សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ពាណិជ្ជកម្ម
ការចរចារបស់ចិនសម្រាប់ការនាំចេញត្រី "ប្រា" ចាប់ផ្តើម
ដំណើរការបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញត្រីឆ្លាមប្រភេទ «ប្រា» របស់កម្ពុជាទៅកាន់ប្រទេសចិន បានចាប់ផ្តើមយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីមន្ត្រីនៃប្រទេសទាំងពីរចាប់ផ្តើមកិច្ចពិភាក្សាស្តីពីអនាម័យផ្លូវការ លឿនជាងការរំពឹងទុក។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/china-talks-pra-fish-exports-kick
ការនាំចេញផ្លែស្វាយស្រស់ និងផលិតផលពីផ្លែស្វាយមានចំនួនជាង ២៦,៥ ម៉ឺនតោន
ផ្លែស្វាយស្រស់ និងផលិតផលកែច្នៃពីស្វាយជាង ២៦,៥ ម៉ឺនតោនត្រូវបានគេនាំពីកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២១ ដោយក្នុងនោះប្រទេសវៀតណាមបានគ្របដណ្តប់ចំណែកទីផ្សារប្រមាណ ៧៦ ភាគរយ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-20-1029-230330.html
កំពង់ផែទេសចរណ៍កែប-កោះទន្សាយ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចមូលដ្ឋាន ប្រជាពលរដ្ឋក្នុងតំបន់
កំពង់ផែទេសចរណ៍កែប-កោះទន្សាយ តម្លៃជាង ១,២លានដុល្លារត្រូវបានរំពឹងថានឹងផ្តល់ប្រយោជន៍យ៉ាងធំធេងទៅដល់សេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋនៅខេត្តកែប ទាំងផ្នែកទេសចរណ៍ កសិកម្ម និងនេសាទ ខណៈកំពង់ផែមួយនេះអាចអនុញ្ញាតឱ្យនាវាមានចំណុះក្រោម ៣០០ នាក់ចូលចតបានយ៉ាងងាយស្រួល។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-20-1127-230328.html
សភាពាណិជ្ជកម្មសហការជាមួយ JETRO ទាក់ទាញវិនិយោគ
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JETRO) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឯកភាពគ្នាជាគោលការណ៍ ពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នានៅពេលខាងមុខ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងប្រសើរឡើងមួយកម្រិតទៀត។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-01-21-1138-230426.html
ចិនក្លាយជាទីផ្សារដ៏ធំជាងគេក្នុងការស្រូបទាញផ្លែចេកស្រស់របស់កម្ពុជា
កម្ពុជាបានធ្វើការនាំចេញផ្លែចេកស្រស់នៅក្នុងឆ្នាំ ២០២១ មានចំនួន ៤២៣ ១៦៨,៩៧ តោន កើនឡើងជាង ២៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ក្នុងនោះនាំចេញទៅកាន់ប្រទេសចិនមានចំនួនច្រើនជាងគេ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-21-1121-230425.html
ព្រះរាជាណាចក្រកម្ពុជា បន្តពង្រឹងទំនាក់ទំនងកសិកម្មជាមួយប្រទេសចិន
បើទោះបីជាការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនចិនចូលមកកម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មកើនឡើងក៏ដោយ ក៏ផលិតផលកសិកម្មកម្ពុជាត្រូវបានគេរំពឹងថានឹងមានការផ្សព្វផ្សាយនៅលើទីផ្សារអន្តរជាតិកាន់តែច្រើន ជាពិសេសទីផ្សារប្រទេសចិន។ ...
Anthony McGonigle
https://www.khmertimeskh.com/501009473/kingdom-to-further-strengthen-agricultural-ties-with-china/
អារម្មណ៍ច្របូកច្របល់ ខណៈសហភាពអឺរ៉ុបដកពន្ធនាំចូលលើអង្ករប្រភេទគ្រាប់វែងកម្ពុជា
ខណៈសហភាពអឺរ៉ុបដកពន្ធនាំចូលប្រភេទអង្ករគ្រាប់វែងពីកម្ពុជា និងមីយ៉ាន់ម៉ា អ្នកទីផ្សាររំពឹងថានឹងមានការកើនឡើងនៃការនាំចេញពីកម្ពុជា ប៉ុន្តែនៅតែមានមន្ទិលដោយសារតម្លៃដឹកជញ្ជូនបន្តកើនឡើងខ្ពស់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3AedfDO
ទីផ្សារនាំចេញផលិតផលដំឡូងមី ក្នុងឆ្នាំ ២០២១ បានបង្ហាញភាពល្អប្រសើរ
ស្ថានភាពទីផ្សារផលិតផលដំឡូងមីកម្ពុជា ក្នុងឆ្នាំ ២០២១ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយបរិមាណ និងតម្លៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិសុទ្ធតែមានភាពល្អប្រសើរបើធៀបនឹងឆ្នាំ ២០២០។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-18-1117-230220.html
ការដោះដូរទំនិញរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់ជាង $៩៥៦ លាន
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅក្នុងឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៩៥៦ លានដុល្លារ កើនឡើង ៨ ភាគរយបើធៀបនឹងឆ្នាំ២ ០២០ ក្នុងនោះចំនួនទឹកប្រាក់នាំចេញពីកម្ពុជា កើនជាង ៧ ភាគរយ និងការនាំចូលកើន ១០ ភាគរយ។ នេះបើតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-18-1647-230219.html
កម្ពុជាមានតម្លៃប្រតិបត្តិការទាបជាងគេក្នុងចំណោម ៩ ប្រទេស
កម្ពុជាមានតម្លៃប្រតិបត្តិការទាបបំផុតនៅអាស៊ី ប៉ុន្តែក៏ទាបបំផុតទី ២ ទាក់ទងទៅនឹងការប្រកួតប្រជែង ដោយសារតែបញ្ហាប្រឈមនានាដូចជា ទេពកោសល្យ ឡូជីស្ទិក និងឌីជីថលូបនីយកម្ម។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-01-18-1133-230223.html
ការនាំចេញគ្រាប់ស្វាយចន្ទីទៅជប៉ុនកើនឡើងខ្លាំង
សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នៅខេត្តកំពង់ធំ គ្រោងនឹងពង្រីកបរិមាណគ្រាប់ស្វាយចន្ទីកែច្នៃសម្រាប់នាំចេញទៅប្រទេសជប៉ុននៅឆ្នាំនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការនាំចេញកាលពីឆ្នាំមុន ដែលមានការគាំទ្រយ៉ាងច្រើននៅក្នុងទីផ្សារជប៉ុន។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3GCVbFQ
ក្រសួងពាណិជ្ជកម្ម ចុះ MoU ជាមួយ Swisscontact លើការអនុវត្តគម្រោង “Improving Small Package e-Trade for SMEs (SeT4SME)”
ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គការ Swisscontact ដែលជាតំណាងរបស់សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា MoU ដើម្បីអនុវត្តគម្រោងរួមគ្នាមួយដែលមានឈ្មោះថា “Improving Small Package e-Trade for SMEs (SeT4SME)”។ ...
ហុឹន ពិសី
https://www.postkhmer.com/business/2022-01-14-1207-230083.html
វាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺជាសសរស្តម្ភសំខាន់នៃការនាំចេញរបស់កម្ពុជា
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺជាវិស័យសំខាន់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយនៅតែជាវិស័យនាំចេញដ៏សំខាន់បំផុតរបស់ប្រទេស ជាមួយនឹងកំណើនប្រចាំឆ្នាំ ជាមធ្យមប្រហែល ១០ ភាគរយក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3GCgQhF
ពាណិជ្ជកម្មកម្ពុជា ជប៉ុនឆ្នាំ ២០២១ មានតម្លៃជាង ១ ៧០០ លានដុល្លារ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងឆ្នាំ ២០២១ កន្លងមកសម្រេចបានក្នុងទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើង ០,៤៩ ភាគរយបើធៀបឆ្នាំ ២០២០ ដែលមានចំនួន ១ ៦៩២ លានដុល្លារ។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-14-1412-230073.html
Aeon Mall នឹងបើកកន្លែងស្តុកទំនិញលក្ខណៈអន្តរជាតិនៅឆ្នាំក្រោយ
មជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិដ៏ធំដំបូងគេរបស់ផ្សារទំនើប អ៊ីអន ម៉ល (Aeon Mall) ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែភាគខាងត្បូងខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅដើមខែកុម្ភៈឆ្នាំនេះ ដោយនឹងអាចចាប់ផ្តើមបើកដំណើរការនៅក្នុងឆ្នាំ ២០២៣។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-12-1059-229913.html
ការនាំចូល-នាំចេញរបស់ SSEZ មានទឹកប្រាក់ជាង $២,២ លាន
បើទោះជាឥទ្ធិពលការឆ្លងរាលដាលជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ចសកល និងកម្ពុជាក៏ដោយ ក៏ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញទំនិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅតែបង្ហាញពីភាពវិជ្ជមានដោយក្នុងឆ្នាំ ២០២១ កន្លងមកបានកើនឡើងជាង ៤២ ភាគរយបើធៀបនឹង ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-12-1123-229912.html
លោកនាយករដ្ឋមន្ត្រី៖ ការដោះដូរពាណិជ្ជកម្មកម្ពុជា-ថៃ នឹងកើនឡើង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរវាងកម្ពុជា និងថៃ នឹងកាន់តែមានភាពល្អប្រសើរបន្ថែមទៀត បន្ទាប់ពីផ្លូវជាតិលេខ ៥ កំណាត់ទី ១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែង ៨៤,៧៤ គីឡូម៉ែតបានបញ្ចប់ការសាងសង់ ១០០ ភាគរយ និងបើកឱ្យដំណើរការជាផ្លូវការ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-11-1059-229827.html
ពាណិជ្ជកម្មកម្ពុជា-អាមេរិកមានតម្លៃជាង $៨,៤ ពាន់លាន កើន ៣២%
ពាណិជ្ជករ និងអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកក្នុងឆ្នាំ ២០២១ កាន់តែមានភាពល្អប្រសើរ ខណៈរយៈពេល ១១ ខែ ឆ្នាំ ២០២១ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុបជិត ៨,៤ ពាន់លានដុល្លារ កើន ៣២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-10-1114-229720.html
ការនាំចេញ-នាំចូលរយៈពេល ១១ ខែ មានទឹកប្រាក់សរុបជាង ៣៦ ពាន់លានដុល្លារ
ការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា (ដកមាស) ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ សម្រេចបានទឹកប្រាក់ជាង ៣៦ ពាន់លានដុល្លារ ដោយចំនួននេះកើនឡើងទាំងការនាំចូល និងនាំចេញ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-10-1118-229722.html
វៀតណាមទិញ ៨០%នៃការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា
វៀតណាមបានទិញជិត ៨០ %នៃការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា មានតម្លៃជិត ៥ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3tfL46m
ការនាំចេញផលិតផលសត្វក្នុងឆ្នាំ ២០២១ មានទឹកប្រាក់ជាង $៦៦ លាន
កម្ពុជាទទួលបានចំណូល ៦៦,១៣ លានដុល្លារពីការនាំចេញផលិតផលសត្វ (សត្វរស់, សាច់ និង ស្បែក) កាលពីឆ្នាំ ២០២១ កើនឡើង ៤០,១ ភាគរយធៀបនឹងឆ្នាំ ២០២០ ដែលមាន ៤៧,១៨ លានដុល្លារ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-06-1459-229550.html
ក្រសួងកំពុងស្វែងរកផ្លូវគេចចេញពីឧបសគ្គនៃការនាំទំនិញទៅកាន់ចិន
កម្ពុជាកំពុងស្វែងរកវិធីដោះស្រាយនានាពាក់ព័ន្ធនឹងមធ្យោបាយ និងវិធីនាំចេញផ្សេងៗដើម្បីចៀសវាងហានិភ័យ និងបញ្ហានានាដែលបណ្តាលពីការកកស្ទះតាមរយៈការបញ្ជូនទំនិញឆ្លងកាត់វៀតណាមទៅប្រទេសចិន តាមច្រកព្រំដែនគោករវាងប្រទេសវៀតណាម និងប្រទេសចិន។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-01-05-1111-229453.html
មានភាពភ្ញាក់ផ្អើលជាច្រើននៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កូរ៉េខាងត្បូងកាន់តែខិតជិតមកដល់
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចូលជាធរមានក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីក្រសួងពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជា និងសមភាគីកូរ៉េខាងត្បូងបានជូនដំណឹងដល់គ្នាទៅវិញទៅមកថានីតិវិធីផ្ទៃក្នុងរៀងៗខ្លួនត្រូវបានបញ្ចប់ នេះបើតាមការបញ្ជាក់ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ ...
ហំ ផាណែត
https://www.phnompenhpost.com/business/lots-buzz-south-korea-fta-edges-closer
ការនាំចូលរថយន្តមានតម្លៃកើនឡើងដល់ ៩៧៧លានដុល្លារ
កម្ពុជាបាននាំចូលយានជំនិះផ្លូវគោកមានតម្លៃ ៩៧៧,៤ លានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២១ កើនឡើងជាង ៨ ភាគរយពី ៩០១ លានដុល្លារក្នុងខែមករា ដល់ខែតុលា ឆ្នាំ ២០២០ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/road-vehicle-imports-clock-977m