NGO ថ្មី​​មួយ​ នឹង​ផ្ដោត​​​លើ​​​​​​ការ​​​ងារ និង​ប្រាក់​ឈ្នួល​ដែល​អាច​រស់​បាន​

នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​​ជ្រើស​​​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ ដ៏​​​​​ជ្រួល​​​ច្របល់ ​នៅ​ពេល​​ប្រជាជន​​រាប់​ម៉ឺន​​​សែន​នាក់​​​​​បាន​​​នាំ​​​​​គ្នា​​​​​​ចេញ​​មក​តវ៉ា​ និង​ហែ​​​ក្បួន​ទូទាំង​ប្រទេស​នោះ វា​​ជា​​​ការ​​​ងាយ​​​​​​​ដែល​​​គិត​​​ថា អ្នក​​អំពាវ​នាវ​​ឲ្យ​មាន​​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​​និយាយ​ដោយ​សំឡេង​​​រួម​​​គ្នា​​​​តែ​មួយ​។

ប៉ុន្តែ​​លោក មឿន តុលា និង​សហសេវិក​របស់​លោក​​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​ (CLEC) ​ជា​អង្គការ​​មិន​មែន​រដ្ឋាភិបាល​​​​​មួយ​​​​​​ដែល​​​​​ផ្ដល់​ជំនួយ​​​ផ្នែក​​​ច្បាប់​ បាន​ឮ​អ្វី​ផ្សេង​​ពី​នេះ​។  លោក​ថ្លែង​ថា “​យើង​​​​បាន​សង្កេត​ឃើញ​ថា កសិករ​​​តស៊ូ​មតិ​ដើម្បី​ខ្លួន​ឯង កម្មករ​​តស៊ូ​មតិ​ដើម្បី​ខ្លួន​ឯង ហើយ​យុវជន​​តស៊ូ​មតិ​​ដើម្បី​ខ្លួន​ឯង​។ ​យើង​​មិន​បាន​ធ្វើ​ការ​​​សម្រប​សម្រួល​ឆ្លង​ក្រុម​ទេ​”។ …

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/29319/