លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​ដក​ហូត​គម្រោង​វិនិយោគ​កោះ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃពុធបានព្រមានដកហូតយកមកវិញ នូវគម្រោងវិនិយោគកោះណាដែលមិនព្រមធ្វើសកម្មភាពវិនិយោគឬយកអាជ្ញាប័ណ្ណ ដើម្បីលក់បន្ត។ ការព្រមានរបស់លោកត្រូវបានលើកឡើងក្នុងកិច្ចជំនួបជាមួយមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តព្រះសីហនុ។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aBWpoI

ភាពមិនច្បាស់លាស់នៃអនាគតរបស់ទំនប់វារីអគ្គិសនី និងទន្លេមេគង្គ

ពីខ្ពង់រាបទឹកកកទីប៉េនៃជ្រលងភ្នំប្រទេសចិនក្នងខេត្ត Yunnan ហើយហូរចាក់ដល់ដែនព្រៃនៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ ហើយធ្លាក់ចុះដល់តំបន់ទំនាបនៃប្រទេសកម្ពុជា និងតំបន់វាលកសិកម្មដំនាំស្រូវប្រទេសវៀតណាម-ទន្លេមេគង្គ គឺដើរតួយ៉ាងសំខាន់សម្រាប់ជីវិតរបស់ប្រជាជន ១០លាននាក់។ ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ នៅលើដងទន្លេមេគង្គ ដែលត្រូវបានស្គាល់ថា ទន្លេ Lancang របស់ប្រទេសចិន។ ប្រទេសឡាវ ពេលបច្ចុប្បន្ននេះកំពុងសាងសង់ទំនប់ពីរ នៅ Xayaburi និង Don Sahong ហើយប្រទេសនេះក៏មានគម្រោងសាងសង់ទំនប់បន្ថែមចំនួន ៧ទៀតដែរ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា នៅមានសំណង់ទំនប់ជាច្រើនទៀតដែលទើបនឹងសាងសង់ ឬគ្រោងនឹងសាងសង់នៅលើដៃទន្លេមេគង្គនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ មានការព្រមានជាច្រើនពីផលអវិជ្ជមាននៃទំនប់វារីអគ្គិសនីដោយសារទំនប់ទាំងនេះធ្វើឱ្យមានការប្រែប្រួលលំហូរតាមធម្មជាតិរបស់ទន្លេនានា ការផ្លាស់ប្តូរនៃការហូរចាក់កំណរល្បាប់នៅកន្លែងដែលត្រីហែល រស់នៅ និងពង ហើយរួមទាំងសីតុណ្ហភាពរបស់ទឹក។ ...

ទែន សុខស្រីនិត
http://www.voacambodia.com/a/river-of-change-hydropower-dams-and-the-mekong-river-uncertain-future/3436827.html

ការស្រោចស្រពនៅក្នុងអាងទន្លេមេគង្គកំពុងគំរាមកំហែងដល់តំបន់ដីសណ្តរបស់វៀតណាម

ផ្នែកខាងក្រោមនៃអាងទន្លេមេគង្គដែលឆ្លងកាត់ព្រំដែនដែលចាប់ផ្តើមពីប្រទេសឡាវ, ថៃ, កម្ពុជា និងវៀតណាម មុនពេលវាហូរចាក់ទៅក្នុងសមុទ្រខាងកើត (សមុទ្រចិនខាងត្បុង)។ មានការប៉ុនប៉ងមួយចំនួនដើម្បីបង្អាក់លក្ខណៈធម្មជាតិនៃទន្លេនេះ ដែលបង្កឱ្យមានបញ្ហាប្រឈមនៅតំបន់ដីសណ្ត Cuu Long ដែលមានប្រជាជានប្រមាណជាង ១៧ លាននាក់ដែលកំពុងពឹងផ្អែកលើទន្លេនេះសម្រាប់ការរស់នៅរបស់ពួកគេ។ ...

ក្រុមការងារសារព័ត៌មាន VietNamNet Bridge
http://english.vietnamnet.vn/fms/environment/160889/irrigation-in-mekong-basin-threatens-vn-s-delta.html

តំបន់​ដី​សើម​និង​ព្រៃលិច​ទឹក​កម្ពុជា ស្ថិត​ក្នុង​ការ​គម្រាម​កំហែង​ខ្លាំង

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) បានកំណត់ថា ភ្លើងឆេះ នៅតំបន់ព្រៃលិចទឹកជាបន្តបន្ទាប់គឺជា ការគម្រាមកំហែងចម្បងចំពោះបឹងទន្លេសាប។ ...

Alessandro Marazzi Sassoon
http://bit.ly/2ahr3Ck

ការ​សិក្សា​៖​ ប្រភព​ទឹក​ក្នុង​ខេត្តកណ្តាល​មាន​ផ្ទុក​សារធាតុ​បន្ទោ​របង់​មនុស្ស​

ការសិក្សាស្រាវជ្រាវអំពីប្រភពទឹកក្នុងខេត្តកណ្តាលបានរកឃើញថា ប្រភពទឹកទាំងនេះមានផ្ទុកសារជាតិបន្ទោរបង់របស់មនុស្សដែលអាចមានផលប៉ះពាល់ដល់សុខភាពប្រជាជនដែលកំពុងរស់នៅក្នុងខេត្តនោះ ក៏ដូចជាប្រជាជនដែលស្ថិតក្នុងស្ថានភាពដូចគ្នានៅទូទាំងប្រទេស។ ...

Ben Paviour
https://www.cambodiadaily.com/news/kandal-drinking-water-contaminated-with-fecal-matter-study-115337/

រាជ​រដ្ឋាភិបាល​ដាក់ ​តំបន់​ជុំវិញ​កោះ​រ៉ុង​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​​​សមុទ្រ

រាជរដ្ឋាភិបាលបានចុះហត្ថលេខាដាក់តំបន់ជុំវិញកោះរ៉ុងជាតំបន់ការពារជីវចម្រុះដែនសមុទ្រដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីសង្គ្រោះជីវិតពពួកសត្វសមុទ្រ និងថ្មប៉ប្រះទឹក។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/28JCK2q

បញ្ហាក្នុងទឹក និងដំណោះស្រាយ

យោងតាមរបាយការណ៍ក្នុងឆ្នាំ ២០១៣ របស់អង្គការសហប្រជាជាតិស្តីពីការការពារបរិស្ថាន ដើមកំប្លោកដែលជារុក្ខជាតិទឹកបញ្ចេញគ្រាប់ពូជរបស់វាច្រើនជាង ៣០០០ក្នុងមួយឆ្នាំៗ ដោយសារឬសរបស់វាអណ្តែត វាមិនចាំបាច់ពន្លិចខ្លួនក្នុងទឹកដើម្បីរស់នោះទេ។ រុក្ខជាតិកំប្លោកនេះធ្វើបំលាស់ទីយ៉ាងលឿនដោយឆ្លងកាត់អាមេរិកខាងត្បូង ផ្នែកមួយចំនួននៃសហរដ្ឋអាមេរិក ទ្វីបអាហ្រិច និងអាស៊ី ហើយវាទំនងជារកឃើញទីកន្លែងរស់នៅដ៏សប្បាយរីករាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភាគខាងជើងនៃទន្លេសាប។ ...

ក្រុមសារព័ត៌មានខ្មែរថាមស៍
http://www.khmertimeskh.com/news/26219/a-watery-problem-and-solution/

ទ្វារសមុទ្រនឹងជួយការពារឆ្នេរ

គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងសាងសង់ទ្វារសមុទ្រចំនួន ១៧នៅតាមបណ្តោយឆ្នេរសមុទ្រនៅក្នុងខេត្តព្រះសីហនុ ដើម្បីការពារតំបន់ឆ្នេរពីសំណឹកដោយទឹកសមុទ្រ និងដើម្បីជម្រុញវិស័យទេសចរណ៍។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26165/sea-gates-to-protect-coastline/

សំណង់នៅតាមឆ្នេរសមុទ្រនឹងត្រូវបានកំទេចចោល

សំណង់នានាដែលរកឃើញថាកំពុងរំលោភបំពានដល់ដីតំបន់ឆ្នេរដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងខេត្តព្រះសីហនុ អាចនឹងត្រូវបានវាយបំផ្លាញចោល នេះបើយោងតាមលិខិតមួយដែលបានផ្ញើរពីរដ្ឋមន្ត្រីនៃក្រសួងគ្រប់គ្រងដែនដីទៅកាន់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25870/beach-buildings-to-be-destroyed/

អង្គការ Meeting Needs ឃើញថាគម្រោងផ្គត់ផ្គង់ទឹកនៅកម្ពុជាជិតនឹងបញ្ចប់

គម្រោងមូលនិធិរួមដ៏ធំមួយលើទឹកស្អាត អនាម័យរស់នៅ និងបង្គន់របស់អង្គការមនុស្សធម៌ Meeting Needs ដែលកំពុងផ្តល់ទឹកស្អាតសម្រាប់ប្រជាជនប្រមាណ ១,០០០នាក់នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ...

ក្រុមការងារមីតផាយស៍
http://www.meetpie.com/Modules/NewsModule/newsdetails.aspx?newsid=23028

អង្គការ​មិនមែន​រដ្ឋាភិបាល​៖​ ទឹក​ក្រោម​ដី​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់់​ច្រើន​ហួស​កម្រិត​

ការប្រើប្រាស់់ទឹកក្រោមដីច្រើនហួសកម្រិតអាចនឹងនាំឱ្យមានបញ្ហាកង្វះទឹកដែលជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងអំឡុងពេលគ្រោះរាំងស្ងួតកាលពី២ឆ្នាំមុន អង្គការផ្តល់ជំនួយសង្គ្រោះបានឱ្យដឹងកាលពីម្សិលមិញ។ ...

Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/ground-water-may-be-over-exploited-ngos

រដ្ឋមន្ត្រីនិយាយថាសារាយសមុទ្រគឺកើតឡើងដោយធម្មជាតិ

លោករដ្ឋមន្ត្រីនៃក្រសួងបរិស្ថានកាលពីថ្ងៃសុក្រនេះ បានប្រកាសពីលទ្ធផលនៃការសិក្សារចុងក្រោយរបស់ខ្លួននៃការកើតឡើងនូវសារាយសមុទ្រដែលបង្ខំមិនឱ្យមានអ្នកចុះលេងទឹកនៅក្នុងខេត្តកែបកាលពីដើមខែមេសានោះថាមិនមានសារធាតុគីមីណាមួយត្រូវបានរកឃើញថាមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្ស ឬសត្វនោះទេ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/25239/algae-bloom-was-natural--says-ministry/

ដីព្រៃលិចទឹកជាង ១,០០០ ហិកតាត្រូវបានគំរាមកំហែង

ដីព្រៃលិចទឹកប្រមាណ ១,០០០ហិកតានៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់នាយកដ្ឋានជលផលខេត្ត គឺកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការបែងបែកជាប្រព័ន្ធ និងការលក់ទៅឱ្យក្រុមហ៊ុនឯកជនមួយនេះបើឱ្យដឹងពីក្រុមមន្ត្រី។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24808/up-to-1-000-hectares-of-flooded-forest-threatened/

រដ្ឋាភិបាល​និយាយ​ថា​ទឹក​នៅ​ក្រុងកែប​មាន​សុវត្ថិភាព​

​បន្ទាប់​ពី​បាន​ចេញ​បម្រាម​ជា​សាធារណៈ​កាលពី​ដើមខែ​នេះ​សម្រាប់​ខេត្ត​កែប​ចំពោះ​បញ្ហា​ទឹក​ឡើង​ស្លែរ​ក្នុង​តំបន់​ដែនទឹក​សមុទ្រ​ រដ្ឋាភិបាល​បាន​បញ្ឈប់​បម្រាម​ពី​ការ​ហែល​ទឹក​ នេសាទ​ត្រី​ឬ​បរិភោគ​ អាហារ​គ្រឿង​សមុទ្រ​ក្នុង​ខេត្ត​នេះ​ បើ​យោង​តាម​សេចក្តី ...

ខេង​ សុធា​
https://www.cambodiadaily.com/news/government-says-kep-water-safe-tourists-pour-back-in-111115/

ការ​សិក្សា​​មួយ​រកឃើញ​ថា ​ការ​សង់​ទំនប់​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដោយ​ប្រទេស​វៀតណាម​បាន​​ធ្វើ​ការ​វាស់​ស្ទង់​​ និង​​បង្ហាញ​អំពី​ការ​ខូចខាត​​ប្រព័ន្ធ​អេកូឡូស៊ី​យ៉ាង​ធ្ងន់ធ្ងរ​ដែល​នេះ​ ជា​ការ​បណ្តាល​មកពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន​​​​ ១១ ​​នៅ​ក្នុង​អាង ...

Igor Kossov
http://bit.ly/1MRnWBi

មិនមានអ្នកទិញអាហារសមុទ្រ

ពេល​នេះ​គួរតែ​ជា​ពេលវេលា​រីក​ចំរើន​មួយ​សម្រាប់​អ្នកលក់​អាហារ​សមុទ្រ​មុន​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មក​ដល់​ ប៉ុន្តែ​នៅ​ក្នុង​ខេត្តកំពត​ គេ​សង្កេត​ឃើញ​ថា​ គ្រឿងសមុទ្រជាច្រើននៅសល់ពេញៗកន្រ្តក ព្រោះមិន​មាន​អ្នកទិញយក​ទៅ​បរិភោគ​ឡើយ​ បន្ទាប់ពី​បញ្ហា​សារាយ​ដែល​នៅ​ជុំវិញ​ខេត្ត​កែប​បាន​ធ្វើ​ឱ្យ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/23571/plenty-of-fish--but-no-buyers/

ទំនប់វារីអគ្គិសនីចិនត្រូវបានរិះគន់លើបញ្ហាកង្វះទឹកតំបន់អាស៊ីអាគ្នេយ៍ដែលកាន់តែធ្ងន់ធ្ងរ

កាលដែល​ប្រទេស​ចិន​បាន​បើក​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ប្រាំមួយ​របស់​ខ្លួន​នៅ​លើ​ទន្លេមេគង្គ​លើ​កាលពី​ខែ​មុន​ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​ ដោះស្រាយ​ជាមួយនឹង​បញ្ហា​គ្រោះ​រាំង​ស្ងួត​មួយ​ដែល​មិន​ធ្លាប់​មាន ...

Tran Van Minh and Stephen Wright
http://www.chinapost.com.tw/china/national-news/2016/04/04/462555/China-dams.htm

ទឹក​សមុទ្រ​ឡើង​ស្លែ​មាន​ជាតិ​ពុល​​​ថមថយ​វិញ​ ​តែ​ក្រសួង​នៅ​តែ​ឲ្យ​ប្រយ័ត្ន

ស្ថានភាព​​កម្រិត​ជាតិ​ស្លែ​ទឹក​សមុទ្រ​ឡើង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ងាប់​សត្វ​ សមុទ្រ​ជាច្រើន​នោះ​គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ​មាន​ភាព​ប្រសើរ​ឡើង​វិញ​​ ច្រើន​ហើយ​ប៉ុន្តែ​ក្រសួង​បរិស្ថាន​នៅ​បន្ត​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទទួល​ទាន ...

ប៉ិច សុធារី and Brent Crane
http://bit.ly/1M981hC

អ្នក​តវ៉ាមកពី​សហ​គមន៍​​ជុំ​​​​​​វិញ​​​​​បឹង​​​​​ប្រ​​​មាណ​​​​​​៤០ ទាម​ទារ​ឱ្យ​​​​​អភិបាល​​រាជ​​​ធានី​​បកស្រាយ​​រឿង​​​​​​​​​​​​​​យក​​​​​​បឹង​​​អភិវឌ្ឍ​

​អ្នក​តវ៉ាមកពី​សហ​គមន៍​​​​​ជុំ​​​វិញ​បឹង​នានា​​​​ទូទាំង​រាជ​​ធានី​ ភ្នំពេញ បាន​ប្រឈម​មុខ​ដាក់​​​​នគរ​បាល​​​​រយៈពេល​​​មួយ​​ម៉ោង​កាល​ពី​ម្សិល​​ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/30892/

មជ្ឈមណ្ឌល​នៅ​ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយ​ដល់​ការ​គ្រប់គ្រង​តំបន់​មេគង្គ​

​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​ មី​យ៉ា​ន់​ម៉ា​ ឡាវ​ ថៃ​ កម្ពុជា​ និង​វៀតណាម​បាន​ព្រមព្រៀង​គ្នា​ បង្កើត​មជ្ឈមណ្ឌល​ មួយ​នៅប្រទេស​ចិន​ដែល​ អនុញ្ញាតិ​ឱ្យ​មាន​ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​៦​ ក្នុង​ការ​ស្វែងរក​ ដំណោះស្រាយ​លើ​ការ​គ្រប់គ្រង​ធនធានទឹក​ នេះ​បើ​យោង​តាម​គណៈ ...

Igor Kossov
http://www.phnompenhpost.com/national/centre-china-aid-mekong-management

ខេត្ត​មណ្ឌលគិរី​កំពុង​ប្រឈម​ខ្វះ​ទឹក​សម្រាប់​ប្រើ​ប្រាស់

សិប្បកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​មួយ​នៅ​ស្រុក​កែវសីមា​បាន​ជូន​ដំណឹង​ដល់​ ប្រជាពលរដ្ឋ​​ឲ្យ​ប្រើប្រាស់​ទឹក​សន្សំសំចៃ​ខណៈ​ប្រភព​ទឹក​​ដែល​ត្រូវ​យក​មក ​ធ្វើ​ជា​ទឹកស្អាត​សម្រាប់​​ប្រើប្រាស់​បាន​រីង​ស្ងួត​អស់​នៅពេល​ដែល​ អាកាសធាតុ​ក្តៅ​ហួត​ហែង​ខ្លាំង។ ...

សែន ដាវីត
http://bit.ly/1T7emLP

គ្មាន​សង្ឃឹម​ច្រើន​ទេ​បន្ទាប់​ពី​ចិន​បើក​ច្រក​ទំនប់​ទន្លេមេគង្គ​

​ទោះបីជា​ទទួល​បានការ​ស​សើរ​ពី​ក្រសួងការបរទេស​របស់​ប្រទេស​កម្ពុជា​ក៏​ដោយ​ ការ​បើក​ច្រក​ទំនប់​ ទន្លេមេគង្គ​របស់​ចិន​ពី​ទំនប់​ជី​ង​ហុង​នៅ​ថ្ងៃ​ទី​១៥​ ខែមីនា​អាច​នឹង​មិន​ផ្តល់​ជា​ជំ​នួ​​យ​ដល់​ប្រទេស​តំបន់​ មេគង្គ​ក្រោម​ដូច ...

Igor Kossov
http://www.phnompenhpost.com/national/no-great-hopes-chinas-mekong-release

កម្ពុជា៖ កិច្ចសហប្រតិបត្តិការទន្លេ Lancang-មេគង្គសំខាន់ណាស់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ជាមួយនឹងកិច្ចប្រជុំប្រកាសមេដឹកនាំនៃកិច្ចសហប្រតិបត្តិការទន្លេ Lancang-មេគង្គ (LMC) គ្រោងនឹងបើកនៅសប្តាហ៍ក្រោយនេះនៅក្នុងប្រទេសចិន ប្រទេសកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់សម្រាប់បណ្តាប្រទេសទាំងអស់នៃទន្លេ Lancang-មេគង្គ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ...

ក្រុមអ្នកសារព័តឥមានស៊ិនហ័រ
http://news.xinhuanet.com/english/2016-03/19/c_135203233.htm

កម្ពុជាបង្ហាញការអរគុណជាមួយនឹងការការប្រុងប្រយ័ត្នចំពោះការបើកទ្វារទឹកទំនប់វារីអគ្គិសនីទន្លេមេគង្គរបស់ចិន

កសិករ​ និង​អង្គការ​អភិវឌ្ឍ​នានា​និយាយ​ថា​ ពួក​គេ​ស្វាគមន៍​សម្រាប់​ការ​បើកទឹក​ពី​ទំនប់​វា​រី​អគ្គិសនី​នៅ​លើ​ទន្លេមេគង្គ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​ក៏​មានការ​ប្រកាស​ប្រមាណ​ចំពោះ​ឥទ្ធិពល​អវិជ្ជមាន​បើសិនជា​មាន​ធារទឹក​ខ្លាំង​ពេក​។​ ​ ...

ផន បុប្ផា
http://www.voanews.com/content/china-cambodia-mekong-river-dam/3244377.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bag8P
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!