ព័ត៌មាន​

សហគ្រិន​ថៃ​រីករាយ​នឹង​ការ​លក់​អាហារ​តាម​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ក្នុង​ខែ​នេះ​ សហគ្រិន​ថៃជាច្រើន​បាន​មក​ដល់​ខេត្ត​ព្រះ​សីហ​នុ​ នៃ​ប្រទេស​កម្ពុជា​ ដើម្បី​រៀបចំ​ពិ​ពណ៌​អាហារ​តាម​ផ្លូវ​សម្រាប់​រយៈពេល​មួ​យស​ប្តា​ហ៍​។​ ពួក​គេ​ត្រូវ​បាន​អញ្ជើញ​ ឲ្យ​មក​រៀបចំ​នៅ​តាម​បណ្តោយ​ផ្លូវ​សុភមង្គល​ ឬ ...

បុគ្គលិកសារព័ត៌មាន NNT
http://thainews.prd.go.th/CenterWeb/NewsEN/NewsDetail?NT01_NewsID=WNFOR5806170010001

ម៉ុងតាញ៉ា​ ២៣ ​នាក់​ទៀត​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ភ្នំពេញ

ជន​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​ម៉ុងតាញ៉ា​​សរុប​ ២៣ ​នាក់​ក្នុង​នោះ​មាន​​ស្រ្តី​ម្នាក់​ត្រូវ​បាន​​ដឹក​មក​រាជធានី​ភ្នំពេញ​ចន្លោះ​ពី​ខែ​មេសា ដល់​ពាក់កណ្តាល​ខែ​មិថុនា​បន្ទាប់ពី​លាក់​ខ្លួន​នៅក្នុង​ព្រៃ​ខេត្ត​រតនគិរី​​អស់​រយៈពេល​ជាច្រើន​ខែ​។ នេះ​បើ​តាម ...

ផាក់ ស៊ាងលី និង Alice Cuddy
http://bit.ly/1JSOY8E

រដ្ឋាភិបាល​នៅ​តែ​មិន​ប្រាប់​ឈ្មោះ​ភូមិ​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​វៀតណាម​​ដើម្បី​រក្សាទុក​ភូមិ​លោក​ ហេង សំរិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​​​តែ​មិន​ព្រម​បង្ហាញ​ឈ្មោះ​ភូមិ​ខ្មែរ​ពីរ​ដែល​ត្រូវ​ដោះដូរ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដើម្បី​រក្សាទុក​ភូមិ​ពីរ​ដែល​ជា​ភូមិ​កំណើត​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះ​ឡើយ ខណៈ​ដែល​ជនជាតិ​ភាគតិច​ជិត ៣០០ នាក់ បាន​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ​ដក​មេប៉ុស្តិ៍​ព្រំដែន ...

មាស សុខជា និង ផាក់ ស៊ាងលី
http://bit.ly/1ffSqx5

គ.ជ.ប ​បង្កើត​គណៈកម្មការ​ចំនួន​ ២

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​សម្រេច​បង្កើត​​គណៈកម្មការ​ចំនួន​ ២​ដើម្បី​ទំនាក់ទំនង​ការងារ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ និង​សម្របសម្រួល​ការងារ​ជាមួយ​គណៈកម្មការ​រាជធានី-ខេត្ត ពាក់ព័ន្ធ​នឹង​​កិច្ចការ​បោះឆ្នោត​ហើយ​ក្នុង​មួយ​​គណៈកម្មការ​មាន​ក្រុម​ការងារ​​តូចៗ​ចំនួន ៤ ​ក្រុម។ ...

តាំង វីដា
http://bit.ly/1IjWJOV

មន្ត្រី​ម្នាក់​និយាយ​ថា អ្នក​កាប់​ឈើ​ជន​ជាតិខ្មែរ​ម្នាក់ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់

ប្រធាន​ភូមិ​ម្នាក់​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​បាន​លើកឡើង​​កាលពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​​ឆ្លងព្រំដែនទៅ​កាប់​ឈើ​ប្រណីត​ខុស​ច្បាប់​នៅ​ក្នុង​ទឹកដី​ថៃ​ ត្រូវ​បាន​ទាហាន​ថៃ​បានស្លាប់​កាលពី​ថ្ងៃ​សុក្រ។ ...

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/25839/

នគរបាល​រក​ឃើញ​ទំនិញ​ខុសច្បាប់​​១៤តោន​​ក្នុង​រថយន្ត​ក្រុង​មកពី​វៀត​ណាម

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ការ​ឆែក​ឆេរ​របស់​នគរ​បាល​​ទៅ​លើ​រថយន្ត​ក្រុង​​បី​គ្រឿង​ដែល​ដឹក​ទំនិញ​ខុស ​ច្បាប់​ពីទីក្រុង​ហូជីមិញ​មក​កាន់​រាជធានី​ភ្នំពេញ ​បាន​រក​ឃើញ​ក្រណាត់​ សាំង​ក្រអូប និង​សម្ភារ​មួយ​ចំនួន​ទៀតទម្ងន់​ជាង​១៤​តោន​។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/25833/

រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​អះអាង​ថា ពលកម្ម​កុមារ​មាន​តិចតួច​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​

រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា មាន​ករណី​​កម្មករ​អនីតិជន​​តិច​តួច​ណាស់​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ ដែល​ “​យើង​អាច​រាប់​ពួកគេ​​​ដោយ​​ម្រាមដៃ​បាន​” ប៉ុន្តែ​មន្ត្រី​សហជីព​មួយ​រូប​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/25837/

គ្រូ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ដក​នាយក​សាលា

គ្រូ​បង្រៀន​ប្រមាណ ៣០ នាក់​នៃ​​វិទ្យាល័យ​សុខអាន​ក្តីទន្ទឹម​ក្នុង​ស្រុក​សំរោង​បាន​នាំ​គ្នា​លើក​បដា​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​កាលពី​ម្សិលមិញ ដើម្បី​ស្នើ​ឲ្យ​​ដក​នាយក​សាលា​ចេញ​ដោយ​ពួកគេ​ចោទ​ថា​នាយក​រូប​នេះ​បាន​ចាយ​ថវិកា​តាម​កម្មវិធី (PB) គ្មាន​តម្លាភាព​។  ...

ឆាយ ច័ន្ទនីដា
http://bit.ly/1R7iyGn

ការ​ទិញ​ដី​របស់ PPSEZ បញ្ចប់​មុន​ឡើង​ផ្សារ​ហ៊ុន

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​អភិវឌ្ឍ​ខ្លាំង​បំផុត​របស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​ដី​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​គ្រោង​ទុក​នៅ​ប៉ោយប៉ែត​នឹង​ត្រូវ​បាន​បញ្ចប់​មុន​ពេល​ការ​ចុះ​បញ្ជី​របស់ PPSEZ លើ​ផ្សារ​ហ៊ុន​របស់​ប្រទេស​កម្ពុជា។ អគ្គនាយក PPSEZ បាន​ថ្លែង ...

Charles Rollet
http://bit.ly/1KXNcSM

ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ចម្រូងចម្រាស​ ទៅ​ដល់​រដ្ឋសភា​សម្រាប់​ពិភាក្សា​ហើយ​

បើ​ទោះជា​មានការ​ព្រួយបារម្ភ​ជា​ច្រើន​ថា​ ច្បាប់​នេះ​ អាច​រឹតត្បិត​ការងារ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ នៅ​ក្នុង​ប្រទេស​នេះ​ សេចក្តីព្រាងច្បាប់​សំដៅ​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ បាន​មក​ដល់​រដ្ឋសភា​ហើយ​កាលពី​ថ្ងៃ​អង្គារ​នេះ​សម្រាប់​ពិភាក្សា​ មុន ...

នៅ វណ្ណារិន
http://www.voacambodia.com/content/controversial-ngo-law-goes-to-national-assembly-for-debate/2824628.html

មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​ស្វាគមន៍​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ចម្រូងចម្រាស​របស់​កម្ពុជា​

យោង​ទៅ​តាម​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​អង្គារ​ ឯក​អគ្គ​រដ្ឋទូត​ជិត​ផុត​អាណត្តិ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ​ កូ​តាំង​ បាន​​ស្វាគមន៍​សេចក្តីសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ...

បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=287873

ម៉ុង​តា​ញ៉ា​២​នាក់​ លាក់ខ្លួន​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​

អ្នកស្រុក ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា​ ជនជាតិ​ម៉ុង​តា​ញ៉ា​២​នាក់​មក​ពី​ប្រទេស​វៀតណាម​ កំពុង​លាក់ខ្លួន​នៅ​ខេត្ត​ដាច់​ស្រយាល​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ពីរ​ថ្ងៃ​បន្ទាប់​ពី​អ្នក​ភូមិ​នៅ​ទីនោះ​បាន​ជួយ​៦​នាក់​ផ្សេង​ទៀត​ ទៅ ...

រដ្ឋា វិសាល
http://bit.ly/1TsVaXJ

សកម្មជន​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា​ ជម្រុញ​អាជ្ញាធរ​ឲ្យ​បង្ក្រាប​ការ​កាប់​ឈើ​ខុសច្បាប់​

កាលពី ​ថ្ងៃ​អង្គារ​ សកម្មជន​មួយ​ក្រុម​នៅ​ខេត្តឧត្តរមានជ័យ​ ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ ព្រៃឈើ​របស់​ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​គម្រាម​គំ​ហែង​ពី​អ្នក​កាប់​ឈើ​ ខុសច្បាប់​ នៅ​បណ្តា​ខេត្ត​ជិតខាង​ និង​អាច​ត្រូវ​បាន​បំផ្លាញ​អស់​ក្នុង​រយៈ​ពេល ...

ហង្ស សាវយុត
http://www.rfa.org/english/news/cambodia/logging-06162015131714.html

អង្គការសិទ្ធិមនុស្ស​និយាយ​ថា​ មរណភាព​របស់​ ជា​ សុីម​ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​និទណ្ឌភាព​

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (HRW) បានឲ្យដឹងថា​ ជាមួយនឹង​មរណភាព​របស់​ ជា​ សុីម​ កាលពី​ស​ប្តា​ហ៍​មុន​ ដែល​ជា​ស្ថាបនិក​នៃ​គណបក្សកាន់ អំណាច​ និង​អតីត​កម្មាភិបាល​ខែ្ម​រ​ក្រហម​ ប្រជាជន​កម្ពុជា​ត្រូវ​បាន​ដាស់តឿន​ ឲ្យ​ឃើញ​ជា​ថ្មី​ម្តងទៀត​ថា​ អ្នកមាន​អំណាច​ កម្រ​នឹង​ត្រូវ​បាន​ចោទប្រកាន់ ...

សុខ ខេមរា
http://bit.ly/1fixfKS

អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ផលិត​ការ​ណែនាំ​ថ្មី​សម្រាប់​​តាមដាន​កុមារធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​

អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​ បាន​ប្រកាស​ពី​ការ​ណែនាំ​ថ្មី​ ប្រើ​សម្រាប់​វាយតម្លៃ​ពលកម្ម​កុមារ​ក្នុង​វិស័យ​កសិកម្ម​ និង​ផល​ប៉ះពាល់​ ដែល​កម្មវិធី​អភិវឌ្ឍន៍​ផ្សេងៗ​អាច​មាន​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1LeZU0y

ចិន​ផ្តល់​ម៉ាស៊ីន​អេកូ​២០០​គ្រឿង​ ដល់​មន្ទីរពេទ្យ​កម្ពុជា​

កាលពី ​ថ្ងៃ​ច័ន្ទ​ រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ម៉ាស៊ីន​អេកូ​២០០​គ្រឿង​ដល់​ប្រទេស​កម្ពុជា​ សំដៅ​ចូលរួម​លើក​តម្កើង​គុណភាព​និង​សេវា​សុខាភិបាល​របស់​ប្រទេស​នេះ​។​ ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ប៊ូ​ ជាំ​ង​គូ​ បាន​ផ្តល់​សម្ភារ​ទាំងនេះ​ដល់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/china-delivers-200-sets-of-ultrasound-machines-to-cambodian-hospitals-8687

សម្រាប់​មេដឹកនាំ​សហជីព​ ច្បាប់​ស្តី​ពី​សហជីព​នៅ​តែ​ជា​កង្វល់

មេដឹកនាំ ​សហជីព​ និយាយ​ថា​ ពួក​គេ​បារម្ភ​ថា​ សហជីព​មួយ​ចំនួន​នឹង​ត្រូវ​បិទទ្វារ​ ប្រសិនបើ​ច្បាប់​ថ្មី​ចូល​មក​គ្រប់គ្រង​ពួក​គេ​ ត្រូវ​បាន​អនុម័ត​។​ ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ អ៊ិ​ត​ សំ​ហេង​ បាន​ឲ្យ​ដឹង​ថា​ ច្បាប់​ថ្មី​នេះ​ នឹង​មិន ...

ម៉ែន គឹមសេង
http://www.voacambodia.com/content/for-labor-leaders-law-on-unions-remains-a-concern/2824664.html

ម៉​ម​ សូណ​ង់​ដូ​ នឹង​បង្កើត​គណបក្ស​សារ​ជា​ថ្មី​

ម៉ម​ សូណ​ង់​ដូ​ នាយក​វិទ្យុ​សំបុក​ឃ្មុំ​ នឹង​បង្កើត​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​សំបុក​ឃ្មុំ​ ជា​ថ្មី​ សម្រាប់​ចូល​រូ​ម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​៦​ ឆ្នាំ​២០១៨​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1J4fOuj

យុវជន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ចំណាកស្រុក​កាន់តែ​មាន​សុវត្ថិភាព​

​កាលពី​ស​ប្តា​ហ៍​មុន​ យុវជន​ប្រមាណ​ជា​ ៥០​នាក់​ មក​ពី​បណ្តា​ខេត្ត​ចំនួន​៥​ បាន​ប្រមូលផ្តុំ​ជួបជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នៃ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​បង្ខំ​ និង​គ្រោះថ្នាក់​របស់វា។​ មេដឹកនាំ​នៃ​បណ្តាញ​យុវជន​សហគមន៍​ មក​ពី​បណ្តា ...

នៅ ពៅលក្ខិណា
http://www.voacambodia.com/content/youths-gather-in-effort-to-make-migration-safer/2824704.html

ធនាគារ​ប៉ា​ង​កក​ ត្រឡប់​មក​កម្ពុជា​ជាមួយនឹង​ការ​បើក​សាខា​ថ្មី​នៅ​ភ្នំពេញ​

សាខាថ្មី​នៅ​រាជធានី​ភ្នំពេញ​ ដែល​នឹង​ផ្តល់​សេវា​ដល់​អតិថិជន​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា​ គឺជា​សាខា​អន្តរជាតិ​ទី២៩​របស់​ធនាគារ​បាងកក​ និង​ទី​៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​ធនាគារ​ថៃ​។​ ​ ធនាគារ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួ​ន​ តាំងពី​ថ្ងៃ​ទី ...

Sucheera Pinijparakarn
http://www.nationmultimedia.com/business/Bangkok-Bank-returns-to-Cambodia-with-opening-of-P-30262367.html

ក្រសួង​ពីរ​សហការ​គ្នា​ជំរុញ​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដោយ​ចាប់​ផ្ដើមក្នុង​ខេត្ត​ស្វាយរៀង

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ចាប់​​ពី​ខែ​ក្រោយទៅ ក្រសួង​អប់រំ​ និង​ក្រសួង​ការ​ងារ​នឹង​ផ្ដល់​ការ​​ប្រឹក្សា​ការ​ងារ​ដល់​សិស្ស​និស្សិត​ ក្នុង​ខេត្ត​ស្វាយរៀង​ ជា​ជំហាន​ដំបូង​​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​​ផ្ដល់​ឱកាស​ការ​ងារ​ស្មើ ...

ម៉ិច ដារ៉ា និង ម៉ារៀរ ផូឡា ប៊្រីត
http://www.cambodiadailykhmer.com/news/25815/

រដូវ​វស្សា​យឺត​បង្ក​ក្តី​បារម្ភ​ដល់​វិស័យ​កសិកម្ម​កម្ពុជា

ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ចាប់​ផ្ដើម​រដូវ​វស្សា​យឺត ដែល​អ្នក​ជំនាញ និង​មន្ដ្រី​រដ្ឋាភិបាល​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​រដូវ​ប្រាំង​រយៈពេល​យូរ​ដែល​នឹង​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម។ លោក ងិន ឆាយ ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​ក្រសួងកសិកម្ម​ថ្លែងថា កសិករ​នៅ​ទូទាំង​ប្រទេស​បារម្ភ​អំពី​កង្វះ​ទឹក​ភ្លៀង និង ...

ចាន់ មុយហុង និង Ananth Baliga
http://bit.ly/1J4hx2E

កសិករ​ម្នាក់​និយាយ​ថា គាត់​ឃើញ​ជន​ជាតិ​ភាគតិច​ម៉ុងតាញ៉ាពីរនាក់​

អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​​​​ក្នុង​​​ខេត្ត​​​ រតនគិរី​​​ម្នាក់​​​បាន​​​និយាយ​​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/25817/

អ្នក​ស្រុក​អន្លង់វែង​ភ័យខ្លាច​ល្បែង​កាំជ្រួច

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​និយាយ​ថា មាន​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​មួយ​បាន​រៀបចំ​បើក​កម្មវិធី​​ភ្នាល់​ល្បែង​បាញ់​កាំជ្រួច​នៅលើ​ខ្នង​ភ្នំ​ដងរែក ដែល​បង្ក​ការ​ភ្ញាក់ផ្អើល និង ភ័យខ្លាច​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ។ លោក ហង្ស សាទ អាយុ​​ ៤៥ ​ឆ្នាំ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំងប្រីយ៍ បាន​និយាយ​​ថា ក្រុមហ៊ុន ...

ឃុត សុភចរិយា
http://bit.ly/1Ik7WyZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rCWHZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!