ព័ត៌មាន​

ប៉ូលីសត្រូវបានបង្គាប់ឱ្យឃ្លាំមើលគ្រឹះស្ថានប្រកបរបរជួញដូរមនុស្សដែលខ្លួនបានដឹង

កាលពីថ្ងៃចន្ទ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបើកកិច្ចប្រជុំជាន់ខ្ពស់មួយក្នុងរាជធានីភ្នំពេញ ដើម្បីណែនាំអង្គភាពប៉ូលីសពាក់ព័ន្ធ ក្នុងការបង្កើនការឃ្លាំមើលរបស់ពួកគេទៅកាន់គ្រឹះស្ថានណាមួយដែលច្រើនប្រកបរបរជួញដូរមនុស្ស។ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/police-told-to-target-known-human-trafficking-establishments-93170/

ឧស្សាហកម្មប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់នាពេលអនាគត

ច្បាប់គោលនយោបាយការអភិវឌ្ឍឧស្សាហកម្មថ្មីរបស់ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានការវិនិយោគជាច្រើនទៀត ពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ប៉ុន្តែមានការលំបាកច្រើនដើម្បីសម្រេចបំណងនេះ។ ...

Igor Kossov
http://www.khmertimeskh.com/news/15199/industrial-ambitions-face-thirsty-future/

ម្ចាស់ហាងម៉ាស្សាទទួលបានការកាត់ទោស ៥ ឆ្នាំសម្រាប់អំពើពេស្យាចាក្នុងហាង

កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសម្ចាស់ហាងម៉ាស្សាមួយរូបឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ក្នុងការប្រកបរបរពេស្យាចារលើក្មេងស្រីអាយុ ១៦ ឆ្នាំមួយរូបនិងស្ត្រី៤នាក់ទៀតនៅគ្រឹះស្ថានរបស់បុរសនេះកាលពីដើមឆ្នាំ។ ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/massage-parlor-owner-gets-5-years-for-prostituting-93163/

ក្រសួង និង​ក្រុម​ហ៊ុន​នាំ​ចេញ​ខ្វែង​គំនិត​គ្នា​លើ​ការ​ដាក់​ឈ្មោះ​អង្ករ

ក្រសួង​កសិកម្ម និង​វិស័យ​ឯកជន​នៅ​មិន​ទាន់​ឯក​ភាព​គ្នា​ក្នុង​ការ​ប្រើ​ឈ្មោះ​អង្ករ​ជា​ពាណិជ្ជ​សញ្ញា​សម្គាល់​អង្ករ​កម្ពុជា​នៅ​ឡើយ​ទេ។លោក ហ៊ាន វណ្ណហន ប្រធាន​នាយក​ដ្ឋាន​កសិកម្ម និង​ជា​ប្រធាន​លេខាធិការ​សេវា​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ផ្លូវ​ការ​នៃ​ក្រសួង ...

ចេង សុខហ័ង
http://bit.ly/1N1Qvcs

ស្នងការ​នគរបាល​ជាតិ​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ក្រោយ​ការ​បោះឆ្នោត​ដាក់​ពាក្យ​ប្តឹង

អគ្គស្នងការ​នគរបាល​ជាតិ​បាន​អំពាវនាវ​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​បាត់​កូន​នៅក្នុង​បាតុកម្ម​ក្រោយ​ពេល​បោះឆ្នោត​ឲ្យ​ដាក់​ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ជនរងគ្រោះ​តាម​វិធានការ​ជំនាញ។   ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1ihnuOE

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានបដិសេធបទញុះញង់លើបញ្ហាព្រំដែន ព្យាករការចាប់ខ្លួន

កាលពីថ្ងៃអង្គារ តំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ុំ សំអាន បានបដិសេធការអះអាងដោយរដ្ឋាភិបាលថា រូបលោកកំពុងញុះញង់ឱ្យកើតមានអស្ថេរភាព តាមរយៈការបង្ហោះព័ត៌មានមួយក្នុងគណនីហ្វេសបុកកាលពីសប្តាហ៍មុន ដែលក្នុងនោះលោកបានអួតអំពីការរកឃើញច្បាប់ចម្លងនៃផែនទីព្រំដែនកម្ពុជា ជាមួយនឹងប្រទេសវៀតណាមនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/cnrp-lawmaker-denies-border-incitement-predicts-arrest-93161/

គណបក្សសង្គ្រោះជាតិគម្រាមនឹងរិះគន់លោក ស​ ខេងលើបញ្ហាជនអន្តរប្រវេសន៍វៀតណាម

កាលពីម្សិលមិញ គណបក្សប្រឆាំងបានគម្រាម រិះគន់សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយចោទប្រកាន់រដ្ឋាភិបាលថា មិនមានភាពស្មោះត្រង់ អំពីតួរលេខជនជាតិវៀតណាម(យួន)នៅក្នុងប្រទេស។ ...

Chea Takihiro
http://www.khmertimeskh.com/news/15212/cnrp-threatens-to-censure-kheng-over-vietnamese-migrants/

មន្ត្រី​វិទ្យាស្ថាន​ធនធាន​មនុស្ស​សមុទ្រ​កម្ពុជា​មាន​ចម្ងល់​លើ​ការ​អះអាង​រំលោភ​បំពាន​ដោយ​កម្មករ​នាវា​សមុទ្រ

ពីរ​ថ្ងៃ​ក្រោយពី​បុរស​បួន​នាក់​ត្រូវ​បាន​និរទេស​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​រត់​គេច​ខ្លួន​ពី​កប៉ាល់​ទំនិញ​ដែល​ចត​នៅ​ប្រទេស​ហ្វីលីពីន​មក មន្ត្រី​ម្នាក់​នៅ​វិទ្យា​ស្ថាន​ធនធាន​មនុស្ស​សមុទ្រ​ដែល​ក្រុម​នេះ​បាន​សិក្សា បាន​មាន​ចម្ងល់​ទៅ​លើ​សេចក្តី​រាយការណ៍​អំពី ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/news/27356/

ការ​ដោះដូរ​សត្វ​រវាង​ជប៉ុន និង​កម្ពុជា​អាច​បញ្ចប់​ឆ្នាំ ២០១៦

សួន​សត្វ Hirakawa ​នៅ​ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា​សួន​សត្វ​គ្រោង​នឹង​បញ្ជូន​​សត្វ​ខ្លា​ស​ដែល​ជិត​ផុត​ពូជ​ទៅកាន់​សួន​សត្វ​ទឹក​ឈូ​ក្នុង​ខេត្ត​កំពត​វិញ​ទោះបី​ជា​មាន​លក្ខខណ្ឌ​អាក្រក់​ និង​ភ័ស្ដុតាង​ពី​ការ​ខូចខាត ...

ផាក់ ស៊ាងលី និង Charles Parkinson
http://bit.ly/1IHQOCW

បុរសជាជាងជាប់គុក 5 ឆ្នាំពីបទចរាចរប្រាក់ក្លែងក្លាយ

កាលពីម្សិលមិញ លោក សោម ស៊ីថាដែលជាជាងមួយរូប ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ដោយតុលាការដំបូងរាជធានីភ្នំពេញ ពីបទចរាចរបន្តលុយក្លែងក្លាយ។ ...

Tin Sokhavuth
http://www.khmertimeskh.com/news/15208/welder-jailed-5-years-for-fake-money/

អ្នកកែវិញ្ញាសា៖ ពិន្ទុប្រឡងកើនឡើងក្នុងឆ្នាំនេះ

បទសម្ភាសន៍ជាមួយគ្រូបង្រៀនជាង ១០០០០ នាក់ដែលប្រមូលផ្តុំគ្នានៅក្នុងរាជធានីភ្នំពេញក្នុងសប្តាហ៍នេះ ដើម្បីកែវិញ្ញាសាប្រឡងថ្នាក់ជាតិ របស់សិស្សថ្នាក់ទី ១២ ចំនួន ៨៥០០០នាក់ដែលបានចូលរួមកប្រឡងកាលពីខែមុន។ កំណែបានបង្ហាញថា លទ្ធផលឆ្នាំនេះមានសភាពល្អប្រសើរ ជាងឆ្នាំទៅមិញ ដែលកាលនោះមានប្រមាណច្រើនជាង ៧០ ភាគរយនៃអ្នកដែលបានចូលប្រឡងបានធ្លាក់។ ...

Va Sonyka
http://www.khmertimeskh.com/news/15215//

សម្ពោធការបើកព្រំដែនថ្មី

កាលពីសប្តាហ៍មុន ក្នុងកិច្ចជំរុញដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ប្រតិភូកម្ពុជានិងថៃបានជួបប្រជុំគ្នារយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាអំពីការបើកដំណើរការច្រកព្រំដែនថ្មីមួយចំនួន ផ្លូវដែកតភ្ជាប់ប្រទេសទាំងពីរត្រង់ប៉ោយប៉ែត និងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រជាជន ដែលរស់នៅតាមព្រំដែនកម្ពុជានិងថៃ។ ...

Naomi-Collett Ritz
http://www.khmertimeskh.com/news/15201/new-border-openings/

តុលាការខេត្តកោះកុងទៅកាន់ក្រុមអ្នកតវ៉ា៖ ចេញដោយស្មគ្រ័ចិត្តឬចេញដោយបង្ខំ

កាលពីថ្ងៃអង្គារ អភិបាលរងក្រុងខេមរភូមិន្ទ លោក Pen Bunchhouy បានផ្ញើរលិខិតមួយទៅកាន់ក្រុមអ្នកតវ៉ា ដោយទាមទារឱ្យពួកគេចេញ ពីតំបន់នៅចំពោះមុខតុលាការខេត្តកោះកុងនៅថ្ងៃពុធ ក៏ដូចជាបានគំរាមកំហែង “ចាត់សកម្មភាព” ប្រសិនបើពួកគេបានបដិសេធ។ ...

អូន ភាព
https://www.cambodiadaily.com/news/koh-kong-court-protesters-told-to-leave-or-be-forced-to-move-93168/

រដ្ឋាភិបាល​ចំណាយ​ ៧៥ ​លាន​ដុល្លារ​សម្រាប់​គ្រួសារ​អតីត​យុទ្ធជន​ក្នុង ១ ​ឆ្នាំ

គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​ ២០១៥ អតីត​យុទ្ធជន​កម្ពុជា​សរុប​ជាង ៨ ​​ម៉ឺន​ ៧ ពាន់​នាក់ និង​អ្នក​នៅក្នុង​បន្ទុក ឬ​ហៅ​ថា​គ្រួសារ​អតីត​យុទ្ធជន​ជាង ១ ​ម៉ឺន​ ៤ ពាន់​នាក់​បាន​ទទួល​នូវ​ប្រាក់​ឧបត្ថម្ភ​សរុប​ជាង ៣០០ ​ពាន់​លាន​រៀល (ប្រហែល ៧៥ ​លាន​ដុល្លារ) ក្នុង​ ១ ឆ្នាំ។ ...

តាំង វីដា
http://bit.ly/1fUrNO2

ប្រាក់​ចំណេញ​ អេស៊ីលីដា ​កើន

អេស៊ីលីដា ​ដែល​ជា​ធនាគារ​ឈាន​មុខ​គេ​របស់ ​កម្ពុជា​ បាន​ប្រកាស​លទ្ធ​ផល​ពាក់​កណ្ដាល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​កាល​ពី​ដើម​សប្ដាហ៍​នេះ ​ដោយ​បាន​បង្ហាញ​ពី​កំណើន​ប្រាក់​ចំណេញ​សុទ្ធ​ ៤០​ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​មុន ...

Ananth Baliga
http://bit.ly/1KGv00v

អាជ្ញាធរ​តម្រូវ​ឲ្យ​ពលរដ្ឋ​ជាង ៧០ គ្រួសារ​រើ​ផ្ទះ​ចេញ​ពី​ក្បែរ​ផ្លូវ​ដែក

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៧០ ​គ្រួសារ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​ឲ្យ​ធ្វើការ​រុះរើ​ផ្ទះ​ទៅកាន់​ទីតាំង​ថ្មី​ដើម្បី​សម្រួល​ដល់​គម្រោង​សា្ថបនា​ផ្លូវ​វាង​ក្រវាត់​ក្រុង និង​គម្រោង​ស្ថាបនា​ឡើង​វិញ​នូវ ...

ឃុត សុភចរិយា
http://bit.ly/1LK957a

អូស្ត្រាលី​និយាយ​ថា​កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​បន្ថែម​ទៅ​កម្ពុជា​នៅ​តែ​បន្ត​

កាលពី​ថ្ងៃ​ច័ន្ទ​ ជូ​លា​ ប៊ី​ស្សប​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​អូស្ត្រាលី​ បាន​បដិសេធ​ថា​ កិច្ចព្រម​ព្រៀង​ជនភៀសខ្លួន​ជាមួយនឹង​ប្រទេស​កម្ពុជា​ទទួល​បរាជ័យ​ បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ ប្រទេស​នេះ​មិន​មាន​បំណង​ទទួលយក​ជនភៀសខ្លួន​បន្ថែម​ពី​មជ្ឈមណ្ឌល​ឃំុឃាំង ...

បុគ្គលិកសារព័ត៌មាន VOA Khmer
http://www.voacambodia.com/content/australia-says-deal-to-send-more-refugees-to-cambodia-still-on/2939548.html

របាយការណ៍​បង្ហាញ​ថា​អ្នក​រស់រាន​ពី​ការ​ជួញដូរ​ពលកម្ម​ជា​ញឹកញាប់​មិន​ទទួល​បានការ​យកចិត្តទុកដាក់​

បុរស ​ ដែល​ត្រូវ​បាន​ជួញដូរ​សម្រាប់​ការងារ​ដោយ​បង្ខំ​ អាច​ជួប​ការ​លំបាក​ក្នុង​ការ​សម្រប​ខ្លួន​របស់​ពួក​គេ​ នៅ​ពេល​ពួក​គេ​វិល​ត្រឡប់​មក​វិញ​។​​របាយការណ៍​ចេញផ្សាយ​ដោយ​អង្គការ​ Hagar​ International​ បាន​បង្ហាញ​ថា​ ជំនួយ​សម្រាប់​ការ​សម្រប​ខ្លួន​របស់ ...

ហ៊ាន សុជាតា
http://www.voacambodia.com/content/survivors-of-labor-trafficking-often-fall-through-the-cracks-report-says/2940874.html

ទីប្រឹក្សា​របស់​អតីត​ព្រះមហាក្សត្រ​និយាយ​ថា​ការ​កំណត់ព្រំដែន​បារាំង​គួរ​យក​មក​ប្រើប្រាស់​

ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ​ ធ​ម្មិ​កោ​ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ​ នរោត្តម​ សីហ​នុ​ បាន​ថ្លឹងថ្លែង​លើ​ចម្រូងចម្រាស​ផែនទី​របស់​ប្រទេស​កម្ពុជា​ និង​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​វៀតណាម​ នៅ​តាម​បណ្តោយ​ព្រំ​ដែនកម្ពុជា​។​​ ...

សុខ ខេមរា
http://www.voacambodia.com/content/late-king-adviser-says-french-border-demarcation-should-be-used/2940891.html

អ្នក​តវ៉ា​ប៉ះទង្គិច​គ្នា​ជាមួយនឹង​អាជ្ញាធរ​ក្នុង​ខេត្តកោះកុង​

កាលពី​ថ្ងៃ​អង្គារ​ អ្នក​តវ៉ា​មួយ​ក្រុម​ ដែល​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​សកម្មជន​បរិស្ថាន​បី​រូប​ជាប់​ឃំុឃាំង​នៅ​ ក្នុង​ខេត្តកោះកុង​ បាន​ប៉ះទង្គិច​គ្នា​ជាមួយនឹង​អាជ្ញាធរ​ ខណៈ​ពួក​គេ​ព្យាយាម​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​គេហដ្ឋាន​របស់​អភិបាល ខេត្ត​។​ ​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/protesters-clash-with-authorities-in-koh-kong/2940836.html

បារាំង​ឱ្យ​ផែនទី​កម្ពុជា​ខ្ចី​ចំ​ពេល​មាន​ជម្លោះព្រំដែន​ជាមួយនឹង​វៀតណាម​

កាលពី​ថ្ងៃ​អង្គារ​នេះ​ មន្ត្រី​រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា​ ប្រទេស​បារាំង​ អតីត​មេដឹកនាំ​បណ្តា​ប្រទេស​ក្រោម​អាណានិគម​ បាន​យល់ព្រម​ឱ្យ​ ប្រទេស​កម្ពុជា​ខ្ចី​ផែនទី​ បន្ទាប់​ពី​មានការ​ស្នើ​សុំ​របស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ នៅ​ចំ​ពេល​មាន​ជម្លោះ​លើ​ការ​កំណត់ព្រំដែន​ជាមួយនឹង​ប្រទេស ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/maps-09012015154512.html

នគរបាល​ថៃ​៖​ ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​ពីរ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​

តាម​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​បំបាត់​បទល្មើស​ (​នៃ​ប្រទេស​ថៃ​)​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ថា​ នគរបាល​ជឿ​ថា​ ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​ពីរ​រូប​ក្នុង​ការ​ផ្ទុះ​នៅ​តំបន់​ អេ​រ៉ា​វ៉ា​ន់​ និង​ សា​ថន​ កំពុង​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ...

បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/news/security/675552/bomb-pair-in-cambodia-say-police

កាកបាទ​ក្រហម​បើក​ដំណើរ​ការ​​សណ្ឋាគារ​ដ៏ទំនើប​​​នៅ​ក្នុង​ខេត្តព្រះវិហារ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា លោក ប៉ា សុជាតិ​​​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ​និង​​ជា​ប្រធាន​​កាក​​​បាទ​ក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ ​​បាន​​​​ធ្វើជា​អធិបតីក្នុង​ការ​បើក​ឲ្យ​ដំណើរ​ការ​សណ្ឋាគារ​​កម្ពស់​ប្រាំមួយជាន់​ដ៏​ទំនើប​ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/red-cross-opens-luxury-hotel-in-preah-vihear-93050/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JnruR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!