ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ព័ត៌មានអំពីទីក្រុង
ផ្សាររដ្ឋទាំងអស់ក្នុងរាជធានី បើកដំណើរការវិញតែត្រូវអនុវត្តវិធានសុខាភិបាល
ផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញជាធម្មតាចាប់ពីថ្ងៃទី ១៥ មិថុនា បន្ទាប់ពីបានផ្អាកដំណើរការជាបណ្តោះអាសន្នកាលពីពាក់កណ្តាលខែមេសា ដោយសារមានការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមានអាជីវករស្ទើរតែគ្រប់ផ្សាររដ្ឋបានឆ្លងជំងឺកូវីដ ១៩ នេះ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-06-16-0903-218301.html
សាលាក្រុងសម្រេចបន្តបិទខ្ទប់ភូមិសាស្ត្រមួយចំនួនក្នុងតំបន់ក្រហម និងលឿងទុំក្នុងរាជធានីភ្នំពេញចំនួន ៧ ថ្ងៃថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចបន្តវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល ៧ ថ្ងៃបន្តទៀត ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា «តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ខណៈតំបន់ក្រហមត្រូវបានបង្រួមមកតូចជាងមុន។ ...
មុំ គន្ធា
https://bit.ly/3eHIyOt
ការចាក់ដីលុបទន្លេមេគង្គទ្រង់ទ្រាយធំនាំឲ្យមានកង្វល់អំពីបញ្ហាប្រព័ន្ធអេកូឡូស៊ីនិងផ្លូវទឹក
ស្ទើររៀងរាល់ថ្ងៃរយៈពេលមួយឆ្នាំកន្លងមកនេះ សាឡង់ជាច្រើនគ្រឿង ដែលផ្ទុកខ្សាច់រាប់ពាន់ម៉ែត្រគូប បានចាក់ខ្សាច់ចូលក្នុងទន្លេមេគង្គនៅកោះនរាហ៍ ដែលជាកោះតូចមួយ ទីដែលទឹកទន្លេមេគង្គហូរចូលទន្លេបាសាក់។ យោងតាមកម្មករនៅការដ្ឋានបូមខ្សាច់បានឲ្យដឹងថា ខ្សាច់នេះត្រូវបានដឹកមកពីទន្លេមេគង្គផ្នែកខាងលើ ដែលជាកន្លែងបូមយកខ្សាច់ដ៏ធំ ដើម្បីយកមកចាក់បំពេញសម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតធំថ្មីបំផុតរបស់ប្រទេសកម្ពុជា គឺទីក្រុងរណបដ៏ធំមួយស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ លើទំហំសរុប១២៥ហិកតា។ ...
ស៊ន សារ៉ាត
https://khmer.cambojanews.com/large-scale-mekong-river-landfilling-draws-concern-eco-system-and-water-way/
សាលាក្រុងពិភាក្សាការរៀបចំគ្រប់គ្រងសេវាប្រមូលសំរាមតាមប្រព័ន្ធបច្ចេកវិទ្យា
សាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំពិភាក្សាពីសំណើសុំធ្វើបទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងសំរាម និងកាកសំណល់រឹង ខណៈកិច្ចពិភាក្សានេះនឹងឈានទៅរកការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងសេវាប្រមូលសំរាមតាមប្រព័ន្ធបច្ចេកវិទ្យា (App) សម្រាប់ប្រើប្រាស់ក្នុងទូរស័ព្ទដៃ។ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំកាលពីម្សិលមិញស្តីពីសំណើសុំធ្វើ ...
ឡុង គីមម៉ារីតា
https://bit.ly/3dlVFEO
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍កោះប្រើស សម្រេចបានជាង ៧០ ភាគរយ
ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលមានតម្លៃសរុបជិត ៣០ លានដុល្លារនៅកោះប្រើសក្នុងខេត្តព្រះសីហនុ សម្រេចបានប្រមាណ ៧០ ភាគរយ ហើយបន្ទាប់ពីក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគលើកោះនេះអស់រយៈពេលជាង ១០ ឆ្នាំ។ លោក ហេង ធូ អ្នកគ្រប់គ្រងការដ្ឋានសាងសង់នៃក្រុមហ៊ុន Angela Real Estate Co., Ltd បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ដំណើរការសាងសង់សម្រេចបាន ៧០ ភាគរយហើយផ្នែក ...
ធូ វិរៈ
https://bit.ly/3iGQ8sS
នាយករដ្ឋមន្ត្រីឆ្លើយតបចំពោះការរិះគន់ពីការលុបបឹងក្នុងរាជធានី ដើម្បីធ្វើការអភិវឌ្ឍ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការបន្តលុបផ្ទៃបឹងមួយចំនួនទៀតនៅក្នុងមូលដ្ឋាននៃរាជធានីភ្នំពេញ ដើម្បីធ្វើការអភិវឌ្ឍទៅជាទីក្រុង និងសំណង់ផ្សេងៗ ប៉ុន្តែលោកមិនយល់ស្របឱ្យមានការលុបបំបិទមុខចរន្តទឹកហូរនោះទេ។ ការលុបបឹងនៅភ្នំពេញជាបន្តបន្ទាប់កន្លងមកត្រូវបាន ...
នៅ ស៊ីវុត្ថា
https://bit.ly/3iInk38
មន្ត្រីសង្គមស៊ីវិលបារម្ភពីការលុបបឹងតាមោក ដែលអាចបង្កគ្រោះថ្នាក់ទឹកជន់លិច ខណៈមន្ត្រីថាក្រសួងជំនាញបានសិក្សាពីផលប៉ះពាល់ហើយ
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារទាក់ទងបរិស្ថាន និងសិទ្ធិមនុស្ស បារម្ភពីការលុបបឹងតាមោកជាបន្តបន្ទាប់ ដោយពួកគេអះអាងថា អាចនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន ការរស់នៅរបស់ពលរដ្ឋ និងទឹកជន់លិចរាជធានីភ្នំពេញ ប៉ុន្ដែមន្ត្រីរដ្ឋាភិបាលថាមុនពេលសម្រេចកាត់ដីបឹងនេះ ក្រសួងជំនាញបានសិក្សាពីផលប៉ះពាល់ ...
សុទ្ធ គឹមសឿន
https://bit.ly/37YqLzd
អាជ្ញាធរឱ្យពលរដ្ឋម្ចាស់ស៊ង និង ស្រះចិញ្ចឹមត្រី នៅក្នុងបឹងតាមោក រុះរើចេញឱ្យអស់នៅចុងឆ្នាំនេះ
អាជ្ញាធរខណ្ឌ ព្រែកព្នៅ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានស៊ង និង ស្រះចិញ្ចឹមត្រី នៅក្នុងបឹងតាមោក ដោយបានកំណត់ឱ្យត្រូវរុះរើចេញឱ្យអស់ នៅ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/deadline-vacate-phnom-penhs-largest-lake-set
ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើងនៅក្នុងពិធីបុណ្យអុំទូក
មានការកើនឡើងនៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូករយៈពេល ៣ ថ្ងៃក្នុងឆ្នាំនេះខណៈដែលមនុស្ស ១៩ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បើប្រៀបធៀបទៅនឹង ១០ នាក់កាលពីឆ្នាំមុន។ ...
រី សុខចាន់
https://www.khmertimeskh.com/50778900/water-festival-traffic-fatalities-increase/
កាត់ផ្ទៃបឹងតាមោកជាង ៣៨ ហិកតាទៀតធ្វើការអភិវឌ្ឍ ខណៈសង្គមស៊ីវិលបារម្ភពីហានិភ័យគ្រោះទឹកជំនន់លិចក្រុង
រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកទំហំជាង ៣៨ ហិកតាបន្ថែមទៀត ប្រគល់ឲ្យក្រសួង និងស្ថាប័នរដ្ឋ ព្រមទាំងឯកជន ដើម្បីធ្វើការអភិវឌ្ឍ នេះបើតាមអនុក្រឹត្យចំនួន ២ ចុះថ្ងៃទី ១ កញ្ញា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃអាទិត្យ។ សង្គមស៊ីវិលសម្តែងការបារម្ភ ចំពោះការបង្រួមបឹងនៅក្នុងក្រុងឲ្យរួមតូចនេះ ដោយសារវាប្រឈមនឹងហានិភ័យ ...
អោម ប៊ុនធឿន
https://bit.ly/2GwOCKS
ឡានក្រុងសាធារណៈត្រៀមខ្លួនដើម្បីដំណើរការឡើងវិញ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សហការជាមួយសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ (PPCB) បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនកំពុងអនុវត្តវិធានការការពារមេរោគ និងបណ្តុះបណ្តាលបុគ្គលិកដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគកូវីដ១៩ ចំពោះអ្នកបើកបររថយន្តក្រុង និងអ្នកដំណើរនៅពេលប្រតិបត្តិការឡើងវិញ។ ...
សែន ដាវីត
https://bit.ly/2TPNA0j
ព្រែកកំពង់ស្មាច់មានសក្តានុពលអេកូទេសចរណ៍នៅខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធជាមួយក្រុមការងារគ្រប់គ្រងជលផលព្រែកកំពង់ស្មាច់ និងបានណែនាំឲ្យមន្ត្រីជំនាញបង្កើតក្រុមការងារដើម្បីសិក្សាទិន្នន័យសេដ្ឋកិច្ចពីតំបន់នោះនិងធ្វើការផ្សព្វផ្សាយតំបន់អេកូទេសចរណ៍មួយនេះ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/prek-kampong-smach-potential-ecotourism-preah-sihanouk
នាយករដ្ឋមន្ត្រីប្រកាសថាផ្នែកខ្លះនៃស្រុកល្វាឯមនឹងកាត់ចូលរាជធានីភ្នំពេញ
ថ្ងៃនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថាផ្នែកមួយនៃស្រុកល្វាឯមខេត្តកណ្តាលដែលមានទីតាំងនៅខាងកើតនៃទន្លេចតុមុខនឹងត្រូវកាត់ចូលជាខណ្ឌមួយនៃរាជធានីភ្នំពេញ។ ...
ផ្អាកការបង់ពន្ធរយៈពេល ៤ ខែសម្រាប់សណ្ឋាគារនិងផ្ទះសំណាក់នៅខេត្តសៀមរាប
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសកាលពីម្សិលមិញថារាល់សណ្ឋាគារនិងផ្ទះសំណាក់ដែលបានចុះបញ្ជីនៅខេត្តសៀមរាបនឹងត្រូវលើកលែងពន្ធទាំងអស់ចាប់ពីខែកុម្ភៈរហូតដល់ខែឧសភាឆ្នាំនេះ។ ...
សុខ ចាន់
https://www.khmertimeskh.com/50694704/four-month-tax-break-for-hotels-and-guesthouses-in-siem-reap
ទីផ្សារជួលនៅក្រុងព្រះសីហនុធ្លាក់ចុះខណៈតម្លៃដីធ្លីនៅទ្រឹង
ក្រុងព្រះសីហនុដែលជាទីក្រុងជាប់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលក្លាយជាទីក្រុងហ៊ុមព័ទ្ធជុំវិញដោយសំណង់និងអចលនទ្រព្យដែលគ្រប់គ្រងដោយជនជាតិចិន ឥឡូវនេះកំពុងមើលឃើញតម្លៃជួលផ្ទះធ្លាក់ចុះ ហើយតម្លៃដីធ្លីនៅទ្រឹង។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50687804/sihanoukville-rents-plummet-as-land-prices-stay-stagnant
ប្លង់គោលសម្រាប់ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុឆាប់ៗនេះនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង និងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ...
សុខ ចាន់
https://www.khmertimeskh.com/50688097/masterplan-for-preah-sihanouk-province
រដ្ឋាភិបាលនឹងប្រែក្លាយក្រុងព្រះសីហនុជា Shenzhen ទី ២
មន្ដ្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា រដ្ឋាភិបាលនឹងប្រែក្លាយកាស៊ីណូដ៏ច្រើនលើសលប់ពេលបច្ចុប្បន្ននៅខេត្តព្រះសីហនុឲ្យទៅជាមជ្ឈមណ្ឌលឧស្សាហកម្មដែលជាទីក្រុង Shenzhen ទី ២ នៅកម្ពុជានាពេលអនាគត។ ដោយមានទីតាំងនៅតំបន់ឆ្នេររបស់ប្រទេសនេះ ខេត្តព្រះសីហនុមានកំពង់ផែសមុទ្រទឹកជ្រៅតែ ១ គត់ និងព្រលានយន្តហោះ ...
ម៉ៃ គុណមករា
https://bit.ly/383EiD8
ព្រះសីហនុរុះរើសំណង់ផ្ទះនិងតូបជាង ១០០០ កន្លែងដើម្បីរំដោះគ្រោះទឹកជំនន់
សាលាខេត្តព្រះសីហនុនឹងរុះរើហាងលក់ទំនិញ និងផ្ទះជាង ១.០០០ កន្លែងដែលបានសាងសង់ដោយខុសច្បាប់នៅតាមបណ្តោយប្រឡាយ និងនៅលើចិញ្ចើមផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីសម្រួលដល់គម្រោងកាត់បន្ថយទឹកជំនន់ក្នុងក្រុង។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50686947/preah-sihanouk-to-remove-more-than-1000-shophouses-for-flood-mitigation
សមាគមធាងត្នោតរកឃើញថាការលុបបឹងធម្មជាតិ២៦នៅភ្នំពេញ បង្កផលប៉ះពាល់ដល់សង្គម និងបរិស្ថាន
អង្គការសមាគមធាងត្នោតស្នើរដ្ឋាភិបាលអភិរក្សបឹងដែលនៅសេសសល់ ក្រោយពីរកឃើញថា ការចាក់លុបបឹងធម្មជាតិចំនូន២៦ និងតំបន់ដីសើមមួយចំនួនក្នុងរាជធានីភ្នំពេញកន្លងទៅនេះ បានបង្កផលប៉ះពាល់ដល់សង្គម និងបរិស្ថាន។ ...
ឃុត សុគន្ធ
https://vodkhmer.news/2019/12/27/found-that-eradication-phnom-penh-had-social-environmental-impacts/
CDC បានអនុម័តលើគម្រោងផ្សារទំនើបអ៊ីអន ៣ នៅសង្កាត់ចាក់អក្រោម ខណ្ឌមានជ័យ ដែលគ្រោងនឹងសម្ពោធដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣
Aeon Mall ជាក្រុមហ៊ុនពហុផលិតផលជប៉ុននឹងវិនិយោគទឹកប្រាក់ជាង ២០០ លានដុល្លារផ្សេងទៀតដើម្បីសាងសង់ផ្សារទំនើបអ៊ីអន ៣ នៅខណ្ឌមានជ័យ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ ខែធ្នូបានអនុម័តឲ្យក្រុមហ៊ុន Aeon Mall (Cambodia) វិនិយោគទឹកប្រាក់ ២៨៩,៦ លានដុល្លារផ្សេងទៀតដើម្បីសាងសង់ផ្សារទំនើប អ៊ីអន ៣ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទីក្រុងភ្នំពេញ។ ...
ម៉ៃ គុណមករា
https://bit.ly/37aQzEN
មន្ត្រីជំនាញចុះពិនិត្យការដ្ឋានសំណង់ ១ ១៥៦ ការដ្ឋាន នៅខេត្ត ២ ដោយតម្រូវឲ្យរុះរើ ២៧ ការដ្ឋាន និងណែនាំឲ្យបំពេញតាមនីតិវិធីចំនួន ៦៣៦ ការដ្ឋាន
មន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ក្នុងរយៈពេលពេញ ១ ឆ្នាំនេះបានចុះត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ និងបន្ទាយមានជ័យសរុបចំនួន ១ ១៥៦ ការដ្ឋាន ក្នុងនោះតម្រូវឲ្យរុះរើសំណង់ដែលមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពចំនួន ២៧ ការដ្ឋាន និងណែនាំ ...
សុទ្ធ គឹមសឿន
https://bit.ly/2QmadHc
លោក ស៊ុន ចាន់ថុល ជំរុញឲ្យអ្នកនៅភ្នំពេញជិះរថយន្តក្រុង ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យប្រជាពលរដ្ឋនៅភ្នំពេញប្រើប្រាស់សេវាធ្វើដំណើរសាធារណៈ (រថយន្តក្រុង) ដែលមានស្រាប់ ជាជាងប្រើប្រាស់រថយន្តផ្ទាល់ខ្លួនដែលនាំឲ្យមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ នាពេលបច្ចុប្បន្ន។ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះនៅក្នុងវេទិកាសំណេះសំណាលស្តីពី «ចល័តភាព (ការធ្វើដំណើរ) ...
ឡុង គីមម៉ារីតា
https://bit.ly/36iDwkz
កាមេរ៉ាសុវត្ថិភាពរាប់រយគ្រឿងនឹងដាក់ឃ្លាំក្នុងក្រុងព្រះសីហនុនៅឆ្នាំក្រោយ
កាមេរ៉ាសុវត្ថិភាពរាប់រយគ្រឿងនឹងត្រូវដំឡើងនៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុដើម្បីត្រួតពិនិត្យចរាចរណ៍នឹងបង្កើនសន្តិសុខនៅឆ្នាំក្រោយ។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា កាមេរ៉ាសរុប៦០០ គ្រឿងនឹងត្រូវដាក់នៅទីតាំងកណ្តាល៥០០ ...
ស៊ុន មេសា
https://bit.ly/36iffer
អភិបាលខេត្តព្រះសីហនុចង់ឲ្យ UN ជួយអភិវឌ្ឍសមត្ថភាពមន្ត្រីពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុងវៃឆ្លាត
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុចង់ឱ្យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជួយផ្ដល់ការគាំទ្រដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីក្នុងការឈានទៅរកការរៀបចំគោលការណ៍អភិវឌ្ឍន៍ទីក្រុងព្រះសីហនុ តាមបែបទីក្រុងវៃឆ្លាត។ ...
ខន សាវិ
https://bit.ly/35YnNa8