ព័ត៌មានអំពីទីក្រុង
ការដឹកជញ្ជូន និងការត្រួតពិនិត្យចរាចរណ៍
សេវារថយន្តក្រុងភ្នំពេញត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី Google Maps
សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញបានប្រកាសបញ្ចូលសេវាកម្មរបស់ខ្លួនទៅក្នុងមុខងារ Google Transit របស់ Google Maps ជាផ្លូវការហើយ។ ការអភិវឌ្ឍន៍ថ្មីនេះមានគោលបំណងផ្តល់ជូនអ្នកដំណើរនូវមធ្យោបាយងាយស្រួល និងមានប្រសិទ្ធភាពជាងមុនក្នុងការរៀបចំផែនការធ្វើដំណើរតាមសេវាសាធារណៈរបស់ពួកគេ។ ...
សេង ម៉េងហេង
https://kiripostkhmer.com/stories/phnom-penh-bus-service-integrated-into-google-maps
រដ្ឋាភិបាលជំរុញអ្នកប្រើប្រាស់ផ្លូវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ពេលចូលឆ្នាំ
រដ្ឋាភិបាលជំរុញអ្នកប្រើប្រាស់ផ្លូវគោកទាំងអស់ ចូលរួមគោរពច្បាប់ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដើម្បីភាពសុខដុមរមនាក្នុងគ្រួសារ ការពារទ្រព្យសម្បត្តិ លើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍ។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/5erhcs6k
ក្រសួងកែសម្រួលមាត្រាមួយចំនួនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចកែសម្រួលមាត្រាមួយចំនួននៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីធ្វើឱ្យវិសោធនកម្មសេចក្ដីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះធានាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ...
ជា សុខនី
https://www.postkhmer.com/national/2024-3-19-2058-259291
ព្រលានយន្តហោះថ្មីមណ្ឌលគិរីនឹងជួយជំរុញកំណើនទេសចរណ៍ សេដ្ឋកិច្ច តែក៏មានក្ដីបារម្ភពីការបាត់បង់ព្រៃឈើ
រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះថា Focus Trans Global Venture Co Ltd (FTGV) សិក្សាពីការសាងសង់អាកាសយានដ្ឋានថ្មីមួយក្នុងខេត្តមណ្ឌលគិរី ដែលជាការវិនិយោគតាមទម្រង់សាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ឬហៅកាត់ថា BOT នេះបើតាមសេចក្តីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ...
ឃួន ណារីម
https://khmer.cambojanews.com/new-mkiri-airport-to-boost-tourism-economy-but-deforestation-concerns-linger/
រដ្ឋាភិបាលគ្រោងដាក់ឱ្យដំណើរការរថយន្តក្រុង ពីសៀមរាប ទៅរុនតាឯក នៅសប្ដាហ៍ក្រោយ
រដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តសៀមរាប គ្រោងដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈចាប់ពីក្រុងសៀមរាប ឆ្ពោះទៅតំបន់អភិវឌ្ឍន៍រុនតាឯក នៅក្នុងសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០២៤ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយចំណាយលើការធ្វើ ...
ហង្ស ពណ្ណរាយ
http://tinyurl.com/yc6u5znu
រដ្ឋាភិបាលតែងតាំងសមាសភាពថ្មីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍
រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចការតែងតាំងសមាសភាពថ្មីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ជាប្រធាន។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនជាអនុប្រធានអចិន្ត្រៃយ៍ និងអនុប្រធានផ្សេងទៀតចំនួនបួនរូប ព្រមទាំងសមាជិក ...
តន វិបុល
http://tinyurl.com/2h6v2err
ត្រឹមតែជិត ២ សប្តាហ៍គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមនុស្សស្លាប់ ៦៩ នាក់ និងរងរបួស ២៤៨ នាក់
ក្នុងរយៈពេលជិត ២ សប្តាហ៍ គឺគិតចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២២ ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ១៤៩ ករណី ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ៦៩ នាក់ និងរងរបួសរហូតដល់ ២៤៨ នាក់។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-12-24-2019-257018
ក្រសួងសាធារណការនិងដឹកជញ្ជូន៖ ឆ្នាំ២០១៩ ជាឆ្នាំដែលមានគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ
“ឆ្នាំ ២០១៩” គឺជាឆ្នាំដែលមានគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលមានចំនួន ៤១៤១ ករណី បណ្តាលឲ្យមនុស្សស្លាប់ ២១៥១ នាក់ របួសធ្ងន់ ៤០៩៧ នាក់ និងរបួសស្រាល ៧២៧១ នាក់។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/597pkbjw
Vietjet នឹងចាប់ផ្តើមជើងហោះហើរថ្មីរវាងទីក្រុងហាណូយ និងខេត្តសៀមរាប
Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់វៀតណាមនឹងចាប់ផ្តើមជើងហោះហើរថ្មីរវាងទីក្រុងហាណូយ (វៀតណាម) ទៅកាន់ខេត្តសៀមរាប ដោយគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ១៥ ខែធ្នូ ជាផែនការមួយដើម្បីឆ្លើយតបនឹងកំណើននៃលំហូរភ្ញៀវទេសចរបរទេសចូលមកប្រទេសកម្ពុជា ឡើងវិញ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-11-07-0913-255813.html
អាជ្ញាធរខេត្ដកំពង់ឆ្នាំង និង JICA សហការលើកកម្ពស់សុវត្ថិភាពចរាចរណ៍លើផ្លូវជាតិលេខ ៥
អាជ្ញាធរខេត្ដកំពង់ឆ្នាំង សហការជាមួយអង្គការ JICA បានរៀបចំផែនការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ លើផ្លូវជាតិលេខ ៥ ដែលតភ្ជាប់ពីព្រំដែនថៃ ទៅព្រំដែនវៀតណាម តាមផ្លូវជាតិលេខ ១ ដោយឆ្លងកាត់ជាទីស្ពាន Tsubasa ឬស្ពានអ្នកលឿងដែលទទួល ...
ហុង រស្មី
https://www.postkhmer.com/national/2023-10-04-1755-255000.html
រដ្ឋបាលរាជធានីគ្រោងសាងសង់ស្ពានឆ្លងទន្លេពីព្រែកប្រា ឆ្ពោះទៅផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រ
រដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងទន្លេបន្ថែម ២កន្លែង ដោយឆ្លងពីព្រែកប្រា ឆ្ពោះទៅផ្លូវជាតិលេខ២ និងឆ្ពោះទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/mwdxmwrx
ផ្នែកចរាចរណ៍ផ្លូវគោកអំពាវនាវឱ្យគោរពវិធានការ៩ចំណុច ដើម្បីទប់ស្កាត់គ្រោះថ្នាក់ក្នុងពេលភ្ជុំបិណ្ឌ
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវឱ្យអ្នកបើកបរទាំងអស់គោរពវិធាការ៩ចំណុច ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ...
តន វិបុល
https://tinyurl.com/e8y8jypd
មនុស្សជិត ៣ ពាន់នាក់ស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៨ ខែ ឆ្នាំ ២០២៣
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១ ពាន់នាក់ បានស្លាប់ និងជាង ២ ៧០០ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២៣ នេះ ដែលអត្រានេះថយចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-09-18-1030-254524.html
រដ្ឋបាល និងស្នងការដ្ឋាននៃរាជធានីភ្នំពេញ ប្រកាសកែសម្រួលឯកសណ្ឋានថ្មីមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា និងអនុវត្តឆាប់ៗខាងមុខនេះ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ស ថេត អគ្គស្នងការនគរបាលជាតិក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបារាជធានីភ្នំពេញធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្ត្រីជាប់កិច្ចសន្យា ដែលនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-17-1729-254522.html
នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍
ក្នុងរយៈពេល៩ខែក្នុងឆ្នាំនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឲ្យកត់សម្គាល់ ដោយសារការអនុវត្តច្បាប់ចរាចរណ៍ បានបន្តកាត់បន្ថយគ្រោះថ្នាក់ និងបង្កើនសណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលធ្វើដំណើរនៅទូទាំងប្រទេស នេះជាការអះអាងរបស់អគ្គស្នងការនគរបាលជាតិ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501360492/sar-thet-advises-continuing-to-tighten-traffic-law-enforcement-to-eliminate-accidents/
រថយន្តអគ្គិសនីរបស់ចិនកំពុងទទួលបានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា
លោក គីម ឃាង អាយុ ២៥ ឆ្នាំ ជាអាជីវករបានសម្រេចចិត្តប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីចិន ដើម្បីសន្សំថ្លៃសាំង និងជួយរក្សាខ្យល់អាកាសអោយបរិសុទ្ធ។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/jpe5kjar
ប្រទេសតួកម៉េនីស្ថាន ចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជា
ឯកអគ្គរដ្ឋទូតប្រទេសតួកម៉េនីស្ថានប្រចាំកម្ពុជាបានលើកឡើងថា ប្រទេសតួកម៉េនីស្ថាន មានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។ ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/business/2023-08-16-0853-253581.html
យុទ្ធនាការ «ហ៊ាននិយាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា»បាននិងកំពុងអនុវត្តក្នុងខេត្តចំនួន៧
មន្ត្រីជាន់ខ្ពស់នៃអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា យុទ្ធនាការហ៊ាននិយាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ២០២២ កន្លងមក បាននិងកំពុងអនុវត្តនៅរោងចក្រគោលដៅចំនួន ៤៣ ក្នុងខេត្តចំនួន៧។ ...
ជា សុខនី
https://rb.gy/cuaxw
អាជ្ញាធរភ្នំពេញប្រាប់ពេលវេលា និងទីតាំងរថយន្តក្រុង ៤៣០ គ្រឿង ដែលដឹកពលរដ្ឋទៅបោះឆ្នោត
រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃចំនួន ៤៣០ គ្រឿង និងបានប្រាប់ពីចំណតត្រៀមចេញដំណើរចាប់ពីម៉ោង ៥និង ៣០ នាទីព្រឹក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់កម្មករនិយោជិត ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-07-20-1553-252527.html
ស្ថាប័នពាក់ព័ន្ធកំពុងជំរុញការដឹកជញ្ជូនសាធារណៈរថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
ក្រសួងស្ថាប័នពាក់ព័ន្ធ បានលើកឡើងថា ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈជាមធ្យោបាយដ៏ល្អប្រសើរបំផុតក្នុងការ កាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថយការចំណាយច្រើន និងកាត់បន្ថយឧស្ម័នបំពុលក្នុងបរិស្ថាន និងធ្វើឱ្យការដឹកជញ្ជូនសាធារណៈរថយន្តក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព។ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2023-06-04-1844-250833.html
លោក ស ខេង បន្តជំរុញឱ្យគោរពច្បាប់ចរាចរណ៍ បើទោះបីអត្រាគ្រោះថ្នាក់ចរាចរណ៍នៅដើមឆ្នាំ ២០២៣ ថយចុះ ១៣% ក្តី
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តជំរុញឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចគោរពច្បាប់ចរាចរណ៍ និងបន្តរឹតបន្តឹងការអនុវត្តច្បាប់បើទោះបីអត្រាគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៤ ខែ នៅដើមឆ្នាំ ២០២៣ ត្រូវបានកាត់បន្ថយ ១៥៤ លើក ឬស្មើ ១៣% ក្តី។ ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-05-26-0852-250450.html
យុទ្ធនាការ AIP ក្នុងការដឹកកម្មករនៅតាមរោងចក្រគោលដៅទទួលជោគជ័យ
អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា (AIP) សហការជាមួយដៃគូពាក់ព័ន្ធ គ្រោងនឹងចុះទស្សនកិច្ចសិក្សា នៅតាមរោងចក្រមួយចំនួននៅក្នុងខេត្តចំនួន ៣ ដែលបានអនុវត្តដោយជោគជ័យក្នុងការប្រើប្រាស់រថយន្តដឹកកម្មករនិយោជិត ដែលមានសុវត្ថិភាពប្រសើរជាងមុន។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-04-25-0950-249358.html
នាវាកងស្វ័យការពារជើងទឹកជប៉ុន ២ គ្រឿង នឹងមកកម្ពុជានៅចុងខែនេះ
នាវាកងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ២ គ្រឿង ឈ្មោះ URAGA និង AWAJI នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមេសា។ នេះបើយោង ...
រី សុចាន់
https://www.postkhmer.com/national/2023-04-17-1736-249093.html
អន្តរក្រសួង បើកកិច្ចប្រជុំដើម្បីតាក់តែងគោលនយោបាយជំរុញការអភិវឌ្ឍយានយន្តអគ្គិសនីនៅកម្ពុជា
គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង បានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍ យានយន្តអគ្គិសនី (គ.ល.គ.យ.អ) និងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីផែនទីបង្ហាញផ្លូវសម្រាប់រៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា។ ...
សុខ រក្សា
https://www.postkhmer.com/business/2023-03-25-0642-248400.html