ភាសាខ្មែរបកប្រែដោយអូឌីស៊ី
អន្តរក្រសួងបានឯកភាពធ្វើការកែប្រែគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
អន្តរក្រសួងបានឯកភាពកែសម្រួលលក្ខណសម្បត្ដិ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលបានអនុវត្ដរយៈពេល ១០ ឆ្នាំកន្លងមកដោយជោគជ័យទៅជាគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពវិញ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងបញ្ហាបច្ចុប្បន្ន ខណៈសង្គមស៊ីវិលបានលើកឡើងពីក្តីបារម្ភរបស់ពលរដ្ឋពីការរីករាលដាលគ្រឿងញៀនដល់ទីជនបទ។ ...
វ៉ន ដារ៉ា
http://bit.ly/3oHPdec
ទីភ្នាក់ងារជាតិមុខរបរត្រៀមផ្តល់ការងារ ២ ម៉ឺនកន្លែង ដល់ពលករទើបមកពីថៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារបានត្រៀមផ្តល់ការងារក្នុងស្រុកប្រមាណ ២ ម៉ឺនកន្លែង ដល់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដែលការងារទាំងនោះមាននៅក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល សេវាកម្ម សំណង់ និងកសិកម្ម។ ...
មុំ គន្ធា
http://bit.ly/39rJ8vI
បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ក្រោមទស្សនទានថ្មី «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថាថ្វីដ្បិតឆ្នាំនេះកម្ពុជា និងពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺនេះ ក៏រដ្ឋាភិបាលកម្ពុជានៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅថ្ងៃនេះ ក្រោមទស្សនទានថ្មីគឺ «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ»។ ...
វ៉ន ដារ៉ា
http://bit.ly/2LnkR21
រដ្ឋាភិបាលបានផ្តល់ប្រាក់បន្ថែមចំនួន ៧០០ លានរៀលសម្រាប់ការធ្វើចត្តាឡឺស័កសំរាប់កម្មករត្រឡប់មកពីប្រទេសថៃវិញ
រដ្ឋាភិបាលបានសម្រេចបង្កើនថវិកាដែលបានបម្រុងទុកសម្រាប់ខេត្តជាប់ព្រំដែនចំនួន ៤ សម្រាប់ការធ្វើចត្តាឡឺស័កសំរាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញចំនួន ៧០០ លានរៀល (១៧ ម៉ឺនដុល្លារ) ។ ...
ពលករខ្មែរចំនួន ១៥៧ នាក់ធ្វើតេស្ត៍វិជ្ជមានមេរោគកូវីដ-១៩ នៅក្នុងប្រទេសថៃ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺនៃក្រសួងសុខាភិបាលថៃបានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថា ប្រជាជនកម្ពុជាចំនួន ១៥៧ នាក់ដែលកំពុងធ្វើការនៅប្រទេសថៃបានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីដ-១៩។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/50802175/157-cambodian-workers-test-positive-for-covid-19-in-thailand/
ឆ្នាំ ២០២០ ជាឆ្នាំកើនឡើងខ្លាំងសម្រាប់វិស័យកសិកម្ម
ក្រសួងកសិកម្មមានគោលបំណងបង្កើនផលិតភាពរបស់វិស័យកសិកម្មបន្ថែមទៀត ដោយផ្តោតលើការផ្លាស់ប្តូរទៅជាយន្តការដើម្បីជំនួសកម្លាំងពលកម្មមនុស្ស។ ...
ស សុជាតិ
https://www.khmertimeskh.com/50802183/2020-was-a-bumper-year-for-agriculture/
ការរៀនតាមបែបឌីជីថលនៅក្នុងព្រះរាជាណាចក្រទទួលបានការជំរុញដ៏ធំ
ក្រសួងអប់រំ និងរដ្ឋសភាកំពុងសហការលើកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ...
សែន ដាវិត
https://www.khmertimeskh.com/50801617/big-boost-for-e-learning-in-kingdom/
ប្រជាជនកម្ពុជាជាង ១០០ នាក់ត្រូវបានរាយការណ៍ថាបានឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថាគិតត្រឹមល្ងាចថ្ងៃម្សិលមិញនេះ ប្រជាជនកម្ពុជាសរុបចំនួន ១០៨ នាក់នៅប្រទេសថៃបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ-១៩ ។ ...
ទិត្យ គង់នូវ
https://www.khmertimeskh.com/50801244/over-100-cambodians-reportedly-infected-in-thailand/
កំរិតទឹកទន្លេមេគង្គនៅកម្ពុជានឹងធ្លាក់ចុះដោយសារការជួសជុលវារីអគ្គិសនីនៅប្រទេសចិន
លំហូរចេញទឹកនៅស្ថានីយ៍វារីអគ្គិសនីជីងហុង ក្នុងខេត្តយូណានរបស់ប្រទេសចិនកំពុងធ្លាក់ចុះដោយសារតែការបិទទឹកដើម្បីជួសជុលវារីអគ្គិសនីក្នុងកំឡុងពេលពីថ្ងៃទី ៥ ដល់ថ្ងៃទី ២៤ ខែមករា ...
ប្រាក់ឧបត្ថម្ភមាតា ៧,៩ លានដុល្លាបានផ្តលជូនដល់កម្មករកាត់ដេរកាលពីឆ្នាំមុនតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម
ស្ត្រីជាង ៨ ម៉ឺននាក់បានទទួលប្រាក់ឧបត្ថម្ភកាលពីឆ្នាំមុនដែលមានចំនួនសរុប ៧,៩ លានដុល្លារពីរដ្ឋាភិបាលតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។ ...
ចិនបានផ្តល់ជំនួយក្នុងការបោសសំអាតតំបន់ដែលមានមីនចំនួន ១,៧០៨ ហិកតានៅក្នុងប្រទេសកម្ពុជា
លោកហេងរតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានមានប្រសាសន៍ថាកាលពីឆ្នាំមុនប្រទេសចិនបានជួយប្រទេសកម្ពុជាក្នុងការបោសសំអាតផ្ទៃដីសរុបចំនួន ១.៧០៨ ហិកតាដែលមានផ្ទុកមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50801722/chinese-assistance-instrumental-in-clearing-1708-hectares-of-landmine-contaminated-areas-in-cambodia/
រដ្ឋាភិបាលអំពាវនាវឱ្យសាធារណជនជួយការពារសត្វព្រៃ និងអភិរក្សព្រៃឈើ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់បានជំរុញឱ្យសាធារណជនទប់ស្កាត់ទំនាស់ដីធ្លី និងចូលរួមចំណែកក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត - ភ្នំពក។ ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/govt-calls-public-help-wildlife-forestry-conservation
អំពាវនាវឱ្យរារាំងការនាំចូលត្រីខុសច្បាប់
កាលពីម្សិលមិញ លោកវេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានអំពាវនាវជាថ្មីម្តងទៀតឱ្យអាជ្ញាធរទប់ស្កាត់ការរត់ពន្ធត្រីចិញ្ចឹមពីប្រទេសជិតខាងដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ...
ជា វណ្ណីយុទ្ធ
https://www.khmertimeskh.com/50800805/call-to-block-illegal-fish-imports/
រដ្ឋាភិបាលនឹងផ្តល់ប្រាក់ចំនួន ២៣ លានដុល្លារដល់កម្មករដែលបានបាត់បង់ការងារដោយសារជំងឺរាតត្បាត
ទឹកប្រាក់សរុបចំនួន ២៣ លានដុល្លារត្រូវបានផ្តល់ទៅឱ្យអ្នកដែលរងផលប៉ះពាល់ដោយការបិទអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍ និងរោងចក្រកាត់ដេរ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ។ ...
សែន ដាវិត
https://www.khmertimeskh.com/50800806/govt-gives-23mil-to-workers-who-lost-jobs-over-pandemic/
ដីទំហំ ២០ ហិកតាពីបឹងតាមោកសំរាប់សាខាមន្ទីរពេទ្យកាល់ម៉ែត
រដ្ឋាភិបាលបានបម្រុងទុកកន្លែង ២០ ហិកតាសម្រាប់សាងសង់សាខាពេទ្យកាល់ម៉ែតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ...
ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50800479/20ha-of-land-from-tamouk-lake-for-calmette-hospital-branch/
ខេត្តចំនួន ១១ ទទួលបានសេវាទឹកស្អាត និងអនាម័យល្អប្រសើរ
សូមអរគុណដល់អង្គការ Plan International ដែលបានជួយប្រជាជនកម្ពុជាប្រមាណ ១ លាន ៥ សែននាក់នៅក្នុងខេត្តចំនួន ១១ ឥឡូវអាចទទួលបានសេវាទឹកស្អាត និងអនាម័យកាន់តែប្រសើរឡើង។ ...
ប៊ុត សីលា
https://www.khmertimeskh.com/50800513/11-provinces-enjoy-better-sanitation-and-hygiene-services/
ការនាំចេញជ័រកៅស៊ូរបស់កម្ពុជាឈានដល់ ៤៥៩ លានដុល្លារក្នុងឆ្នាំ ២០២០
ប្រទេសកម្ពុជាបាននាំចេញកៅស៊ូប្រមាណ ៣៤០,០០០ តោនក្នុងឆ្នាំ ២០២០ ដោយរកចំណូលបាន ៤៥៩ លានដុល្លារសម្រាប់ចំណូលជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50800901/cambodias-rubber-export-reach-459-million-in-2020/
ក្រសួងចែករំលែកអត្រានាំចេញផលិតផលកសិកម្មនៅឆ្នាំ ២០២០
យោងតាមទិន្នន័យពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៤,០៣៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ។ ...
សុខ ចាន់
https://www.khmertimeskh.com/50800406/ministry-shares-2020-agri-export-numbers/
ធនាគារជាតិនៃកម្ពុជា បង្ហាញពីហានិភ័យ ២០២១ សម្រាប់កំណើនបំណុលផ្ទាល់ខ្លួន
ធនាគារជាតិនៃកម្ពុជាបាននិយាយថាការធ្លាក់ចុះប្រាក់ចំណូល និងសន្សំផ្ទាល់ខ្លួនក្នុងឆ្នាំ ២០២០ បង្កហានិភ័យចម្បងចំពោះការកើនឡើងនូវបំណុលផ្ទាល់ខ្លួននៅកម្ពុជាក្នុងឆ្នាំ ២០២១ នេះបើយោងតាមរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ច និងធនាគារ។ ...
សុខ ចាន់
https://www.khmertimeskh.com/50799995/nbc-outlines-2021-risks-for-personal-debt-growth/
បក្សីលឿងដ៏កម្រមួយប្រភេទបានប្រទះឃើញនៅថ្ងៃបុណ្យចូលឆ្នាំថ្មី
បក្សីលឿងដ៏កម្រ (Emberiza aureola) ជាបក្សីដែលត្រូវបានគេនិយាយថាផ្តល់នូវលក្ខណៈវិជ្ជមានយ៉ាងច្រើនតាមប្រពៃណីព្រះពុទ្ធសាសនាត្រូវបានគេប្រទះឃើញនៅថ្ងៃបុណ្យចូលឆ្នាំថ្មីថាបានវិលត្រឡប់មកព្រះរាជាណាចក្រវិញហើយបន្ទាប់ពីបាត់វត្តមាន ...
ស សុជាតិ
https://www.khmertimeskh.com/50800087/rare-yellow-breasted-bunting-spotted-on-new-years-day/
យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាដំបូង សម្រេចបាន ៨៩%
នៅក្នុងរយៈពេល ២២២ ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត របស់ក្រសួងយុត្ដិធម៌បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះជាង ៣៥ ១០០ សំណុំរឿងស្មើនឹង ៨៩ ភាគរយនៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះសរុប ៣៩ ១៥២ សំណុំរឿង និងបាន ...
វ៉ន ដារ៉ា
http://bit.ly/3ndqo8d
ប្រទេសកម្ពុជានឹងចំណាយថវិកាចំនួន ៥០០ លានដុល្លារដើម្បីជំរុញការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឆ្នាំ ២០២១-២០២៥
ប្រទេសកម្ពុជានឹងវិនិយោគជិត ៥០០ លានដុល្លារ ដើម្បីជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្ម និងវិជ្ជាជីវៈរបស់ប្រទេសចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50799788/cambodia-to-spend-500-million-to-foster-labour-and-vocational-training-for-2021-2025/
ក្រុមការងារ WCS រកឃើញពងកន្ធាយក្បាលកង្កែប ១៥០
ក្រុមការងារការពារសម្បុកនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញសម្បុកកន្ធាយក្បាលកង្កែបចំនួន ៥ សម្បុកមានពង ១៥០ ជាលើកដំបូងនៅក្នុងឆ្នាំ ២០២០ នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកសំបូរនាដើមរដូវពងកូនចុង ...
មុំ គន្ធា
http://bit.ly/3hF4Dgf
បញ្ជីឈ្មោះអ្នកបោះឆ្នោត 'ត្រូវតែចែកចាយទៅគណបក្សនយោបាយទាំងអស់'
បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវតែចែកចាយទៅគ្រប់គណបក្សនយោបាយទាំងអស់ ដោយមិនគិតថាតើពួកគេត្រូវបានគេទទួលស្គាល់ ឬអត់នោះទេ ព្រោះវាជាតម្រូវការចាំបាច់សម្រាប់ពួកគេក្នុងការត្រួតពិនិត្យវាក្នុងពេលបោះឆ្នោត។ ...
ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50799654/voter-list-must-be-distributed-to-all-political-parties/