ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលឡាវ ផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់បេង
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននិងបណ្ដាញប្រជានេសាទកម្ពុជា បានបង្ហាញការព្រួយបារម្ភ និងស្នើឲ្យរដ្ឋាភិបាលឡាវ ផ្អាកសកម្មភាពលើគម្រោងសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់បេង (Pak Beng) ដែលជាគម្រោងថ្មីមួយទៀតនៅលើដងទន្លេមេគង្គដោយពួកគេលើកឡើងថាទំនប់នេះនឹងមានប៉ះពាល់ដល់សហគមន៍លំហូរទឹកនិងធនធានជលផលនៅកម្ពុជា។ បន្ថែមពីនេះ អ្នកស្រាវជ្រាវផ្នែកធនធានទឹក លោកសាស្ត្រាចារ្យ អឿង ចន្ថា មានប្រសាសន៍ថា ទន្លេមេគង្គជាទន្លេអន្តរជាតិ លោកជំរុញឲ្យប្រទេសដែលពាក់ព័ន្ធ មានការសិក្សាផ្នែកបច្ចេកទេសសេដ្ឋកិច្ចនិងវាយតម្លៃផលប៉ះពាល់សង្គមឲ្យបានច្បាស់លាស់ជាមុនសិន ទាំងបញ្ហាសុវត្ថិភាពទំនប់ បម្រែបម្រួលជលសាស្ត្រ និងផលវិបាកសង្គមជាដើម មុននឹងអនុវត្តគម្រោងថ្មីនេះ។ …
ប៉ិច សុធារី
http://bit.ly/2mcVoGu