ឧបករណ៏ផលិតផែនទី
ឧបករណ៍ផលិតផែនទីរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ត្រូវបានបង្កើតឡើងតាមលក្ខណៈបច្ចេកវិទ្យាសាមញ្ញ ងាយស្រួលយល់ សំរាប់អ្នកប្រើប្រាស់ ដើម្បីមើល កែសម្រួល បោះពុម្ព និងចែករំលែកផែនទីនៅលើប្រព័ន្ធអ៊ីនធើណែត ឬ ដើម្បីប្រើប្រាស់ក្នុងការងារ។ មុខងារពិសេសៗបន្ថែមទៀតរូមមាន ការបញ្ចូននូវរូបថត ដែលផ្សារភ្ជាប់នូវប្រព័ន្ធទីតាំងភូមិសាស្ត្រ ហើយនិង ផែនទីពន្យល់នានា ដូច្នេះយើងអាចធ្វើការស្វែងរកនៅក្នុងបណ្តាញអ៊ីនធើណែត។ អ្នកប្រើប្រាស់ គួរមានមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ និងការតភ្ជាប់អ៊ីនធើណែត។
គោលការណ៍អំពីការប្រើប្រាស់
ផែនទី គឺជាការតំណាងឲ្យព័ត៌មានផ្នែកខាងក្រៅនៅជុំវិញពិភពលោក ទាំងនៅលើក្រដាស និងកុំព្យូទ័រ។ ផែនទី អនុញ្ញាតឲ្យមនុស្សដឹងយ៉ាង ពិតប្រាកដនូវអ្វីដែលមាននៅ លើទីតាំងជាក់លាក់ណាមួយនៅលើផែនដី។ ផែនទីអាចត្រូវបានប្រើប្រាស់ សម្រាប់គម្រោងអភិវឌ្ឍន៍នានានៅលើពិភពលោក ប៉ុន្តែផែនទីក៏អាចត្រូវ បានប្រើប្រាស់សម្រាប់ ការការពារធនធានធម្មជាតិ របស់ពិភពលោកផងដែរ។ នៅពេលដែលបង្កើតផែនទីមួយ គំរូ និងនិមិត្តសញ្ញា ត្រូវបានប្រើដើម្បីសម្គាល់តំបន់ ឬទីតាំងណាមួយ។ និមិត្តសញ្ញាទាំងនោះ អនុញ្ញាតឲ្យអ្នកបង្កើតផែនទី មានភាពងាយស្រួលក្នុងការតំណាងអ្វីមួយ ដែលពួកគេមើលឃើញ និងថតចម្លងទុក ដោយមិនចាំបាច់ចំណាយពេល និងទីតាំងនៅលើផែនទីក្នុង ការសរសេរចេញនូវអ្វីដែលពួកគេឃើញ ឬគូរជារូបគំនូរលម្អិតនៃអ្វីដែលពួកគេមើលឃើញ ។
នៅក្នុងការណែនាំអំពីការគូសផែនទីនេះ លោកអ្នកនឹងរកឃើញនូវការណែនាំ ពីរបៀបធ្វើផែនទី ដែល អង្គការទិន្នន័យអំពីការអភិវឌ្ឍ ព្រមទាំងមនុស្សដទៃទៀត អាចប្រើដើម្បីចែករំលែក ព័ត៌មាន ដែលសុក្រឹត្យ និងមានលក្ខណៈបច្ចុប្បន្នភាពជាមួយនឹងសាធារណៈជនទូទៅ។
អ្នកប្រើប្រាស់ដែលមានកុំព្យូទ័រ និងអ៊ិនធើណែត អាចបង្កើតផែនទីដោយផ្ទាល់តាមអនឡាញ ដែល ក្រោយមកអាចធ្វើការចែករំលែកជាមួយនឹងអង្គការទិន្នន័យអំពីការអភិវឌ្ឍ និងអង្គការដទៃទៀត។
អ្នកប្រើប្រាស់ដែលមានម៉ាស៊ីនបោះពុម្ព អាចបោះពុម្ពចេញនូវផែនទី និងការគូរដោយដៃនៅលើព័ត៌មានថ្មីបន្ថែមទៀត ខណៈពេលដែលពួកគេធ្វើ ការសង្កេតបម្រែបម្រួលបរិស្ថាននៅទីវាល ឬនៅពេលដែលពួកគេមើលឃើញនូវអ្វី “នៅលើផ្ទៃដី” ដែលមិនត្រូវបានឆ្លុះបញ្ចាំងនៅលើផែនទីដែលបានបោះពុម្ព។ បន្ទាប់មកពួកគេអាចត្រឡប់ទៅកុំព្យូទ័ររបស់ពួកគេ និងបញ្ជូនព័ត៌មានអនឡាញ ដើម្បីជួយឱ្យសាធារណជនដឹងអំពីអ្វីដែលមិនបានឆ្លុះបញ្ចាំងនៅក្នុងរូបភាពផ្កាយរណប។
ចំពោះអ្នកដែលគ្មានកុំព្យូទ័រ ឬម៉ាស៊ីនបោះពុម្ព គួរធ្វើការទំនាក់ទំនងជាមួយ អង្គការមិនស្វែងរកប្រាក់ចំណូលថ្នាក់មូលដ្ឋានដើម្បីសុំជាជំនួយ។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ រៀបចំគម្រោងដើម្បីធ្វើការបណ្តុះបណ្តាលគ្រូ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ឧបករណ៍ផែនទីទៅដល់បុគ្គលិកអង្គការមិនស្វែងរកប្រាក់ចំណូលដទៃទៀត ដែលអាចជួយសមាជិកសហគមន៍។
សូមទស្សនាវីដេអូបង្ហាញ រឺ អានការណែនាំលម្អិត (PowerPoint និង PDF) សម្រាប់សេចក្ដីណែនាំអំពីរបៀបផលិតផែនទីផ្ទាល់ខ្លួនរបស់អ្នក ដោយការប្រើឧបករណ៍នេះ។
ផលិតផែនទីផ្ទាល់ខ្លួនរបស់អ្នក
ឧបករណ៍ផលិតផែនទីនេះ បានបង្ហាញពីការជ្រើសរើសទិន្នន័យដែលមានស្រាប់របស់ ODC តាមរយៈផ្ទាំងផែនទី Harvard WorldMap។ ប្រព័ន្ធប្រតិបត្តិការរបស់ ODC និង WorldMap ត្រូវបានរក្សាដោយឡែកពីគ្នា ប៉ុន្តែផ្ទាំងផែនទីបានធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលដែល ODC បានបញ្ចូលនូវព័ត៍មានថ្មីៗ។ ព័ត៌មានបានអ្នកប្រើបានបញ្ជូនចូល និងបង្ហាញនៅលើ WorldMap ហើយអាចត្រូវបានត្រួតពិនិត្យឡើងវិញចំពោះការដាក់បញ្ចូលនាពេលអនាគតនៅលើគេហទំព័រ ODC ដោយផ្អែកលើភាពត្រឹមត្រូវនិងពេញលេញ។ ប្រសិនបើអ្នកមានបញ្ហាក្នុងការមើល ឬប្រើប្រាស់ផែនទីខាងក្រោមនេះ សូមចុចនៅទីនេះ។