ព័ត៌មាន​

ប្រធានាធិបតី​អាមេរិក លោក Joe Biden នឹង​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល អាមេរិក-អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា នៅ​រាជធានីភ្នំពេញ​ថ្ងៃទី១២ និង​ទី១៣ ខែ​វិច្ឆិកា

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden នឹង​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១២ និង​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​ចូលរួមក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំឆ្នាំ រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា ដែល​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-29-1513-242900.html

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ឱ្យ​បាន​ឆាប់​រហ័ស

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ ជំរុញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ឱ្យ​បាន​ឆាប់​រហ័ស។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-29-1544-242902.html

លោក ហ៊ុន សែន ក្រើន​រំឭក​មន្ត្រី​រាជការ​ខេត្ត​កំពង់ធំ បន្ត​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿនរហ័ស

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរំឭក​ដល់​មន្ត្រី​រាជការ​ទាំងអស់ ជាពិសេស ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ឱ្យ​បន្ត​យក​ចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស បន្ត​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា ដែល​នាំ​ឱ្យ​ថ្នាំងថ្នាក់​ដល់​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-29-1553-242903.html

កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច ៦,៦ ភាគរយ នៅ​ឆ្នាំ​ ២០២៣ ដោយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​

សេចក្តីប្រកាស​ព័ត៌មាន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​លទ្ធផល​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ពិនិត្យ​ពិភាក្សា​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​ ២០២៣​ បានឱ្យដឹងថា សម្រាប់​ឆ្នាំ​២០២៣ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​សម្រេចបាន​អត្រាកំណើន​ក្នុង​រង្វង់ ៦,៦% ដែល​ធ្វើឱ្យ ផ​.​ស​.​ស​. ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ១៣១ ២៧៦ ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ៣២ ២៩១ លាន​ដុល្លារ​អាមេរិក ស្រប​ពេលដែល ផ ...

អោម ប៊ុនធឿន
https://www.postkhmer.com/business/2022-10-29-1129-242892.html

វិវាទ​ដីធ្លី​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​សម្របសម្រួល​

វិវាទ​ដីធ្លី​រយៈពេល​វែង​រវាង​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្តមណ្ឌលគិរី​ និង​ក្រុមហ៊ុន​ឯកជន​ជុំវិញ​ព្រៃឈើ​សហគមន៍​ត្រូវ​បាន​ដោះស្រាយ​នៅ​ក្នុង​ការ​សម្របសម្រួល​ ដែល​ជា​ដំណោះស្រាយ​ដំបូង​សម្រាប់​កម្ពុជា​។​ ...

ថៃ សុធា
https://kiripost.com/stories/land-disputes-settled-through-mediation

ថវិកាជាតិ​នៅ​ឆ្នាំ​២០២៣​ ត្រូវ​បាន​អនុម័ត​ចំនួន​ ៩,៦​ ពាន់​លាន​ដុល្លារ​

​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា​សម្រាប់​ឆ្នាំ​២០២៣​ ក្នុង​ចំនួន​ ៣៩​ ២០៦​ ២០៥​ លាន​រៀល​ ឬ​ ៩,៦​ ពាន់​លាន​ដុល្លារ​ ដែល​ជា​ការ​កើនឡើង​ ១៣​ ភាគរយ​នៅ​ឆ្នាំ​២០២២​។​ ...

ប្រាក់ ចន្ធុល
https://kiripost.com/stories/96-billion-2023-national-budget-approved

​ផ្លូវ​ល្បឿន​លឿន​ចាប់​​គិតថ្លៃ​ពីថ្ងៃ​ទី​ ១ វិច្ឆិកា ដោយ​បញ្ចុះតម្លៃ ​២០% ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​បើក​ដំណើរ​​ការ​ដោយ​គិតថ្លៃ​សេវា​ធ្វើដំណើរ​ចាប់​ថ្ងៃទី​ ១ ខែវិច្ឆិកា​តទៅ ខណៈ​ក្រុមហ៊ុន​ប្រកាស​បញ្ចុះតម្លៃ ​២០ ​ភាគរយ លើ​ការធ្វើដំណើរ​លើផ្លូវ​នេះ​រយៈពេល​ ១ ​ឆ្នាំ ហើយ​ការ​ផាកពិន័យ នឹង​ចាប់ផ្តើម​អនុវត្ត​ផងដែរ ជាពិសេស​អ្នកបើកបរ​លើស​ល្បឿន​កំណត់​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-31-0849-242934.html

ជនជាតិដើមភាគតិច​ជិត​១០០នាក់​នៅ​ខេត្តមណ្ឌលគិរី តវ៉ា​ប្រឆាំង​អាជ្ញាធរ​ដែល​កាត់ដី​របស់​ពួកគាត់​ឱ្យ​ទៅ​ឧកញ៉ា

ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី បាន​នាំគ្នាតវ៉ា​មុខសាលាឃុំ នៅថ្ងៃពុធនេះ ប្រឆាំងនឹង​អាជ្ញាធរដែល​បានកាត់ដីពួកគេចំនួន​២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/26/indigenous-in-mondulkiri-protest-against-authorities-who-take-their-land-to-another/

ក្រសួង​សេដ្ឋកិច្ច នឹង​រៀបចំ​វេទិកា​ពិព័រណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើកដំបូង​នៅ​កម្ពុជា នៅ​ខែក្រោយ​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​រៀបចំ​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​ជា​វេទិកា​ពិព័រណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើកដំបូង​នៅ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​នៅ​ខែក្រោយ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។ អម​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា ឆ្នាំ​ ២០២២ នា​ថ្ងៃទី ១១ ដល់​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា នៅ​មជ្ឈមណ្ឌល ...

រី សុចាន់
https://www.postkhmer.com/national/2022-10-28-1456-242880.html

ក្រសួង​ទេសចរណ៍ និង​ដៃគូ​ពាក់ព័ន្ធ​គ្រោង​ចុះ​កិច្ចព្រមព្រៀង​បង្កើត​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​នៅ​ចុង​ខែ​វិច្ឆិកា

បើ​គ្មាន​ការប្រែប្រួល​ណាមួយ​ទេ «​បណ្ដាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប ឬ Tonlesap Eco-Tourism Network» នឹងត្រូវ​បង្កើតឡើង​នាឱកាស​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​ ៣ នា​ថ្ងៃទី ​២១-២២ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​។ នេះ​បើតាម​ការគូស​បញ្ជាក់​ពី​លោក​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ ថោង ខុន នៅ​ថ្ងៃទី​ ២៧ ខែតុលា ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដីពី «​ការបង្កើត​បណ្ដាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​» ដែល​រៀបចំ ...

កែវ កិរិយា
https://www.postkhmer.com/national/2022-10-28-1401-242878.html

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​៖ កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​អគ្គិសនី​គ្របដណ្តប់​ដល់​ភូមិ​ចំនួន ៩៨,៥​ ភាគរយ

នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​អគ្គិសនី​គ្របដណ្តប់​ដល់​ភូមិ​ចំនួន ៩៨,៥ ​ភាគរយ ដោយ​នៅ​សល់​តែ​ខ្នង​ផ្ទះ​ដែល​នៅ​រាយប៉ាយ​ដាច់ៗ​ឆ្ងាយៗ​ខ្លះ​តែប៉ុណ្ណោះ​។ នេះ​គឺជា​ការគូសបញ្ជាក់​របស់​លោក ស៊ុយ សែម រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​នៃ​មន្ទីរ​រ៉ែ​ និង​ថាមពល ...

កែវ កិរិយា
https://www.postkhmer.com/national/2022-10-28-1350-242877.html

ក្រសួង​អប់រំ​សម្ពោធ​បើក​ទារកដ្ឋាន​ប្រចាំ​សហគមន៍​ចំនួន​ ៤ ​សម្រាប់​កូន​កម្មករ​-​កម្មការិនី​រោងចក្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ​

ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​ ២៧ តុលា បាន​សម្ពោធ​បើក​ជា​ផ្លូវការ​ទារកដ្ឋាន​ប្រចាំ​សហគមន៍​ចំនួន​ ៤ ​សម្រាប់​កូន​កម្មករ​-​កម្មការិនី​រោងចក្រ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែលជា​មណ្ឌល​មើលថែទាំ​កុមារ​តូច​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ដំបូង​គេ​នៅ​កម្ពុជា​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-10-28-1034-242870.html

GMAC សន្យា​កៀរគរ​ឱ្យមាន​ការគាំទ្រ​ថវិកា​ពី​ក្រុមហ៊ុន​ប្រមាណ ៧០០ សម្រាប់​ការងារ​បោស​សម្អាត​មីន​នៅ​កម្ពុជា​

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) សន្យា​នឹង​កៀរគរ​ឱ្យមាន​ការចូល​រួមការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​បណ្តា​ក្រុមហ៊ុន​ប្រមាណ ៧០០ ដែលជា​សមាជិក​របស់​ខ្លួន​សម្រាប់​ការងារ​បោស​សម្អាត​មីន​នៅ​កម្ពុជា ខណៈ​កម្មវិធី​ប្រមូល​ថវិកា​សប្បុរស​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៧ ខែ​វិច្ឆិកា ខាងមុខ។ ...

រី សុចាន់
https://www.postkhmer.com/national/2022-10-28-1000-242864.html

ក្រសួង​មហាផ្ទៃ​ដាក់​ចេញ​នូវ​វិធានការ​ ដើម្បី​ធានា​ដល់​ការអនុវត្ត​សិទ្ធិ និង​ផលប្រយោជន៍​ក្នុង​ការប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ

ក្រសួង​មហាផ្ទៃ​បាន​ដាក់​ចេញ​នូវ​វិធានការ​ ដើម្បី​ធានា​ដល់​ការអនុវត្ត​សិទ្ធិ និង​ផលប្រយោជន៍​ក្នុង​ការប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​ធានា​ដល់​ការអនុវត្ត​សិទ្ធិ និង​ផលប្រយោជន៍​នានា​ជូន​ប្រជាពលរដ្ឋ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដែល​ផុត​សុពលភាព សូម​ទៅ​បំពេញ​បែបបទ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2022-10-28-0956-242861.html

គម្រោង​ស្រះ​ទឹក​សហគមន៍​មិ​ត្ដ​ភាព​សង្គ្រោះ​សត្វព្រៃ​ ផ្ដល់​អត្ថប្រយោជន៍​ទាំង​មនុស្ស​ និង​សត្វព្រៃ​

អង្គការ​សន្សំ​ម្លប់​ព្រៃ ​(SMP) បាន​បើក​សិក្ខា​សាលា​ស្តីពី​ការ​ផ្សព្វ​ផ្សាយ​បង្ហាញ​លទ្ធផល​គម្រោង​សាក​ល្បង​ស្រះ​ទឹក​សហ​គមន៍​មិ​ត្ដ​ភាព​សង្គ្រោះ​សត្វ​ព្រៃ​ដែន​សហ​គមន៍​តំបន់​ការពារ​ធម្មជាតិ​គូលែន​ព្រហ្ម​ទេព​ ដែល​មាន​ប្រជា​កសិករ​រស់​នៅ​ភាគច្រើន​ប្រកប​របរ ...

ហុង រស្មី
https://www.postkhmer.com/national/2022-10-26-1616-242764.html

កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​សាងសង់​ផ្លូវ​ល្បឿន​លឿនទី​២

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement) ជាមួយ​រដ្ឋាភិបាល​ចិន​នៅ​ដើមខែ​វិច្ឆិកា​នៅក្នុង​ការទទួល​ហិរញ្ញប្បទាន​សម្បទាន​ សម្រាប់​ការសាងសង់​ផ្លូវ​ល្បឿន​លឿនទី ​២ ភ្នំពេញ​-​បាវិត​នៃ​ខេត្តស្វាយរៀង ដែល​វិស័យ​ឯកជន​យល់ឃើញ​ថា​ការសាងសង់​ផ្លូវ​ល្បឿន​លឿនទី ​២ នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ការដោះដូរ​ទំនិញ​ទ្វេភាគី ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-28-0945-242857.html

ការ​ស្ទាបស្ទង់​រក​ឃើញ​ថា​ បញ្ហា​ព​ន្ឋ​អាករ​លើ​តម្លៃ​ បន្ថែម​ជា​ការ​ព្រួយបារម្ភ​

អ្នកចូលរួម​ភាគច្រើន​ក្នុង​ការ​ស្ទាបស្ទង់​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​(EuroCham)​ បាន​រាយការណ៍​ថា​ពួក​គេ​ជួប​បញ្ហា​នឹង​តម្លៃ​ព​ន្ឋ​អាករ​លើ​តម្លៃបន្ថែម​ (VAT)​។​ ...

Manoj Mathew
https://bit.ly/3gReT96

អគ្គនាយកដ្ឋាន​ពន្ធដារ​កំណត់​ទិស​ដៅ​ការ​ប្រមូល​ព​ន្ឋ​ឲ្យ​បាន​ ៧៥០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​ឆ្នាំ​ ២០២៣

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (​ GDT​ )​ លោក​ គង់​ វិបុល​មាន​ប្រសាសន៍​ថា​ អគ្គនាយកដ្ឋាន​បាន​កំណត់​ការ​ប្រមូល​បាន​ ៣,៥​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ពោល​គឺ​ ៧៥០​លាន​ដុល្លារ​ច្រើន​ជាង​ទិស​ដៅ​ថវិកាជាតិ​ថ្មីៗ​នេះ​ ។​ ...

Manoj Mathew
https://bit.ly/3sysXXH

ឥណ្ឌា​ផ្តល់​ឆ្កែ​ហិត​មីន​ចំនួន​៤​ក្បាល​ដល់​កម្ពុជា​

រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​បាន​ផ្តល់​ឆ្កែ​ហិត​មីន​ចំនួន​៤​ក្បាល​ និង​សម្ភារៈ​ផ្សេង​ទៀត​ដល់​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ បោសសម្អាត​មីន​ និង​កាក​សំណល់​សង្គ្រាម​ (NPMEC)​ សម្រាប់​សកម្មភាព​មនុស្សធម៌​របស់​ខ្លួន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3DGYwVD

ប្រធានរដ្ឋសភា​កម្ពុជា​៖​ APPF​ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សន្តិភាព​ និង​ស្ថិរភាព​

វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ (APPF)​ បាន​នឹង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ រួមចំណែក​រក្សា​សន្តិភាព​ ស្ថិរភាព​ វឌ្ឍនភាព​ និង​វិបុលភាព​សម្រាប់​ប្រជាជន​ក្នុង​តំបន់​ និង​ជុំវិញ​ពិភពលោក​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3UlofIL

រដ្ឋមន្ត្រី​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​និយាយ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ តែងតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​ការ​គោរព​សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3NdnPl3

​ព្រៃវែង​ជា​ខេត្ត​គ្មាន​ការ​បន្ទោ​របង់​ពាស​វាល​ពាស់​កាល​បន្ទាប់​ពី​ខេត្តស្វាយរៀង

​ព្រៃវែង​ក្លាយជា​ខេត្ត​គ្មាន​ការ​បន្ទោ​របង់​ពាស​វាល​ពាស់​កាល​កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ខេត្តស្វាយរៀង​។​ ​ ...

ត​ន​ ​វិបុល​
https://www.khmertimeskh.com/501175608/prey-veng-an-open-defecation-free-province-after-svay-rieng/

​គោលដៅ​ប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រាប់​ឆ្នាំ​ ២០២៣​ កើនឡើង​ ៧៥០​ លាន​ដុល្លារ​

​លោក​ គង់​ វិបុល​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​ ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​នូវ​គោលដៅ​ប្រមូល​ពន្ធ​តឹង​រឹង​ចំនួន​ ៣.៥​ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ក្រោយ​ ដែល​ចំនួន​ ៧៥០​ លាន​ដុល្លារ​ លើស ...

Manoj Mathew
https://www.khmertimeskh.com/501175487/gdts-tax-collection-target-for-2023-up-by-750m/

​ពាណិជ្ជកម្ម​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​កើនឡើង​ ១៤​ ភាគរយ​

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​សម្រេច​បាន​ ៨១៨​ លាន​ដុល្លារ​ក្នុង​រយៈពេល​ ៩​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ កើនឡើង​ ១៣,៨​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (KITA)​ ដែល​ចេញ ...

ជា​ វណ្ណ​យុទ្ធ​
http://khmertimeskh.com/501175675/cambodia-south-korea-trade-up-14-percent/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dS8Jh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!