំរុញ​វិស័យ​បណ្ណាល័យ​ឱ្យ​រីក​ចម្រើន​

​អ្នកស្រី​ ម៉ៅ​ កូ​ឡាប​ អនុប្រធាន​សមគម​បណ្ណាល័យ​កម្ពុជា​ បាន​លើក​ឡើង​ពី​ម្សិលមិញ​ថា​ បណ្ណាល័យ​ក្នុង​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ គឺ​មានការ​រីក​ចម្រើន​ជឿនលឿន​ខ្លាំង​ជាង​បណ្ណាល័យ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទាមទារ​មានការ​បង្កើន​ចំនួន​បណ្ណារក្ស​ដែល​បញ្ចប់​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ ...

ត​ន​ ​វិបុល​
https://bit.ly/3gMTUof

របាយការណ៍​របស់​ធនាគារពិភពលោក​៖​ ភាព​ក្រីក្រ​របស់​កម្ពុជា​កាត់​បន្ថយ​ពាក់កណ្តាល​ពី​ឆ្នាំ​ ២០០៩​ ដល់​ឆ្នាំ​ ២០១៩

​របាយការណ៍​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​កាលពី​ថ្ងៃ​ទី​ ២៨​ ខែវិច្ឆិកា​ បង្ហាញ​ថា​ អត្រា​នៃ​ភាព​ក្រីក្រ​ជាតិ​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​ជិត​ពាក់កណ្តាល​រវាង​ឆ្នាំ​ ២០០៩​ និង​ ២០១៩​ ប៉ុន្តែ​ជំងឺ​រាតត្បាត​ កូ​វី​ដ​-១៩​ ថ្មីៗ​នេះ​បាន​ផ្លាស់​ប្តូរ​វឌ្ឍនភាព​នៃ​ការ​កាត់ ...

យុទ្ធ វីរៈ
https://www.phnompenhpost.com/national/cambodias-poverty-cut-half-2009-2019-world-bank-report

គុន​ល្បុក្កតោ​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

គុន​ល្បុក្កតោ​ ដែល​ជា​ក្បាច់គុន​បុរាណ​របស់​កម្ពុជា​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3OOjlCb

មូលនិធិ​គ្រួសារ​ថ្មី​ប្តេជ្ញា​ជួយ​កុមារ​តាម​ដងផ្លូវ​ និង​គេ​បោះបង់​ចោល​

លោក​ Benoît​ Duchâteau-Arminjon​ (Bénito)​ ស្ថាបនិក​ និង​ជា​ប្រធាន​អង្គការ​គ្រួសារ​ថ្មី​ មាន​ប្រសាសន៍​ នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ថា​ មូលនិធិ​គ្រួសារ​ថ្មី​បាន​ប្តេជ្ញា​បន្ត​ផ្តល់​ការ​ថែទាំ​ដល់​កុមារ​ដែល​ជួប​ការ​លំបាក​ ជា​ពិសេស​កុមារ​តាម​ដងផ្លូវ​ និង​កុមារ​ដែល​ត្រូវ​បាន​គេ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ubQmin

​ជំងឺ​រាតត្បាត​រារាំង​វឌ្ឍនភាព​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​កម្ពុជា​៖​ ធនាគារពិភពលោក​

​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​បង្ហាញ​ថា​ អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជិត​ពាក់កណ្តាល​រវាង​ឆ្នាំ​ ២០០៩​ និង​ ២០១៩​ ប៉ុន្តែ​ជាមួយនឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ អត្រា​នៃ​ភាព​ក្រីក្រ​បាន​កើនឡើង​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501192638/pandemic-hampers-cambodias-poverty-reduction-progress-world-bank/

ក្រសួង​វប្បធម៌​នឹង​រៀបចំ​កម្មវិធី​រាត្រីសមោសរ​សប្បុរសធម៌​សម្រាប់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​កម្ពុជា​

កម្មវិធី​រាត្រីសមោសរ​សប្បុរសធម៌​នេះ​ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រាសាទបាយ័ន​ ខេត្តសៀមរាប​ នា​ថ្ងៃ​សុក្រ​ ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២២​ ដែល​ជា​កម្មវិធី​រៃ​អង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3XF2aXW

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VWFPW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!