ការចាក់ដីលុបទន្លេមេគង្គទ្រង់ទ្រាយធំនាំឲ្យមានកង្វល់អំពីបញ្ហាប្រព័ន្ធអេកូឡូស៊ីនិងផ្លូវទឹក

ស្ទើររៀងរាល់ថ្ងៃរយៈ​ពេលមួយឆ្នាំកន្លងមកនេះ សាឡង់ជាច្រើនគ្រឿង  ដែល​ផ្ទុក​ខ្សាច់​រាប់ពាន់ម៉ែត្រគូប បានចាក់ខ្សាច់ចូលក្នុងទន្លេមេគង្គ​នៅកោះនរាហ៍ ដែលជាកោះតូចមួយ ទីដែលទឹកទន្លេមេគង្គហូរចូលទន្លេបាសាក់។ យោងតាមកម្មករនៅការដ្ឋានបូមខ្សាច់​បានឲ្យដឹងថា ខ្សាច់នេះត្រូវបានដឹកមកពីទន្លេមេគង្គផ្នែក​ខាង​លើ ដែលជាកន្លែង​បូម​យក​ខ្សាច់ដ៏ធំ ដើម្បី​យកមកចាក់បំពេញ​សម្រាប់គម្រោង​អភិវឌ្ឍន៍ខ្នាត​ធំថ្មី​បំផុត​របស់​ប្រទេសកម្ពុជា គឺទីក្រុងរណបដ៏ធំមួយស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ លើ​ទំហំ​សរុប​១២៥​ហិកតា។ …

ស៊ន សារ៉ាត
https://khmer.cambojanews.com/large-scale-mekong-river-landfilling-draws-concern-eco-system-and-water-way/