សាលាក្រុង​ពិភាក្សា​ការរៀបចំ​គ្រប់គ្រង​សេវា​ប្រមូល​សំរាម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

សាលា​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​សំណើសុំ​ធ្វើ​បទបង្ហាញ​ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សំរាម និង​កាកសំណល់​រឹង ខណៈ​កិច្ចពិភាក្សា​នេះ​នឹង​ឈាន​ទៅរក​ការរៀបចំ​បង្កើត​ប្រព័ន្ធគ្រប់គ្រង​សេវា​ប្រមូល​សំរាម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (App) សម្រាប់​ប្រើប្រាស់​ក្នុង​ទូរស័ព្ទដៃ​។ លោក ហួត ហៃ ​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ស្តីពី​សំណើសុំ​ធ្វើ​បទបង្ហាញ​ស្តីពី​ប្រព័ន្ធគ្រប់គ្រង​សំរាម និង​កាកសំណល់​រឹង​របស់​ក្រុមហ៊ុន Optistech Co.,Ltd នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ចូលរួម​។ ...

ឡុង គីមម៉ារីតា
https://bit.ly/3dlVFEO