ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងអាគារប៊ុលឌិងបានចាកចេញ
ក្រុមការងារម៉ៅការវាយកម្ទេចអាគារប៊ុលឌិង បានកំណត់ថា នឹងចាប់ផ្តើមវាយកម្ទេចនៅក្នុងថ្ងៃនេះបន្ទាប់ពីក្រសួងរៀបចំដែនដីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងអាគារចាស់ទ្រុឌទ្រោមនេះបានចាកចេញពីបរិវេណអាគារនេះអស់ហើយ ...
គង់ មេតា
http://www.phnompenhpost.com/national/all-white-building-residents-cleared-says-government
បន្ទប់តាមដានកាមេរ៉ាសុវត្ថិភាពរួមនឹងជួយសម្រួលនៅក្នុងការឃ្លាំមើលបទល្មើសក្នុងរាជធានី
ក្រុមមន្ត្រីបានលើកឡើងថា កាមេរ៉ាសុវត្ថិភាពដែលត្រូវបានដំឡើងនៅទូទាំងរាជធានីនឹងត្រូវតាមដានក្នុងពេលដំណាលគ្នាជាប់រហូតពីបន្ទប់តាមដានរួម ជាផ្នែកនៃការខិតខំឃ្លាំមើលបទល្មើសដែលមានការសហការរវាងសាលារាជធានី និងនគរបាលជាតិ។ ...
ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38145
អគារប៊ូឌីងនឹងត្រូវរុះរើនៅពេលឆាប់ៗ
ក្រសួងរៀបចំដែនដី កាលពីម្សិលមិញបានប្រកាសថា អគារប៊ូឌីងដែលមានសភាពចាស់ទ្រុឌទ្រមនៅក្នុងរាជធានីភ្នំពេញនឹងត្រូវបានរុះរើចាប់ពីថ្ងៃទី ១៧ ខែ កក្កដា ដើម្បីអភិវឌ្ឍន៍អគារថ្មីដែល ...
គង់ មេត្តា និង Ananth Baliga
http://www.phnompenhpost.com/national/white-building-demolition-soon-begin
អ្នកនៅប៊ុលឌិងមិនទាន់ចេញអស់ដោយសារតម្លៃមិនឯកភាព
មន្ត្រីក្រសួងម្នាក់បានឲ្យដឹងថា ពលរដ្ឋប្រមាណ១៥គ្រួសារនៅមិនទាន់យល់ព្រមលក់ផ្ទះរបស់ពួកគេនៅឡើយទេ ដោយនៅទាមទារតម្លៃខ្ពស់ជាងមុន ខណៈជាង៤៣០គ្រួសារក្នុងចំណោម៤៦៩គ្រួសារដែលរស់នៅអគារប៊ុលឌិងសបានផ្លាស់ចេញអស់ហើយនោះ។ ...
នៀម ឆេង
http://bit.ly/2sAvwMj
Emirates បានចាប់កម្ពុជាជាទីផ្សារថ្មីរបស់ខ្លួន
ជើងហោះហើរដឹកអ្នកដំណើរប្រចាំថ្ងៃជាលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ដែលតភ្ជាប់ទីក្រុងភ្នំពេញទៅទីក្រុង ឌូបៃ ដោយមានការឈប់សំចតនៅទីក្រុងយ៉ាំងហ្គោនបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍មុន។ ...
Kali Kotoski
http://bit.ly/2sAqpM0
អាកាសចរណ៍តម្លៃទាបម៉ាឡេស៊ីហោះត្រង់មកកម្ពុជា
Malindo Air ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្ដើមដំណើរការជើងហោះហើរប្រចាំថ្ងៃពីទីក្រុងគូឡាឡាំពួរមកទីក្រុងភ្នំពេញពីថ្ងៃទី ១ ខែសីហាជាមួយនឹងការចាប់ផ្ដើមតម្លៃសំបុត្រ ១៨១ ដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសនៅលើគេហទំព័រ ...
Kali Kotoski
http://bit.ly/2sXFt4I
កូនប្រុសលោក ទៀ បាញ់ ទទួលបានតំណែងអភិបាលរងខេត្តសៀមរាប
កូនប្រុសរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកឧត្តមសេនីយ៍ ទៀ សីហា បាននិយាយថា លោកមិនត្រូវបានប្រាប់អំពីការតែងតាំងជាផ្លូវការនៅឡើយទេ ដូច្នេះលោកមិនអាចឱ្យកាលបរិច្ឆេទ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/39696/tea-banh-son-gets-siem-reap-post/
ការតែងតាំងអភិបាលរងរាជធានីភ្នំពេញថ្មីចំនួនពីរនាក់
រដ្ឋាភិបាលបានតែងតាំងមន្ត្រីពីរនាក់ដើម្បីក្លាយជាអភិបាលរងថ្មីនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមានអតីតអភិបាលរងខេត្តពោធិ៍សាត់ កើត ឆែ និង នួន ផារ័ត្ន មន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងអង្គការយុវជនដែលដឹកនាំដោយកូនប្រុស ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/phnom-penh-acquires-two-new-deputy-governors
សាលារាជធានីភ្នំពេញបានដាក់ផែនការសម្រាប់ស្ពានខ្សែកាបអចិន្ត្រៃយ៍
គម្រោងស្ពានបណ្តោះអាសន្នមួយនៅភាគខាងជើងនៃស្ពានកម្ពុជាជប៉ុន-មិត្តភាពនឹងត្រូវជំនួសដោយស្ពានខ្សែកាបធំ និងប្រើជាអចិន្ត្រៃយ៍មួយ នៅពេលការជួសជុលស្ពានក្រោយត្រូវបានបញ្ចប់រួចរាល់ នេះបើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹង ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/city-hall-lays-plans-permanent-cable-bridge
រដ្ឋាករស្វយ័តដឹកជញ្ជូនគ្រោងបន្ថែមរថយន្តក្រុង ៥ ខ្សែទៀត
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) គ្រោងពង្រីកខ្សែរថ ៥ បន្ថែមទៀតនៅពាក់កណ្ដាលខែកក្កដាខាងមុខដើម្បីបង្កើនសេវាដឹកជញ្ជូនអ្នកដំណើរឲ្យកាន់តែប្រសើរ និងប្រកបដោយផាសុកភាព។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញពីម្សិលមិញ។ ...
ឃុត សុភចរិយា
http://bit.ly/2rLgX83
ផ្សាររាត្រី កុងតឺន័រ វិនិយោគបន្ថែម ៥០ ម៉ឺនដុល្លារទៅលើការពង្រីកទីតាំង
កុងតឺន័រជេត ដែលជាផ្សាររាត្រីដំបូងនៅទីក្រុងភ្នំពេញបានវិនិយោគបន្ថែម ៥០ ម៉ឺនដុល្លារដើម្បីពង្រីកទីតាំងលក់ ខណៈវាកំពុងទាក់ទាញអតិថិជន។ នេះបើតាមលោក ឆាយ សុភ័ណ្ឌ អ្នកគ្រប់គ្រងគម្រោងផ្សាររាត្រីកុងតឺន័រ។ ...
ចេង សុខហ័ង
http://bit.ly/2siiod5
រដ្ឋមន្ត្រីជប់លៀងនំបញ្ចុកអ្នកប៊ុលឌិង
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានរៀបចំអាហារសាមគ្គីជូនដល់ពលរដ្ឋដែលរស់នៅលើអគាប៊ុលឌិងសដែលជាពិធីជប់លៀង និងប្រោះព្រំសុំសេចក្ដីសុខក្នុងការចាកចេញទៅតាំងលំនៅថ្មីបន្ទាប់ពីបានយល់ព្រមទទួលយកនូវទឹកលុយសុទ្ធពីក្រុមហ៊ុន ...
គង់ មេត្ដា
http://bit.ly/2sdOQO4
ប្រជាពលរដ្ឋចាប់ផ្តើមរើចេញពីអគារប៊ូឌីញជាបណ្តើរៗហើយ
ខណៈប្រជាពលរដ្ឋចាប់ផ្តើមរើចេញពីអគារប៊ូឌីញក្នុងរាជធានីភ្នំពេញកាលពីម្សិល មិញ ក្រុមមន្ត្រីរដ្ឋាភិបាលក៏មានវត្តមាននៅទីនេះដែរ ដោយចែកជូនឯកសារដល់អ្នកដែលបានរើចេញទាំងនោះ រីឯបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានមកផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។ខណៈដែលប្រជាពលរដ្ឋមួយចំនួនលើករបស់របររបស់ខ្លួនដាក់លើរថយន្ត ឬទុកចោលរបស់ដែលមិនត្រូវការបាំងផ្លូវដ៏តូចចង្អៀតនោះ ពលរដ្ឋផ្សេងទៀតបានសម្លឹងមើលតាមមាត់ទ្វារផ្ទះរបស់ពួកគាត់ ដោយនិយាយថា ពួកគាត់នឹងចាប់ផ្តើមរៀបចំអីវ៉ាន់ដែរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ...
Brendan O’byrne
http://www.cambodiadailykhmer.com/37720
គំនរសំរាមកើនឡើង
ក្រុមហ៊ុនប្រមូលសំរាមតែមួយគត់ក្នុងរាជធានីភ្នំពេញបាននិយាយថា វានឹងត្រូវការពេលមួយសប្តាហ៍ទៀត ដើម្បីប្រមូលសំរាមស្អុយរលួយរាប់ពាន់តោនដែលគរកាលពីនៅចុងសប្តាហ៍ នៅពេលដែលកម្មករបានចាកចេញពី ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/trash-piles-will-get-picked-up-eventually-131068/
គ្រួសារនៅអាគារប៊ូឌីងត្រូវបានផ្តល់កាលបរិច្ឆេទចាកចេញ
រដ្ឋាភិបាលបានផ្តល់រយៈពេល ៦ សប្តាហ៍ឱ្យជាង ៤០០ គ្រួសារនៅអាគារប៊ូឌីង ដើម្បីបញ្ចប់ចុះហត្ថលេខាកិច្ចសន្យា និងចាកចេញ ដើម្បីអនុញ្ញាតឱ្យវិនិយោគិនជប៉ុនចាប់ផ្តើមអភិវឌ្ឍន៍អចលនទ្រព្យនៅទីនោះឡើងវិញ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38906/white-building-families-given-deadline-to-leave/
សហគមន៍រស់នៅតាមដងប្រឡាយ នឹងទទួលបានដីថ្មី និងប័ណ្ណកម្មសិទ្ធិពីរាជរដ្ឋាភិបាល
ក្រុមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង៤០០គ្រួសារក្នុងរាជធានីភ្នំពេញដែលរស់នៅតាមដងប្រឡាយស្ថិតក្នុងខណ្ឌមានជ័យ នឹងត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិជូន បន្ទាប់ពីការមានការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូរទឹកដែលគេលែងប្រើក្នុងតំបន់នេះ។ ...
ផាន់ ស៊ូមី និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/37606
គ្រួសារនៅតាមសង្ខាងផ្លូវត្រូវបានសន្យាថានឹងចុះបញ្ជីក្បាលដី
សាលារាជធានីភ្នំពេញបាននិយាយថា នឹងមានវេទិកាសាធារណៈមួយនៅក្នុងរយៈពេលពីរសប្តាហ៍ទៀតស្តីពីគម្រោងដើម្បីអភិវឌ្ឍន៍ផ្លូវថ្នល់មួយនៅកំណាត់ផ្លូវដែកមួយដែលគេឈប់ប្រើហើយ នៅក្នុងខណ្ឌឬស្សីកែវ។ ប្រជាពលរដ្ឋក្នុងតំបន់ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/38701/roadside-families-promised-plots/
រដ្ឋបាលខេត្តសៀមរាបប្រជុំដោយមន្ទីរសង់លើទីតាំងថ្មី
មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបដែលប្រជុំដោយមន្ទីរសរុប ២៦ និងសាលាខេត្តផងនោះត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃអាទិត្យនៅទីតាំងថ្មីដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីសាលាខេត្តចាស់ ខណៈដែលទីតាំងមុនត្រូវប្រគល់ទៅឲ្យអាជ្ញាធរ ...
ម៉ិច ដារ៉ា
http://bit.ly/2qqmpeo
ប្អូនលោក ហ៊ុន សែន ថាលោក ប៉ា សុជាតិវង្ស ហែកសន្លឹកឆ្នោត
លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការរិះគន់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញថាកំពុងហែកសន្លឹកឆ្នោតរបស់គណបក្សប្រជាជនចោល បន្ទាប់ពីអភិបាលក្រុងរូបនេះបានថ្លែងពីគម្រោងចង់ផ្លាស់ប្តូរយានដ្ឋានជួសជុលយានយន្ត និងឃ្លាំងស្តុកទំនិញធំៗពីកណ្តាលក្រុងឲ្យចេញទៅក្រៅក្រុង ...
គង់ មេត្ដា and សូ វិសាល
http://bit.ly/2pV8kFO
OCIC គ្រោងចំណាយជាង ១ លានដុល្លារសង់ផ្លូវថ្មើរជើងថ្មី នៅចំណុចប្រសព្វរង្វង់មូលនាងគង្ហីង
ក្រុមហ៊ុន OCIC គ្រោងចំណាយទឹកប្រាក់ជាង ១ លានដុល្លារដើម្បីសាងសង់ផ្លូវថ្មើរជើងថ្មីមួយស្ថិតនៅចំណុចប្រសព្វអតីតៈរង្វង់មូលនាងគង្ហីងជាទីតាំងស្ថិតនៅទល់មុខគម្រោង Olympia City ដែលវិនិយោគដោយក្រុមហ៊ុនមួយនេះ។ ...
ស៊ីវ ម៉េង
http://bit.ly/2oZSH0t
សាលារាជធានី បញ្ចប់សំណងដល់អ្នកបឹងកក់
សាលារាជធានីភ្នំពេញបានប្រកាសបិទបញ្ចប់ដំណើរការដោះស្រាយផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ជាផ្លូវការ កាលពីម្សិលមិញ បន្ទាប់ពី អ្នកភូមិបានតវ៉ាអស់ពេលជិតមួយទសវត្សរ៍ បើទោះជានៅមានគ្រួសារខ្លះមិនទាន់សម្រេចទទួលយក និងគំរាមតវ៉ាបន្តទៀតក្ដី។ ...
ឃុត សុភចរិយា
http://bit.ly/2qdFaT2
គម្រោងជំនួយជប៉ុនសម្រាប់តំឡើងភ្លើងស្តុប
ប្រទេសជប៉ុនផ្តល់ថវិកា ១៦ លានដុល្លារតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីខែ កុម្ភៈ ឆ្នាំ ២០១៦។ យ៉ាងណាមិញ លោក ឈូ គឹមទ្រី អភិបាលរងសាលាក្រុង ផ្នែកមធ្យោបាយដឹកជញ្ជូន បានប្រាប់ឱ្យដឹងកាលពីម្សិលមិញថា ភ្ល់ងស្តុបនឹងមិនទាន់ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37732/japanese-aid-scheme-stalls-at-the-lights/
គ្រួសាររស់នៅអាគារប៊ូឌីងយល់ព្រមទម្លាក់តម្លៃ
ប្រមាណ ៨៥ ភាគរយនៃប្រជាជន ៤៩៣ គ្រួសារ ដែលត្រូវបានសាកសួរពីការលក់ផ្ទះរបស់ពួកគេនៅក្នុងអាគារប៊ូឌីង បានទម្លាក់តម្លៃលក់ដែលពួកគេបានស្នើសុំ មកត្រឹម ១,៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េហើយ ប៉ុន្តែពួក ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37566/white-building-families-agree-to-price-drop/
នាយករដ្ឋមន្ត្រី បង្ហើបពីការសាងសង់អគារខ្ពស់ជាងគេនៅក្រុង ភ្នំពេញ
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ក្តីសង្ឃឹមដល់អ្នកទន្ទឹងរង់ចាំមើលការសាងសង់អគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញដោយលោកបានលើកឡើងពីអនាគតក្រុងភ្នំពេញនឹងមានអគារចំនួន ១២៥ ជាន់ និងមានកម្ពស់ ៥២០ ម៉ែត្រដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ...
ស៊ីវ ម៉េង
http://bit.ly/2ocFqQB