ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ប្រទេសកម្ពុជា ឡាវ វៀតណាមពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម

តំណាង​មក​ពី​ប្រទេស​វៀតណាម​ ឡាវ​ និង​កម្ពុជា​បាន​ជួបជុំ​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ខេត្ត​ដាក់​ឡាក់​ ដែល​ជា​តំបន់​ខ្ពង់រាប​កណ្តាល​របស់​ប្រទេស​វៀតណាម​ ដើម្បី​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​ ​ ...

សហការីសារព័ត៌មានស៊ិនហ័រ
http://news.xinhuanet.com/english/2016-04/18/c_135290720.htm

ក្រុមហ៊ុនសិង្ហបុរី HLH Group គ្រោង ១០លានដុល្លារសម្រាប់ឧទ្យានកសិដ្ឋានកែច្នៃម្ហូបអាហារ

ក្រុមហ៊ុន​ HLH​ Group​ Ltd ​ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហ​បុរី​នឹង​វិនិយោគ​ ១០​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​ឧទ្យាន​កែ​ច្នៃ​ម្ហូបអាហារ​កសិកម្ម​មួយ​ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ​ក្រោយ​នេះ​ នេះ​បើ​តាម​ Singapore​ Business​ Review​បាន ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23911/singapore---s-hlh-group-plans--10-million-farm-food-processing-park/

ខ្យល់ព្យុះ​បំផ្លាញ​គេហដ្ឋាន​និង​បង្ក​គ្រោះថ្នាក់​ដល់​កុមារ​ក្នុង​ខេត្ត​ចំនួន​២

កុមារ​៤​រូប​ត្រូវ​បាន​រង​គ្រោះ​និង​ផ្ទះ​ចំនួន​១៣៦​ខ្នង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្រោម​ព្យុះ​ដ៏​កាច​សាហាវ​មួយ​ដែល​បាន​បំផ្លាញ​ភូមិ​ក្នុង​ខេត្ត​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​កាលពី​ថ្ងៃអាទិត្យ​ នេះ​បើ​យោង​តាម​ពាក្យ​សម្តី​របស់​មន្ត្រី​បានឱ្យ​ដឹង​កាលពី ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/severe-storms-destroy-homes-injure-children-in-2-provinces-111468/

កម្ពុជាមានគោលបំណងបញ្ឈប់ការនាំចូលចំណីសត្វ

កម្ពុជា​គ្រោង​នឹង​បញ្ឈប់​ការ​នាំ​ចំណី​ពី​ប្រទេស​ជិតខាង​ដើម្បី​ផ្គត់ផ្គង់​ឧស្សាហកម្ម​បសុសត្វ​ និង​ប​សុ​បក្សី​ ប៉ុន្តែ​មិនមែន​ក្នុង​ពេល​ភ្លាមៗ​នេះនោះ​ទេ​ ដោយសារ​រដ្ឋាភិបាល​ធ្វើការ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​ចិញ្ចឹមសត្វ​របស់​កសិករ​ និង​បង្កើន​ការ​ផលិត​ក្នុងស្រុក​សិន​។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/23915/cambodia-aims-to-stop-imports-of-livestock-feed/

រដ្ឋាភិបាល​និយាយ​ថា​ស្ថានការណ៍​នៅ​ព្រំដែន​មាន​ភាព​ប្រក្រតី​ខណៈ​បន្ទាយ​ទា​ហ៊ាន​ឡាវ​កំពុង​បន្ត​សាងសង់​

មន្ត្រី​មូលដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​អនុញ្ញាត្តិ​ឱ្យ​រថយន្ត​ធ្វើការ​ដឹក​ជញ្ជូន​សំភារៈ​សម្រាប់​ការ​សាងសង់​សារ​ជា​ថ្មី​ដោយ​ឆ្លងកាត់​ច្រកព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ឡាវ​ដែល​ទីនោះ​មាន​បន្ទាយ​ទា​ហ៊ាន​មួ​ួ​កំពុង​ស្ថិត​ក្នុង​ការ​ សាងសង់​ ដោយ​រដ្ឋាភិបាល​ឡាវ​ ដោយ​ការ​ស្ថាបនា​នេះ ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/everything-ok-on-border-government-says-as-laos-army-base-proceeds-111471/

ក្រសួង​វប្បធម៌​មិន​អនុញ្ញាតិ​ឱ្យ​មានការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​អំពី​សកម្មជន​ព្រៃឈើ​ឈុត​ វុ​ទ្ធី​

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ធ្វើការ​ហាមឃាត់​មិន​ឱ្យ​មានការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ស្តី​អំពី​ឃាតកម្មនៃ​សកម្មជន​ព្រៃឈើ​លោក​ ឈុត​ វុ​ទ្ធី​ ក៏​ដូច​ជា​បាន​ធ្វើការ​ព្រមាន​អំពី​ “​ការ​ចាត់វិធានការ​យ៉ាង​ ធ្ងន់ធ្ងរ​”​ ប្រសិនបើ​ភាពយន្ត​នេះ​នៅ​តែ​បន្ត​បញ្ចាំង​ដោយ​មិន ...

Alessandro Marazzi Sassoonនិង ម៉ិច ដារ៉ា​
http://www.phnompenhpost.com/national/culture-ministry-bans-film-forest-activist-chut-wutty

សត្វកេងកងត្រូវបានជួយសង្គ្រោះនៅក្នុងតំបន់ព្រៃការពារសីមា

ការ​ល្បាត​តំបន់​ព្រៃ​ការពារ​សីមា​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​មួយ​កាល​ស​ប្តា​ហ៍​មុន​បាន​រក​ឃើញ​សត្វ​កេងកង​តូច​មួយ​ក្បែរ​ទីតាំង​កាប់​ឈើ​ខុសច្បាប់​។​ ការ​មើលឃើញ​សត្វ​កេងកង​កាន់តែ​កម្រ​ជាង​មុន​ដោយសារ​តែ​ស្ថិតិ​នៃ​សត្វ​បក្សី​បាន​ធ្លាក់​ចុះ ...

Jonathan Cox
http://www.khmertimeskh.com/news/23925/hornbill-rescued-in-seima-protected-forest/

អគ្គីភ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបង្កឱ្យមានការខូចខាតជាទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក

អគ្គី​ភ័យ​ដែល​បង្ក​ដោយ​សកម្មភាព​មនុស្ស​ចំនួន​ ១២​ករណី​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​ បាន​បំផ្លាញ​ផ្ទះ​ចំនួន​ ៦៨​ខ្នង​ និង​បង្ក​ការ​ខូ​ត​ខាត​ប្រហែល​ ៩០០,០០០​ដុល្លារ​អា​មេ​រិ​ក​ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​នាយកដ្ឋាន​អគ្គី ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/23930/new-year-fires-cause-nearly--1-million-in-damage/

អ្នកការពារការធ្លាក់ចុះព្រៃឈើរបស់កម្ពុជាឈ្នះពានរង្វាន់ Goldman

លោក អ៊ូច ឡេង អតីតមន្ត្រីរដ្ឋាភិបាលដែលបានចំណាយពេលពីរទសវត្សរ៍ក្នុងការជួយអ្នកភូមិក្រីក្រប្រយុទ្ធប្រឆាំងនឹងការទន្ទ្រានព្រៃត្រូពិចដ៏មានមានតម្លៃនិយាយថា ការបង្ក្រាបលើការកាប់ឈើខុសច្បាប់ចុងក្រោយបង្អស់នៅក្នុងប្រទេសកម្ពុជាគឺ “គ្រាន់តែជាល្បែងមួយតែប៉ុណ្ណោះ” ហើយឈ្មួញឈើធំៗត្រូវបានឈ្នះ។ បូជនីយកិច្ចដែលតស៊ូ និងគ្រោះថ្នាក់របស់លោកដើម្បីបញ្ឈប់កាប់ឈើខុសច្បាប់ និងបញ្ឈប់ពីការបង្ខំឱ្យផ្តល់ដីសម្បទានប្រជាជនកម្ពុជាចេញពីផ្ទះរបស់ពួកគេបានឈ្នះពានរង្វាន់ Goldman Environmental Prize ដែលជាពានរង្វាន់ផ្តល់កិត្តិយសដល់សកម្មជនបរិស្ថានថ្នាក់មូលដ្ឋាន។ ...

Elaine Kurtenbach
http://abcnews.go.com/International/wireStory/defender-cambodias-dwindling-forests-wins-goldman-prize-38473467

រដ្ឋាភិបាល​អរ​គុ​រណ​ចិន​សម្រាប់​ការ​បន្ត​បើក​ទំនប់​

រាជរដ្ឋាភិបាល​បាន​ស្វាគមន៍​ការ​សម្រេច​ចិន​របស់​ចិន​ក្នុង​ការ​បន្ត​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​តាម​រយៈ​ទំនប់​ជី​ង​ហុង​ បើ​ទោះបីជា​វិធីសាស្ត្រ​នេះ​នឹង​មាន​ឥទ្ធិពល​តិចតួច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះ​រាំង​ស្ងួត​ ក៏​ដោយ​។​ ...

ប៊ុន សេងគង់ និងIgor Kossov
http://www.phnompenhpost.com/national/govt-thanks-chinese-keeping-dam-open

នគរបាល​អូស្ត្រាលី​បាន​ពង្រីង​វិសាលភាព​នៃ​ការ​ស៊ើបអង្កេត​ក្នុង​រឿង​ក្តី​ក្រុមហ៊ុន​OZ​ Minerals

អាជ្ញាធរ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ពង្រីង​វិសាលភាព​នៃ​ការ​ស៊ើបអង្កេត​របស់​ពួក​គេ​ទៅ​ក្នុង​ករណី​ចោទប្រកាន់​ទាក់ទិន​នឹង​រឿង​ក្តី​ស៊ីសំណូក​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សាច់ញាតិ​របស់​មន្ត្រី​ក្នុង​ជួរ​រាជការ​និង​អតីត​ប្រធាន​នៃ​ក្រុមហ៊ុន​រ៉ុ​ករក​រ៉ែ​របស់​អូស្ត្រាលី​OZ​ Minerals ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/australian-police-expand-cambodia-probe-of-oz-minerals-111397/

ការ​ស៊ើបអង្កេត​​ចំពោះ​ករណី​​វាយតប់របស់​​អង្គរក្ស​​លោក​ហ៊ុន​ម៉ា​ណែ​ត​ត្រូវបាន​ចាប់ផ្តើម

​កាលពី​ថ្ងៃ​សោ​រ៍​ នគរបាល​ក្នុងរ​ទីក្រុង​ឡុ​ង​ប៊ិ​ច​ រដ្ឋការ​លី​ហ្វ័​រ​ញ៉ា​បានឱ្យ​ដឹង​ថា​ពួក​គេ​បាន​បើ​កការ​ស៊ើបអង្កេត​ ជុំវិញ​ករណី​ចោទប្រកាន់​ស្តី​អំពី​ការ​វាយតប់​ដោយ​អង្គរក្ស​របស់​លោក​ហ៊ុន​ម៉ា​ណែ​ត​ ដល​ជា​កូនប្រុស​ របស់ ...

Alex Willemyns
https://www.cambodiadaily.com/news/case-opened-into-claims-of-assault-by-manets-guard-111394/

នគរបាល​៖​ ស្ថិតិ​ឆ្នាំ​ថ្មី​បង្ហាញ​ថា​ចរាចរ​តាម​ដង​វិ​ថី​កាន់តែ​មាន​សុវត្ថិភាព​

​កាលពី​ថ្ងៃអាទិត្យ​ នគរបាល​ជាតិ​បាន​និយាយ​ថា​ តួរ​លេខ​គ្រោះថ្នាក់​ចរាចរ​ឆ្នាំ​ថ្មី​ជា​ភស្តុ​តាង​បង្ហាញ​ថា​ ច្បាប់​ចរាចរ​ថ្មី​ទទួល​បាន​ភាព​ជោគជ័យ​ ដោយ​មាន​ករណី​ឧប្បទ្ទវហេតុ​ចរាចរ​ចំនួន​៩៨​ត្រូវ​បាន​រាយការណ៍​ ក្នុង​រយៈពេល​៤​ថ្ងៃ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​នេះ​ ដែល ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/new-year-stats-show-roads-safer-police-say-111402/

មន្ត្រី​សង្ស័យ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​​មាន​អ្នក​លួច​ដុត​​បំពាន​យក​ដី​រដ្ឋ

មន្ត្រី​ប៉ូលិស​ស្រុក​បរិបូរណ៍​ បាន​ឲ្យ​ដឹង​ថា​ព្រៃ​លិច​ទឹក​ចំនួន​ប្រហែល​ ១៣០​ ហិ​កតារ​ ស្ថិត​ក្នុងភូមិ​ចំនួន​បី​ក្នុងស្រុក​បរិបូរណ៍​ខេត្តកំពង់ឆ្នាំង​ ដែល​បាន​ឆេះ​កាលពី​ស​ប្ដា​ហ៍​មុន​។​​ ...

ប៊ុត រស្មីគង្គា
http://bit.ly/1r9a2kK

ការចុះបញ្ជីពន្ធបានជំរុញឱ្យមានការពន្យារពេលនៃថ្ងៃកំណត់

នាយកដ្ឋាន​ពន្ធដារ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​កាលពី​ម្សិលមិញ​ពី​ការ​ពន្យារពេល​សម្រាប់​អាជីវកម្ម​ដើម្បី​បញ្ចប់​ការ​ចុះបញ្ជី​ពន្ធ​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែឧសភា​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយបង្អស់​នៃ​ការ​ពន្យា​ពេល​នេះ​ ដែល​បាន​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​ច្បាប់​ថ្មី​ដ៏ ...

Jonathan Cox
http://www.khmertimeskh.com/news/23887/tax-registration-deadline-pushed-back/

ចំនួនភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាបកើនឡើង ៩ភាគរយ

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ក្នុង​ខេត្តសៀមរាប​ឆ្នាំ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ជោគជ័យ​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​មក​ដល់​នូវ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​កើនឡើង​ស្ទើរតែ​ ៩​ភាគរយ​ ប្រមាណ​ ២៩,៥០០​នាក់​ ដោយ​ត្រឹមតែ​ក្នុង​រយៈពេល​បួន​ថ្ងៃ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ នេះ​បើ​តាម ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/23870/tourist-numbers-in-siem-reap-up-9-percent/

ការ​ជម្រុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រដាប់​ច្រោះ​ទឹក​ដោយ​ខ្សាច់​តាម​ភូមិ​ស្រុក​

ប្រដាប់​ច្រោះ​ទឹក​ដោយ​ខ្សាច់​ក្នុង​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​រក​ឃើញ​ថា​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ក្នុង​ការ​សំអាត​ទឹក​ដែល​មាន​ប្រសិទ្ធិ​ភាព​និង​សន្សំ​សំចៃ​ថវិការ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ នេះ​បើ​យោង​តាម​ រ​ង្វា​យ​តម្លៃ​ថ្មី​មួយ ...

Igor Kossov
http://www.phnompenhpost.com/national/push-bio-sand-water-filters

ដីសម្បទានសេដ្ឋកិច្ចរកចំណូលជូនរដ្ឋបានត្រឹមចំនួន៥លានដុល្លារប៉ុណ្ណោះ

ដីសម្បទានសេដ្ឋកិច្ចមួយចំនួនធំក្នុងប្រទេសកម្ពុជា ដែលត្រូវបានចាត់ទុកថា ជាដើមហេតុនៃ បញ្ហា ជម្លោះដីធ្លីនិងរំលោភសិទ្ធិមនុស្សជាច្រើនក្នុងរយៈពេលពីរទសវត្សកន្លងទៅ បានរកចំណូលទៅ កាន់រដ្ឋាភិបាលត្រឹម៥លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន ដែលមានការរិះគន់ថា នេះជាលទ្ធផល នៃអសមត្ថភាពក្នុងការប្រមូលពន្ធនិងបញ្ហាអំពើពុករលួយដែលកើតមាន។ ។ ...

Ananth Baliga and Vong Sokheng
http://www.phnompenhpost.com/national/elcs-earn-just-5m-govt

ក្រុមហ៊ុនវៀតណាមមានការព្រួយបារម្ភពីការនាំចេញទៅក្នុងទីផ្សារប្រទេសកម្ពុជា

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ផលិតផល​វៀតណាម​បាន​នាំ​ចេញ​ភាគច្រើន​ទៅ​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​ក្នុង​អាស៊ាន​ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​បាន​ប្រឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ផលិតផល​ប្រភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ ...

Thuy Doan
http://www.saigon-gpdaily.com.vn/Business/2016/4/118445/

ដំឡូងមីនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ស្ថិតនៅក្រោមការគំរាមកំហែងពីជំងឺបណ្តាលមកពី mealybug

 របាយការណ៍មួយព្រមានថា បម្រែបម្រួលអាកាសធាតុ និងសាកលភាវូបនីយកម្ម គឺកំពុងតែបញ្ឆេះឱ្យមានការផ្ទុះនូវសត្វល្អិត និងជំងឺដែលធ្វើញាំញីដល់ដំណាំដំឡូងមីនៅបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍ ដែលនឹងគំរាមកំហែងដល់ឧស្សាហកម្មរាប់ពាន់លានដុល្លារ និងស្បៀងអាហារនៃមនុស្សរាប់លាននាក់ផងដែរ។ ...

Sam Jones
http://www.theguardian.com/global-development/2016/apr/15/cassava-south-east-asia-under-threat-witches-broom-disease-climate-change

អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ជា​ច្រើន​ខ្នង​នៅ​ភាគ​ខាងត្បូង​នៃ​ផ្ទៃ​ប្រទេស​

ឃី​ សុខា​ កំពុង​រៀបចំ​អាហារ​ពេល​ល្ងាច​សម្រាប់​គ្រួសារ​របស់​នាង​ក្នុង​គេហដ្ឋាន​របស់​ពួក​គេ​ នៅ​ ខណ្ឌមានជ័យ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ខ​ណ៉​ពេល​ដែល​មានការ​ស្រែក​ប្រកាស​ពី​ ភ្លើង​ឆេះ​កើត​មាននៅ​ជិត​នោះ​។ ​ ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/111367-111367/

អង្គការសហប្រជាជាតិ​ត្រូវ​បាន​អំពាវនាវ​ឱ្យ​ជួយ​ដល់​សហកម្ម​ជន​សិទ្ធិ​មនុស្ស​ជាប់​ឃុំ​

Alex​ Gonzalez-Davidson​ នាយក​ប្រតិបត្តិ​អង្គការ​មាតា​ធម្មជាតិ​ បាន​សរសេរ​លិខិត​ទៅ​កាន់​ប្រេសិត​អង្គការ​ សហប្រជាជាតិ​ទាក់ទិន​នឹង​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៣​រូប​ដែល​ត្រូវ​បាន​ជាប់​ឃុំ​ពាក់​ការ​ធ្វើ​ បាតុកម្ម​ប្រឆាំង​នឹង ...

គុច ណារ៉េន និងGeorge Wright
https://www.cambodiadaily.com/news/111370-111370/

អ្នកជំនាញ​និយាយ​ថា​គម្រោង​នាំ​ចូល​សត្វ​ខ្លា​នឹង​បរាជ័យ​

​ជន​អភិរក្ស​ឈានមុខ​និង​អ្នកជំនាញ​សត្វ​ខ្លា​សញ្ជាតិ​ឥណ្ឌា​មួយ​រូប​បាន​ព្រមាន​ថា​គម្រោង​តម្លៃ​រាប់​លាន​ដុល្លារ​សម្រាប់​នាំ​ចូល​សត្វ​ខ្លា​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នឹង​បរាជ័យ​យ៉ាង​ខ្លាំង​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ ហើយ​ជន​ដែល​អំពាវនាវ​អំពី​គម្រោង ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/expert-says-tiger-reintroduction-plan-sure-to-fail-111330/

របាយការណ៍​សហរដ្ឋអាមេរិក​រិះគន់​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ទៅ​កាន់​គណបក្សប្រឆាំង​

ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​បាន​រៀបរាប់​អំពី​សកម្មភាព​របស់​រដ្ឋាភិបាល​ទៅ​កាន់​គណបក្សប្រឆាំង​ក្នុង​ឆ្នាំ​២០១៥​ និង​លើក​ឡើង​ពី​បញ្ហា​ ទាក់ទង​ទៅ​នឹង​ការ​បកស្រាយ​របស់​តុលាការ​ជុំវិញ​បទ​ញុះញង់​ក្នុង​បរិបទ​នយោបាយ​។​ ...

ភីធឺរ៍ ហ្វត
https://www.cambodiadaily.com/news/us-report-critical-of-governments-treatment-of-opposition-111340/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7rZEg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!