ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ប្រទេសកូរ៉េខាងត្បូងផ្តល់ជំនួយបរិក្ខារសម្រាប់ការស្តារវត្ថុបុរាណ
កាលពីថ្ងៃចន្ទ កម្ពុជាបានទទួលបរិក្ខារពីប្រទេសកូរ៉េខាងត្បូងដែលមានតម្លៃស្មើរ នឹងទឹកប្រាក់ ១២៤ ០០០ពាន់ដុល្លារសម្រាប់ពន្លឿនដំណើរការនៃការស្តារវត្ថុបុរាណ។ ...
ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/national/south-korea-supplies-equipment-artefact-restoration
ការសម្ពោធការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន និងព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សីរិនថន មានការរំពឹងទុកខ្ពស់សម្រាប់វិទ្យាស្ថានបច្ចេកវិទ្យានៃខេត្តកំពង់ស្ពឺដែលត្រូវបានឧបត្ថម្ភដោយរាជរង្សថៃក្នុងគោលបំណងដើម្បីធ្វើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/21782/thai-princess-technology-institute-to-begin-construction/
ក្រសួងព្រមានប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្តាសាយជ្រូក
មន្ត្រីសុខាភិបាលកម្ពុជាបានចេញវីដេអូថ្មីមួយតាមរយៈគេហទំព័រហ្វេសបុកកាលពីម្សិលមិញ ដោយពន្យល់ប្រជាពលរដ្ឋខ្មែរ អំពីការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺផ្តាសាយជ្រូក H1N1។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/21784/ministry-warns-against-spread-of-swine-flu/
មន្ត្រីជាន់ខ្ពស់ដែលជាសមាជិកគណបក្សប្រជាជនត្រូវបានតំឡើងតំណែង
កាលពីសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់ចំនួន៦រូបត្រូវបានតំឡើងតំណែងជាឧត្តមសេនីយ៍ផ្កាយ ៤ ដែលជាឋាន្តរសក្តិខ្ពស់ជាងគេសម្រាប់មន្ត្រីនគរបាលជាតិក្នុង ក្រសួងមហាផ្ទៃ។ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/cpp-police-brass-promoted
អង្គភាពថ្មីបង្កើតឡើងដើម្បីការពារប្រាសាទកោះកេរ្តិ៍
អាជ្ញាធរមូលដ្ឋានក្នុងខេត្តព្រះវិហារបាននឹងកំពុងរួមសហការជាមួយ អាជ្ញាធរអប្សរាក្នុងកិច្ចការពារផ្ទៃដីបុរាណវត្ថុប្រមាណ ៨១០០ហិចតាជុំវិញប្រាសាទកោះកេរ្តិ៍ ដែលអាជ្ញាធរបានអះអាងថាស្ថិតនៅក្រោមការគម្រាមកំហែងពីឈ្មួញ ទុច្ចរិតនិងនិគមជន។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/new-body-protect-koh-ker
វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាទទួលបានកំណើនខ្លាំង
វិស័យមីក្រូហិរញ្ញវត្ថុនៃប្រទេសកម្ពុជាបានទទួលកំណើនខ្លាំងក្នុងឆ្នាំមុន ដោយមានការកើនឡើង នៃស្ថាប័នផ្តល់ប្រាក់កម្ចីនិងបញ្ញើកើនឡើង៤០ភាគរយក្នុងឆ្នាំ២០១៥ នេះបើយោងតាមទន្និន័យ ថ្មីរបស់សមាគមមីក្រូហិរញ្ញវត្ថុមួយ។ ...
Cam McGrath and Cheng Sokhorng
http://www.phnompenhpost.com/business/mammoth-year-kingdoms-microfinance-sector
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ព្រួយបារម្ភពីកំណើននៃវិស័យឥណទានលឿន
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្តែងក្តីព្រួយបារម្ភជុំវិញ ការលូតលាស់យ៉ាងខ្លាំងនៃវិស័យឥណទាននិងអចលនទ្រព្យ ដែលក្រសួងបានអះអាងថាអាចនឹងគម្រាមកំហែងដល់កំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាបានសង្កត់ធ្ងន់លើគោលនយោបាយសម្រាប់វាស់ ស្ទង់ដែលបានយកប្រើប្រាស់ក្នុងការកាត់ ...
Ananth Baliga
http://www.phnompenhpost.com/business/mef-sounds-warning-bell-over-credit-growth-risk
កិច្ចសិក្សាស្រាវជ្រាវដ៏ចម្រោងចម្រាសមួយបង្ហាញថាការដោះស្រាយតាមវិធីហឹង្សាមានប្រសិទ្ធិភាព
ជនជាតិដើមភាគតិចដែលធ្វើការតវ៉ាក្នុងបញ្ហាដីសម្បទានសេដ្ឋកិច្ច (ELCs)នៅក្នុងប្រទេសកម្ពុជាភាគច្រើនតែងទទួលបានលិទ្ធផលតាមរយៈការ បាតុកម្មបែបហឹង្សា ញឹកញយជាងពេលដែលពួកគេដាក់ពាក្យបណ្តឹងទៅតាមប្រព័ន្ធស្របច្បាប់ នេះបើយោងតាមការវិភាគក្នុង ...
Jack Davies
http://www.phnompenhpost.com/national/controversial-study-says-violence-works
កម្មវិធីវិទ្យុសម្រាប់ដោះស្រាយបញ្ហារបស់សហគមLGBTកំពុងត្រូវបានរៀបចំ
ក្រសួងព័ត៌មានបានឱ្យដឹងថា ពួកគេកំពុងធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកសិទ្ធិ សហគមLGBT ដើម្បីបង្កើតកម្មវិធីវិទ្យុមួយដើម្បីពិភាក្សាលើបញ្ហារបស់សហគម នេះ ក្នុងគោលបំណងជួយឱ្យសង្គមទទួលយកសហគមLGBTនេះកាន់តែច្រើនឡើង។ ...
Morn Vanntey
http://www.phnompenhpost.com/national/program-deal-lgbt-issues-works
មេដឹកនាំកម្មករចង់ឱ្យបញ្ឈប់ករណីចោទប្រកាន់ទៅលើសហជីព
ព្រះរាជអាជ្ញានៃតុលាការខេត្តកំពង់ស្ពឺមួយរូបបានឱ្យដឹងកាលពីថ្ងៃ ពុធថា គ្មានការលើកលែងទោសទៅកាន់សមាជិកសហជីពចំនួន៥រូបដែលត្រូវបានដោះ លែងពីការជាប់ឃុំឃាងកាលពីខែមុននោះឡើយ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ...
សេក ឧត្តម
https://www.cambodiadaily.com/news/labor-leader-wants-unionists-charges-dropped-108658/
អាគារភ្លោះកំពស់១៣៣ជាន់ទទួលបានការអនុញាតិក្នុងដំណាក់កាលដំបូង
រដ្ឋាភិបាលកំពុងធ្វើការត្រួតពិនិត្យទៅលើគម្រោងសាងសង់អាគារភ្លោះនៅ ភ្នំពេញ ក្នុងទឹកប្រាក់តម្លៃ១ពាន់លានដុល្លារដែលជាសំណើររបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងគ្រុប។អាគារនេះឈរឈ្មោះក្នុងចំណោមអាគារខ្ពស់ជាងគេ បំផុតក្នុងពិភពលោកប្រសិនបើសាងសង់រួច ...
ខេង សុធា
https://www.cambodiadaily.com/news/133_story_towers_approved-108645/
គណបក្សថ្មីមួយទៀតត្រូវក្រសួងមហាផ្ទៃចុះបញ្ជី
គណបក្សថ្មីមួយទៀតដែលទើបទទួលបានសុពលភាពពីក្រសួងមហាផ្ទៃបាន ប្រកាសចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅពេលដែលមេដឹកនាំគណបក្ស វ័យក្មេងមួយនេះបានប្រកាសថាការបង្កើតគណបក្សនេះឡើងគឺដោយសារតែ មើលឃើញពី ...
ឡាយ សាមាន
http://bit.ly/20YBOjE
អ្នកពុលនំបញ្ចុកជាង៩០រូបបណ្តាលឱ្យតូបលក់អាហារត្រូវបានបិទទ្វារ
មន្ត្រីពាក់ព័ន្ធបានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃអង្គារ អ្នកស្រុកប្រមាណជាង៩០រូប បានចូលសម្រាកក្នុងមន្ទីរពេទ្យ នៅខេត្តតាកែវ បន្ទាប់ពីបានទទួលទាននំបញ្ចុករួមគ្នា នៅក្នុងពិធីបុណ្យពុទ្ធសាសនា ក្នុងវត្តមួយកាលពីថ្ងៃចន្ទ។ ...
អូន ភាព
https://www.cambodiadaily.com/news/ninety-poisoned-noodles-vendor-shut-108624/
កម្មការិនី៤០រូបដួលសន្លប់ក្នុងរោងចក្រមួយនៅតំបន់សេដ្ឋកិច្ចពិសេស
មន្ត្រីបានបន្ទោសទៅលើការពុលចំណីអាហារសម្រាប់ការដូលសន្លប់ខ្នាត ធំនៃកម្មការរិនីរបស់រោងចក្រកាត់ដេរចំនួន៤០រូប នៅក្នុងរោងចក្រមួយស្ថិតនៅទល់ដែនស្រុកបាវិតក្នុង ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃចន្ទ។ ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/forty-faint-svay-rieng-sez-factory
បុគ្គលិកក្រុមហ៊ុនគូវ៉ាហារ៉ាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ
បុគ្គលិកប្រហែលជាង១០០នាក់មកពីក្រុមហ៊ុនជប៉ុនត្រួតពិនិត្យគុណភាពទំនិញ ដែលមានការិយាល័យនៅសណ្ឋាគារកាំបូឌីយ៉ាណា បានធ្វើកូដកម្មមិនចូលធ្វើការដោយប្រមូលផ្តុំនៅទីលានទល់មុខសណ្ឋាគារកាលពីម្សិលមិញ ដើម្បីទាមទារលក្ខខណ្ឌការងាររបស់ពួកគេ។ ...
ប៉ាវ ស៊ុយ
បាតុករគប់ពងមាន់នៅច្រកទ្វារចូលរបស់ទីស្នាក់ការធនាគារជាតិ
កាលពីថ្ងៃចន្ទ ពលរដ្ឋនិងប្រជាជនដែលត្រូវបានជម្លៀសខ្លួនចេញពីតំបន់បឹងកក់និងបូ រីកីឡា នៃរាជធានីភ្នំពេញបានធ្វើដំណើរទៅកាន់ទីស្នាក់ការកណ្តាលនៃ ធនាគារពិភពលោកដែលស្ថិតនៅលើដងផ្លូវនរោត្តមនិងបានគប់ពងមាននៅច្រក ទ្វារចូល ...
ក្រសួងកូរ៉េមួយទៀតហើយដែលបដិសេធមិនបានជួយប្រេសិត
ក្រសួងយុត្តិធម៌នៃសាធារណៈរដ្ឋកូរ៉េបានក្លាយជាក្រសួងទីពីរក្នុង ចំណោមក្រសួងផ្សេងៗទៀតនៃប្រទេសនេះ ដែលបានបដិសេធមិនបានសហការជាមួយឯអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសនេះគឺលោក សុត ឌីណាទៅលើការគាប់សង្កត់ពលករមិនស្របច្បាប់ និងការខ្វែង ...
Daniel de Carteret
http://www.phnompenhpost.com/national/another-korean-ministry-says-it-didnt-help-envoy
ឯកសារស្រាវជ្រាវ៖ ចំណេះដឹងជាដំណោះស្រាយសម្រាប់ករណីស៊ីសំណូក
អ្នកវិទ្យាសាស្ត្រនយោបាយសញ្ជាតិខ្មែរ-អាមេរិកកាំងមួួយរូបបានលើកយកដំណោះស្រាយតាមបែបប្រលោមលោកមួយក្នុងករណីអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា-ជម្រុញឱ្យមន្ត្រីដែលទទួលយកសំណូក ធ្វើការប្រកួតប្រជែងគ្នា។ ...
Jack Davies
http://www.phnompenhpost.com/national/bribery-knowledge-power-says-paper
អង្គការអុកស្វាម៖ ធនាគារANZ នៅជំពាក់អ្នកស្រុកទៅលើការផ្តល់កម្ចីដល់ចម្ការអំពៅ
ធនាគារANZដែលជាធនាគារចំបងរបស់ប្រទេសអូស្ត្រាលីកំពុងស្ថិតក្នុង ភាពចលាចល បន្ទាប់ពីធ្វើការឆ្លើយតបទៅកាន់ករណីការផ្តល់ប្រាក់កម្ចីដល់ ចម្ការអំពៅដែលមានជាប់ពាក់ព័ន្ធទៅនឹងការបណ្តេញចេញដោយហឹង្សានិង ករណីពលកម្មកុមារក្នុង ...
Charles Rollet
http://www.phnompenhpost.com/national/anz-still-owes-villagers-over-sugar-loan-oxfam
ទីផ្សារភាគហ៊ុនអំពាវនាវឱ្យក្រុមហ៊ុនតូចៗពិចារណាពីការចុះបញ្ជី
កាលពីខែកញ្ញា ទីផ្សារភាគហ៊ុនកម្ពុជា (CSX) បានប្រកាសពីនិនាការថ្មីមួយដើម្បីពង្រឹងការ ទទួលបានប្រាក់ហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្ម ធនតូចនិងមធ្យមដែលជានិច្ចកាលមានកង្វះ ខាតធនធាន។ ...
Tej Parikh
https://www.cambodiadaily.com/news/bourse-urges-small-firms-to-consider-listing-108559/
ឧបសគ្គនៅតែមានសម្រាប់ផែនការសមាហរណកម្មសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍
អ្នកជំនាញនិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍កំពុងចាប់ផ្តើមទទួលបានផ្លែផ្កា បើទោះបីជាមានរឿងរ៉ាវមួយចំនួនដែលត្រូវគិតគូរ មុនពេលដែលគោលបំណងប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ទៅជាមូលដ្ឋានផលិត និងទីផ្សារតែមួយសម្រេចបាន។ ...
Ten Soksreinith
http://www.voacambodia.com/content/barriers-remain-for-southeast-asia-economic-integration-plans/3190571.html
ឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយថាអាមេរិកចង់បន្តផ្តល់មូលនិធិសម្រាប់សាលាក្តីខ្មែរក្រហម
ឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក William A. Heidt បាននិយាយថា សហរដ្ឋអាមេរិកកំពុងរងចាំមើលថា តើត្រូវចំនាយប៉ុន្មានសម្រាប់សាលាក្តីខ្មែរក្រហម? ...
Pin Sisovann
http://www.voacambodia.com/content/us-seeks-to-continue-funding-for-khmer-rouge-tribunal-ambassador-says/3188530.html
លិខិតអន្តរាគមន៍ជាផ្លូវការដល់ប្រធានាធិបតីអូបាម៉ា អំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបញ្ហាសិទ្ធិមនុស្ស
អ្នកតំណាងរាស្រ្តអាស៊ីអាគ្នេយ៍ជាង ១០០ នាក់បានកំពុងជម្រុញឱ្យលោកប្រធានាធិបតីអូបាម៉ា ដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ក្នុងអំឡុងពេលកិច្ចប្រជុំរបស់គាត់ជាមួយនឹងមេដឹកនាំអាស៊ាននៅសប្តាហ៍ក្រោយនេះ បើយោងតាមលិខិតបើកចំហមួយដែលបានបង្ហោះតាមអ៊ីនធឺណិតកាលពីថ្ងៃព្រហស្បតិ៍។ ...
ពលរដ្ឋរស់នៅលើដីចំណីផ្លូវឆ្នេរអូរត្រេះនៅតែបន្តទាមទារដីរបស់ពួកគេ
នៅក្នុងឆ្នាំ ២០០៧ ប៉ូលីស និងក្រុមមន្រ្តីយោធាបានប្រើអំពើហិង្សាបណ្តេញប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ពានឆេះ ដែលស្ថិតនៅភាគខាងត្បូងនៃក្រុងព្រះសីហនុ ប្រមាណជាង ១០០គ្រួសារចេញពីផ្ទះរបស់ពួកគេ។ ក្រុមគ្រួសារជាច្រើនក្នុងចំនោមក្រុមគ្រួសាររងគ្រោះទាំងនោះ បានធ្វើជម្រកបណ្តោះអាសន្នអំពីឈើ បាតង់ និងស័ង្កសី នៅលើផ្លូវនៅពីក្រោយឆ្នេរអូរត្រេះ។ អស់រយៈពេលប្រមាណប្រាំបួនឆ្នាំមកហើយ ទោះបីជាមានការផ្តល់ជូនដីថ្មីពីរដ្ឋាភិបាល អ្នកភូមិប្រហែល ៦០ គ្រួសារនៅតែកំពុងបន្តរស់នៅក្នុងតំបន់ដីចំណីផ្លូវនោះ។ ...
Jonathan Cox and Ros Chanveasna
http://www.khmertimeskh.com/news/21380/otres-ditch-dwellers-still-fighting-for----their-land---/